មុខងារ ProPILOT និង ProPILOT Park Assist របស់ Nissan Intelligent Mobility ជួយសម្រួលដល់ការបើកបរផ្លូវស្ទះ និងចូលចតដោយស្វ័យប្រវត្តិ
គោលបំណងនៃប្រព័ន្ធ Intelligent Mobility គឺដើម្បីធ្វើឱ្យអតិថិជនរបស់ក្រុមហ៊ុន Nissan កាន់តែមានទំនុកចិត្ត រំភើប និងភាពផ្សាភ្ជាប់ និងបង្កើនសុវត្ថិភាពចរាចរណ៍។ ម៉ូដែលផ្សេងៗគ្នា មានលក្ខណៈពិសេសផ្សេងៗគ្នា ហើយវាក៏មានភាពខុសៗគ្នាទៅតាមប្រទេសនីមួយៗផងដែរ ដូច្នេះលោកអ្នកគួរពិគ្រោះយោបល់ជាមួយអ្នកចែកចាយរថយន្ត Nissan ដើម្បីជ្រើសយកម៉ូដែលមួយណាដែលសាកសមសម្រាប់អស់លោកអ្នក។
មុខងារ ProPILOT ៖ នៅពេលដែលដំណើរការប្រព័ន្ធនេះ វានឹងអនុញ្ញាតឱ្យយានយន្តរបស់លោកអ្នកជិះទៅតាមរថយន្តដែលនៅពីមុខដោយស្វ័យប្រវត្តិ និងរក្សារថយន្តរបស់លោកអ្នកឱ្យនៅចំកណ្តាល (សូម្បីតែការបើកបរលើផ្លូវកោងក៏ដោយ) ។ មិនថាស្ថិតក្នុងស្ថានភាពស្ទះចររាចរណ៍បែបណា មុខងារ ProPILOT នឹងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ ហើយវានឹងបន្តដំណើរទៅមុខបន្តទៀតជាធម្មតា បន្ទាប់ពីផុតឧបសគ្គ។

មុខងារ Intelligent ProPILOT Park Assist ៖ នៅពេលអ្នកចុចប៊ូតុងដើម្បីអនុញ្ញាតឱ្យយានយន្តរបស់អ្នកគ្រប់គ្រងលើចង្កូត ការបង្កើនល្បឿន ហ្វ្រាំង និងការអង្កិល វានឹងនាំរថយន្តរបស់លោកអ្នកទៅរកចន្លោះចំណតរថយន្ត និងធ្វើការចតរថយន្តរបស់លោកអ្នកបានយ៉ាងងាយស្រួល។

អត្ថបទ៖ លីដា