ខ្មែរណូត

ស្វែងរក

  • Nissan Auto Tech

    ប្រវត្តិក្រុមហ៊ុន តាន់ចុង រកស៊ីវិស័យគ្រឿងចក្រ រហូតក្លាយជាក្រុមហ៊ុនធំ និងជាអ្នកផ្តាច់មុខចែកចាយរថយន្ត Nissan នៅកម្ពុជា ថែមទៀត

    BY autoadmin April 18, 2019
    ប្រវត្តិក្រុមហ៊ុន តាន់ចុង រកស៊ីវិស័យគ្រឿងចក្រ រហូតក្លាយជាក្រុមហ៊ុនធំ និងជាអ្នកផ្តាច់មុខចែកចាយរថយន្ត Nissan នៅកម្ពុជា ថែមទៀត

    ក្រុមហ៊ុន Tan Chong Motor Holdings Berhad (TCMH) បានរួមសាជីវកម្មជាមួយប្រទេសម៉ាឡេស៊ីតាំងពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ១៩៧២ មកម៉្លេះ។ ចាប់តាំងពីការចាប់ផ្តើមដំបូងរបស់ខ្លួននៅទសវត្សរ៍ឆ្នាំ ១៩៥០ មកទល់បច្ចុប្បន្ន ក្រុមហ៊ុន Tan Chong Group បានក្លាយជាក្រុមហ៊ុនជាតិដ៏ធំបំផុតមួយ ដោយចូលរួមក្នុងសកម្មភាពយ៉ាងច្រើន ដែលរួមមានទាំងការជួបប្រជុំ ទីផ្សារផ្នែករថយន្ត និងផ្នែកផលិតគ្រឿងបន្លាស់ ផ្តត់ផ្គង់ដល់វិស័យ ការអភិវឌ្ឍអចលនទ្រព្យ ក៏ដូចជាការជួញដូរគ្រឿងចក្រធុនធ្ងន់ ឧបករណ៍ឧស្សាហកម្ម និងផលិតផលប្រើប្រាស់ផ្សេងៗទាំងក្នុង និងក្រៅប្រទេស។

    ក្រុមហ៊ុនគឺជាអ្នកទទួលសិទ្ធិផ្តាច់មុខ និងចែកចាយផ្តាច់មុខរថយន្តម៉ាក Nissan Renault និង Infiniti នៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានសាខាលក់ជាង ១០០កន្លែង និងសាខាចែកចាយស្របច្បាប់នៅទូទាំងប្រទេស។ កាលពីដើមឆ្នាំ ២០០៥ ក្រុមនេះបានធ្វើឱ្យមានការរីកចម្រើនយ៉ាងខ្លាំង តាមរយៈការពង្រីកប្រតិបត្តិការអាជីវកម្មរថយន្តរបស់ខ្លួនទៅកាន់បរទេសដូចជា៖ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុន Tan Chong Group មានរោងចក្រដំឡើងរថយន្តនៅក្នុងប្រទេសម៉ាឡេស៊ីចំនួន ២ វៀតណាមចំនួន ១ និងចុងក្រោយគឺនៅក្នុងប្រទេសមីយ៉ាន់ម៉ាចំនួន ១ ។

    នៅឆ្នាំ ២០០៦ ក្រុមហ៊ុន Tan Chong Group បានបើកមជ្ឈមណ្ឌលបម្រើសេវាកម្មនៅកម្ពុជា ក្រោមយីហោរបស់សេវាកម្ម E-garage ហើយក្នុងឆ្នាំ ២០១០ ក្រុមហ៊ុន Tan Chong Group បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែកចាយជាមួយក្រុមហ៊ុន Nissan Motor Co. Ltd ដោយផ្តល់ឱ្យក្រុមហ៊ុននេះនូវសិទ្ធិផ្តាច់មុខ និងផ្តាច់មុខក្នុងការចែកចាយរថយន្តម៉ាក Nissan នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

    អត្ថបទ៖ លីដា

    Share This Post: