autoadmin
  • អន្តរជាតិ

    នៅក្នុងពេលវេលាមួយដែលប្រជារាស្ត្រកំពុងរង់ចាំនូវការបើកទំព័ររជ្ជកាលថ្មី នៅក្នុងប្រវត្តិសាស្រ្តរបស់ជប៉ុន លោក Yoshihide Suga ប្រធានខុទ្ទកាល័យរដ្ឋមន្ត្រីបានប្រកាសកាលពីប៉ុន្មានម៉ោងមុនថា ជម្រើសចុងក្រោយនៃការដាក់ឈ្មោះយុគសម័យថ្មី របស់អធិរាជថ្មីរបស់ជប៉ុនមានឈ្មោះថា «រេវ៉ា» ។ លោក Yoshihide Suga ដែលបានបង្ហាញផ្ទាំងបដាឈ្មោះរជ្ជកាលថ្មីជាអក្សរកាន់ជិបានឱ្យដឹងថា ឈ្មោះនេះត្រូវបានបង្កើតឡើងដោយផ្អែកលើកំណាព្យ «Manyoshu» ដែលចាស់បំផុតរបស់ជប៉ុន។ តួអក្សរទីមួយតំណាងឱ្យ «សំណាងល្អ» ខណៈដែលទីពីរអាចត្រូវបានបកប្រែជា «សន្តិភាព» ឬ «ភាពសុខដុមរមនា»។ នេះគឺជាលើកទីមួយហើយដែលតួអក្សរនៃរជ្ជកាលថ្មី ត្រូវបានជ្រើសយកចេញពីអក្សរសិល្ប៍បុរាណជប៉ុន។ ឈ្មោះសម័យកាលមុនៗបានប្រើអក្សរកាន់ជិពីអក្សរសិល្ប៍ចិន។ រជ្ជកាលថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៩ ចំពេលដែលព្រះរាជទាយាទ Naruhito ឡើងសោយរាជ្យបល្ល័ង្ក Chrysanthemum

    April 1, 2019
  • បច្ចេកវិទ្យា

    ដូចយើងដឹងរួចមកហើយថា ក្រុមហ៊ុន Samsung ធ្លាប់បានប្រកាសអំពី Galaxy S10 5G ជាមួយនឹងស្មាតហ្វូនត្រកូល S10 ដទៃទៀតកាលពី ខែកុម្ភៈ ឆ្នាំ២០១៩។ ជាក់ស្តែងពេលនេះក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងមួយនេះ គ្រោងនឹងចេញនូវឧបករណ៍ ដែលអាចដំណើរការប្រព័ន្ធ 5G ដំបូងបំផុតរបស់ខ្លួននោះគឺ «The Galaxy S10 5G» ដែលមានលក់ជាផ្លូវការនៅថ្ងៃទី ៥ ខែមេសា ខាងមុខ។ យ៉ាងណាក៏ដោយ មុខការមកដល់នៃស្មាតហ្វូនប្រភេទ 5G នេះយើងក៏អាចដឹងជាមួយនឹង Specs មួយចំនួនរបស់វាផងដែរ។ ស្មាតហ្វូន Galaxy S10

    April 1, 2019
  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្ស ២៥នាក់ បានស្លាប់ និងរាប់រយនាក់បានរងរបួស បន្ទាប់ពីព្យុះបានវាយប្រហារភាគខាងត្បូងប្រទេសនេប៉ាល់ និងបានបំផ្លាញផ្ទះសម្បែង ដួលរលំដើមឈើ និងដួលរំលំបង្គោលភ្លើង។ អ្នករាយការណ៍បានប្រាប់ AFP ថា ព្យុះផ្គររន្ទះនេះបានវាយប្រហារស្រុក Bara និងតំបន់ជាប់គ្នា កាលពីថ្ងៃអាទិត្យ ទី៣១ ខែមីនា។ ក្រុមការងាររុករក និងជួយសង្គ្រោះត្រូវបានគេដាក់ពង្រាយជាមួយនឹងព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈគ្រោះមហន្តរាយនៅតែកើតមានជាបន្តបន្ទាប់។ នាយករដ្ឋមន្រ្តីរបស់នេប៉ាល់ KP Sharma Oli ក៏បានសម្តែងការសោកស្តាយចំពោះការបាត់បង់នេះផងដែរ ហើយឧទ្ធម្ភាគចក្រសង្គ្រោះក៏កំពុងធ្វើការសង្គ្រោះតាមទីតាំង។ លោកនាយករដ្ឋមន្រ្តីក៏បានបង្ហើបឱ្យដឹងដែថា ព្យុះដែលបណ្តាលឱ្យស្លាប់ និងរបួសច្រើននៅក្នុងនិទាឃរដូវបែបនេះគឺកម្រណាស់នៅប្រទេសនេប៉ាល់៕ អត្ថបទ៖ លីដា ប្រភព៖ channelnewsasia

    April 1, 2019
  • អន្តរជាតិ

    រដ្ឋាភិបាលជប៉ុនកំពុងរៀបចំកិច្ចប្រជុំកំពូលសម្ងាត់ ដើម្បីសម្រេចនូវឈ្មោះសម័យកាលថ្មីមួយ សម្រាប់ព្រះអង្គម្ចាស់រាជបល្ល័ង្ក Naruhito ដែលនឹងគ្រោងគ្រងរាជ្យបន្តពីព្រះបិតារបស់ទ្រង់ នៅថ្ថ្ងៃ ទី១ ខែឧសភា ខាងមុខ។ ព្រះចៅអធិរាជ Akihito ដែលជាព្រះមហាក្សត្របច្ចុប្បន្ន និងជាព្រះរាជបិតារបស់ទ្រង់ Naruhito នឹងដាក់រាជបល្ល័ង្គ នៅថ្ងៃ ទី៣០ ខែមេសា ជាមួយនឹងការមកដល់ទីបញ្ចប់នៃសម័យកាល «Heisei» របស់ព្រះអង្គផងដែរ។ យ៉ាងណាមិញរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Shinzo Abe ក្នុងថ្ងៃច័ន្ទនេះនឹងបង្ហាញឈ្មោះសម័យកាល ឬ «gengo» ថ្មីសម្រាប់រជ្ជកាលរបស់ទ្រង់ Naruhito ។ ការប្រកាសឈ្មោះសម័យកាលថ្មីនេះ គឺត្រូវមានរយៈពេលមុនមួយខែ ដើម្បីអនុញ្ញាតឱ្យរដ្ឋាភិបាល ពាណិជ្ជកម្ម

    April 1, 2019
  • អន្តរជាតិ

    ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានដកហូតគ្រឿងឥស្សរិយាភរណៈ ដែលធ្លាប់បានប្រគល់ឱ្យអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដោយលើកឡើងពីភាពពុករលួយ និងការហោះហើរ «មិនសមរម្យ» ពោលគឺលួចចេញពីប្រទេសរបស់គាត់។ សេចក្តីប្រកាសរបស់ព្រះមហាក្សត្របានចេញកាលពីថ្ងៃសៅរ៍នេះ ភ្លាមៗបន្ទាប់ពីប្រទេសថៃបានធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារយោធានៅ ឆ្នាំ២០១៤ ។ គណបក្សភឿថៃជាគណបក្សនយោបាយមួយដែលមានទំនាក់ទំនងជាមួយលោក ថាក់ស៊ីន ពេលនេះកំពុងរង្គោះរង្គើជាមួយគណបក្ស Phalang Pracharat ដែលគាំទ្រដោយយោធាដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ យ៉ាងណាក៏ដោយក្រុមមន្រ្តីមិនទាន់បានចេញផ្សាយលទ្ធផលពេញលេញនៃការបោះឆ្នោតនៅឡើយទេ ខណៈដែលលោក ថាក់ស៊ីន បានហៅការបោះឆ្នោតនេះថាជា «ការក្លែងបន្លំ»។ សេចក្តីបង្គាប់របស់ព្រះមហាក្សត្រថៃកាលពីថ្ងៃសៅរ៍មានខ្លឹមសារថា ថាក់ស៊ីន ត្រូវបានគេដកហូតនូវ «ឥស្សរិយាភរណៈ Chula Chom Klao» ដែលជាធម្មតាជាអំណោយដល់អ្នកដឹកនាំប្រទេស៕

    April 1, 2019
  • អន្តរជាតិ

    ប្រព័ន្ធផ្ទុកថាមពលដ៏ធំមួយ ដែលរួមបញ្ចូលទាំងអាគុយអេឡិចត្រូនិចថ្មី និងប្រើរួច ត្រូវបានគេដាក់នៅឯកីឡាដ្ឋាន Johan Cruijff Arena របស់ទីក្រុង Amsterdam ដែលជាផ្ទះរបស់ក្លិបបាល់ទាត់ហូឡង់ Ajax ។ វាមានសមត្ថភាពរក្សាទុកថាមពល ៣ មេហ្គាវ៉ាត់ ដែលគ្រប់គ្រាន់អាចសាកទូរស័ព្ទ iPhone បាន ៥០០,០០០ គ្រឿង ឬស្មើនឹងការផ្គត់ផ្គង់ភ្លើងបានរហូត់ដល់ ៧,០០០គ្រួសារ នៅទីក្រុង Amsterdam ក្នុងរយៈពេល ១ម៉ោង។ អ្នកផលិតប្រព័ន្ធផ្ទុកថាមពលរបស់កីឡាដ្ឋានបាននិយាយថា វាជាប្រព័ន្ធផ្ទុកថាមពលពាណិជ្ជកម្មធំជាងគេនៅទ្វីបអឺរ៉ុបដែលប្រើថ្ម EV (Electric Vehicle)។ ប្រព័ន្ធនេះរួមបញ្ចូលគ្នានូវគ្រឿងបម្លែងថាមពល ដែលមានតម្លៃស្មើនឹងអាគុយ Nissan

    March 30, 2019
  • បច្ចេកវិទ្យា អន្តរជាតិ

    យោងតាមគេហទំព័រ TechCrunch បានឱ្យដឹងថា ក្រុមហ៊ុន Apple បានលុបចោលនូវគម្រោងផលិតឧបករណ៍ឥតខ្សែ AirPower ដោយលើកឡើងពីការលំបាកក្នុងការសម្រេចបាននូវ «ស្តង់ដារខ្ពស់» សម្រាប់ផលិតផលមួយនេះ។ បើតាមសម្តីរបស់លោក Dan Riccio នៃក្រុមហ៊ុន Apple SVP បាននិយាយថា បន្ទាប់ពីមានការខិតខំប្រឹងប្រែងជាច្រើនយើងបានសន្និដ្ឋានថា AirPower នឹងមិនសម្រេចបាននូវបទដ្ឋានខ្ពស់ដែលយើងត្រូវការនោះទេ និងយើងបានលុបចោលគម្រោងនេះ ហើយយើងខ្ញុំសូមអភ័យទោសចំពោះអតិថិជនដែលកំពុងរង់ចាំផលិតផលនេះ។ ឧបករណ៍សាកថ្ម AirPower ត្រូវបានប្រកាសជាលើកដំបូងក្នុងអំឡុងព្រឹត្តិការណ៍ iPhone X របស់ក្រុមហ៊ុន កាលពីខែកញ្ញា ឆ្នាំ២០១៧ នៅពេលដែលក្រុមហ៊ុន Apple បានដាក់បញ្ចូលឧបករណ៍សាកឥតខ្សែ ទៅជា

    March 30, 2019
  • អន្តរជាតិ

    អ្នកស្រី Angelina Jolie បាននិយាយពីវិសមភាពយែនឌ័រនៅឯអង្គការសហប្រជាជាតិ​ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៩ ខែមីនា នៅក្នុងសេចក្តីការថ្លែងជាលើក ទី១ របស់អ្នកស្រីនៅចំពោះមុខរដ្ឋមន្ត្រីការពារសន្តិភាពរបស់អង្គការសហប្រជាជាតិ​។ តារាហូលីវូដម្នាក់នេះបានធ្វើសុន្ទរកថាមួយ ដោយសុំឱ្យគេគិតអំពី «ទស្សនវិស័យរបស់ស្ត្រី» ។ ព្រោះថាស្ត្រីនៅទូទាំងពិភពលោកបានកំពុងបង្ហាញឧទាហរណ៍ជាច្រើនស្តីអំពីការកើនឡើងភាពជាអ្នកដឹកនាំ និងការចាប់យកជោគវាសនា ហើយវាក៏កំពុងតែបណ្ដុះគំនិតមកយើងរាល់គ្នាផងដែរ។ ដំណោះស្រាយរបស់តារាសម្តែងដ៏ល្បីល្បាញ និងជាអ្នកស្រឡាញ់មនុស្សជាតិរូបនេះ គឺចង់ស្នើឱ្យមានការយកចិត្តទុកដាក់ដល់ស្ត្រីទន់ខ្សោយ។ អ្នកស្រីបាននិយាយថា គួរពិចារណាថា តើសង្គមមួយនេះនឹងសម្រេចបានដល់កម្រិតណាប្រសិនបើមានការចូលរួមពីស្ត្រី? មិនមែនពឹងផ្អែកទាំងស្រុងទៅលើតែបុរសនោះទេ ព្រោះថាពួកយើងទាំងអស់គ្នាសុទ្ធតែជាដៃគូជាមួយគ្នានៅក្នុងជីវិតមួយនេះ។ តារាវ័យ ៤៣ឆ្នាំ រូបនេះត្រូវបានតែងតាំងជាឧត្តមស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន កាលពីឆ្នាំ ២០១២ ប៉ុន្តែគាត់បានធ្វើការជាមួយភ្នាក់ងារនេះអស់រយៈពេល ១៨ឆ្នាំ

    March 30, 2019
  • អន្តរជាតិ

    រថភ្លើងល្បឿនលឿនពី Cat Linh – Ha Dong ត្រូវបានគេសាកល្បងជារៀងរាល់ថ្ងៃ ដើម្បីដំឡើងប្រព័ន្ធ។ រថភ្លើងនេះរត់ក្នុងល្បឿនជាមធ្យម ៣៥ គីឡូម៉ែត្រ/ម៉ោង និងជាប្រភេទបើកបរដោយស្វ័យប្រវត្តិ។ នៅក្នុងស្ថានីយនិមួយៗមានទូភេសជ្ជៈស្វ័យប្រវត្តិចំនួន ២ ច្រកចូលស្វ័យប្រវត្តិចំនួន ១២​ ដែលអ្នកដំណើរត្រូវតែស្គេនសំបុត្រ ចេញ/ចូល ដោយខ្លួនឯង។ ខ្សែរថភ្លើងម៉េត្រូដំបូងរបស់ទីក្រុងហាណូយនេះ នឹងដំណើរការពីស្ថានីយ៍ Cat Linh នៅស្រុក Dong Da ទៅកាន់ស្ថានីយ៍ Yen Nghia នៅស្រុក Ha Dong ភាគនិរតី។ អ្នកធ្វើដំណើរម្នាក់ៗអាចទិញសំបុត្រជាប្រចាំខែតម្លៃ

    March 30, 2019
  • បច្ចេកវិទ្យា

    វីដេអូលេចធ្លាយក្នុងបណ្តាញសង្គមរបស់ចិន Weibo កាលពីម្សិលមិញមួយត្រូវបានគេជឿថា ជា Oppo Reno ដែលវានឹងចេញលក់នាពេលខាងឆាប់ៗនេះ។ ជាក់ស្តែងក្រុមហ៊ុន Oppo ក៏បានប្រកាសថានឹងបង្ហាញម៉ូដែល Reno ស៊េរីថ្មីរបស់ខ្លួន នៅថ្ងៃទី ១០ ខែមេសា ខាងមុខនេះផងដែរ។ បើមើលតាមវីដេអូខាក្រោមនេះអាចឱ្យយើងដឹងថា ប្រភេទកាមេរ៉ាដែលលយចេញឡើងលើដូចជាព្រុយត្រីនេះ ប្រហែលជាកាមេរ៉ាមុខរបស់ Reno ស៊េរីថ្មី ហើយវាប្រហែលជាអាចទៅរួចព្រោះថា ទូរស័ព្ទបច្ចុប្បន្នក៏កំពុងផ្តោតទៅលើប្រភេទកាមេរ៉ាបង្កប់ និងលយចេញក្រៅពេលថតដូច្នេះដែរ។ តើនេះជាការរចនាកាមេរ៉ាថតរូបដែលល្អបំផុតដែរទេ? សព្វថ្ងៃក្រុមហ៊ុនផលិតប្រព័ន្ធប្រតិបត្តិការ Android កំពុងនឹងបង្កើនប្រសិទ្ធភាពផ្ទៃអេក្រង់ស្មាតហ្វូនរបស់ពួកគេ ជាមួយនឹងការប្រើប្រាស់រន្ធ punch-hole ឬកាមេរ៉ាបង្កប់លយឡើង សម្រាប់កាមេរ៉ាមុខ។ យ៉ាងណាក៏ដោយថ្វីបើពេលនេះយើងមិនទាន់បានដឹងថា កាមេរ៉ា

    March 30, 2019