autoadmin
  • អន្តរជាតិ

    ទីក្រុងអូស្លូរបស់ន័រវែសនឹងក្លាយជាតំបន់ទីមួយនៅលើពិភពលោក ក្នុងការដំឡើងស្ថានីយសាកភ្លើងឥតខ្សែ (wireless charging) ដំបូងបង្អស់ ក្នុងគោលបំណងដើម្បីលុបបំបាត់នូវយានយន្តបម្រើសេវាកម្ម (Taxi) ដែលមានផ្សែងពុលប៉ះពាល់ដល់បរិស្ថាន (zero-emission) ឱ្យបានមុនដើម ឆ្នាំ២០២៣។ ប្រទេសន័រវែសក៏បានកំណត់ថា រាល់រថយន្តថ្មីទាំងអស់ដែលលក់នៅក្នុងប្រទេសនេះ នឹងត្រូវបានប្រើអគ្គិសនីទាំងអស់នៅ ឆ្នាំ២០២៥។ គោលដៅនៃគម្រោងនេះគឺដើម្បីធ្វើឱ្យវាមានភាពងាយស្រួលតាមដែលអាចធ្វើទៅបាន ដោយសារសព្វថ្ងៃការសាកភ្លើងដោយខ្លួនឯងផ្ទាល់មានការពិបាក ចំណាយពេលវេលា និងប្រាក់ច្រើន។ ការដាក់ឱ្យមានស្ថានីយធំមួយដើម្បីសាកថ្មរថយន្ត វានឹងកាត់បន្ថយថ្លៃចំណាយ និងពេលវេលារង់ចាំទាំងនោះ ដោយម្ចាស់រថយន្តអាចសាកថ្មបណ្តើរ ខណៈរថយន្តកំពុងរង់ចាំអ្នកដំណើរបន្តកន្ទុយគ្នានៅក្នុងស្ថានីយ៕ អត្ថបទ៖ លីដា ប្រភព៖ theverge

    March 26, 2019
  • អន្តរជាតិ

    ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) បាននិយាយថា ខ្លួនកំពុងជួយដល់ក្រុមអាជ្ញាធរជាមួយនឹងការស៊ើបអង្កេតមួយ បន្ទាប់ពីមានការគំរាមកំហែងគ្រាប់បែកនៅថ្ងៃអង្គារ ទី២៦ ខែមីនា ទៅលើជើងហោះហើរ SQ423 ពីទីក្រុងមុមបៃទៅកាន់សិង្ហបុរី។ យន្ដហោះដែលដឹកអ្នកដំណើរ ២៦៣នាក់ និងយានិក ១៨ នាក់នេះ បានចុះចតនៅព្រលានយន្ដហោះ Changi នៅម៉ោង ៧ និង ៥៤នាទីព្រឹក ហើយក៏មិនមានរបាយការណ៍អំពីការខូចខាតអ្វីដែរ។ អ្នកនាំពាក្យ SIA ម្នាក់បាននិយាយថា ពួកគេកំពុងជួយដល់អាជ្ញាធរជាមួយនឹងការស៊ើបអង្កេត ហើយគួរឱ្យសោកស្តាយដែលពួកគេមិនទាន់អាចផ្តល់ព័ត៌មានលម្អិតបន្ថែមច្រើនជាងនេះ ហើយចំពោះប្រតិបត្តិការ SIA ដទៃទៀត គឺមិនមានផលប៉ះពាល់នោះទេ។ យន្តហោះ Boeing 777-300ER

    March 26, 2019
  • អន្តរជាតិ

    ម្ចាស់រថយន្តស្ព័រតម្លៃ ២៥០,០០០ ផោន (៣៣០,០០០ ដុល្លារអាមេរិក) ម្នាក់ត្រូវមកអង្គុយយំភ្លាមៗ បន្ទាប់ពីគាត់បានបើកបររថយន្តសំណព្វជាមួយនឹងល្បឿនលឿនដូចហោះ ហើយក៏ជ្រុលចង្កូតទៅបុកនឹងដើមឈើពេញមួយទំហឹង។ គ្រោះថ្នាក់នេះត្រូវបានគេឱ្យដឹងថា បានកើតឡើងបន្ទាប់ពីព្រឹត្ដិការណ៍ HR Owen Supercar នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហើយរថយន្ត Lamborghini Huracan Performante មួយនេះ ក៏ទើបតែបានបង្ហាញមុខផងដែរ។ Huracan Performante មួយនេះ ត្រូវបានគេឱ្យដឹងថា បានបើកបរបង្អួតកាត់ហ្វូងមនុស្សចូលរួមទស្សនារថយន្តដែលកំពុងមានកាន់ទូរស័ព្ទ ដើម្បីថតយកនូវរូបភាពរថយន្តស្ព័រថ្មីៗ។ ប៉ុន្តែគួរឱ្យសោកស្តាយដល់ម្ចាស់រថយន្ត ខណៈដែលគាត់កំពុងជក់ចិត្តនឹងការបន្ថែមល្បឿន វាបានធ្វើឱ្យគាត់ជ្រុលទៅបុកនឹងដើមឈើ ហើយទីបំផុតគាត់ត្រូវមកអង្គុយយំ។ យ៉ាងណាក៏ដោយរូបគាត់មិនត្រូវរងរបួសអ្វីនោះទេ ហើយប្រភពដដែលក៏បានឱ្យដឹងថា Huracan

    March 26, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន HMD បានចេញផ្សាយលិខិតអញ្ជើញសម្រាប់ការដាក់បង្ហាញនូវទូរស័ព្ទ Nokia X71 ស៊េរីថ្មីរបស់ខ្លួន ដោយព្រឹត្តិការណ៍នេះនឹងប្រារព្ធធ្វើឡើងនៅតៃវ៉ាន់ ថ្ងៃទី ២ ខែមេសា ហើយទូរស័ព្ទ Nokia 9 PureView ដែលជាទូរស័ព្ទកាមេរ៉ាដ៏ល្អបំផុតរបស់ក្រុមហ៊ុន ក៏ប្រហែលជាត្រូវបង្ហាញខ្លួននៅថ្ងៃនោះផងដែរ។ X71 ឬអាចហៅបានថា Nokia 8.1 Plus នឹងក្លាយជាទូរស័ព្ទដំបូងរបស់ HMD ដែលមាន Sensor ទំហំ 48MP ជាមួយនឹងលេន 120° ultra-wide ហើយលេនទាំង ២គ្រាប់ របស់ម៉ូដែលនេះជាប្រភេទ Zeiss

    March 26, 2019
  • អន្តរជាតិ

    អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងកាលពីម្សិលមិញថា ការបោះឆ្នោតនៅប្រទេសថៃត្រូវបានបំផ្លាញដោយ «ភាពមិនប្រក្រតី» និង«ក្លែងបន្លំ»។ គាត់និយាយថា ពួកយោធានៅតែគ្រប់គ្រងប្រព័ន្ធបោះឆ្នោត ដើម្បីរក្សាការកាន់អំណាចនយោបាយរបស់ពួកគេលើរាជាណាចក្រនេះ។ លោកបានប្រាប់ AFP ជាភាសាអង់គ្លេសថា៖ «គ្រប់គ្នាដឹងរឿងនៅក្នុងប្រទេសថៃ អ្នករាល់គ្នាដែលចាំឃ្លាំមើលការបោះឆ្នោតនៅប្រទេសថៃ ដឹងថាវាមានភាពមិនប្រក្រតី»។ គួររំឭកផងដែរថា លោក ថាក់ស៊ីន វ័យ ៦៩ឆ្នាំ ធ្លាប់ត្រូវបានឃាត់ខ្លួននៅក្នុងរដ្ឋប្រហារមួយនៅ ឆ្នាំ២០០៦ និងរស់នៅនិរទេសខ្លួនចាប់តាំងពីពេលនោះមក ប៉ុន្តែលោកនៅតែជាតួអង្គសំខាន់នៅក្នុងនយោបាយថៃ បើទោះបីជាមានកិច្ចប្រឹងប្រែងរបស់របបយោធាដើម្បីកាត់បន្ថយឥទ្ធិពលរបស់គាត់ក៏ដោយ។ ថ្លែងទៅកាន់ AFP គាត់បាននិយាយថា ការប្រកួតណាមួយក៏ដោយ ប្រសិនបើច្បាប់ និងអាជ្ញាកណ្តាលមិនយុត្តិធម៌នោះ លទ្ធផលនឹងមិនគួរឱ្យគោរព។ លោកបន្តថា

    March 26, 2019
  • អន្តរជាតិ

    ក្មេងប្រុសថៃទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ ដែលត្រូវបានជួយសង្គ្រោះពីរូងភ្នំថាំហ្លួង បន្ទាប់ពីការជាប់គាំងយ៉ាងវេទនារយៈពេល ១៨ថ្ងៃ ពេលនេះកំពុងទទួលបានការយកចិត្តទុកដាក់ពីពិភពលោក ហើយពួកគេអាចនឹងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន Netflix របស់អាមេរិកទៀតផង។ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយ CNN បានឱ្យដឹងថា ក្រុមហ៊ុនសេវាការផ្សាយនេះបាននិយាយថា ខ្លួនកំពុងធ្វើជាដៃគូជាមួយនឹងក្រុមហ៊ុនដែលផលិតខ្សែភាពយន្ត Crazy Rich Asians (SK Global Entertainment) និងក្រុមហ៊ុន 13 Tham Luang Company Ltd ដើម្បីប្រាប់រឿងរ៉ាវរបស់ពួកគេទៅកាន់ពិភពលោក។ គណៈកម្មាធិការច្នៃប្រឌិតរបស់រាជរដ្ឋាភិបាលថៃ បាននឹងកំពុងពិនិត្យមើលការដេញថ្លៃជំនួសមុខឱ្យក្រុមក្មេងប្រុសទាំង​ ​១២ និងគ្រូបង្វឹករបស់ពួកគេ។ ក្រុមហ៊ុន 13

    March 26, 2019
  • អន្តរជាតិ

    កាលពីចុងសប្ដាហ៍មុន នាវាកម្សាន្តរបស់ន័រវែសឈ្មោះ Viking Sky បានធ្លាក់ចូលក្នុងភាពវឹកវរ បន្ទាប់ពីម៉ាស៊ីនរបស់ខ្លួនមានបញ្ហាក្នុងអំឡុងពេលធ្វើដំណើរពីក្រុង Tromso ទៅក្រុង Stavanger។ យោងតាមទីភ្នាក់ងារព័ត៌មាន BBC News បានឱ្យដឹងថា ម៉ាស៊ីនរបស់នាវាកម្សាន្តមានបញ្ហានៅពេលដែលវាចាប់ផ្តើមប៉ះនឹងទឹករលកអំឡុងពេលមានព្យុះដ៏ខ្លាំងមួយ កាលពីថ្ងៃសៅរ៍ ទី២៣ ខែមីនា។ ដោយសារតែអាកាសធាតុដ៏អាក្រក់ ធ្វើឱ្យអ្នកដំណើរទាំងអស់នៅលើនាវាចំនួន ១,៣៧៣នាក់ ទទួលរងការភ័យខ្លាចពីការគំរាមកំហែងដល់អាយុជីវិត។ វីដេអូដែលគួរឱ្យភ័យខ្លាចនៃការវាយប្រហារដោយអាកាសធាតុអាក្រក់ ខណៈម៉ាស៊ីនរបស់នាវាមានបញ្ហានេះ បានចាប់ផ្តើមលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រមូលផ្តុំការព្រួបារម្ភពីអ្នកនិយមលេងអ៊ីនធឺរណិតរាប់ពាន់នាក់។ អ្នកដំណើរអាចត្រូវបានគេមើលឃើញតោងទៅនឹងធ្នឹមដើម្បីឱ្យមានតុល្យភាពខ្លួន ខណៈដែលនាវាផ្អៀងពីមួយទៅមួយខាងទៀង។ យ៉ាងណាមិញអ្នកដំណើរទាំង ១,៣៧៣នាក់ ត្រូវបានសង្គ្រោះទាន់ពេលវេលា ប៉ុន្តែពួកក៏មានរបួសផងដែរ ដោយសារព្យាយាមទប់លំនឹងពីរលកធំដែលបង្កដោយអាកាសធាតុអាក្រក់នេះ៕ We’re waiting

    March 26, 2019
  • បច្ចេកវិទ្យា

    VinSmart របស់ក្រុមហ៊ុន Vingroup បានប្រកាសជាផ្លូវការនូវការចែកចាយស្មាតហ្វូន Vsmart នៅក្នុងប្រទេសអេស្ប៉ាញ តាមរយៈក្រុមហ៊ុនលក់រាយអេឡិចត្រូនិចធំជាងគេនៅអឺរ៉ុប Media Markt ។ Vsmart គឺជាផលិតផលរបស់ Vingroup ដំបូងបង្អស់ ដែលបានដាក់បង្ហាញនៅក្នុងទ្វីបអឺរ៉ុបដោយបង្ហាញនូវមហិច្ឆតារបស់ខ្លួន ដើម្បីនាំយកបច្ចេកវិទ្យាវៀតណាមទៅកាន់ទីផ្សារអន្តរជាតិ។ ការឱ្យដឹងនេះត្រូវបានប្រកាសដោយ VinSmart នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការដាក់បង្ហាញម៉ាក Vsmart នៅក្នុងប្រទេសអេស្ប៉ាញ។ បើតាមសម្តីរបស់លោក Nguyen Thi Bich Phuong អគ្គនាយករងផ្នែកទីផ្សារនៅក្រុមហ៊ុន Vinsmart បានឱ្យដឹងថា ប្រទេសអេស្ប៉ាញនឹងក្លាយជាច្រកទ្វារឱ្យស្មាតហ្វូន Vsmart ដើម្បីយកឈ្នះទីផ្សារអឺរ៉ុប ដោយសារពួកគេមានដៃគូសហការ និងមានភាគហ៊ុន

    March 26, 2019
  • អន្តរជាតិ

    ការទទួលបានភេសជ្ជៈក្តៅគឺជាចំណូលចិត្តរបស់មួយចំនួនធំ ព្រោះថាការញ៉ាំភេសជ្ជៈក្តៅៗដូចជាតែ ឬកាហ្វេនៅពេលព្រឹកអាចជួយធ្វើឲ្យលោកអ្នកមានអារម្មណ៍ស្រស់ថ្លា និងស្វាហាប់ក្នុងការបំពេញការងារបានមួយផ្នែកដែរ។ យ៉ាងណាក្តី ការសិក្សាមួយបានរកឃើញថា ទម្លាប់នៃការញ៉ាំភេសជ្ជៈក្តៅខ្លាំង ជាពិសេសគឺតែ អាចធ្វើឲ្យលោកអ្នកប្រឈមនឹងការកើតមានជំងឺមហារីកបំពងអាហារខ្ពស់។ ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមសាស្ត្រាចារ្យនៃសាលកវិទ្យាល័យ Tehran University of Medical Sciences ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់។ ការសិក្សានេះបានធ្វើការតាមដានមនុស្សដែលមានទម្លាប់ញ៉ាំតែក្តៅៗប្រមាណជា ៥០ ០៤៥ នាក់ មានអាយុចន្លោះពី ៤០ ទៅ ៧៥ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៤ មកដល់ឆ្នាំ ២០១៧ ហើយជាមធ្យមពួកគេបានញ៉ាំតែលើសពី ៧០០ មីលីលីត្រក្នុងមួយថ្ងៃ។ លទ្ធផលការសិក្សាមួយនេះដែលទើបនឹងបានចេញផ្សាយការពីពេលថ្មីៗបានបង្ហាញថាមានមនុស្សចំនួន ៣១៧

    March 25, 2019
  • អន្តរជាតិ

    ថ្ងៃអាទិត្យស្អែកនេះប្រជាជនថៃដែលមានសិទ្ធិបោះឆ្នោត នឹងទៅបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីជាលើកដំបូងចាប់តាំងពី ឆ្នាំ២០១១ មក។ ដូច្នេះវាមានន័យថា ពួកគេនឹងមានការហាមឃាត់គ្រឿងស្រវឹង ២៤ម៉ោង នៅចុងសប្តាហ៍នេះ ដែលចាប់ផ្តើមពីល្ងាចនេះតទៅ។ ការលក់ និងចែកចាយគ្រឿងស្រវឹង នឹងត្រូវបានហាមឃាត់ចាប់ពីម៉ោង ៦ល្ងាច ថ្ងៃសៅរ៍ ដល់ម៉ោង ៦ល្ងាច ថ្ងៃអាទិត្យ។ ក្រុមមន្រ្តីក៏បានបញ្ជាក់ថា ពិធីមង្គលការ ពិធីជប់លៀង និងការប្រារព្ធពិធីផ្សេងៗទៀត នៅតែអាចរៀបចំបានក្នុងកាលបរិច្ឆេទទាំងនេះ ប៉ុន្តែហាមដាច់ខាតមិនឱ្យមានបម្រើនូវគ្រឿងស្រវឹង។ ប្រជាជនថៃដែលមានសិទ្ធិបោះឆ្នោតថ្មីៗចំនួន ៧លាននាក់ បន្ថែមនឹងមានឱកាសជាលើកដំបូងតាំងពីរដ្ឋប្រហារឆ្នាំ ២០១១ ក្នុងការបោះឆ្នោតនៅថ្ងៃស្អែកនេះ។ លទ្ធផលត្រូវបានគេរំពឹងថា នឹងកើតមានឡើងពីស្តង់តូចៗមួយចំនួន នៅទូទាំងប្រទេសក្នុងរយៈពេល ១ម៉ោង បន្ទាប់ពីការបិទការបោះឆ្នោតនៅម៉ោង ៥ល្ងាច។

    March 23, 2019