ក្រោយទទួលបានសិទ្ធិចែកចាយផ្តាច់មុខនូវរថយន្ត NISSAN ក្រុមហ៊ុន តាន់ចុង បានបើកមជ្ឈមណ្ឌលសេវាកម្មថែទាំនៅកម្ពុជាចំនួន ២ កន្លែង
កាលពីឆ្នាំ ២០០៦ ក្រុមហ៊ុន Tan Chong Group បានបើកមជ្ឈមណ្ឌលបម្រើសេវាកម្មនៅកម្ពុជា ក្រោមយីហោរបស់សេវាកម្ម E-garage ហើយក្នុងឆ្នាំ ២០១០ ក្រុមហ៊ុន Tan Chong Group បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែកចាយជាមួយក្រុមហ៊ុន Nissan Motor Co. Ltd ដោយផ្តល់ឱ្យក្រុមហ៊ុននេះនូវសិទ្ធិ និងផ្តាច់មុខក្នុងការចែកចាយរថយន្តម៉ាក Nissan ។

ក្រោយមកក្រុមហ៊ុន Tan Chong Motor Cambodia Pty. Ltd (TCMC) ដែលជាក្រុមហ៊ុនផ្តាច់មុខ និងចែកចាយផ្តាច់មុខលើរថយន្ត Nissan នៅព្រះរាជាណាចក្រកម្ពុជា បានបើកមជ្ឈមណ្ឌល Nissan 3S Center ដំបូងរបស់ខ្លួននៅខេត្តសៀមរាប។ ចូលមកដល់ខែកក្កដា ឆ្នាំ២០១៨ សាខាទី ២ របស់ Nissan 3S Center ក៏មានវត្តមាននៅទីក្រុងភ្នំពេញ។ ក្រុមហ៊ុនក៏បានប្តេជ្ញាចិត្តយ៉ាងពេញលេញទំហឹងចំពោះទីផ្សារកម្ពុជា និងមានគម្រោងដាក់បង្ហាញរថយន្ត Nissan ម៉ូដែលថ្មីៗបន្ថែមទៀត ព្រមទាំងបន្តពង្រីកបណ្តាញការលក់ និងសេវាថែទាំក្រោយពេលទិញ នៅទូទាំងប្រទេសដើម្បីបម្រើអតិថិជនឱ្យកាន់តែល្អប្រសើរឡើង៕
អត្ថបទ៖ លីដា