- autoadmin
- រថយន្ត
រថយន្ត VinFast Lux V8 ស៊េរីថ្មី ដែលជាប្រភេទរថយន្ត SUV limited edition របស់ក្រុមហ៊ុន VinFast ត្រូវបានបង្ហាញនៅឯព្រឹត្តការណ៍ការបង្ហាញរថយន្តអន្តរជាតិទីក្រុងហ្សឺណែវ ឆ្នាំ2019 (GIMS 2019) នៅប្រទេសស្វ៊ីស។ រថយន្តនេះគឺជាម៉ូដែលរថយន្ត ទី2 របស់ប្រទេសវៀតណាម ដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីបង្ហាញម៉ូតរថយន្តជាអន្តរជាតិ ដែលមានកិត្យានុភាពបំផុត បន្ទាប់ពីរថយន្ត Lux SA2.0 SUV របស់ពួកគេត្រូវបានដាក់តាំងបង្ហាញនៅពិព័រណ៍រថយន្តក្រុងប៉ារីសកាលពីខែតុលា។ នាយករចនា VinFast លោក David Lyon បាននិយាយថា VinFast Lux
March 11, 2019 - អន្តរជាតិ
យោងតាមសារព័ត៌មាន Daily Mail Online បានឱ្យដឹងថា ក្មេងប្រុសម្នាក់ឈ្មោះថា Yang អាយុ ១២ឆ្នាំ ត្រូវបានគេវាយ និងបោះបង់ចោលនៅតាមផ្លូវ ដោយសារកុមារាមិនទទួលបានពិន្ទុល្អក្នុងការប្រឡង។ ហេតុការណ៍នេះត្រូវបានគេនិយាយថា បានកើតឡើងនៅតាមដងផ្លូវ Luoyang ខេត្ត Henan ប្រទេសចិន ខណៈអ្នកដំណើរឆ្លងកាត់ទីនោះបានឃើញម្ដាយរបស់កុមារាមានការខឹងសម្បានឹងរូបគេ ថែមទាំងមានការវាយដំ និងស្ដីបន្ទោសឱ្យខ្លាំងៗទៀតផង។ មន្រ្តីប៉ូលីសក៏បានប្រាប់អ្នកយកព័ត៌មានថា មូលហេតុដែលម្តាយវាយដំ និងបោះបង់ចោលក្មេងប្រុសនេះ គឺដោយសារតែកុមារាទទួលបានពិន្ទុត្រឹមតែ ៨១ភាគរយ ប៉ុណ្ណោះនៅក្នុងការប្រឡង ខណៈម្តាយគាត់រំពឹងថា គាត់នឹងអាចទទួលបានយ៉ាងហោចណាស់ក៏ ៩៥ភាគរយ ដែរ! វីដេអូមួយដែលចេញផ្សាយដោយ Daily Mail
March 11, 2019 - រថយន្ត
រថយន្ត Mercedes-Benz CLA ស៊េរីថ្មីជំនាន់ ទី2 អាចបញ្ជាទិញបានហើយនៅចក្រភពអង់គ្លេស ដោយមាន 3 កម្រិត (grade) និងមានជម្រើស ប្រព័ន្ធបញ្ជូនចលនា (powertrain) 5ប្រភេទ។ សម្រាប់ base spec របស់វាគឺជា AMG Line និងមានរួមបញ្ចូលឧបករណ៍ស្តង់ដារដូចជា៖ ប្រព័ន្ធ Infotainment MBUX ជាមួយនឹងអេក្រង់ 10.25អ៊ីញ នៅកណ្តាល, អេក្រង់កាប៊ីន 7អ៊ីញ, Smartphone integration, បញ្ចូលភ្លើងដោយឥតខ្សែ, ការត្រួតពិនិត្យអាកាសធាតុ (two-zone),
March 11, 2019 - បច្ចេកវិទ្យា
ឥណ្ឌា៖ ដូចអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា PUBG គឺជាហ្គេមដែលពេញនិយម និងធ្វើឱ្យញៀនខ្លាំងបំផុត ដោយអ្នកខ្លះលេងវាសូម្បីតែពេលកំពុងបរិភោគអាហារ ឬធ្វើការ និយាយរួមគឺ ទំនេរមិនបាន។ ប៉ុន្មានរយៈមុនក៏មានករណីមួយថា បុរសម្នាក់បានចុះចោលប្រពន្ធដែលកំពុងពពោះទៅតាមហ្គេម PUBG នេះផងដែរ។ ជាក់ស្តែងក្នុងករណីនេះវិញ បុរសម្នាក់មកពីទីក្រុង Chhindwara របស់ឥណ្ឌា គាត់រវល់តែលេង PUBG ពេកក៏បានចាប់ដបទឹកអាស៊ីដមកផឹកដោយច្រឡំថា វាជាដបទឹក និងបណ្តាលឱ្យគាត់ស្ទើរតែបាត់បង់ជីវិត។ លោកវេជ្ជបណ្ឌិត Manan Gogiya ដែលជាអ្នកធ្វើការវះកាត់សង្គ្រោះបុរសរងគ្រោះបានមានប្រសាសន៍ថា ហេតុការណ៍នេះកើតឡើងនៅពេលដែលគាត់រវល់នឹងហ្គេម PUBG និងមិនបានចាប់អារម្មណ៍ថា គាត់អង្គុយជិតដបទឹកអាស៊ីដនោះទេ ទើបបណ្តាលឱ្យគាត់ចាប់កាន់វាមកផឹកបែបនេះ។ លោកវេជ្ជបណ្ឌិតក៏បានបន្តថា សូម្បីតែកំឡុងពេលព្យាបាលក៏គាត់នៅតែលេងតែហ្គេម PUBG
March 11, 2019 - អន្តរជាតិ
អាជ្ញាធរអាកាសចរណ៍ចិនបានបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកផ្អាកការហោះហើរយន្ដហោះ Boeing 737 Max របស់ខ្លួន បន្ទាប់ពីការធ្លាក់យន្តហោះ Boeing 737 MAX 8 កាលពីថ្ងៃអាទិត្យ ដែលប្រតិបត្តិដោយក្រុមហ៊ុនអាកាសចរណ៍អេត្យូពី។ ទស្សនាវដ្តី Caijing របស់ចិនបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ដែលកំពុងប្រតិបត្តិការយន្តហោះចំនួន ៦០គ្រឿង បានទទួលការបញ្ជា និងបានផ្អាកការប្រើប្រាស់របស់ពួកគេពីរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន (CAAC)។ គួររំឭកថា យន្តហោះ Boeing 737 Max 8 របស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពីទៅក្រុង Nairobi បានបាត់ការទំនាក់ទំនងពីប៉មត្រួតពិនិត្យ ប៉ុន្មាននាទីក្រោយពីការចាកចេញពីព្រលាន កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សទាំងអស់ ១៥៧នាក់។
March 11, 2019 - អន្តរជាតិ
ក្រុមហ៊ុនអាកាសចរណ៍អេត្យូពីបានសោកស្តាយ និងចូលរួមរំលែកទុក្ខដល់គ្រួសារសព ដោយយន្តហោះប្រភេទ Boeing 737 ដឹកអ្នកដំណើររបស់ខ្លួន ដែលចេញពីអាកាសយានដ្ឋាន Bole នៃទីក្រុង Addis Ababa កាលពីថ្ងៃអាទិត្យ ទី១០ ខែមីនា បានធ្លាក់នៅម៉ោង ៨ និង ៤៤នាទី ព្រឹក (ភ្នំពេញម៉ោង ១២ៈ៤៤ ថ្ងៃត្រង់)។ ជើងហោះហើរនេះ វាបានបាត់ការទាក់ទងជាមួយនឹងប៉មត្រួតពិនិត្យក្រោយចាកចេញបាន ៦នាទី ជាមួយនឹងអ្នកដំណើរចំនួន ១៤៩នាក់ និងអាកាសយានិកចំនួន ៨នាក់ (សរុប ១៥៧នាក់)។ អ្នកដំណើរទាំងអស់ត្រូវបានគេឱ្យដឹងថា មកពី ៣៣
March 11, 2019 - រថយន្ត
ក្រុមហ៊ុន Hyundai បានបញ្ចេញរូបរាងរបស់ម៉ូដែល Sonata ស៊េរីថ្មី ឆ្នាំ2020 របស់ខ្លួន មុន 1ខែ នៃការមកដល់នូវព្រឹត្តការណ៍ពិព័រណ៍រថយន្តឆ្នាំ 2019 នៅញូវយ៉ក (New York Auto Show 2019) នៅថ្ងៃ ទី១៩ ខែមេសា។ ម៉ូដែល Sonata ស៊េរីថ្មី ឆ្នាំ2020 ជំនាន់ ទី8 ត្រឡប់មកវិញជាមួយនឹងរូបរាងក្លាហានជាងមុន ទ្វារ 4 និងមានលក្ខណៈដូចជារថយន្តស្ព័រ ដែលស្រដៀងនឹងម៉ូដែលជំនាន់ទី 6 កាលពី ឆ្នាំ2009។
March 9, 2019 - អន្តរជាតិ
របាយការណ៍ចុងក្រោយបំផុតដោយក្រុមហ៊ុនពិគ្រោះយោបល់អន្តរជាតិ Grant Thornton បានបង្ហាញថា បច្ចុប្បន្នស្ត្រីកំពុងកាន់កាប់តំណែងគ្រប់គ្រងជាន់ខ្ពស់ចំនួន ៣៦ភាគរយ នៅក្នុងអាជីវកម្មរបស់វៀតណាម ដែលវាបានធ្វើឱ្យប្រទេសនេះជាប់ចំណាត់ថ្នាក់ ទី២ បន្ទាប់ពីហ្វីលីពីន (៣៧.៥) ដែលមានស្ត្រីច្រើនបំផុតចូលរួមក្នុងអាជីវកម្ម។ VnExpress ក៏បានដកស្រង់សំដីរបស់ Grant Thornton ស្តីអំពី «នារីក្នុងអាជីវកម្ម ឆ្នាំ២០១៩» ដែលបានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រហែល ២៩ភាគរយ នៃតួនាទីគ្រប់គ្រងជាន់ខ្ពស់នៅទូទាំងពិភពលោកឥឡូវនេះត្រូវបានគ្រប់គ្រងដោយស្ត្រី ខណៈនៅអាស៊ីអាគ្នេយ៍គឺមាន ២៨ភាគរយផងដែរ។ យោងតាមរបាយការណ៍បានឱ្យដឹងថា នៅប្រទេសវៀតណាមតំណែងកំពូលៗដែលកាន់កាប់ដោយស្ត្រីរួមមាន៖ នាយកហិរញ្ញវត្ថុ នាយកប្រតិបត្តិ នាយកធនធានមនុស្ស និងនាយកទីផ្សារ។ វេទិកាសេដ្ឋកិច្ចពិភពលោកបានឱ្យដឹងថា ប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសចំនួន ២៥
March 9, 2019 - អន្តរជាតិ
ប្រទេសថៃបានប្រកាសថា នឹងហាមឃាត់ការផឹកគ្រឿងស្រវឹងរយៈពេល ២ ចុងសប្តាហ៍ (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ពោលគឺមុនថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដែលនឹងប្រារព្ធនៅថ្ងៃទី ២៤ ខែមីនា ខាងមុខនេះ និងកំឡុងពេលបោះឆ្នោតផ្ទាល់។ ថ្ងៃអាទិត្យ ទី១៧ ខែមីនា គឺជាថ្ងៃមុនការរៀបចំបោះឆ្នោត ហើយការលក់ និងចែកចាយគ្រឿងស្រវឹង នឹងត្រូវបានហាមឃាត់ចាប់ពីម៉ោង ៦ល្ងាច ថ្ងៃសៅរ៍ ទី១៦ ខែមីនា រហូតដល់ម៉ោង ៦ល្ងាច ថ្ងៃអាទិត្យ ទី១៧ ខែមីនា។ ថ្ងៃទី ២៣ និង ២៤ ខែមីនា ដែលជាថ្ងៃបោះឆ្នោតក៏នឹងត្រូវអនុវត្តបែបនេះដូចគ្នា។
March 9, 2019 - អន្តរជាតិ
ការទន្ទឹងរង់ចាំសម្រាប់អ្នកដំណើរ ដែលជាញឹកញាប់ហោះហើរចូលទៅក្នុងព្រលានយន្តហោះ Changi របស់សិង្ហបុរី ពេលនេះបានមកដល់ទីបញ្ចប់ហើយ។ ដោយគម្រោងរយៈពេល ៥ឆ្នាំ សម្រាប់ការរចនា និងបន្ថែមថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អាកាសយានដ្ឋាន «Jewel Changi Airport» នឹងបើកដំណើរការនៅថ្ងៃ ទី១៧ ខែមេសា។ ជាមួយនឹងដំបូលកញ្ចក់អមដោយឆ្អឹងដែកដ៏ប្រណិត ដែលមើលទៅស្រស់ស្អាតដូចរតនវត្ថុ និងមានរូបរាងដូចនំដូណាត់យ៉ាងធំអស្ចារ្យ វានឹងក្លាយទៅជាមជ្ឈមណ្ឌលកណ្តាល ដោយភ្ជាប់ស្ថានីយចំនួន ៣ របស់ព្រលានយន្តហោះ Changi នាពេលបច្ចុប្បន្ន។ វាក៏ជាគោលដៅដែលមានសក្តានុពលផងដែរ ដោយមានផ្សារទំនើបដ៏ធំមួយដើម្បីទាក់ទាញទាំងភ្ញៀវក្នុងស្រុក និងភ្ញៀវទេសចរ។ វាជាស្នាដៃស្ថាបនាដោយស្ថាបត្យករដ៏ល្បីឈ្មោះនៅលើពិភពលោក គឺលោក Moshe Safdie ជាមួយនឹងផ្ទៃក្រឡា ១៣០,០០០ ម៉ែត្រការ៉េ
March 9, 2019









