autoadmin
  • អន្តរជាតិ

    បុរសវ័យក្មេងដែលជាជនជាតិវៀតណាមម្នាក់ កំពុងបំពេញការងាររបស់ខ្លួនក្នុងការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទីកពីផែនដីដោយការធ្វើបំពង់បឺតចេញពីស្មៅ។ លោក Tran Minh Tien ដែលជាម្ចាស់ក្រុមហ៊ុន Ong Hut Co.,បានបង្កើតគំនិតច្នៃប្រឌិតថ្មីនេះ ដោយប្រើស្មៅមួយប្រភេទឈ្មោះ Lepironia Articulata ដែលអ្នកស្រុកវៀតណាមហៅវាថា «Co bang» ដោយភាគច្រើនវាដុះនៅតំបន់ដីសណ្តទន្លេមេគង្គនៅភាគនិរតីនៃប្រទេសវៀតណាម។ នៅក្នុងវីឌីអូថ្មីមួយពី VnExpress លោក Tran Minh Tien បានពន្យល់ពីរបៀបដែលស្មៅប្រភេទនេះមានប្រហោងធំពិសេសជាងស្មៅដទៃ ដែលជាមូលហេតុវាអាចធ្វើជាបំពង់បឺត និងជាផ្នែកមួយដើម្បីកាត់បន្ថយសំរាមផ្លាស្ទីក។ លោកបានបន្ថែមថា ស្មៅដែលគាត់ប្រមូលបាន ពួកគាត់នឹងកាត់វាប្រវែង ២០សង់ទីម៉ែត្រ ស្មើៗគ្នា បន្ទាប់មកពួកគេប្រើប្រាសដែកម៉្យាងដើម្បីសកចូល ហើយសម្អាតផ្នែកខាងក្នុង។ បំពង់បឺតនេះមាន

    April 9, 2019
  • អន្តរជាតិ

    យោងតាម Noodou បានឱ្យដឹងថា ថ្មីៗនេះជនជាតិតៃវ៉ាន់ម្នាក់បានចែករំលែករូបភាពនៃការផ្លាស់ប្តូររបស់គាត់នៅលើអ៊ីនធឺរណែត ដែលបង្ហាញថា ការឈប់ជក់បារីបានធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពទូទៅ និងរូបរាងរាងកាយរបស់គាត់។ ភាពខុសគ្នារវាងរូបភាពទាំង ២ គឺមិនគួរឱ្យជឿឡើយ ហើយការបង្ហោះរបស់គាត់ត្រូវបានចែករំលែកជាង ២០,០០០ដង ក្នុងរយៈពេលតិចជាង ២៤ម៉ោង ដោយសារអ្នកការផ្លាស់ប្តូរនេះធ្វើឱ្យអ្នកលេងអ៊ិនធឺណេតភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បុរសជាម្ចាស់រូបភាពបានឱ្យដឹងថា នៅពេលដែលគាត់ជក់បារីមួយកញ្ចប់/ថ្ងៃ គាត់់មានទម្ងន់ត្រឹមតែ ៥២គីឡូក្រាម ហើយកម្ពស់របស់គាត់គឺ ១ម៉ែត្រ ៧៨សង់ទីម៉ែត្រ។ គាត់ញៀនថ្នាំជក់របស់បារី ដែលសូម្បីតែពេលខ្លះជក់បារីក៏អាចធ្វើឱ្យគាត់ឆ្អែតបាយបានដែរ។ ក្រោយមកដោយសារតែរូបរាងកាយ និងមុខមាត់របស់ខ្ញុំមិនសូវល្អ មនុស្សជាច្រើនគិតថា គាត់ជាអ្នកញៀនគ្រឿងញៀន ដែលជាមូលហេតុដែលគាត់កាត់ផ្តាច់បារីនេះ។ គាត់ក៏ធ្លាប់និយាយថា ទោះជាយ៉ាងណាគឺគាត់មិនប្រើប្រាស់គ្រឿងញៀនដាច់ខាតដែរ ហើយគាត់បន្ថែមថា ផ្តាច់បារីមិនមែនជារឿងងាយស្រួលនោះទេ គាត់ត្រូវការរយៈពេល

    April 9, 2019
  • អន្តរជាតិ

    មូលនិធិអភិវឌ្ឍន៍ រួមជាមួយប៉ូលីសប្រចាំក្រុង និងអភិបាលក្រុង Patong នឹងប្រគល់មួកសុវត្ថិភាពចំនួន ៥០០ ដល់អ្នកបើកបរទោចក្រយានយន្តនៅក្រុង Patong នៅមុនថ្ងៃបុណ្យសង្ក្រាន្តក្រោមយុទ្ធនាការ «ឯណាទៅមួកសុវត្ថិភាពរបស់អ្នក?»។ មេប៉ូលិសក្រុង Patong លោក Anothai Jindamanee មានប្រសាសន៍ថា៖ «កន្លងមកនេះអ្នកបើកបរម៉ូតូជាច្រើននាក់បានរងរបួស និងស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយយើងចង់ឱ្យអ្នកបើកបរម៉ូតូ និងអ្នកដំណើរពាក់មួកសុវត្ថិភាពគ្រប់គ្នា ១០០% » លោក Anothai Jindamanee បានបន្តថា៖ «យើងនឹងប្រគល់មួកសុវត្ថិភាពចំនួន ៥០០សម្រាប់ ទៅឱ្យអ្នកបើកបរទោចក្រយានយន្តនៅថ្ងៃទី ១១ ខែមេសា ចាប់ពីម៉ោង ៤ និង

    April 8, 2019
  • អន្តរជាតិ

    យោងតាមការិយាល័យសន្តិសុខសុខភាពជាតិ (NHSO) បាននិយាយថា ប្រជាជនជាង ៨,៦០០នាក់ នៅភាគខាងជើងនៃប្រទេសថៃ បានស្វែងរកការព្យាបាលជំងឺផ្លូវដង្ហើម ដែលទាក់ទិននឹងខ្យល់កខ្វក់ចាប់តាំងពីខែមករាមកម៉្លេះ។ ហើយចាប់តាំងពី ខែកុម្ភៈ កំហាប់ខ្យល់ PM2.5 នៅតាមបណ្តាខេត្តភាគខាងជើងបានកើនឡើងហួសពីកម្រិតសុវត្ថិភាព ដែលកំណត់ដោយរដ្ឋាភិបាល និងអង្គការសុខភាពពិភពលោក (WHO) ។ ថ្មីៗនេះកម្រិត PM2.5 នៅក្នុងខណ្ឌ Mae Taeng ខេត្តឈៀងម៉ៃ ក៏បានឈានដល់កម្រិតប្រកាសអាសន្ន ៤៩២.៥៧ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (μg / m³) ស្មើនឹង ១០ដង លើសពីកម្រិតសុវត្ថិភាពដែលបានកំណត់នៅក្នុងប្រទេសថៃ និង ២០ដង

    April 8, 2019
  • អន្តរជាតិ

    ថ្មីៗនេះបុរសម្នាក់បានសម្រេចចិត្តចាប់ផ្ដើមតមចំណី ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺគាត់មិនបានដាក់របប់អាហារដូចជា៖ ការបរិភោគបន្លែ ឬផ្លែឈើនោះទេ គឺគាត់ប្រើស្រាបៀរមកជំនួស។ បុរសម្នាក់នេះមានឈ្មោះថា Del Hall គាត់គឺជានាយកផ្នែកលក់នៅក្រុមហ៊ុនស្រាបៀរមួយ ហើយគាត់បាននិយាយថា គាត់នឹងផឹកស្រាបៀរទាំងនេះឱ្យគ្រប់ ៤៦ថ្ងៃ មុននឹងការឈានមកដល់នៃបុណ្យអ៊ីស្ទើរ ក្នុងថ្ងៃអាទិត្យ ទី២១ ខាងមុខនេះ។ យោងតាម Insider បានឱ្យដឹងថា បុរសដែលមកពីក្រុង Cincinnati នៃរដ្ឋ Ohio ម្នាក់នេះ គាត់ទទួលបានការបំផុសគំនិតដោយព្រះសង្ឃអាឡឺម៉ង់កាលពីទសវត្សរ៍ឆ្នាំ ១៦០០ ដោយកាលនោះព្រះសង្ឃត្រូវបានគេឱ្យដឹងថា នឹងធ្វើការផលិតស្រាបៀរដោយខ្លួនឯង ដើម្បីទុកត្រៀមសម្រាប់រយៈពេល ៦សប្ដាហ៍ នៃការតមសាច់ ការតមមិនរួមភេទ… តាមបែបគ្រិស្គសាសនា។ យ៉ាងណាក៏ដោយការធ្វើបែបនេះគឺមិនមែនអាចនឹងមានលទ្ធផលល្អសម្រាប់អ្នករាល់គ្នានោះទេ។

    April 8, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ តាមសម្តីរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Datuk Seri Dr Dzulkefly Ahmad បានឱ្យដឹងថា ថ្មីៗនេះគណៈរដ្ឋមន្រ្តីបានឯកភាពគ្នាឱ្យរាល់ក្រសួងទាំងអស់នឹងត្រូវធ្វើលំហាត់ប្រាណ ១៥នាទី ជារៀងរាល់ថ្ងៃ ដើម្បីលើកទឹកចិត្តដល់របៀបរស់នៅមានសុខភាពល្អ។ លោកមានប្រសាសន៍ថា ការហាត់ប្រាណនេះគឺស្ថិតនៅក្រោមកម្មវិធីមួយឈ្មោះថា «X-Break» ដោយនឹងតម្រូវឱ្យក្រសួងទាំងអស់ត្រូវរៀបចំវគ្គហ្វឹកហាត់សម្រាប់បុគ្គលិករបស់ពួកគេទាំងពេលព្រឹក ឬពេលល្ងាច។ លោក Dzulkefly បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ក្រសួងមួយចំនួនគឺកំពុងអនុវត្តការហាត់ប្រាណនេះរួចហើយ ប៉ុន្តែយើងនឹងផ្តល់នូវគោលការណ៍ណែនាំបន្ថែមសម្រាប់អ្នកទាំងអស់គ្នា»។ លោកបានបន្ថែមថា ក្រសួងសុខាភិបាលនឹងជួបប្រជុំជាមួយក្រសួងសេវាសាធារណៈនៅថ្ងៃស្អែក ដើម្បីរៀបចំសារាចរបញ្ជូនទៅគ្រប់ក្រសួងទាំងអស់។ កាលពីឆ្នាំមុននាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Tun Dr Mahathir Mohamad ក៏ធ្លាប់បានស្នើឱ្យនាយកដ្ឋានរដ្ឋ និងបុគ្គលិកវិស័យឯកជនទាំងអស់ ត្រូវធ្វើលំហាត់ប្រាណរយៈពេល ១៥នាទី

    April 8, 2019
  • អន្តរជាតិ

    ប្រទេសអូស្ត្រាលីក្នុងថ្ងៃចន្ទ ទី០៨ បានចាប់ផ្តើមយុទ្ធនាការអប់រំសំខាន់មួយ ដើម្បីលើកទឹកចិត្តប្រជាជនក្នុងស្រុក ជាពិសេសអ្នកដែលធ្វើដំណើរទៅក្រៅប្រទេស ដើម្បីទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកញ្ជ្រិល ចំពេលមានការលេចចេញជាថ្មីជាសាកល។ «ជំងឺកញ្ជ្រិល» គឺការឆ្លងមេរោគតាមអាកាស ដែលបណ្ដាលឱ្យមានគ្រុនក្តៅ ក្អក និងកន្ទួល ដែលអាចបណ្តាលឱ្យស្លាប់នៅក្នុងករណីកម្រមួយចំនួន។ ជំងឺនេះក៏ធ្លាប់ត្រូវបានប្រកាសថា បានបាត់អស់ជាផ្លូវការពីប្រទេសអូស្រ្តាលីទៀតផង ដោយអង្គការសុខភាពពិភពលោកក្នុងឆ្នាំ ២០១៤ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយវាក៏មានមុខសារជាថ្មី។ ទោះយ៉ាងណាក៏នៅក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួន រួមទាំងប្រទេសអូស្រ្តាលីផង ចលនាប្រឆាំងនឹងការចាក់វ៉ាក់សាំង ហាក់ដូចជាមូលហេតុដែលធ្វើឱ្យមានការកើនឡើងវិញនៃជំងឺនេះ។ យោងតាមលោក Greg Hunt រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឱ្យដឹងថា ការកើតមានឡើងរបស់ជំងឺកញ្ជ្រិលនៅរដ្ឋ New South Wales ជាមួយនឹងមនុស្ស ២នាក់ ដែលបានទៅកម្សាន្តប្រទេសហ្វីលីពីន នាំឱ្យមានករណីជំងឺកញ្ជ្រឹលចំនួន

    April 8, 2019
  • បច្ចេកវិទ្យា

    យោងតាម ​​NDO ដែលជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាមបានរាយការណ៍ថា នេះគឺជាស្ថានីយ 5G សាកល្បង ១ ក្នុងចំណោម ៣ របស់ក្រុមហ៊ុន ​​Viettel ដោយ ២ទីតាំងផ្សេងទៀតក៏កំពុងត្រូវបានដាក់ពង្រាយនៅទីក្រុងហាណូយ។ ស្ថានីយ៍បញ្ជូនមូលដ្ឋានត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងជាផ្លូវការនៅក្នុង ខែឧសភា ឆ្នាំ២០១៩ ដែលជាការនាំមកនូវបទពិសោធន៍ដំបូងនៃសេវាកម្ម 5G នៅក្នុងប្រទេសវៀតណាម។ យោងតាមអ្នកតំណាងរបស់ក្រុមហ៊ុន Viettel បានឱ្យដឹងថា រហូតដល់ខែមិថុនា ឆ្នាំ២០១៩ ស្ថានីយ៍បញ្ជូនទិន្នន័យជំនាន់ទី ៥ (5G) ចំនួន ៧០ នឹងត្រូវដាក់ឱ្យសាកល្បងនៅទូទាំងទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដើម្បីត្រៀមរៀបចំដាក់ពង្រាយបណ្តាញ 5G

    April 8, 2019
  • អន្តរជាតិ

    ទឹកពិសិដ្ឋដែលស្រង់ចេញពីប្រភពទឹកចំនួន ១០៨ទីតាំង ក្នុងខេត្តចំនួន ៧៦ របស់ថៃ នឹងត្រូវប្រើប្រាស់ក្នុងព្រះរាជពិធីរាជាភិសេករបស់ព្រះមហាក្សត្រ Maha Vajiralongkorn នាថ្ងៃទី ០៤ ខែឧសភា ខាងមុខនេះ។ ពិធីបុណ្យប្រមូលទឹកពិសិដ្ឋនេះបានចាប់ផ្តើមនៅគ្រប់ខេត្តទាំងអស់ដែលចូលរួមនៅម៉ោង ១១ និង ៥២ នាទីព្រឹក លើកលែងតែទីក្រុងបាងកក ដែលពិធីបុណ្យដូចគ្នានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែមេសានៅឯ Haw Sastrakhom ស្ថិតនៅខាងក្នុងព្រះបរមរាជវាំង ដោយអភិបាលក្រុងបាងកកលោក Aswin Kwanmuang នឹងធ្វើជាម្ចាស់ព្រឹត្តិការណ៍នេះ។ ពិធីបុណ្យនេះពាក់ព័ន្ធនឹងទឹកពិសិដ្ឋ ដែលត្រូវបានដាក់ចូលទៅក្នុង Kontho ដែលជាថូម៉្យាងរបស់ប្រពៃណីថៃ ហើយបន្ទាប់មកត្រូវយកទៅសូមពរពីវត្តអារាមនៅតាមខេត្តនីមួយៗនៅថ្ងៃចន្ទនេះ ហើយនឹងត្រូវអនុវត្តពិធីបុណ្យតាមបែបព្រះពុទ្ធសាសនាមួយផ្សេងទៀតនៅថ្ងៃអង្គារ។

    April 8, 2019
  • អន្តរជាតិ

    នាង Sumaiyah Ghazali ត្រូវបានគេឱ្យដឹងថា ធំធាត់ឡើងដោយមានជំងឺចលនាពិការខួរក្បាល (cerebral palsy) ដែលធ្វើឱ្យនាងមិនអាចដើរបានតាំងពីកំណើត។ ប៉ុន្តែរឿងដ៏គួរឱ្យគោរពរបស់នាង ដែលនាងបានតស៊ូប្រឆាំងនឹងឆាកជីវិត និងធ្វើការជាអ្នកដឹកជញ្ជូនកំពុងបានបំផុសគំនិតយើងទាំងអស់គ្នា។ នៅក្នុងបទសម្ភាសតាមវីដេអូមួយនាង Sumaiyah បាននិយាយថា នាងទើបតែចាប់ផ្តើមធ្វើការជាមួយ Grab កាលពី ៤ ខែមុន។ នាងបានបង្ហាញថា នាងមានការលើកទឹកចិត្តយ៉ាងខ្លាំងក្នុងការបំពេញការងាររបស់នាង ព្រោះវាផ្តល់ឱកាសដល់នាងដើម្បីចូលរួមជួយគ្រួសារ។ នាង Sumaiyah បានលើកឡើងថា ឧបសគ្គដ៏ធំបំផុតនៃការងារ គឺអាកាសធាតុ ដោយរាល់ពេលដែលមានភ្លៀងនាងត្រូវប្រើឆ័ត្រ ហើយនាងនឹងមានការពិបាកទប់ទល់នឹងខ្យល់។ រាល់ពេលដែលនាងដឹកជញ្ជូននាងនឹងប្រើឆ័ត្រគោះទ្វារអតិថិជន ប្រសិនបើនាងលូកដៃមិនដល់។ នាងក៏សំណូមពរទៅកាន់ភ្ញៀវផងដែរថា ដោយហេតុថានាងជាមនុស្សពិការ ដូច្នេះនាងអាចនឹងមានការយឺតយ៉ាវ

    April 8, 2019