- autoadmin
- អន្តរជាតិ
ខ្យល់កខ្វក់ PM2.5 បានធ្វើឱ្យមនុស្សនៅទីក្រុងបាងកក ត្រូវការពាក់ម៉ាសមុខជារៀងរាល់ពេលដែលពួកគេចេញក្រៅ ខណៈដែលខ្យល់កខ្វក់នេះកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅតាមបណ្ដាខេត្តភាគខាងជើងរបស់ប្រទេសថៃ។ ប្រជាជនភាគច្រើនប្រើប្រាស់ផលិតផលលាបការពារខ្លួនរាល់ពេលពួកគេចេញត្រូវនឹងបរិយាកាសខាងក្រៅ ដែលហេតុផលនេះបានធ្វើឱ្យផលិតផលការពារស្បែកលក់ដាច់ ជាពិសេសគឺសម្រាប់ឧបករណ៍ជំនួយខ្យល់បរិសុទ្ធមួយចំនួនដែលមើលទៅដូចជាការបោកប្រាស់របស់អ្នកលក់ ប៉ុន្តែវាពិតជាចំណែកមួយសម្រាប់បច្ចុប្បន្ន។ បើយោងតាមកម្មវិធី AirVisual កាលពីថ្ងៃ ទី១២ ខែមីនា វេលាម៉ោង ៤រសៀល កាលពីសប្ដាហ៍មុន ទីក្រុងឈៀងម៉ៃត្រូវបានគេរាយការណ៍ថា ជាទីក្រុងដែលមានការបំពុលអាក្រក់បំផុតនៅលើពិភពលោកជាមួយនឹងសន្ទស្សន៍គុណភាពខ្យល់អាកាស (AQI) ចំនួន ២៣០។ វាជាចំនួនដែលខ្ពស់បំផុត សូម្បីតែទីក្រុងចំណាត់ថ្នាក់ ទី២ ដែលមានខ្យល់កខ្វក់មាន AQI ត្រឹមតែ ១៧០ ខណៈទីក្រុងបាងកកក៏ស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង ១០។ សព្វថ្ងៃប្រភេទឧបករណ៍ជំនួយខ្យល់បរិសុទ្ធដែលប្រជាជនថៃកំពុងពេញនិយមប្រើប្រាស់គឺ Ezy Pure
March 20, 2019 - អន្តរជាតិ
បុរសវ័យ ១៨ឆ្នាំ ម្នាក់ត្រូវបានគេចោទប្រកាន់ពីបទចែកចាយ Live-Stream ការសម្លាប់រង្គាលនៃព្រះវិហារអ៊ីស្លាម ២កន្លែង ក្នុងទីក្រុង Christchurch ប្រទេសនូវែលសេឡង់។ រូបគេអាចត្រូវប្រឈមនឹងការជាប់គុក ១៤ឆ្នាំ ប្រសិនបើតុលាការរកឃើញថាគេពិតជាមានពិរុទ្ធជាប់ទាក់ទិននឹងការបាញ់ប្រហារនេះ។ យោងតាម New Zealand Herald បានរាយការណ៍ថា បុរសម្នាក់នេះបង្ហាញខ្លួននៅក្នុងតុលាការម្សិលមិញ បន្ទាប់ពីគាត់ត្រូវបានគេចោទប្រកាន់ពីបទចែកចាយការផ្សាយបន្តផ្ទាល់នៃការបាញ់ប្រហារមកលើវិហារ Masjid Al Noor និងវិហារ Linwood Nasjid ប៉ុន្មានថ្ងៃមុន។ បុរសម្នាក់នេះប្រឈមនឹងការចោទប្រកាន់ពីបទចែកចាយផ្សាយបន្តផ្ទាល់ (Live-Stream) របស់ភេរវករ និងការបង្ហោះរូបថតរបស់វិហារអ៊ីស្លាមមួយ ជាមួយនឹងពាក្យ «គោលដៅបានទទួល» និងរួមជាមួយសារជជែកដទៃទៀតដែលញុះញង់ឱ្យមានអំពើហិង្សាធ្ងន់ធ្ងរ ហើយការចោទប្រកាន់ទាំងនេះអាចនឹងធ្វើឱ្យគាត់ជាប់គុករហូតដល់
March 19, 2019 - អន្តរជាតិ
អាជ្ញាធរទេសចរណ៍ថៃលោក Yuthasak Supasorn បាននិយាយថា ការមកដល់នៃភ្ញៀវអន្តរជាតិចំនួន ៣០០,០០០នាក់ និងភ្ញៀវក្នុងស្រុក ២លាននាក់ ត្រូវបានគេរំពឹងថា នឹងមកចូលរួមអបអរពិធីបុណ្យចូលឆ្នាំរយៈពេល ៥ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃ ទី១២ ខែមេសា ឆ្នាំ២០១៩។ លោកបានបន្តថា ដោយសារមានការចូលរួមពីភ្ញៀវទេសចរកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋាភិបាលថៃបានអនុម័តថ្ងៃឈប់សម្រាកបន្ថែម ដោយមានចាប់ថ្ងៃ ទី១២ តទៅខណៈរាល់ឆ្នាំមានចាប់ពីថ្ងៃ ទី១៣ ដល់ ១៦ ខែមេសា។ លោក Yuthasak Supasorn ក៏បានទទួលស្គាល់ដែរថា លោកមានការព្រួយបារម្ភតិចតួចអំពីគុណភាពខ្យល់អាកាសតាមបណ្តាខេត្តនៅភាគខាងជើង ជាពិសេសខេត្តឈៀងម៉ៃ ដែលជាទីកន្លែងសម្រាប់ពិធីបុណ្យចូលឆ្នាំដ៏សំខាន់មួយ។ លោក Yuthasak
March 19, 2019 - អន្តរជាតិ
យោងតាមការស្ទង់មតិលើទីក្រុងចំនួន ១៣៣ ដែលបានចេញផ្សាយក្នុងថ្ងៃអង្គារនេះ ដោយអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (EIU: Economist Intelligence Unit) បានឱ្យដឹងថា សិង្ហបុរី ហុងកុង និងប៉ារីស ត្រូវបានគេដាក់ឈ្មោះជាទីក្រុង ដែលថ្លៃបំផុតលើពិភពលោក សម្រាប់ជនបរទេសចូលមករស់នៅ។ នេះជាលើក ទី១ នៅក្នុងប្រវត្ដិសាស្ដ្រនៃការស្ទង់មតិ ដែលទីក្រុងទាំង៣ បានក្លាយជាជើងឯកទីក្រុងមានការចំណាយថ្លៃបំផុតរបស់ពិភពលោក។ ការស្ទង់មតិការចំណាយនៅទូទាំងពិភពលោកក្នុង ឆ្នាំ២០១៩ របស់ EIU គឺដោយយោងតាមការប្រៀបធៀបតម្លៃរបស់មុខទំនិញជាង ៤០០ប្រភេទ ទូទាំង ១៦០ ផលិតផល និងសេវាកម្ម។ ទាំងអស់នេះក៏រួមមាន៖ ម្ហូបអាហារ ភេសជ្ជៈ សំលៀកបំពាក់
March 19, 2019 - បច្ចេកវិទ្យា
កាលពីសប្ដាហ៍មុនមានអ្នកគាំទ្រមួយចំនួនធំបានចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីអ្នកនិពន្ធឯករាជ្យលោក Markham Heid បានចេញផ្សាយអត្ថបទមួយទៅលើគេហទំព័រ Medium ដែលនិយាយពីសុវត្ថិភាពនៃកាស AirPod និងកាសឥតខ្សែដែលស្រដៀងគ្នានេះ។ ការចេញផ្សាយនេះបានចោទជាចំណោទថា តើ AirPods ពិតជាអាចបង្កមហារីកមែនឬ? ខាងក្រោមនេះគឺជាចម្លើយដែលពួកយើងអាចយកទៅពិចារណាបាន៖ លោក Markham Heid បានជួបនិយាយជាមួយលោក Jerry Phillips ដែលជាសាស្រ្តាចារ្យជីវគីមីនៅសាកលវិទ្យាល័យ Colorado នៅក្រុង Colorado Springs ហើយលោក Phillips ក៏បានបង្ហាញពីការព្រួយបារម្ភចំពោះអ្នកប្រើប្រាស AirPods ទាំងឡាយ។ លោក Phillips គាត់និយាយថា ជាការពិត
March 19, 2019 - អន្តរជាតិ
ទីភ្នាក់ងាររដ្ឋបាលអាកាសចរណ៍សហព័ន្ធបានប្រកាសថា ខ្លួនកំពុងផ្អាកការហោះហើរយន្តហោះ Boeing 737 Max ទាំងអស់ ហើយពួកគេក៏បានកំណត់ភាពស្រដៀងគ្នារវាងការធ្លាក់យន្តហោះរបស់អេត្យូពីកាលពីសប្តាហ៍មុន ជាមួយនឹងការធ្លាក់យន្តហោះរបស់អាកាសចរណ៍ Lion Air របស់ឥណ្ឌូនេស៊ីកាលពីជិត ៦ ខែមុន។ រដ្ឋមន្រ្តីដឹកជញ្ជូនអេត្យូពីបានឱ្យដឹងថា ទិន្នន័យបឋមដែលបានរកឃើញពីប្រអប់ខ្មៅនៃការធ្លាក់យន្តហោះនៅអេត្យូពីមានភាពស្រដៀងគ្នាទៅនឹងការធ្លាក់យន្តហោះអាកាសចរណ៍ Lion Air ពិតមែន។ ចំណុចដែលយន្តហោះទាំង ២ មានភាពដូចគ្នាគឺ៖ – យន្តហោះទាំង ២ គឺជាម៉ូដែល Boeing 737 Max 8 – យន្តហោះទាំង ២ ប្រើប្រាស់ Software
March 19, 2019 - អន្តរជាតិ
ប៉ុន្មានរយៈនេះយើងឃើញមានវីដេអូមួយ ដែលបង្ហោះដោយ South China Morning Post កំពុងមានភាពល្បីល្បាញ ដោយកុមារាមកពីក្រុង Hulunbuir ប្រទេសចិនម្នាក់ បានបង្ហាញភាពស្ទាត់ជំនាញក្នុងការចាប់កាន់ចង្កឹះរបស់គេ។ ប៉ុន្តែអ្វីដែលមនុស្សមួយចំនួនប្រហែលជាមិនទាន់បានដឹងនៅឡើយគឺ កុមារាឈ្មោះ Haihai អាយុទើបតែ ២ឆ្នាំ ម្នាក់នេះ កំពុងតែជំនះជំងឺមហារីកគ្រាប់ឈាម ដែលរូបគេចាប់ផ្តើមទទួលការព្យាបាលតាំងពី ខែមករា ឆ្នាំ២០១៨ មកម្ល៉េះ។ យោងតាមកាសែត South China Morning Post បានឱ្យដឹងថា Haihai ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានមហារីក និងកំពុងធ្វើការព្យាបាលនៅមន្ទីរពេទ្យមួយក្នុងទីក្រុងប៉េកាំង ដោយគ្រួសាររបស់គាត់បានចំណាយប្រាក់ប្រហែល ៧០០,០០០យ័ន (១០៤,២៧៥
March 19, 2019 - អន្តរជាតិ
ខ្មាន់កាំភ្លើងម្នាក់បានធ្វើការបាញ់ប្រហារលើស្ថានីយរថយន្តមួយនៅទីក្រុង Utrecht ប្រទេសហូឡង់កាលពីថ្ងៃចន្ទ ដោយសម្លាប់មនុស្ស ៣នាក់ និងរបួស ៩នាក់។ អាជ្ញាធរក៏កំពុងធ្វើការលើករណីនេះថា វាជាភេរវកម្ម ឬយ៉ាងណា? ដោយសារតែហេតុការណ៍នេះកើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមានភេរវករបាញ់ប្រហារទៅលើរវិហារអ៊ីស្លាមចំនួន ២កន្លែង នៅនូវែលហ្សេឡង់។ យ៉ាងណាក៏ដោយក្រុមមន្ត្រីបានណែនាំឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ ខណៈពួកគេកំពុងកំណត់មុខសញ្ញាជនល្មើស។ លោក Jan van Zanen ចៅហ្វាយក្រុង Utrecht បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយនៅលើ Twitter ថា នៅក្នុងដំណាក់កាលនេះយើងអាចបញ្ជាក់ពីចំនួនអ្នកស្លាប់ចំនួន ៣នាក់ និង ៩នាក់ រងរបួស។ ប៉ូលិសក៏បានបញ្ចេញរូបភាពជនសង្ស័យជនជាតិទួរគីម្នាក់ឈ្មោះថា Gokmen Tanis អាយុ ៣៧ឆ្នាំ
March 19, 2019 - អន្តរជាតិ
យោងតាមមន្ត្រីរដ្ឋាភិបាលប្រទេសហ្សីមបាវ៉េ (Zimbabwe) ក្នុងថ្ងៃចន្ទ ទី១៨ បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៨៩នាក់ បានស្លាប់ បន្ទាប់ពីព្យុះ Cyclone Idai បានបោកបក់កាត់តំបន់ភាគខាងកើត និងភាគខាងត្បូងនៃប្រទេសនេះ ស្របពេលដែលប្រទេសកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច និងគ្រោះរាំងស្ងួត។ យ៉ាងណាក៏ដោយក្រុមអ្នកជួយសង្គ្រោះត្រូវបានគេបញ្ជូនឱ្យទៅទីតាំងរងផលប៉ះពាល់បំផុត ដែលនៅជិតព្រំដែនប្រទេសម៉ូសំប៊ិក (Mozambique)។ ស្រុក Chimanimani ទទួលរងផលប៉ះពាលខ្លាំងបំផុត ដោយមានភ្លៀងធ្លាក់ និងព្យុះ ដែលមានល្បឿន ១៧០គីឡូម៉ែត្រ/ម៉ោង ដែលបានបំផ្លិចបំផ្លាញផ្លូវថ្នល់ លំនៅដ្ឋាន ស្ពាន… ហើយវាក៏បានផ្តាច់ចេញនូវចរន្តអគ្គិសនី និងបណ្តាញទូរគមនាគមន៍របស់ស្រុកផងដែរ។ ក្រុមមន្រ្តីមូលដ្ឋាននិយាយថា ចំនួនខូចខាត និងអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើងថែមទៀត។
March 18, 2019 - អន្តរជាតិ
អាជ្ញាធរចរាចរណ៍ផ្លូវធំទីក្រុងបាងកក (BMTA) បានឱ្យដឹងថា ពួកគេនឹងលុបបំបាត់រថយន្តក្រុងដែលប្រើប្រាស់ខ្យល់បង្អួច (open-air) ឱ្យអស់ពីផ្លូវត្រឹមឆ្នាំ ២០២២។ លោកនាយក Prayoon Choygeo បានមានប្រសាសន៍ថា ពួកយើងនឹងមានគម្រោងលុបបំបាត់រថយន្តក្រុងគ្មានម៉ាស៊ីនត្រជាក់នេះ ដែលពួកវាបានដាក់បម្រើការរយៈពេល ២៩ឆ្នាំ មកហើយ ដោយប្តូរវាមកជារថយន្តក្រុងដែលប្រើប្រាស់ម៉ាស៊ីនត្រជាក់វិញ។ អាជ្ញាធរក៏មានគម្រោងកែរថយន្តក្រុងទាំងនេះឱ្យជារថយន្តប្រើហ្គាសធម្មជាតិ ឬជាប្រភេទកូនកាត់ផងដែរ។ យ៉ាងណាមិញចំពោះរថយន្តក្រុងដែលនៅមានសភាពល្អ ពួកគេនឹងបរិច្ចាគទៅឱ្យសាលារៀន អង្គភាពរដ្ឋបាលក្នុងតំបន់ និងអង្គការរដ្ឋផ្សេងៗទៀតដែលត្រូវការ។ គួរឱ្យដឹងផងដែរថា BMTA ដឹកជញ្ជូនអ្នកដំណើរច្រើនជាង ១.២លាននាក់ ក្នុងទីក្រុង និងខេត្តជុំវិញ ហើយរកបានចំណូល ១១លានបាត (ប្រហែល ៣៤៧,០០០ ដុល្លារអាមេរិក) រៀងរាល់ថ្ងៃ។
March 18, 2019









