- autoadmin
- អន្តរជាតិ
ក្បួនដំរីសចំនួន ១១ក្បាល ដែលមានភ្លុកដ៏ស្រស់ស្អាតត្រូវបានប្រារព្ធធ្វើនៅព្រឹកថ្ងៃអង្គារក្នុងទីក្រុងបាងកក ដើម្បីគោរពថ្វាយព្រះមហាក្សត្រថៃ។ ក្បួនដំរី «Kachasarn Khu Phaendin Terdthai Ong Rachan» ដែលមានន័យថា «សត្វដំរីដែលជានិមិត្តរូបនៃប្រទេស ចូលក្រាបថ្វាយបង្គំគាល់ព្រះរាជា» ត្រូវបានគេមើលឃើងថា មានការតុបតែងរំលេចយ៉ាងស្រស់ស្អាត ដែលអមជាមួយនឹងការចូលរួមពីហ្មដំរី និងអ្នកបម្រើរបស់រោងដំរីនៃនគរអយុធ្យា (Ayutthaya Elephant Palace and Royal Kraal Foundation) ។ ពួកហ្មដំរីបានស្លៀកសំលៀកបំពាក់យ៉ាងល្អិតល្អន់បំផុតតាមប្រពៃណី ខណៈដែលពួកគេចេញដំណើរពីបញ្ជាការដ្ឋានការពារដែនដីតាមផ្លូវ Sanam Chai និងបានឈប់នៅពីមុខប្រាសាទព្រះពុទ្ធមរកត (Temple of the
May 7, 2019 - អន្តរជាតិ
ព្រះអង្គម្ចាស់ហារី (Prince Harry) បានបង្ហាញពីសេចក្តីរីករាយរបស់ទ្រង់ ចំពោះការមកដល់នៃរាជបុត្រតូចរបស់ទ្រង់នៅក្នុងសេចក្តីថ្លែងការណ៍ទូរទស្សន៍មួយកាលពីថ្ងៃចន្ទ ដែលទ្រង់បានសរសើរភរិយាថា «មិនគួរឱ្យជឿ» ទៀតផង ។ ព្រះអង្គម្ចាស់ហារីបានប្រកាសថា នាង Meghan បានផ្តល់កំណើតនៅម៉ោង ៥ និង ២៦នាទីព្រឹក ដល់កូនប្រុស ដែលមានទម្ងន់ 7lbs 3oz (៣.២គីឡូក្រាម) ដែលបានសម្រាកយឺតជាងការកំណត់មួយសប្តាហ៍មកហើយ។ ព្រះអង្គម្ចាស់ហារីបានឱ្យដឹងថា៖ «កូនតូចនេះគឺពិតជាពិសេសខ្លាំងណាស់» «វាជាបទពិសោធដ៏អស្ចារ្យបំផុត ដែលខ្ញុំធ្លាប់បានស្រមៃ» នៅពេលដែលទ្រង់បានប្រកាសដំណឹងនេះកាលពីថ្ងៃចន្ទ បន្ទាប់ពីនាង Meghan បានសម្រាលរាជបុត្រតូចរួច។ រាយការណ៍ពីទីក្រុង Windsor ព្រះអង្គម្ចាស់ហារីបានបង្ហាញពីមោទកភាពដ៏ធំធេងរបស់ទ្រង់ និងថែមទាំងបានកំប្លែងលេងថា
May 7, 2019 - អន្តរជាតិ
ការិយាល័យប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសមីយ៉ាន់ម៉ានឹងដោះលែងអ្នកទោសចំនួន ៦,៥២០នាក់ នៅក្នុងលក្ខខណ្ឌការលើកលែងទោសមួយក្នុងថ្ងៃអង្គារនេះ។ ប្រធានាធិបតីលោក Win Myint ក៏បានលើកលែងទោសដល់អ្នកទោសរាប់ពាន់នាក់ផងដែរ នៅក្នុងការលើកលែងទោសពីរលើកកាលពីខែមុន។ វាជាលក្ខណៈប្រពៃណីនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលពួកអាជ្ញាធរនឹងដោះលែងអ្នកទោសនៅអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណី ដែលបានចាប់ផ្តើមតាំងពីថ្ងៃ ទី១៧ ខែមេសា។ យ៉ាងណាមិញវាមិនច្បាស់ថាតើអ្នកយកព័ត៌មាន Reuter ដែលជាប់ពន្ធនាគារ ២នាក់ ស្ថិតក្នុងចំណោមអ្នកទោសដែលគ្រោងនឹងដោះលែង ឬយ៉ាងណា ប៉ុន្តែមានប្រភពខ្លះនិយាយថា ពួកគេក៏បានរួចខ្លួនដែរ។ អ្នករាយការណ៍របស់ Reuters ២នាក់ នោះមានឈ្មោះថា Wa Lone អាយុ ៣៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ Kyaw Soe Oo
May 7, 2019 - អន្តរជាតិ
យោងទៅតាមសារព័ត៌មាន The Star បានឱ្យដឹងថា ប្រហែល ១ ក្នុងចំណោម ២០នាក់ បុគ្គលិកនៅក្នុងប្រទេសម៉ាឡេស៊ីប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ។ ទន្ទឹមនឹងនេះមនុស្សម្នាក់ ក្នុងចំណោម ១០នាក់ បានបញ្ចប់ការសិក្សានៅស្ថាប័នដែលមិនត្រូវបានទទួលស្គាល់ពីរដ្ឋ ដោយផ្អែកលើការរកឃើញនៃភ្នាក់ងារស៊ើបអង្កេតសាជីវកម្ម។ ទិន្នន័យនេះត្រូវបានទទួលបន្ទាប់ពីឯកសារបរទេសមួយបានបង្ហាញបញ្ជីឈ្មោះជនជាតិម៉ាឡេស៊ីជាង ៨០នាក់ ដែលត្រូវបានចោទប្រកាន់ថា បានទិញសញ្ញាប័ត្រក្លែងក្លាយតាមរយៈក្រុមហ៊ុន Axact ។ នាយកគ្រប់គ្រងភ្នាក់ងារស៊ើបអង្កេត Akhbar & Associates លោក Datuk Seri Akhbar Satar បាននិយាយថា មនុស្ស ៥ ទៅ ៧%
May 7, 2019 - បច្ចេកវិទ្យា
នៅតិចជាងមួយខែទៀតប៉ុណ្ណោះ នឹងមានការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 13 ជាផ្លូវការហើយ។ ជាក់ស្តែងទីភ្នាក់ងារសារព័ត៌មាន Bloomberg ក៏បានចេញផ្សាយរបាយការណ៍ថ្មីមួយ ដែលលម្អិតអំពីកំណែប្រព័ន្ធប្រតិបត្តិការទូរស័ព្ទរបស់ក្រុមហ៊ុន Apple ដែលវានឹងមកដល់ជាមួយនឹងទូរស័ព្ទ iPhone 11 ស៊េរីថ្មី។ មុខងារដូចជា៖ Dark mode, Animation, ល្បឿនប្រតិបត្តិការ របស់ iPhone ដែលមាន code-name ថា «Yukon» ក៏នឹងត្រូវគេរំពឹងថា នឹងមានមុខនៅខែកញ្ញានេះដូចគ្នា។ ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ឧបករណ៍ iPhone និង iPad នឹងមានការកែប្រែច្រើនគួរសម ជាមួយនឹងមុខងារមួយចំនួនដែលធ្លាប់មានគម្រោងបញ្ចេញជាមួយនឹង iOS
May 7, 2019 - រថយន្ត
ប្រធានដឹកជញ្ជូនរបស់ទីក្រុង Amsterdam ប្រទេសហូល្លង់ បានប្រកាសពីផែនការហាមឃាត់រថយន្តប្រើប្រេងឥន្ធនៈ និងម៉ាស៊ូត នៅក្នុងទីក្រុងនេះឱ្យបានត្រឹម ឆ្នាំ២០៣០ ។ សកម្មភាពដើម្បីខ្យល់បរិសុទ្ធ (Clean Air Action Plan) មានបំណងធ្វើឱ្យរាជធានីរបស់ប្រទេសហូឡង់ក្លាយជា «អ្នកដឹកនាំពិភពលោក ក្នុងការដឹកជញ្ជូនគ្មានការសាយបំភាយ» ។ ប្រមុខដឹកជញ្ជូនអ្នកស្រី Sharon Dijksma បាននិយាយថា ប្រជាជន «ខើចអាយុមួយឆ្នាំជាមធ្យម ដោយសារខ្យល់កខ្វក់នេះ» ហើយផែនការនេះគួរតែអាច «ពន្យារសុខភាពរបស់ប្រជាជន ដែលរស់នៅក្នុងរាជធានីជាមធ្យមបីខែ» ។ ប៉ុន្តែផែនការនេះបានជំរុញឱ្យមានប្រតិកម្មយ៉ាងខ្លាំងនៅក្នុងប្រទេសហូឡង់ ដោយហេតុថា តើមានមនុស្សប៉ុន្មាននាក់ ដែលអាចនឹងមានសមត្ថភាពទិញរថយន្តអគ្គិសនីបាន? លោក Marten
May 6, 2019 - អន្តរជាតិ
ពិតណាស់ UNO គឺជាល្បែងកុមារភាពដ៏ពេញនិយមបំផុតរបស់ភាគច្រើននៃពួកយើងទាំងអស់គ្នា ហើយយើងច្បាស់ជារៀងស្រពេចស្រពិលជាមួយច្បាប់នៃការលេងរបស់វា ឬអាចនិយាយបានថាលេងតាមដែលយើងគិតថាត្រូវ។ យ៉ាងណាមិញថ្មីៗនេះ UNO បានធ្វើសេចក្តីប្រកាសមួយ ដែលនឹងធ្វើឱ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលតែម្តង! ពីព្រោះថាពីមុនមកវាដូចជាបានធ្វើឱ្យអ្នកលេង UNO រស់នៅក្នុងភាពបោកប្រាស់។ កាលពីខែកុម្ភៈ ឆ្នាំ២០១៩ UNO បាននិយាយថា៖ «ការពិតអ្នកអាចបញ្ចប់ UNO ដោយប្រើ Action Cards បាន» ដែល Action Cards គឺសំដៅទៅលើបៀដែលមិនមែនជាលេខដូចជា៖ Wild draw 4, Wild, Draw 2, Skip និង
May 6, 2019 - អន្តរជាតិ
ជាមួយនឹងចំណូលប៉ាន់ប្រមាណ ២.១៨៨ លានដុល្លារអាមេរិក នៅទូទាំងពិភពលោកគិតត្រឹមថ្ងៃអាទិត្យនេះ រឿង Avengers: Endgame ដោយ Marvel Cinematic Universe របស់ Disney បានផ្ដួលរឿង Titanic និងបានក្លាយជាភាពយន្ត ទី២ រកចំណូលបានច្រើនបំផុតលើពិភពលោក។ យោងតាម EW បានឱ្យដឹងថា Avengers: Endgame បានរកចំណូលបន្ថែមចំនួន ១៤៥.៨ លានដុល្លារអាមេរិក ពីសហរដ្ឋអាមេរិក និងកាណាដានៅចុងសប្តាហ៍នេះ និងប្រមាណជា ២៨២.២ លានដុល្លារអាមេរិក ពីទីផ្សារអន្តរជាតិ (international box
May 6, 2019 - អន្តរជាតិ
ដូចយើងដឹងហើយថា អ្នកលេងអ៊ីនធឺណេតសព្វថ្ងៃនេះតែងតែមានគំនិតប្លែកៗ ហើយពេលខ្លះប្លែកខ្លាំងទៀតផង (គួរឱ្យខ្លាច) ។ ជាក់ស្តែងថ្មីៗនេះក៏មានលេចឡើងនូវ Challenge ប្រភេទថ្មីមួយទៀត ដែលកំពុងវាយលុកយុវវ័យជំនាន់អ៊ីនធឺណេត ដែលគេដាក់ឈ្មោះថា «Cockroach Challenge» ។ ប៉ុន្តែសម្រាប់នៅស្រុកយើងដូចជាមិនទាន់មាននរណាលេង Challenge ដ៏គួរឱ្យញញើតនេះនៅឡើយទេ។ តាមដែលយើងអាចប្រាប់បាន «Cockroach Challenge» មួយនេះមានប្រភពពីគណនីបណ្តាញសង្គមឈ្មោះ Alex Aung ដែលគាត់បានយកសត្វកន្លាតមកដាក់ពីលើមុខ ជាមួយនឹង Caption ដាក់ថា «New Challenge, Can u do this?» ហើយរូបថតជាមួយនឹង Caption
May 6, 2019 - អន្តរជាតិ
ស្តេចស៊ុលតង់ Hassanal Bolkiah របស់ប្រ៊ុយណេកាលពីថ្ងៃអាទិត្យ ទី ០៥ ម្សិលមិញនេះ បានពន្យារការអនុវត្តច្បាប់ថ្មី ដែលជាច្បាប់ដាក់ទោសប្រហារជីវិតដោយគប់ដុំថ្មដល់អ្នកស្រឡាញ់ភេទដូចគ្នា។ គ្រាន់តែច្បាប់នេះចេញកាលពីថ្ងៃទី ០៣ ខែមេសា ភ្លាមវាបានធ្វើឱ្យមានកំហឹងជុំវិញពិភពលោក ដែលរួមមានតារាល្បីៗដូចជា៖ លោក George Clooney និង Elton John។ ប្រ៊ុយណេបានការពារសិទ្ធិរបស់ខ្លួនក្នុងការអនុវត្តច្បាប់ ដែលជាធាតុផ្សំត្រូវបានអនុម័តជាលើកដំបូងតាំងពីឆ្នាំ ២០១៤ ហើយត្រូវបានគេអនុវត្តជាដំណាក់កាលតាំងពីពេលនោះមក។ ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងការឆ្លើយតបដ៏កម្រមួយចំពោះការរិះគន់ដែលសំដៅដល់រដ្ឋសម្បូរប្រេងមួយនេះ ស្តេចស៊ុលតង់បាននិយាយថា ការកាត់ទោសប្រហារជីវិតនឹងមិនត្រូវបានអនុវត្តនៅក្នុងការអនុវត្តក្រមព្រហ្មទណ្ឌ Syariah (SPCO) ទេ។ ទោសឧក្រិដ្ឋកម្មខ្លះបានបញ្ជាឱ្យមានទោសប្រហារជីវិតនៅប្រ៊ុយណេ រួមទាំងការធ្វើឃាតកម្ម និងការជួញដូរគ្រឿងញៀន ប៉ុន្តែគ្មានការប្រហារជីវិតណាមួយត្រូវបានអនុវត្តនោះទេចាប់តាំងពីឆ្នាំ
May 6, 2019









