- autoadmin
- អន្តរជាតិ
វៀតណាម៖ មនុស្ស ៥នាក់ ត្រូវបានចាប់ខ្លួននៅភាគកណ្តាលប្រទេសវៀតណាមកាលពីថ្ងៃចន្ទ ចំពេលមន្ត្រីប៉ូលិសបានកំពុងធ្វើបេសកកម្មបង្ក្រាបគ្រឿងញៀនដ៏ធំបំផុតមួយរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ក្រុមប៉ូលីសបានចូលឆែកឆេរផ្ទះរបស់ប្តីប្រពន្ធចំណាស់មួយគូ នៅក្រុង Vinh នៃទីរួមខេត្តនៅខេត្ត Nghe An ប្រហែលម៉ោង ៣ រសៀល និងបានរកឃើញថ្នាំញៀនចំនួន ៦០០គីឡូក្រាម ក្រោយការតាមចាប់រយៈពេល ៣ម៉ោង។ ជនសង្ស័យទាំង ៥នាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែម ខណៈមន្ត្រីប៉ូលិសបានឱ្យដឹងថា ថ្នាំញៀនដែលពួកគេចាប់បានមាន ៣០គីឡូក្រាម មកពីខេត្ត An Giang និង ១៩គីឡូក្រាម ត្រូវបានគេជឿថាមកពីកម្ពុជាក្នុងបំណងនាំទៅទីក្រុងហាណូយ។ ការចាប់នេះគឺមានឡើង បន្ទាប់ពីមានការបង្ក្រាបពាក់ព័ន្ធនឹងការដឹកជញ្ជូនថ្នាំហេរ៉ូអ៊ីនចំនួន ៣០០គីឡូក្រាម និងថ្នាំមេតំហ្វេតាមីនចំនួន
April 19, 2019 - អន្តរជាតិ
នៅចុងឆ្នាំនេះប្រទេសថៃនឹងមិនមានប្លាស្ទិក ៣ ប្រភេទដូចជា៖ ប្រភេទល្អិត (microbeads) ក្របដប (cap seals) និងថង់យួរដៃ (oxo-degradable) ។ ចំពោះ ៤ ប្រភេទទៀត ដែលជាប្រភេទប្រើបានតែមួយដង (single-use plastics) ក៏ពួកគេនឹងបញ្ចប់ឱ្យបានត្រឹម ឆ្នាំ២០២២ នេះបើតាមគណៈរដ្ឋមន្ដ្រីថៃបានឱ្យដឹងកាលពីថ្ងៃអង្គារ។ ផែនទីគំនូសការគ្រប់គ្រងប្លាស្ទិក ឆ្នាំ២០១៨ ដល់ ២០៣០ របស់ពួកគេក៏មានរួមបញ្ចូលនូវផែនការដ៏ធំមួយសម្រាប់ប្រទេស ក្នុងការប្រើផ្លាស្ទីកកែច្នៃ ១០០ភាគរយ ឱ្យបាននៅត្រឹមឆ្នាំ ២០២៧ តាមទម្រង់ផ្សេងៗគ្នា រួមទាំងការបំផ្លាញកាកឱ្យសំណល់ទៅជាថាមពលផងដែរ។ សំរាមប្រើបានតែមួយដង (single-use plastics)
April 19, 2019 - អន្តរជាតិ
ជនជាតិឥណ្ឌាម្នាក់បានកាត់ម្រាមដៃចង្អុលរបស់ខ្លួនចោល បន្ទាប់ពីបានដឹងថា គាត់បានបោះឆ្នោតឱ្យគណបក្សនយោបាយខុស។ បុរសម្នាក់នោះមានឈ្មោះ Pawan Kumar គាត់បាននិយាយថា គាត់បានបោះឆ្នោតឱ្យគណបក្ស Bharatiya Janata Party (BJP) ដោយចៃដន្យ។ ជាការពិតគាត់ចង់បោះឆ្នោតឱ្យគណបក្សក្នុងតំបន់មួយ ប៉ុន្តែគាត់បានមើលច្រឡំដោយសារនិមិត្តសញ្ញារបស់គណបក្សនយោបាយ មានច្រើនពេកនៅលើម៉ាស៊ីនបោះឆ្នោត។ ជាក់ស្តែងរាល់ម្រាមដៃរបស់អ្នកបោះឆ្នោតត្រូវបានសម្គាល់ដោយទឹកថ្នាំដែលលាងមិនជ្រះ បន្ទាប់ពីពួកគេបានបោះឆ្នោតរួច ហើយគាត់ក៏បានកាត់ម្រាមដៃមានជាប់ទឹកថ្នាំនោះចោលតែម្តង។ លោក Pawan Kumar ត្រូវបានគេឱ្យដឹងថា បានទៅបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ នៅក្រុង Bulandshahr នៅភាគខាងជើងរដ្ឋ Uttar Pradesh ខណៈដែលការបោះឆ្នោតនោះ គឺជាដំណាក់កាលទី ២ នៃការបោះឆ្នោតថ្នាក់ជាតិរបស់ប្រទេសឥណ្ឌា។ លោក
April 19, 2019 - រថយន្ត
ក្រុមហ៊ុន Audi បានសហការជាមួយ Marvel Studios ជាថ្មីម្តងទៀត ដោយលើកនេះ Audi នឹងធ្វើជាអ្នកឧបត្ថម្ភការចាក់បញ្ចាំងលើកដំបូង (world premiere) នៃភាពយន្ត Avengers: Endgame ដែលជាភាគបន្តរបស់ Avengers: Infinity War កាលពីឆ្នាំមុន។ ក្នុងវីដេអូនេះត្រូវបានគេដាក់ឈ្មោះថា «The Debriefing» ដោយ Captain Marvel សម្តែងដោយនាង Brie Larson បានអង្គុយស្តាប់ការណែនាំពីភ្នាក់ងាររដ្ឋាភិបាលម្នាក់ បន្ទាប់ពីនាងបានចេញឆ្ងាយពីផែនដីរយៈពេលប៉ុន្មានទសវត្សរ៍មកហើយនោះ។ ក្នុងកិច្ចជំនួបនោះ Captain Marvel បានរៀនអំពី
April 19, 2019 - អន្តរជាតិ
ចិន៖ ស្រ្តីជនជាតិថៃម្នាក់ត្រូវប៉ូលិសចាប់ខ្លួនបន្ទាប់ពីនាងបានស្លៀកពាក់សិចស៊ីហួសហេតុក្នុងអំឡុងពេលពិធីសង្រ្កានថៃ ហើយនាងថែមទាំងបានថតរូបនោះបង្ហោះក្នុងបណ្តាញសង្គមអមជាមួយនឹងសារមួយឃ្លាដែលមានអត្ថន័យបបួលគេរួមភេទជាមួយនាងតាមបណ្តាញសង្គម Facebook ទៀតផង។ ស្រ្តីរូបនេះមានឈ្មោះថា Panupong Meekaew អាយុ ១៨ ឆ្នាំ ហើយនៅក្នុងអំឡុងពេលគេលេងជះទឹកនៃពិធីសង្រ្កាននោះនាងបង្ហាញខ្លួននៅតាមដងផ្លូវមួយកន្លែងនៅក្នុងខេត្ត Buriram។ នៅក្នុងពេលលេងទឹកនោះនាងបានពាក់អាវស្បៃស្តើងខ្លាំង បំផុតដែលគេអាចមើលឃើញខ្លួនប្រាណរបស់នាងទាំងអស់តែម្តងបើទោះជាមិនទាន់ត្រូវគេជះទឹកក៏ដោយ។ ក្រោយពីលេងជះទឹករួចនាងបានថតរូបនោះបង្ហោះក្នុងបណ្តាញសង្គម Facebook និងបានសរសេរថា តើចង់រួមភេទជាមួយនាងទេ បន្ទាប់ពីលេងជះទឹករួច? សកម្មភាពរបស់នាងគឺផ្ទុយទាំងស្រុងទៅនឹងអ្វីដែលអាជ្ញាធរថៃបានធ្វើការហាមឃាត់តាំងពីមុនពិធីសង្ក្រានមកម្លះ។ យោងទៅតាមច្បាប់នាងត្រូវធ្វើការសូមទោសជាសាធារណៈ និងពិន័យជាប្រាក់ចំនួន ២០០០ បាត (៦៣ ដុល្លារអាមេរិក)៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
April 19, 2019 - អន្តរជាតិ
អារ៉ាប់៖ ក្មេងស្រីមានអាយុទើប ៩ ឆ្នាំម្នាក់ បានត្រូវឆ្នោតជាទឹកប្រាក់ ១ លានដុល្លារ ហើយគេនៅចាំបានថា កាលពី ៦ ឆ្នាំមុនក្មេងស្រីរូបនេះក៏ធ្លាប់ត្រូវឆ្នោតពីក្រុមហ៊ុនដដែលនេះជារថយន្តស្ព័រ McLaren ដែលមានតម្លៃជិត ២៦ ម៉ឺនដុល្លារម្តងរួចមកហើយ។ ក្មេងស្រីកំពូលសំណាងរូបនេះមានឈ្មោះថា Eilza ហើយអ្នកដែលទិញឆ្នោតនេះឲ្យនាងគឺជាឪពុកជនជាតិឥណ្ឌារបស់នាង ដែលបានមករស់នៅក្នុងប្រទេសអារ៉ាប់រួមអស់រយៈពេល ១៩ ឆ្នាំមកហើយ។ ក្រុមហ៊ុនឆ្នោតមួយនេះមានឈ្មោះថា Dubai Duty Free lottery ដែលជាក្រុមហ៊ុនឆ្នោតដ៏ធំនៅក្នុងឌូបៃ ប្រទេសអារ៉ាប់រួម ហើយជាធម្មតាក្រុមហ៊ុននេះតែងតែធ្វើការចាប់ឆ្នោតនៅក្នុងព្រលានយន្តហោះអន្តរជាតិឌូបៃផ្ទាល់តែម្តងដើម្បីអនុញ្ញាតឲ្យទាំងភ្ញៀវអន្តរជាតិក៏អាចលេងឆ្នោតផ្សងសំណាងនេះបានដែរ។ ឪពុករបស់ក្មេងស្រីកំពូលសំណាងខាងលើបានប្រាប់ឲ្យដឹងថា កាលពីឆ្នាំ ២០១៣ ពោលគឺកាលពីកូនស្រីរបស់គាត់នៅមានអាយុ ៣
April 19, 2019 - Nissan Auto Tech
ក្រុមហ៊ុន Tan Chong Motor Holdings Berhad (TCMH) បានរួមសាជីវកម្មជាមួយប្រទេសម៉ាឡេស៊ីតាំងពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ១៩៧២ មកម៉្លេះ។ ចាប់តាំងពីការចាប់ផ្តើមដំបូងរបស់ខ្លួននៅទសវត្សរ៍ឆ្នាំ ១៩៥០ មកទល់បច្ចុប្បន្ន ក្រុមហ៊ុន Tan Chong Group បានក្លាយជាក្រុមហ៊ុនជាតិដ៏ធំបំផុតមួយ ដោយចូលរួមក្នុងសកម្មភាពយ៉ាងច្រើន ដែលរួមមានទាំងការជួបប្រជុំ ទីផ្សារផ្នែករថយន្ត និងផ្នែកផលិតគ្រឿងបន្លាស់ ផ្តត់ផ្គង់ដល់វិស័យ ការអភិវឌ្ឍអចលនទ្រព្យ ក៏ដូចជាការជួញដូរគ្រឿងចក្រធុនធ្ងន់ ឧបករណ៍ឧស្សាហកម្ម និងផលិតផលប្រើប្រាស់ផ្សេងៗទាំងក្នុង និងក្រៅប្រទេស។ ក្រុមហ៊ុនគឺជាអ្នកទទួលសិទ្ធិផ្តាច់មុខ និងចែកចាយផ្តាច់មុខរថយន្តម៉ាក Nissan Renault
April 18, 2019 - អន្តរជាតិ
ថៃ៖ មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ថៃបានរាយការណ៍ថា គិតត្រឹមថ្ងៃទី ៦ នៃពិធីសង្ក្រានថៃ ដែលមានចំនួន ៧ ថ្ងៃនោះ គឺមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៤៨ នាក់ ចំណែកអ្នករងរបួសធ្ងន់ និងស្រាលវិញមានចំនួនរហូតដល់ ៣,១៧៦ នាក់ ដែលចំនួនអ្នកស្លាប់និងរបួសទាំងនេះកើតចេញពីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣,០៦៨ ករណីផ្សេងគ្នា។ របាយការណ៍ដដែលនេះក៏បានបង្ហាញដែរថា ខេត្ត Chiang Mai មានចំនួនគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងគេពោលគឺចំនួន ១១៩ ករណី ក្នុងនោះផងដែរខេត្តចំនួន ៥ គឺខេត្ត Trang, Phang Nga, Mae Hong Son, Sukhothai
April 18, 2019 - បច្ចេកវិទ្យាក្រុមហ៊ុន Apple និង Google បានលុបចោលនូវកម្មវិធី TikTok ចេញពីប្រទេសឥណ្ឌា ក្រោមបង្គាប់របស់តុលាការកំពូល
ក្រុមហ៊ុន Apple និង Google បានលុបចោលនូវកម្មវិធី TikTok ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើត និងចែករំលែកវីដេអូរបស់ពួកគេចេញពីប្រទេសឥណ្ឌា។ ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងដោយតុលាការកំពូល Madras របស់ប្រទេសឥណ្ឌា ដែលបានបញ្ជាឱ្យដកកម្មវិធី TikTok ចេញពី app store ដោយសារតែពួកគេមានការព្រួយបារម្ភថា វាត្រូវបានគេប្រើដើម្បីផ្សព្វផ្សាយរូបភាពអាសអាភាស។ តុលាការកំពូលរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារនេះ ក៏បានបដិសេធការប្តឹងឧទ្ធរណ៍ពី TikTok ដោយក្រុមហ៊ុនចិន ByteDance ទាក់ទិននឹងការសុំផ្អាកការដកចេញនេះផងដែរ។ កម្មវិធី TikTok ត្រូវបានគេឱ្យដឹងថា មានអ្នកប្រើប្រាស់ជាង ១២០លាននាក់ នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែវាបានប្រឈមនឹងការរិះគន់ពីមហាជន ដោយមនុស្សមួយចំនួនបានបង្ហោះមាតិកាមិនសមរម្យទៅលើកម្មវិធីមួយនេះ។ ភាពល្បីល្បាញរបស់វាជាពិសេសចំពោះក្មេងជំទង់ បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដាក់វីដេអូខ្លីៗរបស់ពួកគេដូចជា៖
April 18, 2019 - អន្តរជាតិ
រូបថតខាងក្រោមអាចឱ្យយើងនូវព័ត៌មានលម្អិតបន្ថែមអំពីការខូចខាត ដែលបានកើតឡើងនៅមហាព្រះវិហារ Notre Dame របស់ប្រទេសបារាំង បន្ទាប់ពីមានអគ្គីភ័យដ៏អាក្រក់មួយបានបំផ្លាញដល់បេតិកភណ្ឌពិភពលោកមួយនេះ កាលពីថ្ងៃទី ១៥ ខែមេសា កន្លងទៅ។ អគ្គីភ័យបានឆាបឆេះអស់រយៈពេលជាច្រើនម៉ោង ដែលធ្វើឱ្យព្រះវិហារទាំងមូលស្ទើរតែខូចខាតទាំងស្រុង។ ជាពិសេសដំបូលដ៏ប្រណីត និងដែកស្រួចនៃកំពូលរបស់វិហារមួយនេះ ក៏ត្រូវបានបំផ្លាញ និងរលំនៅក្នុងឧបទ្ទវហេតុភ្លើងឆេះនេះដែរ។ យ៉ាងណាមិញខាងក្រោយនេះគឺជារូបភាពមុន និងក្រោយពេលឆេះរបស់ Notre Dame ៖ អត្ថបទ៖ លីដា ប្រភព៖ abc
April 18, 2019









