- autoadmin
- អន្តរជាតិ
ប្រជាពលរដ្ឋក្នុងឈៀងម៉ៃ នៅតែបន្តរងផលប៉ះពាល់នៃគុណភាពខ្យល់អាកាសមិនល្អ ២សប្ដាហ៍ ជាប់ៗគ្នាមកហើយ។ សម្រាប់កម្រិតគុណភាពខ្យល់អាក្រក់របស់ភាគខាងជើងនៃទីក្រុងឈៀងម៉ៃគឺ ១៧៦ AQI ហើយតំបន់ដែលនៅជុំវិញទីនោះក៏ត្រូវបានគេឱ្យដឹងថា ស្ថិតក្នុងភាពគ្រោះថ្នាក់ផងដែរនៅថ្ងៃនេះ។ ប្រជាពលរដ្ឋគួរតែមានការប្រុងប្រយ័ត្នខ្ពស់ និងមិនគួរចេញខាងក្រៅ ឬប៉ះពាល់ទៅនឹងស្ថានភាពខាងក្រៅយូរនោះទេ។ យ៉ាងណាមិញការដុតដំណាំ និងភ្លើងឆេះមួយចំនួន ដែលបានរួមចំណែកដល់វិបត្ដិនៃខ្យល់អាក្រក់ក្នុងទីក្រុងសព្វថ្ងៃក៏ត្រូវបានគ្រប់គ្រង។ ឧទ្ធម្ភាគចក្រជាច្រើនត្រូវបានគេប្រើប្រាស់ ដើម្បីបញ្ឈប់ការដុតភ្លើង និងធ្វើឱ្យការឆេះទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ។ ការបាញ់ទឹកផ្សេងៗក៏ត្រូវបានគេធ្វើឡើងនៅក្នុងតំបន់ទីក្រុងដើម្បីកាត់បន្ថយឥទ្ធិពលខ្យល់អាក្រក់ PM2.5 នេះដែរ៕ អត្ថបទ៖ លីដា ប្រភព៖ thethaiger
February 22, 2019 - អន្តរជាតិ
កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ យើងធ្លាប់បានដឹងនូវពត៌មានមួយដែលថា វេជ្ជបណ្ឌិតលោក He Jiankui និងក្រុមស្រាវជ្រាវរបស់គាត់មួយក្រុមមកពីប្រទេសចិនបានធ្វើការ ពិសោធន៍ និងកែហ្សែន ដោយវិធីសាស្ត្រ CRISPR ដើម្បីឱ្យកូនភ្លោះមួយគូដែលមានឈ្មោះថា Nana និង Lulu រួចផុតពីការឆ្លងមេរោគអេដស៍តពីឪពុករបស់ពួកគេ។ យ៉ាងណាមិញការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងគេហទំព័រ Cell បានរកឃើញថា ការបង្ក្រាបទៅលើ CCR5 ក៏មានឥទ្ធិពលលើការចងចាំ និងមុខងារនៃការយល់ដឹងរបស់មនុស្សផងដែរ។ ដោយសាកលវិទ្យាល័យកាលីហ្វញ៉ានៃទីក្រុងឡូសអាន់ជឺឡេស (UCLA) បានឱ្យដឹងថា កុមារីទាំង ២ Lulu និង Nana មិនត្រឹមតែបានកើតមកដោយសារការកែហ្សែនឱ្យជៀសផុតពីជំងឺអេដស៍នោះទេ គឺការកែហ្សែននេះនឹងជួយការពារ បង្កើនប្រាជ្ញា
February 22, 2019 - រថយន្ត
រូបភាពប៉ុន្មានសន្លឹកដែលចែករំលែកអនឡាញដោយ Wheels Magazine របស់អូស្រ្តាលី ត្រូវបានគេសង្ស័យថា ជាគំរូរបស់ Ford Ranger ស៊េរីថ្មី ឆ្នាំ២០២១ កំឡុងពេលថតរូបរបស់វានៅក្នុងទីក្រុងមែលប៊ន។ បើនិយាយថា Ranger ស៊េរីថ្មីនេះមានភាពខុសគ្នាជាមួយនឹងស៊េរីបច្ចុប្បន្នក៏វាមិនខុសនោះដែរ ព្រោះផ្នែកខាងមុខរបស់វាគឺដូចនឹងរថយន្តភីកអាប់ Super Duty ហើយចង្កៀងរបស់វាក៏មានរាងជាអក្សរ C ដូច Ford Super Duty ផងដែរ។ ភាពស្រដៀងគ្នារវាងរថយន្តភីកអាប់ Super Duty និង Ford Ranger ដែលត្រូវបានគេសង្ស័យថា ជារថយន្តស៊េរី ឆ្នាំ២០២១ មួយនេះ
February 22, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុន Samsung Electronics នៅថ្ងៃនេះ បានប្រកាសថា Galaxy S10 Plus របស់ខ្លួនបានទទួលចំណាត់ថ្នាក់លេខ ១ ផ្ទួនគ្នា ទៅលើការថតរូបល្អឥតខ្ចោះទាំងថតរូប Selfie និងថតរូបខាងកាមេរ៉ាក្រោយ ដោយ DxOMark ដែលជាស្តង់ដារឧស្សាហកម្មជាទីទុកចិត្តទៅលើប្រភេទ លេនកាមេរ៉ា កាមេរ៉ា ស្តង់ដារស្មាតហ្វូន និងជាគេហទំព័រវាយតម្លៃគុណភាពរូបភាពឯករាជ្យដ៏ល្បីល្បាញ។ ការធ្វើតេស្តរបស់ DxOMark ទៅលើកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ គឺធ្វើឡើងដោយវិទ្យាសាស្រ្តយ៉ាងម៉ត់ចត់បំផុតចេញពីមន្ទីរពិសោធន៍។ ពិន្ទុនៃការវាយតម្លៃគុណភាពរូបថត និងវីដេអូ របស់ Galaxy S10 Plus ពីការវាយតម្លៃរបស់វិស្វករ និងផ្ដល់ឱ្យអតិថិជននូវ
February 22, 2019 - អន្តរជាតិ
មន្ត្រីអាមេរិកបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងមានកិច្ចប្រជុំ មួយទល់នឹងមួយ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេ ដែលនឹងប្រារព្ធនៅក្នុងប្រទេសវៀតណាមសប្តាហ៍ក្រោយនេះ។ មេដឹកនាំទាំងពីរដែលធ្លាប់បានជួបគ្នាក្នុងកិច្ចប្រជុំកំពូលលើក ទី១ នៅប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំមុន នឹងគ្រោងធ្វើកិច្ចចរចាជាលើក ទី២ នៅរដ្ឋធានីហាណូយរបស់វៀតណាម នៅថ្ងៃទី ២៧ និង ២៨ ខែកុម្ភៈ។ ដូចគ្នានឹងការប្រជុំកំពូលលើក ទី១ មេដឹកនាំ ទាំង២ នឹងជួបតទល់មួយនឹងមួយ មុនពេលដែលក្រុមរបស់ភាគីទាំងពីរនឹងចូលរួមក្នុងការប្រជុំទាំងអស់គ្នា។ ចំណែកលោក Stephen Biegun ដែលជាប្រេសិតពិសេសតំណាងសហរដ្ឋអាមេរិកប្រចាំទីក្រុងព្យុងយ៉ាង
February 22, 2019 - អន្តរជាតិ
រឿងរ៉ាវដ៏កម្រមួយនេះ បានកើតលើបុរសវ័យ ៥៤ឆ្នាំ មិនត្រូវបានកំណត់អត្តសញ្ញាណ មកពីប្រទេសកូរ៉េខាងត្បូង ហើយគាត់ជាមនុស្សពិការភាពផ្នែកបញ្ញាទៀតផង។ បុរសម្នាក់នេះត្រូវបានគេរាយការណ៍ថា បានត្អូញត្អែរថា ឈឺពោះ និងត្រូវការជំនួយវេជ្ជសាស្រ្ត។ បន្ទាប់ពីបានទៅជួបគ្រូពេទ្យបុរសនោះត្រូវបានគេរកឃើញថា មានជំងឺប៉ោងពោះ ហើយគ្រូពេទ្យមានអារម្មណ៍ថា មានដុំថ្មរឹងៗនៅពេលប៉ះពោះរបស់គាត់។ បន្ទាប់មកបុរសនោះបានទៅពិនិត្យកាំរស្មីអ៊ិច និងបានរកឃើញថា មានការប្រមូលផ្តុំវត្ថុរឹងដ៏ធំមួយត្រូវបានគេរកឃើញក្នុងពោះវៀនទាំងមូលរបស់គាត់។ ក្រុមគ្រូពេ្យក៏ឆ្ងល់ថា តើរឿងនេះបានកើតឡើងយ៉ាងម៉េចទៅ?! ក្រោយមក បុរសនោះក៏បានសារភាពប្រាប់វេជ្ជបណ្ឌិតថា ជាញឹកញាប់គាត់បានលេបកាក់ និងក្រួស គ្រប់ពេលនៅពេលគាត់មានអារម្មណ៍ថាអន្ទះអន្ទែង។ យ៉ាងណាក៏ដោយវាមិនច្បាស់លាស់ថា តើគាត់អាចលេបវត្ថុទាំងនេះបានយ៉ាងម៉េចនោះទេ។ ដោយគ្មានការពន្យាពេលយូរ គ្រូពេទ្យបានធ្វើការវះកាត់លើបុរស ប៉ុន្តែការវះកាត់លើក ទី១ គឺមិនបានជោគជ័យនោះទេ។ ក្រោយមកក្រុមគ្រូពេទ្យបានប្រើវិធីសាស្ត្រផ្សេងទៀត ដោយវះយកវត្ថុរឹងទាំងនោះម្តងមួយៗ ហើយ
February 22, 2019 - អន្តរជាតិ
ពលករចំណាកស្រុកជិត ៣០០,០០០នាក់ នៅក្នុងប្រទេសថៃដូចជា៖ កម្ពុជា ឡាវ និងភូមា ត្រូវបានគេរំពឹងទុកថា នឹងមកលេងស្រុកកំណើតក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី ចាប់ពីថ្ងៃ ទី៥ ដល់ ទី៣០ ខែមេសា ខាងមុខនេះ។ រដ្ឋមន្រ្តីក្រសួងការងារលោក Adul Sangsingkeo បន្ទាប់ពីកិច្ចប្រជុំនៃអនុគណៈកម្មការគ្រប់គ្រងពលករចំណាកស្រុក និងប្រឆាំងការជួញដូរមនុស្ស កាលពីថ្ងៃពុធ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងជំនួបកិច្ចប្រជុំនោះ ពួកគេបានសម្រេចដើម្បីអនុញ្ញាតឱ្យពលករកម្ពុជា ឡាវ និងភូមា ដែលមានទិដ្ឋាការ L-A (មិនមែនជាជនអន្តោប្រវេសន៍) មានសុពលភាពយ៉ាងហោចណាស់ រហូតដល់ថ្ងៃ ទី៣០ ខែមេសា ដើម្បីត្រលប់ទៅផ្ទះវិញក្នុងអំឡុងពេលសង្រ្កានឆ្នាំថ្មីដោយឥតគិតថ្លៃ។ លោករដ្ឋមន្រ្តីបានបន្ថែមថា
February 22, 2019 - អន្តរជាតិ
មានការរញ្ជួយដីដ៏ខ្លាំងមួយនៅ ហុកកៃដូ កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីការខូចខាតធ្ងន់ធ្ងរ ឬរបួសឡើយ។ ការរញ្ជួយដីទំហំ ៥.៨រិចទ័រ នេះ បានវាយប្រហារនៅវេលាម៉ោង ៩ និង ២២នាទីយប់។ យ៉ាងណាមិញវាមិនមែនជាសញ្ញាចំពោះរលកស៊ូណាមីនោះទេ ហើយការរញ្ជួយដីនេះបានកើតឡើងនៅជម្រៅប្រហែល ៣៣ គីឡូម៉ែត្រពីផ្ទៃខាងលើ។ ការរញ្ជួយដីនេះគឺជាចំហាយដែលសេសសល់ពីការរញ្ជួយដីនៅក្រុង Atsuma ដែលជាក្រុងនៅក្នុងតំបន់តែមួយរបស់ ហុកកៃដូ។ គួរឱ្យដឹងផងដែរថា Atsuma ដែលមានប្រជាជនប្រហែល ៤,៥០០នាក់ ត្រូវបានវាយប្រហារដោយការរអិលបាក់ដីដែលបង្កឡើងដោយការរញ្ជួយដីកម្រិត ៦.៧រិចទ័រ កាលពីខែកញ្ញា ឆ្នាំមុន ដែលបានសម្លាប់មនុស្សជាង ៤០នាក់ និងរងរបួសប្រហែល ៧៦០នាក់។ អ្នកនាំពាក្យរដ្ឋាភិបាលលោក
February 22, 2019 - រថយន្ត
ដូចយើងធ្លាប់ដឹងមកហើយថា Bugatti មិនមែនមានត្រឹមតែ ១ម៉ាក ឱ្យជ្រើសរើសនោះទេ! ជាក់ស្ដែងគឺវាមានប្រភេទដូចជា៖ Chiron, Chiron Sport និង Divo។ ហើយកាលពីដើមខែនេះ Bugatti ក៏បានដាក់បង្ហាញនូវ special edition ពិសេសថ្មីនៃរថយន្តប្រភេទ Chiron Sport ដើម្បីប្រារព្ធខួបលើក ទី១១០ របស់ក្រុមហ៊ុន។ យ៉ាងណាក៏ដោយមានពាក្យចចាមអារ៉ាមបានលើកឡើងថា Bugatti គ្រោងនឹងបង្ហាញរថយន្តថ្មីរបស់ខ្លួនមួយទៀត ដែលជាលំនាំនៃប្រភេទ Chiron នៅឯពិព័រណ៍រថយន្តទីក្រុងហ្សឺណែវ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ហើយវានឹងក្លាយជាអ្វីដែលពិសេស។ ប្រភពដដែលក៏បានអះអាងថា រថយន្ដដែលនឹងត្រូវបង្ហាញខ្លួននោះ
February 21, 2019 - អន្តរជាតិ
ដើម្បីអបអរក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ទី២ នៅថ្ងៃទី ២៧-២៨ ខែកុម្ភៈ ដែលនឹងប្រារព្ធក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ហ៊ាងកាត់សក់មួយកន្លែង បានផ្តល់ជូននូវការកាត់សក់ដល់អ្នកដែលចង់ថតចម្លងស្ទីលម៉ូដសក់ប្លែកៗរបស់មេដឹកនាំពិភពលោកទាំង ២ ដោយឥតគិតថ្លៃ។ ហាង Tuan Duong Beauty Academy នៅទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម កំពុងផ្តល់ការកាត់សក់នេះរហូតដល់ថ្ងៃ ទី២៨ ខែកុម្ភៈ ដែលជាថ្ងៃបញ្ចប់នៃកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ ក្នុងគោលបំណងដើម្បីលើកកម្ពស់សន្តិភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងដើម្បីជំរុញការដកចេញនូវអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ យ៉ាងណាមិញកុមារាម្នាក់ឈ្មោះ To
February 21, 2019









