autoadmin
  • អន្តរជាតិ

    ដូចយើងបានដឹងមកហើយថា តាំងពីយប់មិញ Facebook និង Instagram មានបញ្ហាបច្ចេកទេស ខណៈអ្នកប្រើប្រាស់កំពុងរាយការណ៍បញ្ហានេះស្ទើរតែទូទាំងពិភពលោក។ ហើយក្រុមហ៊ុន Facebook ក៏បានបង្ហោះសារទៅក្នុងបណ្តាញ Twitter ថា ពួកគេនឹងដោះស្រាយបញ្ហានេះ និងដំណើរការគេហទំព័រវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន។ ហើយ Facebook ក៏បានបញ្ជាក់់ថា ការដាច់នេះមិនទាក់ទងនឹងការវាយប្រហារដោយ DDoS នោះទេ។ ថ្វីបើមានការប្រកាសយ៉ាងណាក្តីពី Facebook អ្នកលេងទាំងនោះហាក់ដូចមិនស្ងប់ចិត្តនឹងចម្លើយរបស់់ Facebook នោះទេ។ ជាក់ស្តែងប៉ូលីសនៅក្នុងតំបន់ Canterbury ប្រទេសនូវែលសេឡង់វិញ បានសរសេរសេចក្តីប្រកាសនៅលើបណ្តាញសង្គម Twitter ថា៖ «យើងដឹង ហើយ Facebook

    March 14, 2019
  • បច្ចេកវិទ្យា

    Facebook កំពុងស្ថិតក្នុងការស៊ើបអង្កេតដោយហេតុថា បណ្តាញសង្គមយក្សមួយនេះ បានចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យារាប់សិបក្រុមហ៊ុនដោយមិនមានការព្រមព្រៀងពីអ្នកប្រើប្រាស់។ ព្រះរាជអាជ្ញាកំពុងធ្វើការស៊ើបអង្កេតព្រហ្មទណ្ឌលើកិច្ចព្រមព្រៀងទិន្នន័យ ដែលបានធ្វើឡើងដោយ Facebook ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ចំពេលឱ្យមានការត្រួតពិនិត្យពិច័យយ៉ាងសកម្មមកលើក្រុមហ៊ុនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ប្រភពពីអនាមិកបានប្រាប់ The New York Times ថា ចៅក្រមញូវយ៉កក៏បានធ្វើដីកាកោះហៅក្រុមហ៊ុនស្មាតហ្វូនចំនួន ២ ដែលពាក់ព័ន្ធនឹងភាពជាដៃគូជាមួយ Facebook ផងដែរ។ ទិន្នន័យដែល Facebook ចែករំលែកឱ្យក្រុមហ៊ុនជាដៃគូមានដូចជា៖ ឈ្មោះ ភេទ ថ្ងៃកំណើត និងផ្សេងៗទៀត។ The New York Times ក៏បានរាយការណ៍បន្ថែមថា Amazon, Apple,

    March 14, 2019
  • អន្តរជាតិ

    លោក Kevin Feige នាយករបស់ Marvel Studios បានប្រាប់ឱ្យដឹងថា លោក Stan Lee អតីតសហស្ថាបនិក Marvel Comics នឹងដើរតួជា Cameo ឬសម្តែងនៅក្នុងរឿង Marvel ចំនួន ២ គឺ The Avengers: Endgame និង Spider-Man: Far From Home ។ លោក Stan Lee បានទទួលមរណភាពក្នុងវ័យ ៩៥ឆ្នាំ

    March 14, 2019
  • អន្តរជាតិ

    ថ្មីៗនេះមន្ត្រីរដ្ឋការឥណ្ឌូនេស៊ីម្នាក់ឈ្មោះ Sutopo Purwo Nugroho បានចែករំលែកពីការធ្វើទារុណកម្មទៅលើមេ និងកូនស្វាក្រហម ២ក្បាល ពីសំណាក់ព្រានព្រៃ។ ដោយក្រោយពីបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យ មេស្វាក្រហមមួយក្បាលដែលមានឈ្មោះថា OU ត្រូវបានក្រុមសង្គ្រោះរកឃើញថា មានស្នាមកាំបិត និងគ្រាប់សរុបចំនួន ៧៤កន្លែង នៅលើខ្លួនរបស់វា ដោយសារពួកព្រានព្រៃតាមប្រមាញ់រូបវា និងកូន។ យោងតាមប្រភព Coconut បានឱ្យដឹងថា ភ្នាក់ងារអភិរក្សធនធានធម្មជាតិ (BKSDA) នៃ Aceh បានជួយសង្គ្រោះស្វាក្រហម (orangutan) ជាមួយនឹងកូនរបស់នាង កាលពីថ្ងៃសៅរ៍ ទី៩ ខែមីនា កន្លងទៅ។ ប្រធានក្រុមលោក Sapto

    March 14, 2019
  • អន្តរជាតិ

    ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងធ្វើការហាមឃាត់ហោះហើរយន្តហោះ Boeing 737 Max 8 និង 9 ទាំងអស់ ហើយអាមេរិកគឺជាប្រទេសចុងក្រោយគេ ដែលដាច់ចិត្តដាក់ចុះចតយន្តហោះនេះ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម។ លោក Trump បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «យន្តហោះទាំងអស់នេះបានដាក់ចុះចត យ៉ាងមានប្រសិទ្ធិភាពភ្លាមៗ»។ លោក Trump បានបន្តថា៖ «សុវត្ថិភាពរបស់ប្រជាជនអាមេរិកទាំងអស់ គឺជាកង្វល់របស់យើង»។ រដ្ឋបាលសហព័ន្ធអាកាសចរណ៍ (FAA) បានធ្វើតាមសុន្ទរកថារបស់លោក Trump ដោយបញ្ជាឱ្យដាក់ចុះចតជាបណ្តោះអាសន្នយន្តហោះ Boeing 737 Max ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍អាមេរិក

    March 14, 2019
  • អន្តរជាតិ

    អ្នកដំណើរ ២នាក់ ត្រូវបានគេឃាត់ខ្លួន ដោយសារពួកគេបានបោះកាក់ទៅក្នុងម៉ាស៊ីនយន្តហោះ ដើម្បីទទួលបានសំណាងល្អ។ ស្ត្រី ២នាក់ ដែលបានជិះយន្ដហោះ Lucky Airs ត្រូវបានគេឱ្យដឹងថា ចេញដំណើរពីក្រុងជីណាន ខេត្តសានដុង ទៅក្រុងចេងឌូ នៅខេត្តស៊ីឈួន ប្រទេសចិន។ ជើងហោះហើរ 8L9616 ត្រូវបានពន្យារពេល ២ម៉ោង ខណៈដែលពួកយានិកពិនិត្យមើលម៉ាស៊ីនយន្តហោះដើម្បីរកមើលកាក់ទាំងនោះ និងដើម្បីធានាសុវត្ថិភាពអ្នកដំណើរ។ យោងតាមកាសែត South China Morning Post បានឱ្យដឹងថា ជើងហោះហើរនេះដំបូងឡើយវានឹងចាកចេញនៅម៉ោង ៨យប់ ប៉ុន្តែនៅទីបំផុតវាក៏ត្រូវបានចេញដំណើរបន្ទាប់ពីម៉ោង ១០យប់ នៅពេលដែលពួកគេបានរកឃើញកាក់ទាំងនោះ។ ប្រជាជនចិនហាក់ដូចជាមានជំនឿនឹងការបោះកាក់ចូលម៉ាស៊ីននេះណាស់

    March 14, 2019
  • បច្ចេកវិទ្យា

    Facebook និង Instagram កំពុងមានបញ្ហាបច្ចេកទេស ខណៈអ្នកប្រើប្រាស់កំពុងរាយការណ៍បញ្ហានេះស្ទើរតែទូទាំងពិភពលោក។ ក្រុមហ៊ុន Facebook ក៏បានបង្ហោះសារអេឡិចត្រូនិចមួយទៅក្នុង Twitter ថា អ្នកប្រើប្រាស់នឹងអាចធានាថា គេហទំព័រនេះនឹងត្រលប់មកវិញ។ Facebook បានបន្ថែមផងដែរថា ការដាច់នេះមិនទាក់ទងនឹងការវាយប្រហារដោយ DDoS នោះទេ។ Facebook ក្នុងយប់ថ្ងៃពុធនេះបានបង្ហោះសារនៅក្នុងបណ្តាញសង្គម Twitter ថា៖ «យើងដឹងថា មានអ្នកខ្លះកំពុងជួបបញ្ហាក្នុងការចូលទៅកាន់កម្មវិធី Facebook យើងកំពុងដោះស្រាយបញ្ហានេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ វេបសាយ downdetector.com ក៏បានឱ្យដឹងថា អ្នកប្រើហ្វេសប៊ុកនៅសហរដ្ឋអាមេរិក កំពុងរាយការណ៍ពីបញ្ហានានាជាមួយការបង្ហោះ ផ្សាយផ្ទាល់ និងលក្ខណៈបច្ចេកវិជ្ជាជាច្រើន។ យ៉ាងណាមិនបញ្ហានេះមិនមែនមានតែលើ Facebook

    March 14, 2019
  • អន្តរជាតិ

    កុមារអ៊ីតាលីត្រូវបានគេឱ្យដឹងថា មិនអាចទៅសាលារៀនបានទេ លុះត្រាតែពួកគេអាចបញ្ជាក់បានថា ពួកគេបានចាក់វ៉ាក់សាំងត្រឹមត្រូវ។ មាតាបិតា ឬអាណាព្យបាល អាចប្រឈមនឹងការផាកពិន័យរហូតដល់ ៥០០ផោន (៥៦០ដុល្លារអាមេរិក) ប្រសិនបើពួកគេបញ្ជូនកុមារ ដែលមិនបានចាក់វ៉ាក់សាំងទៅសាលារៀន។ ដូច្នេះវាមានន័យថា ក្មេងក្រោមអាយុ ៦ឆ្នាំ អាចត្រូវបានបដិសេធមិនឱ្យទៅសាលារៀន។ ច្បាប់ថ្មីនេះបានធ្វើឡើងចំពេលមានការរីករាលដាលនៃជំងឺកញ្ជ្រឹល ប៉ុន្តែមន្ត្រីអ៊ីតាលីក៏បានបន្ថែមថា អត្រាចាក់ថ្នាំវ៉ាក់សាំងបានប្រសើរឡើង ចាប់តាំងពីវាត្រូវបានណែនាំ។ ក្រោមច្បាប់ប្រទេសអ៊ីតាលីដែលគេហៅថា Lorenzin (ឈ្មោះអតីតរដ្ឋមន្ដ្រីសុខាភិបាល ដែលបានណែនាំវាកុមារត្រូវតែចាក់វ៉ាក់សាំងជាចាំបាច់មុននឹងចូលរៀន) ត្រូវតម្រូវឱ្យកុមាររួមបញ្ចូលវ៉ាក់សាំងដូចជា៖ ជំងឺអុតស្វាយ ជំងឺខួរឆ្អឹងខ្នង ជំងឺកញ្ជ្រឹល ជំងឺស្រឡទែន និងជំងឺស្អូច។ កុមារតូចៗដែលមានអាយុក្រោម ៦ឆ្នាំ នឹងមិនអនុញ្ញាតឱ្យទៅសាលានោះទេ ប្រសិនបើគ្មានភស្ដុតាងសំអាងថា ពួកគេបានចាក់វ៉ាក់សាំងត្រឹមត្រូវ

    March 13, 2019
  • បច្ចេកវិទ្យា

    អ្នកប្រើនៅទូទាំងពិភពលោកកំពុងរាយការណ៍ថា ពួកគេកំពុងមានបញ្ហាជាមួយ Gmail និង Google Drive ព្រោះថា មនុស្សជាច្រើនមិនអាចផ្ញើអ៊ីម៉ែលចេញបានទេ។ យោងតាមគេហទំព័រ Outage.Report បានឱ្យដឹងថា អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ម៉ាឡេស៊ី សិង្ហបុរី និងអូស្ត្រាលី ពួកគេកំពុងជួបបញ្ហាជាមួយ Gmail និង Google Drive ។ ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ មានអ្នកប្រើប្រាស់ជាង ១,៥០០នាក់ មកពីសហរដ្ឋអាមេរិក, ៩០០នាក់ មកពីប្រទេសអូស្ត្រាលី និងជាង ២០០នាក់ មកពីប្រទេសម៉ាឡេស៊ី កំពុងតែបានរាយការណ៍ពីបញ្ហានេះ។ វេបសាយ

    March 13, 2019
  • អន្តរជាតិ

    នាវាបេសកកម្មតំបន់ប៉ូល​ដំបូងបង្អស់ដែលផលិតនៅប្រទេសចិន បានដាក់ឱ្យធ្វើតេស្តលើទឹកហើយ កាលពីថ្ងៃអង្គារ នៅក្រុង Haimen ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។ លោក Hu Xianfu អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនផលិតនាវាចិន Merchants Group បាននិយាយថា នាវាដែលមានប្រវែង ១០៤.៤ម៉ែត្រ ទទឹង ១៨.៤ម៉ែត្រ នេះអាចដំណើរការបានក្នុងល្បឿនប្រហែល ២៨គីឡូម៉ែត្រ/ម៉ោង ដោយមានបរិមាណផ្ទុកសរុប ៧,៤០០តោន វាអាចផ្ទុកអ្នកដំណើរបានសរុប ២៥៥នាក់។ លោក Hu Xianfu បាននិយាយទៀតថា នាវា​នេះនៅតែត្រូវការការធ្វើតេស្ត និងការដំឡើងឧបករណ៍មួយចំនួនទៀត ដែលនឹងត្រូវបញ្ចប់នៅខែកក្កដា មុនការដឹកជញ្ជូនទៅម្ចាស់របស់វាគឺ Sunstone

    March 13, 2019