- autoadmin
- អន្តរជាតិ
អគ្គលេខាធិការក្រុមប្រឹក្សាសុខាភិបាលលោក Itthaporn Kanachareon បាននិយាយកាលពីម្សិលមិញថា ជាការពិតប្រទេសថៃមិនបានធ្វើការចាក់ថ្នាំឱ្យស្លាប់ដោយគ្មានការឈឺចាប់ (euthanasia) ឬជួយធ្វើអត្តឃាត ឱ្យស្របច្បាប់ដូចប្រទេសដទៃនោះទេ ប៉ុន្តែកថាខណ្ឌទី ១២ នៅក្នុងច្បាប់សុខភាពជាតិបានចែងថា បុគ្គលម្នាក់អាចធ្វើសេចក្តីលាយលក្ខណ៍ជាអក្សរ ដែលរៀបរាប់លម្អិតអំពីបំណងប្រាថ្នាខ្លួន ដើម្បីពួកគេបានចែកឋានទៅតាមធម្មជាតិ និងដោយសន្តិភាព។ យ៉ាងណាក៏ដោយវាមិនច្បាស់ទេថា ថៃនឹងអាចអនុវត្តច្បាប់ការចាក់ថ្នាំឱ្យស្លាប់ (euthanasia) ដោយសារតែហេតុផលមួយចំនួនដូចជា៖ តើអ្នកមានជំងឺបែបណាដែលគួរតែនឹងធ្វើបែបនេះ និងប្រព័ន្ធធានារ៉ាប់រងជីវិតរបស់ពួកគេ។ ប៉ុន្តែថៃមានច្បាប់ ដែលអ្នកជំងឺអាចបដិសេធការព្យាបាល ឬការសង្គ្រោះ ដែលនឹងមិនមានលទ្ធផល ឬគ្រាន់តែអាចពន្យាពេលមួយគ្រាដល់ពួកគេ។ ជាក់ស្តែងមានករណីមួយដែលបុរសជនជាតិថៃវ័យ ៤០ឆ្នាំ គាត់មានជំងឺមហារីកខួរក្បាល គាត់មានការឈឺចាប់ជាខ្លាំងកំឡុងពេលគាត់នៅរស់។ ដោយសារតែថៃគ្មានច្បាប់ euthanasia មួយនេះ គាត់ក៏សម្រេចចិត្តទៅប្រទេសស្វីស
March 6, 2019 - រថយន្ត
បន្ទាប់ពីរយៈពេលជាច្រើនខែ ក្រុមអ្នករចនាម៉ូតរបស់ក្រុមហ៊ុនអ៊ីតាលី Pininfarina បានបង្ហាញនូវរថយន្តដំបូងរបស់ខ្លួនគឺ Battista ។ រថយន្តប្រភេទ Hypercar មួយនេះត្រូវបាវគេឱ្យដឹងថា មានតម្លៃ 2.6 លានដុល្លារអាមេរិក និងជារថយន្តដែលមានល្បឿនលឿនជាងគេបំផុតរបស់ពិភពលោក។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ រថយន្តមួយនេះជាប្រភេទរថយន្តអគ្គិសនី មិនស៊ីប្រេងមួយដំណក់ឡើយ ហើយវានឹងត្រូវផលិតតែ 150គ្រឿង ប៉ុណ្ណោះ។ ក្រុមហ៊ុន Pininfarina បាននិយាយថា Battista គឺជារថយន្តចរាចរលើផ្លូវដ៏រឹងមាំបំផុត ដែលមិនធ្លាប់មាន និងរចនា នៅក្នុងប្រទេសអ៊ីតាលីពីមុនមក។ ជាក់ស្ដែងប្រទេសអ៊ីតាលីផ្ទាល់ គឺជាប្រទេសដែលល្បីខាងបច្ចេកវិទ្យារថយន្តស្រាប់ ចុះទម្រាំ Battista ដែលជារថយន្តដែល Pininfarina អះអាងថា
March 6, 2019 - អន្តរជាតិ
យោងតាមរបាយការណ៍ពី The Global Wellness Index ចុះផ្សាយដោយក្រុមហ៊ុនវិនិយោគ LetterOne ដែលវាយតម្លៃលើអត្រានៃការបាក់ទឹកចិត្ត (Depression) ការប្រើប្រាស់គ្រឿងស្រវឹង ការជក់បារី សុភមង្គល អាយុកាល និងលំហាត់ប្រាណ បានធ្វើការប្រកាសនូវចំណាត់ប្រទេស ដែលមានសុខភាពល្អបំផុតរបស់ពិភពលោក។ ដោយក្នុងនោះកាណាដា បានជាប់ជាប្រទេសល្អបំផុត លេខ១ ក្នុងចំណោមប្រទេសចូលរួមទាំងអស់ចំនួន ១៥១ ខណៈប្រទេសក្នុងអាស៊ីដូចជា៖ ហ្វីលីពីន ម៉ាល់ឌីវ សឹង្ហបុរី ឡាវ កូរ៉េខាងត្បូង និងកម្ពុជា ក៏ជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ដូចគ្នា។ កម្ពុជាជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ដោយទទួលបាន
March 6, 2019 - អន្តរជាតិ
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានរកឃើញសញ្ញាថា កូរ៉េខាងជើងកំពុងស្តារឡើងវិញនូវតំបន់បាញ់បង្ហោះមីស៊ីលមួយកន្លែងដែលខ្លួនធ្លាប់បានរុះរើ ក្រោយពីបានសន្យាថានឹងឈប់ បន្ទាប់ពីមានជំនួបកិច្ចប្រជុំលើកទី១ ជាមួយប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅក្នុងប្រទេសសឹង្ហបុរី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍កាលពី ថ្ងៃអង្គារ ទី៥ ខែមីនា។ ទីភ្នាក់ងារព័ត៌មាន Yonhap បានដកស្រង់សម្តីសមាជិកសភា ដែលបានរៀបរាប់ពីសេវាស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង (NIS) ថា ការងារនេះកំពុងប្រព្រឹត្តទៅនៅតំបន់បង្ហោះ Tongchang-ri ។ របាយការណ៍ភ្នាក់ងារព័ត៌មាន Yonhap មិនបាននិយាយថា វាចាប់ផ្តើមតាំងពីពេលណានោះទេ! ប៉ុន្តែក៏ត្រូវបែកធ្លាយ បន្ទាប់ពីកិច្ចប្រជុំកំពូលលើក ទី២ រវាង លោក ដូណាល់ ត្រាំ
March 6, 2019 - អន្តរជាតិ
អ្នកប្រហែលជាធ្លាប់បានដឹងឮអំពីទិវានារីអន្តរជាតិ ដែលបានលើកឡើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ឬបានឮពីមិត្តភក្តិរបស់អ្នកដែលនិយាយអំពីវា។ ប៉ុន្តែអ្នកធ្លាប់ដឹងទេថា គេប្រារព្ធវាឡើងដើម្បីអ្វី? តើកើតឡើងនៅពេលណា? តើនេះជាទិវា ឬជាការតវ៉ា? តើវាដូចគ្នានឹងទិវាបុរសអន្តរជាតិដែរ ឬទេ? អស់រយៈពេលជាង ១សតវត្សរ៍ មកហើយ ដែលមនុស្សនៅជុំវិញពិភពលោកបានប្រារព្ធខួបថ្ងៃ ទី៨ ខែមីនា ជាថ្ងៃពិសេសសម្រាប់ស្ត្រី ប៉ុន្តែយ៉ាងណាមិញអត្ថបទនេះនឹងណែនាំលោកអ្នកឱ្យជ្រាបច្បាស់បន្ថែមអំពី ប្រវត្តិសាស្ត្រ កូដកម្ម និងការប្រារព្ធរបស់ទិវានេះ៖ ១. វាចាប់ផ្តើមនៅពេលណា? ទិវានារីអន្តរជាតិបានកើនឡើងចេញពីចលនាស្ត្រីដែលត្រូវបានគេគាបសង្គត់ក្នុងវិស័យការងារ ដើម្បីក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។ វាចាប់ផ្តើមក្នុង ឆ្នាំ១៩០៨ នៅពេលដែលស្ត្រីចំនួន ១៥,០០០នាក់ បានដើរដង្ហែកាត់ទីក្រុងញូវយ៉ក ដើម្បីទាមទារកាត់បន្ថយម៉ោងធ្វើការ ទទួលបានប្រាក់ខែល្អ និងសិទ្ធិបោះឆ្នោត។
March 6, 2019 - រថយន្ត អន្តរជាតិ
ដូចយើងបានដឹងរួចមកហើយថា Mercedes-Benz គឺជាក្រុមហ៊ុនផលិតរថយន្ត ដែលនាំមុខគេនៅលើពិភពលោក។ ហើយសម្រាប់ថ្ងៃអង្គារ ក្នុងព្រឹត្តការណ៍ Geneva Motor Show 2019 នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្រុមហ៊ុន Mercedes-Benz ក៏បានប្រកាសបង្ហាញនូវរថយន្តអគ្គិសនីដឹកទំនិញប្រភេទ EQV ស៊េរីថ្មី កៅអី ៦ (ជម្រើសកៅអី ៧ ឬ៨ បន្ថែមទៅតាម Option) ដែលមានកម្លាំងអាគុយខ្លាំងដូចនឹងអាគុយល្អបំផុតរបស់ Tesla បច្ចុប្បន្ន។ រថយន្តម៉ូដែល EQV ថ្មីរបស់ Mercedes-Benz ត្រូវបានគេសន្មត់ថា មានសមត្ថភាពធ្វើដំណើរបានរហូតដល់ 249ម៉ាយ
March 5, 2019 - អន្តរជាតិ
លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បានលះបង់នាមជាបេក្ខភាពប្រធានាធិបតី ឆ្នាំ២០២០ ។ លោកស្រី គ្លីនតុន បាននិយាយកាលពីថ្ងៃចន្ទ នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន News 12 ដែលជាប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយនៅញូវយ៉កថា៖ «ខ្ញុំមិនឈរឈ្មោះទៀតទេ ប៉ុន្តែខ្ញុំនឹងបន្តធ្វើការ និងនិយាយ ហើយឈរលើអ្វីដែលខ្ញុំជឿជាក់»។ គួររំឭកផងដែរថា លោកស្រី គ្លីនតុន គឺជាបេក្ខភាពប្រធានាធិបតីនាំមុខ កាលពី ឆ្នាំ២០១៦ ប៉ុន្តែគួរឱ្យស្ដាយគាត់បានចាញ់លោក ដូណាល់ ត្រាំ។ លោកស្រី គ្លីនតុន មានប្រសាសន៍បន្តថា៖ «ខ្ញុំចង់ឱ្យប្រាកដថា ប្រជាជនយល់ថាខ្ញុំនឹងបន្តនិយាយចេញនូវអ្វីដែលជាជំហររបស់ខ្ញុំ» «ខ្ញុំនឹងមិនទៅណាទេ
March 5, 2019 - អន្តរជាតិ
យោងតាមរបាយការណ៍ថ្មីមួយរបស់សារពត៌មាន News & World Report របស់អាមេរិកបានឱ្យដឹងថា ប្រទេសវៀតណាមទទួលបានចំណាត់ថ្នាក់ ៣៩ ក្នុងចំណោមប្រទេសទាំង ៨០ ដែលមានបេតិកភ័ណ្ឌសម្បូរបែប អត្រាកំណើនខ្ពស់ និងភាពបើកចំហអាជីវកម្ម។ ចំណាត់ថ្នាក់ឆ្នាំមុនរបស់វៀតណាមគឺ ៤៤ ពោលគឺឡើងបាន ៥ ចំណាត់ថ្នាក់។ សារពត៌មាន News & World Report គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិច ដែលផ្សាយព័ត៌មាន ការវិភាគ ដំបូន្មានអ្នកប្រើប្រាស់ និងចំណាត់ថ្នាក់ផ្សេងៗ។ ជាពិសេសវាមានមនុស្សជាង ២០,០០០នាក់ មកពីទូទាំងពិភពលោកចូលរួមក្នុងការសិក្សានេះ។ ចំណាត់ថ្នាក់ទាំងមូលក៏នឹងត្រូវពឹងផ្អែកលើផ្នែកនីមួយៗចំនួន ៩ ដូចជា៖
March 5, 2019 - អន្តរជាតិ
ការសិក្សាថ្មីមួយដែលមានចុះនៅក្នុងទស្សនាវដ្តីរោគរាតត្បាត និងសុខភាពសហគមន៍ (Journal of Epidemiology & Community Health) បានរកឃើញថា ការធ្វើការច្រើនម៉ោងជារៀងរាល់សប្តាហ៍អាចធ្វើឱ្យខូចប្រយោជន៍ដល់សុខភាពផ្លូវចិត្តទាំងបុរស និងស្ត្រី។ ក្នុងនោះពួកគេបានសរុបសេចក្តីថា ស្ត្រីដែលធ្វើការច្រើនជាង ៥៥ម៉ោង ក្នុងមួយសប្ដាហ៍ និងមានហានិភ័យនៃជំងឺបាក់ទឹកចិត្ត «Depression» ចំណែកការធ្វើការពេញមួយសប្ដាហ៍ ដោយគ្មានថ្ងៃ សៅរ៍ ឬអាទិត្យ នឹងបង្កហានិភ័យនៃជំងឺបាក់ទឹកចិត្តទាំងបុរស និងស្ត្រី។ យោងតាមឯកសារនៃការសិក្សារបស់ចក្រភពអង់គ្លេស (United Kingdom Household Longitudinal Study) បានឱ្យដឹងថា ចំពោះការស្រាវជ្រាវនេះពួកគេបានប្រើប្រាស់ទិន្នន័យពីបុរស និងស្ត្រីជាង ២៣,០០០នាក់ ហើយទិន្នន័យទាំងនេះក៏រួមមានព័ត៌មានអំពីការងារប្រចាំថ្ងៃរបស់ពួកគេដែរ។
March 5, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុន Huawei នឹងមិនអាចទ្រាំយូរទៀតទេ បន្ទាប់ពីមានការហាមឃាត់ជាបន្តបន្ទាប់នៅទូទាំងពិភពលោក។ ក្រុមហ៊ុន Huawei ពេលនេះកំពុងតែស្វែងរកយុត្តិធម៌នៅលើដីសហរដ្ឋអាមេរិក ដែលជាចំណុចចាប់ផ្តើមដំបូងនៃរឿងហេតុគ្រប់យ៉ាង។ យោងតាមប្រភពពីរដាច់ដោយឡែកពីគ្នាបានឱ្យដឹងថា ក្រុមហ៊ុនចិនមួយនេះនឹងប្រកាសឡើងតុលាការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ពាក្យបណ្តឹងនេះនឹងត្រូវដាក់នៅសង្កាត់មួយនៅខាងកើតនៃរដ្ឋតិចសាស់ ដែលនៅជិតការិយាល័យកណ្តាលរបស់ក្រុមហ៊ុន Huawei ប្រចាំសហរដ្ឋអាមេរិក។ ពាក្យបណ្តឹងនេះនឹងប្តឹងទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលហាមប្រាមឧបករណ៍អេឡិចត្រូនិកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ 5G និងស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ដោយមន្ត្រីអាមេរិក។ យ៉ាងណាក៏ដោយសហរដ្ឋអាមេរិកនៅតែបន្តអះអាងថា ក្រុមហ៊ុន Huawei អាចជាចារបុរសឱ្យរដ្ឋាភិបាលចិន។ ប៉ុន្តែដោយសារតែអាមេរិកគ្មានភស្តុតាងបញ្ជាក់ ក្រុមហ៊ុន Huawei បាននិយាយថា រដ្ឋាភិបាលអាមេរិកគ្មានសិទ្ធិហាមឃាត់ការប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei ដោយគ្មានការកាត់ក្តីឡើយ ហើយរដ្ឋធម្មនុញ្ញក៏មិនអនុញ្ញាតិឱ្យសភាអនុម័តលើច្បាប់បែបនេះនោះទេ៕ អត្ថបទ៖
March 5, 2019









