- autoadmin
- បច្ចេកវិទ្យា
សល់តែប៉ុន្មានថ្ងៃទៀតទេនឹងឈានដល់ព្រឹត្តិការណ៍ UPACKED ស្មាតហ្វូន Galaxy S10 ប៉ុន្តែមើលទៅ Samsung អាចនឹងបង្ហាញវត្តមានឧបករណ៍អេឡិចត្រូនិកថ្មីៗមួយចំនួនផ្សេងទៀតផងដែរ។ ហើយ Line-Up ឧបករណ៍អេឡិចត្រូនិកថ្មីៗដែល Samsung ខ្លួនឯងធ្វើឱ្យបែកធ្លាយប៉ុន្មានថ្ងៃមុនមានដូចជា៖ Galaxy Watch Active, កាតឥតខ្សែ Galaxy buds, Galaxy Fit & Galaxy Fit E។ យ៉ាងណាមិញបើចង់ជ្រាបច្បាស់ថា តើ Samsung នឹងមានអ្វីថ្មីសម្រាប់បង្ហាញជូនអ្នកគាំទ្រ? សូមរង់ចាំការបង្ហាញជាផ្លូវការពីព្រឹត្តិការណ៍ UPACKED របស់ក្រុមហ៊ុននៅថ្ងៃ ទី២០ ខែកុម្ភៈ
February 15, 2019 - រថយន្ត
ថ្វីបើរថយន្តប្រភេទ SUV របស់ Bentley Motors Ltd, ស៊េរីចាស់នៅតែអាចរាប់បានថា ជាប្រភេទរថយន្តប្រណិត ថ្មីៗនេះ Bentley ក៏បានបញ្ចេញនូវរថយន្ត Bentayga Speed ស៊េរីថ្មី ដែលជារថយន្តប្រភេទ SUV ល្បឿនលឿនជាងគេបំផុតរបស់ពិភពលោក លឿនជាង Lamborghini Urus ទៅទៀត។ Bentley Bentayga Speed ថ្មីនេះ មានល្បឿនលឿនបំផុត គឺ 190ម៉ាយ ឬ 305គីឡូម៉ែត្រ ក្នុងមួយម៉ោង វាជាល្បឿនដែលលឿនជាងរថយន្ត Lamborghini Urus (189.5ម៉ាយក្នុងមួយម៉ោង)។
February 15, 2019 - អន្តរជាតិ
តាមពិតទៅយានរុករក (ROVER) ឈ្មោះថា Opportunity ដ៏កម្សត់របស់ NASA មួយនេះត្រូវបានគេសន្មត់ថា អាចមានអាយុកាលត្រឹមតែ ៩០ថ្ងៃ ប៉ុណ្ណោះ នៅក្នុងបរិយាកាសដ៏ជូរចត់នៃភពអង្គារ ប៉ុន្តែវាបានតស៊ូជំនះទៅនឹងបរិយាកាសពិបាកៗទាំងអស់ និងនៅតែបន្តបេសកម្មរបស់ខ្លួនអស់រយៈពេលជិត ១៥ឆ្នាំ មកហើយ។ ខណៈពេលនេះភ្នាក់ងារអវកាស NASA ក៏បានប្រកាសពីការបញ្ចប់បេសកកម្មរបស់យានអវកាសរុករកនេះផងដែរ។ NASA មិនអាចទំនាក់ទំនងជាមួយ Opportunity ចាប់តាំងពីថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០១៨ មកម៉្លេះ នៅពេលដែលមានព្យុះធូលីយ៉ាងធំមួយបានវាយប្រហារមកលើទីតាំងរបស់យានរុករក ហើយពួកគេក៏ព្យាយាមផ្ញើសារដើម្បីធ្វើការទំនាក់ទំនងមិនតិចជាង ១០០០សារ និងរកវិធីគ្រប់យ៉ាងដើម្បីកំណត់ទីតាំងរបស់វា ប៉ុន្តែពួកគេនៅតែបរាជ័យ។ ជាចុងក្រោយ NASA បានត្រឹមតែប្រកាសបញ្ចប់បេសកកម្មរបស់វា
February 15, 2019 - អន្តរជាតិ
ទីភ្នាក់ងារអវកាស NASA កំពុងបង្កើនផែនការបញ្ជូនជនជាតិអាមេរិកទៅឋានព្រះចន្ទវិញ ហើយម្ដងនេះពួកគេនឹងទៅរស់នៅ ដោយមិនមែនគ្រាន់តែទៅដោតទង់ជាតិ ឬបន្សល់ដានជើង ហើយត្រឡប់មកវិញនោះទេ។ លោក Jim Bridenstine ប្រធានទីភ្នាក់ងារអវកាសអាមេរិក NASA បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ថា ខាងភ្នាក់ងារកំពុងតែបង្កើនល្បឿននៃគម្រោងរបស់ខ្លួនដែលគាំទ្រដោយលោក ដូណាល់ ដ្រាំ។ លោក Jim Bridenstine មានសង្ឃឹមថា ពួកគេនឹងទៅដល់ឋានព្រះច័ន្ទវិញឱ្យបានត្រឹម ឆ្នាំ២០២៨។ ហើយលើកនេះពួកគេមិនទៅដើម្បីគ្រាន់តែដោតទង់ជាតិ ឬបន្សល់ដានជើងនោះទេ គឺពួកគេមានគម្រោងទៅសិក្សារស់នៅទីនោះរយៈពេល ៥០ឆ្នាំ ទើបត្រឡប់មកវិញ។ គាត់បានបន្ថែមថា គម្រោងនេះគឺមានភាពប្លែកពីគម្រោងរបស់ប្រទេសដទៃ ដោយពួកគេចង់បង្ហាញពីនិរន្តរភាពក្នុងការទាក់ទងគ្នាទៅមករវាងឋានព្រះច័ន្ទ និងភពផែនដី។ គួររំឭកផងដែរថា
February 15, 2019 - អន្តរជាតិ
សេតវិមាន White House និងសមាជិកសភាកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នឹងចុះហត្ថលេខាលើវិក័យប័ត្រចំណាយដើម្បីបញ្ចៀសការបិទទ្វាររបស់រដ្ឋាភិបាលឱ្យបានមុន ប៉ុន្តែលោកនឹងចេញសេចក្តីប្រកាសជាតិជាបន្ទាន់ដើម្បីទាមទារថវិកាធ្វើជញ្ជាំងព្រំដែនដ៏ចម្រូងចម្រាសរបស់លោក។ សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋលោក Mitch McConnell បានប្រាប់ថា គាត់បាននិយាយទូរស័ព្ទជាមួយលោក Trump ដែលគាត់បានបញ្ជាក់ថា គាត់បានត្រៀមចុះហត្ថលេខាលើវិក័យប័ត្រចំណាយ ហើយគាត់ក៏នឹងចេញនូវសេចក្តីប្រកាសអាសន្នជាតិមួយក្នុងពេលតែមួយផងដែរ។ ជាការពិតមូលហេតុដែលលោក Donald Trump បិទទ្វាររដ្ឋាភិបាលរយៈពេល ៣៥ថ្ងៃ (ច្រើនជាងគេក្នុងប្រវត្តិសាស្រ្តអាមេរិក) គឺដោយសារ លោកទាមទារមូលនិធិចំនួន ៥.៧ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើរបងអាមេរិក-មុិកស៊ិក ប៉ុន្តែតាមដែលបូកសរុបគឺប្រហែល ១.៤ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលវាជាហេតុមានបញ្ហាតឹងសរសៃករវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ៕
February 15, 2019 - អន្តរជាតិ
El Chapo ដែលមានឈ្មោះពេញថា Joaquín Guzmán ជាជនជាតិម៉ិកស៊ិក និងមានរហ័សនាមថា កំពូលអ្នកអម្ចាស់ (Lord) ជួញដូរគ្រឿងញៀនធំបំផុតត្រូវបានចាប់ខ្លួនហើយ។ គាត់ត្រូវបានចាប់ខ្លួនជាលើកចុងក្រោយដោយប៉ូលីសអាមេរិក និងត្រូវដាក់ពន្ធនាគារនៅមន្ទីរឃុំឃាំង Colorado’s bleak Supermax ដ៏តឹងរឹងបំផុតមួយរបស់អាមេរិកពេញមួយជីវិតរបស់គាត់។ លោក El Chapo ពីមុនមកក៏ធ្លាប់រត់គេចពីពន្ធនាគារ ដែលមានសន្តិសុខខ្ពស់មួយដែរ ដោយកាលនោះគាត់លួចចេញតាមកម្រាលឥដ្ឋ និងចូលលាក់ខ្លួននៅក្នុងរទេះដាក់ខោអាវបោកគក់។ ទោះជាយ៉ាងណាក៏ដោយ ពេលនេះលោក El Chapo ដ៏ល្បីឈ្មោះម្នាក់នេះ ប្រហែលជាលួចចេញលែងរួចទៀតហើយ ព្រោះអ្នកដែលជាប់ក្នុងមន្ទីរឃុំឃាំង Colorado’s bleak Supermax គឺមិនអាចគេចរួច
February 15, 2019 - អន្តរជាតិការគេងគ្រប់គ្រាន់នឹងជួយកាត់បន្ថយជំងឺបេះដូង ប៉ុន្តែការគេងមិនគ្រប់គ្រាន់នឹងបង្កហានិភ័យនៃការស្ទះសរសៃឈាម
ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ការគេងយ៉ាងតិចប្រាំពីរម៉ោងរៀងរាល់យប់ អាចបន្ថយហានិភ័យនៃការគាំងបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាល។ ការស្រាវជ្រាវដែលត្រូវបានធ្វើឡើងលើសត្វកណ្តុរបានបង្ហាញថា សត្វកណ្តុរដែលមិនបិទភ្នែកដេកគ្រប់គ្រាន់ ហាក់ដូចជាវិវត្តទៅជាជំងឺកកសរសៃឈាម (atherosclerosis) ដែលជាជំងឺមួយកើតនៅខាងក្នុងសរសៃឈាម និងធ្វើឱ្យចរន្តឈាមរត់មិនបានស្រួល។ ការស្រាវជ្រាវពីមុនក៏បានរកឃើញថា ការគេងមិនគ្រប់គ្រាន់បង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង ប៉ុន្តែអ្នកស្រាវជ្រាវមិនអាចពន្យល់ពីរបៀបវាបង្កហានិភ័យនោះទេ។ ប៉ុន្តែពេលនេះក្រុមស្រាវជ្រាវមកពីមន្ទីរពេទ្យទូទៅ Massachusetts នៅបូស្តុន បានរកឃើញមូលហេតុ និងបាននិយាយថា តំបន់នៃខួរក្បាលដែលពាក់ព័ន្ធនឹងការគេងត្រូវបានផ្សារភ្ជាប់ទៅនឹងខួរឆ្អឹង ហើយវាអាចបង្កើនការផលិតកោសិកាឈាមសដែលត្រូវបានគេស្គាល់ថាបណ្តាលឱ្យមានជំងឺសរសៃឈាម។ យ៉ាងណាមិញមូលនិធិជាតិគ្រប់គ្រងដំណេក (Sleep Foundation) ក៏បានណែនាំថា មនុស្សពេញវ័យគួរតែទទួលការគេងពី ៧ ទៅ ៩ម៉ោង ជារៀងរាល់យប់។ អត្ថបទ៖ លីដា ប្រភព៖ dailymail
February 14, 2019 - អន្តរជាតិ
បន្ទាប់ពីមានករណីដាក់ទណ្ឌកម្មលើកុមារ ដែលឈានដល់ការស្លាប់កាលពីពេលថ្មីៗនេះ ទីក្រុងតូក្យូនឹងដាក់ការហាមឃាត់មិនឱ្យម្តាយឪពុក និងអាណាព្យាបាល ធ្វើទារុណកម្មដោយផ្ទាល់ ឬប្រយោល ទៅលើរាងកាយកុមារនោះឡើយ។ នេះបើតាមសារព័ត៌មានជប៉ុនបានរាយការណ៍កាលពីថ្ងៃពុធ ទី១៣ ខែកុម្ភៈ នេះ ដោយដកស្រង់សម្តីពីរដ្ឋាភិបាលក្រុងតូក្យូ។ ការណែនាំឱ្យហាមឃាត់លើការដាក់ទណ្ឌកម្មលើរាងកាយកុមារ និងសកម្មភាពផ្សេងទៀត ដែលធ្វើឱ្យមានការឈឺចាប់ខាងរាងកាយ និងផ្លូវចិត្តលើកុមារនឹងត្រូវអនុម័ត។ ស្ត្រីមានផ្ទៃពោះ និងកុមារត្រូវបានគេជម្រុញឱ្យមានការពិនិត្យសុខភាពផងដែរ។ ការបញ្ជាជាផ្លូវការនេះក៏តម្រូវឱ្យមជ្ឈមណ្ឌលសុខុមាលភាពកុមារ ចែករំលែកនូវព័ត៌មានជាមួយនឹងមជ្ឈមណ្ឌលផ្សេងៗទៀត ទាក់ទងនឹងករណីការដាក់ទណ្ឌកម្មលើកុមារ ដែលបញ្ជាក់ថា រដ្ឋាភិបាលក្រុងតូក្យូមានបំណងបង្កើតបរិយាកាសមួយ ដែលករណីរំលោភបំពានលើកុមារនឹងត្រូវបានគេរាយការណ៍ដោយមិនស្ទាក់ស្ទើរ៕ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia
February 14, 2019 - អន្តរជាតិ
នាយកដ្ឋានឧតុនិយមថៃបានឱ្យដឹងថា រដ្ឋធានីរបស់ប្រទេសនឹងមានសីតុណ្ហភាពខ្ពស់បំផុតគឺ ៣៨អង្សាសេ ខណៈ តំបន់ចំនួន ៣៥ របស់ទីក្រុង នៅតែមានការរំខានពីខ្យល់កខ្វក់ (PM2.5) ដែលលើសពីកម្រិតសុវត្ថិភាព។ ការិយាល័យអាកាសធាតុបានបន្ថែមថា តំបន់ដែលមានសម្ពាធខ្ពស់នៅភាគខាងជើងប្រទេសថៃកំពុងតែចុះខ្សោយ ខណៈដែលខ្យល់ភាគអាគ្នេយ៍បាននាំសំណើមពីសមុទ្រចិនខាងត្បូងទៅកាន់ភាគខាងជើងនៃប្រទេសថៃ ដែលនឹងមានការកើនឡើងសីតុណ្ហភាពក្តៅខ្លាំងនៅពេលថ្ងៃ។ ខ្យល់មូសុងនៅភាគឦសានជុំវិញឈូងសមុទ្រ និងភាគខាងត្បូងក៏កំពុងចុះខ្សោយដែរ ដែលវាបណ្តាលឱ្យមានភ្លៀងធ្លាក់តិចនៅភាគខាងត្បូង។ ទីក្រុងបាងកកចាប់ពីម៉ោង ៦ព្រឹក ថ្ងៃព្រហស្បតិ៍នេះ ដល់ម៉ោង ៦ព្រឹក ថ្ងៃសុក្រ អាចនឹងមានសីតុណ្ហភាពអតិបរមាពី ៣៦-៣៨អង្សាសេ ខណៈដែលភាគខាងជើង និងភាគឦសាននឹងមានសីតុណ្ហភាពអតិបរមាពី ៣៤-៣៧អង្សាសេ និងភាគខាងត្បូងពី ៣១-៣៦អង្សាសេ៕ អត្ថបទ៖ លីដា ប្រភព៖ nationmultimedia
February 14, 2019 - អន្តរជាតិ
រមណីយដ្ឋានទេសចរណ៍ Peruvian ដែលជាកន្លែងដ៏ពេញនិយមនៃប្រទេសប៉េរូ កំពុងស្ថិតក្នុងការដាស់តឿនពីការរញ្ជួយដី បន្ទាប់ពីត្រី oarfish (ត្រីនាគ) ត្រូវអ្នកនេសាទចាប់បាននៅឆ្នេរមួយនៃទីក្រុង Mancora ហើយបើយោងទៅតាមរឿងព្រេងនិទាន ត្រីមួយនេះជាអ្នកនាំសារ «ការព្រមានអំពីគ្រោះធម្មជាតិ»។ កាលពីប៉ុន្មានរយៈមុន ប្រទេសជប៉ុនក៏បានរកឃើញត្រីប្រភេទនេះផងដែរ ដែលវាបានបង្កការព្រួយបារម្ភយ៉ាងខ្លាំង ហើយវាក៏ស្របនឹងការព្យាករណ៍របស់ជប៉ុនដែលថា គ្រោះធម្មជាតិបន្ទាប់របស់ជប៉ុនគឺជាគ្រោះអាក្រក់។ កាលពីឆ្នាំ២០១០ ប្រទេសជប៉ុនក៏បានឃើញត្រីនេះចំនួនប្រហែល ១០ក្បាល ហែលប្រលែងគ្នានៅជិតរោងចក្រនុយក្លេអ៊ែរ ហើយជាក់ស្តែងប៉ុន្មានខែក្រោយមក ក្នុងឆ្នាំ២០១១ ជប៉ុនបានជួបនឹងការរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលបានសម្លាប់មនុស្ស ២០,០០០នាក់ និងបណ្តាលឱ្យមានឧប្បត្តិហេតុនៅរោងចក្រនុយក្លេអ៊ែររបស់ខ្លួន។ ” alt=”” /> អត្ថបទ៖ លីដា
February 14, 2019









