- autoadmin
- អន្តរជាតិ
វីដេអូ និងរូបភាពដែលគួរឱ្យខ្លោចចិត្តបំផុត បានលេចឡើងបង្ហាញពីស្ថានភាពដ៏កាចសាហាវនៅក្នុងផ្ទះកាប់សាច់ឆ្កែមួយ ដែលជាកន្លែងដែលសត្វឆ្កែជាច្រើនត្រូវបានគេសម្លាប់ដើម្បីយកសាច់បរិភោគ។ ផ្ទះកាប់សាច់ឆ្កែនេះត្រូវបានគេស្គាល់ឈ្មោះថា «SOLO» ស្ថិតនៅក្នុងទីក្រុង Surakarta ប្រទេសឥណ្ឌូនេស៊ី។ ជាធម្មតាសត្វឆ្កែទាំងនោះនឹងត្រូវដឹកមកតាមរថយន្ត បន្ទាប់មកពួកវានឹងត្រូវបានគេចាប់ចង និងបោះចូលទៅក្នុងទ្រុង ដើម្បីរងចាំព្រេងវាសនាអាក្រក់របស់វា។ នៅពេលអវសានវបស់ពួកវាបានមកដល់ ឆ្កែទាំងនេះនឹងត្រូវបានវាយសម្លាប់យ៉ាងឃោរឃៅបំផុត។ ក៏មានឆ្កែខ្លះទៀតត្រូវបានកម្មករទាំងនោះចាប់អារកទាំងមិនទាន់ផុតដង្ហើមទៀតផង ដែលវាពិតជាគួរឱ្យស្លុតចិត្តខ្លាំងណាស់។ រូបភាព និងវីដេអូទាំងនេះ ត្រូវបានថតដោយក្រុមយុទ្ធនាការ Dog Meat-Free របស់ឥណ្ឌូណេស៊ី ដែលបានកំពុងនឹងជំរុញឱ្យរដ្ឋាភិបាលធ្វើតាមការសន្យារបស់ខ្លួនក្នុងការលុបបំបាត់ការជួញដូរនេះ។ ប្រភព Daily Mail ក៏បានឱ្យដឹងដែរថា យ៉ាងហោចណាស់មានឆ្កែចំនួន ១,២០០ក្បាល ត្រូវបានគេសម្លាប់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុង Surakarta មួយនេះ ដែលជាទីក្រុងមានហាងលក់សាច់ឆ្កែយ៉ាងទូលំទូលាយរហូតដល់
April 26, 2019 - អន្តរជាតិ
ក្រុមហ៊ុនយក្ស Tesco បានចេញសេចក្តីជូនដំណឹងស្តីពីការប្រមូលផលិតផលស្រោមអនាម័យ Durex បន្ទាប់ពីពួកគេបានបរាជ័យក្នុងការធ្វើតេស្ត «burst test» ទៅលើផលិតផលនេះ។ ចំណែកតាមហាងទំនិញនានាក៏បានជំរុញឱ្យអតិថិជនពិនិត្យឡើងវិញនូវស្រោមអនាម័យ Durex Real Feel និង Durex Latex Free ដោយអតិថិជនត្រូវបានគេជម្រុញឱ្យពិនិត្យមើលលេខកូដ (batch) ទាំងនៅលើប្រអប់ និងកញ្ចប់របស់វា។ ហើយអតិថិជនដែលទិញប៉ះចំលេខកូដដែលត្រូវបានប្រកាសឱ្យប្រមូលមកវិញនេះ នឹងត្រូវទទួលសំណងពេញលេញមកវិញផងដែរ។ សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្រុមហ៊ុន Durex បាននិយាយថា៖ «ស្រោមអនាម័យរបស់យើងមានគោលបំណងផ្តល់វិធីពន្យារកំណើត និងទប់ស្កាត់ការឆ្លងជំងឺកាមរោគ តាមរយៈរបាំងមិនមែនជាជ័រកៅស៊ូ ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជនដែលទន់ខ្សោយជាមួយជាតិជ័រ (latex) នេះ»។ យ៉ាងណាក៏ដោយមិនមែនឱ្យតែផលិតផលរបស់ Durex សុទ្ធតែកំពុងមានបញ្ហានោះទេ
April 26, 2019 - អន្តរជាតិ
ដូចលោកអ្នកធ្លាប់បានដឹងរួចមកហើយថា ប៉ុន្មានរយៈនេះ Avengers: Endgame កំពុងក្លាយជាប្រធានបទក្តៅគគុក នៅតាមបណ្តាលបណ្តាញសង្គមធំៗដូចជា៖ Twitter Facebook និង Reddit… ដោយពួកគេចូលចិត្តទាយទុកមុនទៅលើសាច់រឿង តួអង្គដែលពួកគេចូលចិត្តជាដើម។ អ្វីដែលសំខាន់អ្នកគាំទ្រតែងតែឈឺក្បាលជាមួយពួក spoiler ដែលពួកនេះតែងតែធ្វើឱ្យអ្នកមិនទាន់បានទៅទស្សនារឿងខូចអារម្មណ៍អស់ ហើយចំពោះអ្នកដែលចង់ទៅទស្សនាដោយក្តីរំភើប ប្រហែលជាត្រូវបោះបង់ការលេងបណ្តាញសង្គមមួយរយៈ ទម្រាំតែពួកគេបានទៅមើលរឿងដោយផ្ទាល់ភ្នែក។ ខណៈមានអ្នកមួយចំនួនគាត់រវល់ និងមិនអាចទៅមើលថ្ងៃបញ្ចាំងដំបូងបាន វាពិតជាពិបាកខ្លាំងណាស់ក្នុងការប្រឈមមុខជាមួយពួក spoiler នៅតាមបណ្តាញសង្គម។ យ៉ាងណាមិញចៅហ្វាយនាយម្នាក់មកពីក្រុមហ៊ុន CMRS Group ដែលមានទីតាំងនៅហុងកុងគាត់មានគំនិតល្អមួយ ដោយគាត់បានកក់សំបុត្រមួយសាលធំនៅក្នុងថ្ងៃបញ្ចាំងដំបូងតែម្តង ដើម្បីឱ្យបុគ្គលិកទាំងអស់បានទស្សនារឿងទាំងអស់គ្នា។ វាពិតដូច «ព្រួញមួយបាញ់បានចាបពីរ» អីចឹង ដោយពួកគាត់អាចបង្កើនទំនាក់ទំនងល្អនៅក្នុងកន្លែងធ្វើការ និងទប់ស្កាត់ពួក
April 26, 2019 - អន្តរជាតិ
ក្រុមហ៊ុនអេឡិចត្រូនិច LG (LG Electronics) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបញ្ឈប់ការផលិតស្មាតហ្វូននៅក្នុងប្រទេសកូរ៉េខាងត្បូង និងផ្លាស់ប្តូរផលិតកម្មទៅប្រទេសវៀតណាម ដោយចូលរួមជាមួយគូប្រជែងនៅទូទាំងពិភពលោក ដែលកំពុងធ្វើការផ្លាស់ប្តូររោងចក្ររបស់ខ្លួនទៅកាន់ទីតាំងមានតម្លៃទាប ខណៈដែល LG កំពុងប្រឈមនឹងតម្រូវការធ្លាក់ចុះជាសកល។ ក្រុមហ៊ុន Samsung Electronics Co Ltd ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេបង្អស់នៅលើពិភពលោក ក៏បានឱ្យដឹងកាលពីចុងឆ្នាំមុនថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការផលិតទូរស័ព្ទចល័តរបស់ខ្លួននៅឯរោងចក្រក្នុងប្រទេសចិន។ យ៉ាងណាមិញក្រុមហ៊ុន Sony Corp របស់ប្រទេសជប៉ុនក៏កំពុងបិទរោងចក្រស្មាតហ្វូនរបស់ខ្លួននៅក្រុងប៉េកាំងផងដែរ ខណៈដែលក្រុមហ៊ុននេះព្យាយាមដើម្បីធ្វើឱ្យមានប្រាក់ចំណេញឡើងវិញ។ ក្រុមហ៊ុន LG ដែលអាជីវកម្មទូរស័ព្ទរបស់ខ្លួនបានខាតបង់ប្រាក់ជាច្រើនឆ្នាំមកហើយនោះបានឱ្យដឹងថា វិធានការនេះនឹងជំរុញសមត្ថភាពផលិតទូរស័ព្ទប្រចាំឆ្នាំរបស់ខ្លួននៅវៀតណាមឱ្យបាន ៨៣ភាគរយ រហូតដល់ ១១លានគ្រឿង នៅឆមាសទីពីរឆ្នាំនេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុន
April 26, 2019 - អន្តរជាតិ
ថៃ៖ អាជ្ញាធរបង្កើតអគ្គិសនីថៃ (Egat) កំពុងសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យានុយក្លេអ៊ែរថៃ (Tint) ដើម្បីធ្វើម៉ាស៊ីនគំរូសម្រាប់បំលែងថាមពលនុយក្លេអ៊ែរពីប្រតិកម្មផ្សំរបស់វា។ ម៉ាស៊ីនគំរូនោះមានឈ្មោះថា tokamak ជាមួយនឹងការចំណាយនៃការអភិវឌ្ឍដែលបានប៉ាន់ស្មានប្រហែល ៥០០ លានបាត (១៥,៦២៥,០០០ ដុល្លារអាមេរិក)។ អាជ្ញាធរ Egat នឹងផ្តល់ថវិកាចំនួន ២៣០លានបាត (៧,១៨៣,០០០ ដុល្លារអាមេរិក) សម្រាប់សកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៍នេះ។ លោក Patana Sangsriroujana អនុប្រធានយុទ្ធសាស្រ្ត Egat បាននិយាយថា ម៉ាស៊ីន Tokamak ត្រូវបានគេរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេល ៥ ឆ្នាំ។ ទីភ្នាក់ងារទាំងពីរចង់បញ្ចប់ជំហានដំបូងនៃបច្ចេកវិទ្យាប្លាស្មា
April 26, 2019 - អន្តរជាតិ
យោងតាមសារព័ត៌មាន Coconuts បានឱ្យដឹងថា ដោយសារតែមួយរយៈចុងក្រោយនេះ ប្រទេសក្នុងអាស៊ីអាគ្នេយ៏កំពុងជួបនឹងបញ្ហាអាកាសធាតុក្តៅខ្លាំង បានធ្វើឱ្យមនុស្ស និងសត្វជួបនឹងបញ្ហាផ្សេងៗ។ ជាស្តែងឆ្កែជាទីស្រឡាញ់របស់តារាចម្រៀងរ៉ុកលោក Athiwara Khongmalai ពូជ bulldog ក៏បានស្លាប់កាលពីថ្ងៃសុក្រ ទី១៩ ខែមេសា ដោយសារតែកម្តៅក្តៅខ្លាំងពេកនេះ ហើយនេះមិនមែនជាករណីតែមួយដែលកំពុងតែមាននោះទេ។ លោក Pong Techapongtada ជាពេទ្យសត្វរបស់បសុពេទ្យ Thonglor បានប្រាប់អ្នកព័ត៌មានថា ម្ចាស់សត្វចិញ្ចឹមជាច្រើនបានប្រញាប់ប្រញាល់នាំយកសត្វចិញ្ចឹមរបស់ពួកគេមកបន្ទប់សង្គ្រោះបន្ទាន់ស្ទើរតែរាល់ថ្ងៃ ប៉ុន្តែក៏មានករណីខ្លះពួកគេក៏មិនអាចនាំយកសត្វជាទីស្រឡាញ់របស់ពួកគេមកសង្គ្រោះឱ្យទាន់ពេល ហើយម្ចាស់ហាងថែរក្សាសត្វចិញ្ចឹមខ្លះក៏បានរាយការណ៍ពីបញ្ហាស្រដៀងគ្នានេះផងដែរ។ បើមើលទៅតាមរូបភាពខាងក្រោមសត្វចិញ្ចឹមទាំងនេះឈឺរហូតដល់ធ្លាក់ឈាម ហើយមិនដឹងថាពួកវាឈឺចាប់ប៉ុណ្ណានោះទេ។ ចំណែកករណីមួយទៀត មានស្ត្រីម្នាក់ទុកទូរសព្ទចោលក្នុងរថយន្ត ប៉ុន្តែដោយសារតែមេឃក្តៅពេកវាក៏ផ្ទុះធ្វើឱ្យឆេះខូចដល់កញ្ចក់រថយន្តថែមទៀតផង។ យ៉ាងណាមិញដូចយើងទាំងអស់គ្នាបានដឹងហើយថា ដោយសារតែបាតុភូត El
April 25, 2019 - អន្តរជាតិ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានស្បថថា នឹងស្វែងរកចំណងមិត្តភាពកាន់តែជិតស្និទ្ធ ក្នុងឱកាសជួបគ្នាផ្ទាល់នៅថ្ងៃព្រហស្បតិ៍ ទី២៥ មេសា ជាលើកដំបូង។ កិច្ចប្រជុំនៅទីក្រុង Vladivostok នៅភាគខាងកើតប្រទេសរុស្ស៊ីនេះ ប្រព្រឹត្តឡើងដោយមេដឹកនាំកូរ៉េខាងជើង កំពុងស្វែងរកការគាំទ្រពីលោកពូទីន ខណៈពេលដែលកិច្ចចរចានុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោនមិនទទួលបានជោគជ័យ។ ក្នុងសេចក្តីថ្លែងការណ៍សង្ខេបមុនពេលឈានដល់កិច្ចចរចា មេដឹកនាំទាំង ២ បានសម្តែងនូវក្តីសង្ឃឹមរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងជាប្រវត្តិសាស្ត្រ។ លោក គីម បាននិយាយថា៖ «ខ្ញុំគិតថាវានឹងក្លាយជាកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានមិត្តភាព និងប្រវត្តិសាស្រ្តយូរអង្វែង ទៅរកស្ថេរភាព និងភាពសុខសប្បាយ»។ ចំណែកលោក ពូទីន បានប្រាប់ទៅលោក
April 25, 2019 - អន្តរជាតិ
ក្រុមហ៊ុននៅសៀងហៃមួយត្រូវបានគេពិន័យជាប្រាក់ចំនួន ១១៥,០០០យ័ន (១៧,០០០ ដុល្លារអាមេរិក) និងបានដកហូតទាំងអាជ្ញាប័ណ្ណអាជីវកម្មរបស់ពួកគេទៀតផង បន្ទាប់ពីពួកគេបានបោះពុម្ពផ្សាយសៀវភៅលំហាត់មួយ ដែលនិយាយអំពី «កន្សែងរបស់អ្នកម៉ាក់» ដែលជារឿងកំប្លែងអាសអាភាស។ រឿងកំប្លែងមួយនេះត្រូវបានដាក់ជាកិច្ចការផ្ទះដល់សិស្សថ្នាក់ ទី៨ នៅសាលាឯកជន SMIC នៅតំបន់ Pudong ។ ខាងក្រោមនេះគឺជារូបថតនៃលំហាត់កិច្ចការ ដែលតម្រូវឱ្យសិស្សផ្តល់ជាគំនិតមួយនោះ៖ បន្ទាប់ពីកិច្ចការនេះត្រូវបានអាណាព្យាបាលរកឃើញកាលពីខែមករា សាលាឯកជន SMIC ដែលបានប្រើប្រាស់កិច្ចការមួយនេះ បានចេញសេចក្តីថ្លែងការសុំទោសចំពោះការបរាជ័យក្នុងការពិនិត្យមើលខ្លឹមសារនៃសៀវភៅកិច្ចការមួយនេះ ខណៈពេលដែលពួកគេបានប្រកាសថា សៀវភៅទាំងនោះត្រូវបានប្រមូលទៅវិញ ហើយសមាជិកបុគ្គលិករបស់ខ្លួនចំនួន ២នាក់ ត្រូវបានដាក់ទណ្ឌកម្ម។ ប៉ុន្តែរឿងរ៉ាវនៅបន្តដល់សប្តាហ៍នេះ ដោយយោងតាមសារព័ត៌មាន Shine បានឱ្យដឹងថា សៀវភៅនេះត្រូវបានចេញផ្សាយដោយក្រុមហ៊ុន Shanghai
April 25, 2019 - អន្តរជាតិ
ប្រជាជនចិនដែលចូលទៅប្រទេសថៃមិនត្រឹមតែបន្តកើនឡើងនោះទេ ប៉ុន្តែពួកគេថែមទាំងចំណាយប្រាក់ច្រើនជាងប្រជាជនអឺរ៉ុបក្នុងមនុស្សម្នាក់រហូតដល់ ៥៣ភាគរយ ឯណោះ។ បច្ចុប្បន្នជនជាតិចិនមានចំនួន ៥៧.៤៨ភាគរយ នៃភ្ញៀវទេសចរសរុបនៅក្នុងប្រទេសថៃ ហើយអ្វីដែលសំខាន់ទៀតនោះ គឺបច្ចុប្បន្នទេសចរចិនត្រឹមតែ ៨.៧ភាគរយ ប៉ុណ្ណោះដែលមានលិខិតឆ្លងដែន។ លើសពីនេះទៅទៀត ទេសចរចិនពួកគេចូលចិត្តដើរលេងនៅប្រទេសជិតខាងដូច្នេះហើយវៀតណាម និងថៃ គឺជាគោលដៅរបស់ពួកគេ។ យ៉ាងណាក៏ដោយចំណុចដែលថៃពេញចិត្តទេសចរចិនច្រើនជាពួកអឺរុប គឺកម្រិតចំណាយរបស់ជនជាតិចិនម្នាក់ៗគឺច្រើន ដោយជាមធ្យមទេសចរណ៍ចិនចំណាយ ១៩២ដុល្លារអាមេរិក ក្នុងមួយថ្ងៃៗ ពោលគឺលើសពួកទេសចរអឺរុបដល់ទៅ ៥៣ភាគរយ។ ទេសចរចិនពួកគេចូលចិត្តការទិញទំនិញ ហើយជារៀងរាល់ឆ្នាំពួកគេឱ្យចំណូលទៅប្រទេសថៃរហូតដល់ ១៥.៣៤២ ពាន់លានដុល្លារអាមេរិក លើសប្រជាជាតិណាទាំងអស់៕ អត្ថបទ៖ លីដា ប្រភព៖ thethaiger
April 25, 2019 - អន្តរជាតិ
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ ដែលបានចេញផ្សាយដោយមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF) បានបង្ហាញថា កុមារប្រមាណ ១៦៩លាននាក់ នៅទូទាំងពិភពលោកខកខានក្នុងការទទួលវ៉ាក់សាំងជំងឺកញ្ជ្រឹល រវាងពីឆ្នាំ ២០១០ និង ២០១៧ ដែលមានន័យថា ប្រហែល ២១.១លាននាក់ នៃកុមារបានខកខានទទួលថ្នាំបង្ការនេះជារៀងរាល់ឆ្នាំ។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៀតនោះគឺថា ក្នុងរយៈពេល ៣ខែដំបូង នៃឆ្នាំ ២០១៩ មានករណីជំងឺកញ្ជ្រិលជាង ១១០,០០០ ត្រូវបានគេរាយការណ៍នៅទូទាំងពិភពលោក។ ដោយនេះបានបង្ហាញថា ករណីទាក់ទងនឹងជំងឺកញ្ជ្រឹលកើនឡើងដល់ទៅ ៣០០ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ។ ក្នុងឆ្នាំ ២០១៧ មានមនុស្សប្រហែល ១១០,០០០នាក់ ដែលភាគច្រើនជាកុមារ
April 25, 2019









