- autoadmin
- អន្តរជាតិ
ការរញ្ជួយដីមួយបានវាយប្រហារក្នុងតំបន់ Kanto និងជុំវិញទីក្រុងតូក្យូបន្តិចមុននេះ នៅប្រហែលជាម៉ោង ៩ព្រឹក នៅព្រឹកថ្ងៃចន្ទ (ម៉ោងក្នុងប្រទេសជប៉ុន)។ ការរញ្ជួយដីនេះមានទំហំ ៥.៥ ប៉ុន្តែគ្មានការព្រមានពីរលកយក្សស៊ូណាមីនោះទេ។ អាជ្ញាធរឧតុនិយមនិយាយថា ការរញ្ជួយនេះមានអាំងតង់ស៊ីតេកម្រិតទី ៤ នៅលើខ្នាតរបស់ជប៉ុន ដែលមានចាប់ពី ០ ទៅ ៧ នៅក្នុងតំបន់ដែលរងគ្រោះបំផុត។ អ្នកវិទ្យាសាស្ដ្រខាងរញ្ជូយដីបាននិយាយថា ការរញ្ជួយដីមួយនេះត្រូវបានប៉ាន់ស្មានថា ចេញពីជម្រៅ ៦០គីឡូម៉ែត្រ ពីក្រោមបាតសមុទ្រ។ តំបន់ដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរគឺទីក្រុងតូក្យូ Chiba និង Kanagawa ។ មន្ដ្រីអាកាសចរណ៍នៅទីក្រុងតូក្យូបាននិយាយថា ប្រតិបត្តិការនៅអាកាសយានដ្ឋានណារីតា និងហាណាដា មិនត្រូវទទួលរងការរំខានដោយរញ្ជួយនោះទេ។ សេវារថភ្លើងនៅក្នុងតំបន់នេះកំពុងដំណើរការដូចធម្មតា
June 24, 2019 - អន្តរជាតិ
ប្រទេសឥណ្ឌា៖ នាយករដ្ឋមន្ត្រីលោក Narendra Modi បាននិយាយថា បណ្តាញទឹកនឹងទៅដល់ផ្ទះប្រជាជនទាំងអស់នៅតាមជនបទត្រឹម ឆ្នាំ២០២៤ ដោយបានកំណត់គោលដៅដ៏តឹងតែងមួយ នៅចំពេលដែលមនុស្សរាប់រយលាននាក់មិនទាន់មានទឹកស្អាតគ្រប់គ្រាន់ប្រើប្រាស់។ ទឹកជាទូទៅខ្វះខាតនៅរដូវក្តៅប៉ុណ្ណោះ ប៉ុន្តែស្ថានភាពនៅឥណ្ឌាមានភាពអាប់អួជាពិសេសនៅឆ្នាំនេះផ្ទាល់នៅតាមរដ្ឋភាគខាងលិច និងខាងត្បូង។ ប្រជាជនប្រហែល ២០០,០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែមិនមានទឹកស្អាតគ្រប់គ្រាន់ប្រើប្រាស់ ហើយប្រជាជន ៦០០លាននាក់ ផ្សេងទៀតក៏បានប្រឈមមុខនឹងភាពតានខ្វះខាតទឹកប្រើប្រាស់ធ្ងន់ធ្ងរកាលពីឆ្នាំមុន៕ អត្ថបទ៖ លីដា
June 22, 2019 - អន្តរជាតិ
ថៃ៖ ច្បាប់ហាមឃាត់ការជក់បារីក្នុងផ្ទះនឹងចូលជាធរមាននៅថ្ងៃទី ២០ ខែសីហា ខាងមុខនេះ ក្នុងគោលបំណងកាត់បន្ថយការស្លាប់ ដែលបណ្តាលមកពីផ្សែងបារី។ យោងតាមច្បាប់អភិវឌ្ឍន៍ និងការពារគ្រួសារ ឆ្នាំ២០១៩ ដែលបានប្រកាសនៅក្នុងរាជកិច្ចរាជរដ្ឋាភិបាល រាល់អ្នកជក់បារីនឹងត្រូវបានគេទុកពេលឱ្យ ៩០ថ្ងៃ ដើម្បីកែទម្លាប់អាក្រក់នេះចេញ ដែលការជក់បារីវាបានធ្វើឱ្យសាច់ញាតិរស់នៅក្រោមដំបូលផ្ទះតែមួយ អាចមានគ្រោះថ្នាក់ដល់សុខភាព។ អ្នកដែលបំពានច្បាប់អាចត្រូវបានកាត់ទោសនៅក្នុងតុលាការអនីតិជន ឬព្រហ្មទណ្ឌ ខណៈការដាក់ពិន័យនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ តុលាការអាចបញ្ជាអ្នករំលោភច្បាប់ទាំងនោះឱ្យបញ្ឈប់ការជក់បារី ឬអនុវត្តវគ្គសិក្សាណាមួយ ដើម្បីផ្ដាច់បារី។ វាមិនច្បាស់ទេថា តើច្បាប់នឹងត្រូវបានអនុវត្តយ៉ាងដូចម្តេច។ ប៉ុន្តែសេចក្តីប្រកាសនេះបានធ្វើឡើង ខណៈដែលក្រុមអ្នកប្រឆាំងនឹងថ្នាំជក់បានខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យបរិយាកាសនៅផ្ទះគ្មានផ្សែងបារី ឬផ្សែងបារីអគ្គីសនី។ លោក Ronnachai Khongsakon ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវចំណេះដឹង និងគ្រប់គ្រងចំណេះដឹងបាននិយាយថា៖ «កាលពីឆ្នាំមុន
June 22, 2019 - អន្តរជាតិ
វៀតណាមបានអញ្ចើញក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ីចំនួន ៤រូប ដើម្បីមកជួយថែរក្សារាងកាយរបស់អតីតមេដឹកនាំកុំម្មុយនីស្តលោក ហូ ជីមិញ។ គួរឱ្យដឹងផងដែរថា សាកសពរបស់លោក ហូ ជីមិញ ត្រូវបានគេអប់ទុកកុំឱ្យរលួយរយៈពេលជិត ៥០ឆ្នាំ មកហើយ សាកសពរបស់គាត់គឺស្ថិតនៅក្នុងមឈូសមួយនៅឯចេតិយហាណូយ (Hanoi mausoleum) ដែលទីតាំងនោះវាទាក់ទាញភ្ញៀវរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។ ក្រុមប្រឹក្សាពិសេសនៃអ្នកឯកទេសវៀតណាម និងរុស្ស៊ី នឹងត្រូវប្រមូលផ្តុំគ្នានៅខែក្រោយ ដើម្បីវាយតម្លៃស្ថានភាពនៃសាកសពរបស់គាត់ និងរកវិធីសាស្ត្រ និងផែនការបច្ចេកទេសល្អៗបំផុត ដើម្បីបន្តរក្សារាងកាយរបស់លោក ហូ ជីមិញ ។ សាកសពរបស់គាត់ត្រូវបានគេឱ្យដឹងថា តម្រូវឱ្យមានការចាក់បញ្ចូលជាតិគីមីជាប្រចាំ ហើយការថែទាំសាកសពកុំឱ្យរលួយនេះមានតម្លៃថ្លៃទៀតផង។ បណ្តាប្រទេសមួយចំនួនផ្សេងទៀតក៏បាននាំយកសាកសពមេដឹកនាំរបស់ខ្លួនមកធ្វើចាក់បញ្ចូលគីមីកុំឱ្យរលួយនេះ ហើយនេះក៏គួរអរគុណដល់ជំនួយពី Lenin Lab ដែលជាមន្ទីរពិសោធន៍របស់សហភាពសូវៀត
June 22, 2019 - អន្តរជាតិ
រដ្ឋាភិបាលសហរដ្ឋអាមេរិកជាថ្មីម្តងទៀត បានដាក់សម្ពាធបន្ថែមទៀតទៅលើក្រុមហ៊ុនចិន ដែលលើកនេះពួកគេនឹងធ្វើការហាមឃាត់លើឧស្សាហកម្មទំនើប (supercomputing industry) របស់ប្រទេសចិនតែម្ដង។ ដោយពេលនេះនាយកដ្ឋានពាណិជ្ជកម្មអាមេរិកបានដាក់បញ្ចូលក្រុមហ៊ុន និងស្ថាប័នកំពូលៗរបស់ចិនចំនួន ៥ ចូលក្នុងបញ្ជីខ្មៅរបស់ខ្លួនជាស្ថាពរហើយ។ ការដាក់ចូលក្នុងបញ្ជីខ្មៅរបស់អាមេរិកនេះមានន័យថា គ្រប់ក្រុមហ៊ុនរបស់អាមេរិក នឹងមិនអាចធ្វើជំនួញជាមួយពួកគេបានទេ ប្រសិនគ្មានការអនុញ្ញាតពីរដ្ឋាភិបាល ហើយខាងចិនវិញ ក៏នឹងមិនអាចទិញសមាសធាតុអេឡិចត្រូនិកពីក្រុមហ៊ុនអាមេរិកបានដែរ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកនិយាយថា កុំព្យូទ័រខ្នាតធំទំនើបៗ (supercomputers) របស់ចិនត្រូវបានប្រើ ដើម្បីជំរុញ និងបម្រើដល់យោធាជាតិចិន ហើយអង្គភាពទាំងនោះកំពុងធ្វើសកម្មភាពផ្ទុយនឹងសន្ដិសុខជាតិអាមេរិក និងផលប្រយោជន៍នយោបាយបរទេស។ យ៉ាងណាមិញខណៈដែលសង្គ្រាមពាណិជ្ជកម្មកាន់តែអាក្រក់ទៅៗ ប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីចិន Xi Jinping ត្រូវបានគេរំពឹងថា នឹងមានជំនួប Group
June 22, 2019 - អន្តរជាតិ
បុរជនជាតិតៃវ៉ាន់ម្នាក់ត្រូវបានគេរាយការណ៍ថា បានកើតជំងឺទឹកនោមផ្អែមក្រោយពីគាត់បានលួចស្រលាញ់អ្នកលក់កាហ្វេម្នាក់នៅហាង 7-Eleven ហើយគាត់បានទៅទិញកាហ្វេនោះញ៉ាំរាល់ថ្ងៃអស់រយៈពេលជាង ២ ឆ្នាំមកនេះ។ បុរសតៃវ៉ាន់រូបនេះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណឡើយ តែរឿងរ៉ាវមួយនេះត្រូវបានគេចែករំលែកតៗគ្នាពេញបណ្តាញសង្គមតៃវ៉ាន់។ យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា បុរសដែលបានកើតជំងឺទឹកនោះផ្អែមនេះតែងទៅទិញកាហ្វេញ៉ាំរាល់ថ្ងៃ ហើយអ្វីដែលកាន់តែអាក្រក់ទៀតនោះគឺគាត់បានប្រាប់អ្នកលក់ ដែលជាមនុស្សស្រីគាត់លួចស្រលាញ់នោះថា៖ “សូមដាក់ស្ករបន្ថែមឲ្យគាត់ ៥ ស្រាបព្រាកាហ្វេមក” គាត់ធ្វើដូចនេះ ដើម្បីឲ្យអ្នកលក់ចំណាំមុខគាត់ជាអតិថិជនម្នាក់គត់ ដែលញ៉ាំកាហ្វេមានរសជាតិខុសពីគេ។ នៅពេលដែលអ្នកលក់ប្រាប់គាត់ថា៖ “កាហ្វេដែលដាក់ស្ករច្រើនអីចឹងប្រាកដជាផ្អែមស្លាប់ហើយ” តែបុរសដែលកំពុងតែធ្លាក់ក្នុងអន្លងស្នេហ៍អ្នកលក់រូបនេះបានតបវិញថា៖ “ទោះជាកាហ្វេផ្អែមប៉ុណ្ណាក៏មិនផ្អែមដូចអ្នកលក់ដែរ”។ រយៈពេលជាង ២ ឆ្នាំ នៃការញ៉ាំកាហេ្វ ដែលផ្អែមជ្រុលរាល់ថ្ងៃបានជំរុញឲ្យបុរសតៃវ៉ាន់រូបនេះកើតជំងឺទឹកនោមផ្អែម។ យ៉ាងណាក្តី តាមវេជ្ជបណ្ឌិតបានពន្យល់ថា ការញ៉ាំស្ករច្រើនមិនមែនធ្វើឲ្យកើតមានជំងឺទឹកនោមផ្អែមដោយផ្ទាល់នោះទេ តែវាបានបង្កឲ្យមានបញ្ហាសុខភាពជាច្រើននៅដំណាក់ដំបូងដូចជាឡើងជាតិស្ករក្នុងឈាម និងខូចសេរីរាង្គមួយចំនួនក្នុងរាងកាយ ហើយនៅពេលដែលរាងកាយមានបញ្ហាដូចនេះហើយ លោកអ្នកនៅតែបន្តញ៉ាំអាហារគ្មានសុខភាព
June 22, 2019 - អន្តរជាតិ
អាមេរិកទើបតែបានអភិវឌ្ឍន៍នូវគ្រាប់មីស៊ីលថ្មីមួយរបស់ខ្លួន ដែលមីស៊ីលនេះមានលក្ខណៈពិសេសជាច្រើនបើធៀបទៅនឹងអាវុធជំនាន់មុនៗ។ គ្រាប់មីស៊ីលថ្មីនេះ ត្រូវបានគេរាយការណ៍ថា អាចហោះបានក្នងល្បឿនរហូត 4,600mph (ប្រហែល 7,400 គីឡូម៉ែត្រក្នុងមួយម៉ោង)។ បើធ្វើការប្រៀបធៀបអំពីល្បឿននៃការធ្វើដំណើរ និងល្បឿនសំឡេងវិញ គឺគ្រាប់មីស៊ីលប្រភេទនេះអាចហោះលឿនជាងសំឡេងដល់ទៅ ៥ ដង។ ចំណុចពិសេសមួយទៀត របស់មីស៊ីលនេះគឺវាបំពាក់ដោយម៉ាស៊ីនទំនើប 3D-Printed ដែលជាបច្ចេកវិទ្យាចុងក្រោយបំផុត មិនទាន់មានប្រទេសណាអាចធ្វើបាននៅឡើយទេ។ មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក គ្រោងចំណាយថវិការហូតដល់រាប់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍មីស៊ីលប្រភេទនេះនៅប៉ុន្មានឆ្នាំខាងមុខនេះ ខណៈមហាអំណាចរុស្ស៊ី និងចិន កំពុងតែអភិវឌ្ឍន៍លើវិស័យយោធារបស់ខ្លួនផងដែរ។ តាមរយៈមីស៊ីលល្បឿនលឿននេះ ត្រូវបានគេជឿថានឹងជួយជំរុញឲ្យវិស័យយោធាអាមេរិកកាន់តែមានភាពខ្លាំងក្លា និងរឹងមាំ ថែមមួយកម្រិតទៀត។ លោកអ្នកអាចទស្សនារូបភាពនៃគ្រាប់មីស៊ីលនេះដូចខាងក្រោម៖ អត្ថបទ៖ ភក្តី
June 21, 2019 - អន្តរជាតិ
ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានជួបជុំគ្នានៅទីស្នាក់ការប៉ូលិសក្រុងហុងកុងកាលពីថ្ងៃសុក្រ ទី២១ ខែមិថុនា ដោយទាមទារឱ្យមេដឹកនាំគាំទ្រទីក្រុងប៉េកាំងលោកស្រី Carrie Lam ចុះចេញពីតំណែង ក្រោយពេលលោកស្រីបានធ្វើឱ្យមានភាពចលាចលពេញទីក្រុង ដោយការស្នើឱ្យមានការធ្វើបត្យាប័នដ៏ចម្រូងចម្រាសមួយ។ ការតវ៉ានេះកើតមានបន្ទាប់ពីរដ្ឋាភិបាលរបស់លោកស្រី មិនព្រមចេញមកដោះស្រាយផ្ទាល់ជាមួយក្រុមប្រឆាំង ទៅលើបញ្ហាសំណើបត្យាប័ននេះ ហើយបានត្រឹមតែយល់ព្រមថា នឹងពន្យាពេលសំណើ។ ចំណែកក្រុមអ្នកប្រឆាំងមិនឈប់ត្រឹមប៉ុណ្ណឹងទេ បន្ទាប់ពីប្រមូលផ្តុំការតវ៉ាដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ហុងកុងរួចមក។ ប៉ុន្តែពួកគេអំពាវនាវឱ្យដកចេញនូវសំណើបត្យាប័ននេះពេញលេញតែម្តង ហើយចង់ឱ្យលោកស្រី Carrie Lam លាលែងចេញពីតំណែង ចំពោះកំហុសរបស់គាត់។ បន្ទាប់ពីក្រុមអ្នកតវ៉ារាប់ពាន់នាក់បានជួបជុំគ្នានៅទីស្នាក់ការប៉ូលិសក្រុងហុងកុង ក្រុមតវ៉ាស្លៀកខ្មៅទាំងនោះបានស្រែកថា «ដោះលែងជនស្លូតត្រង់» និងបានស្រែកជេប៉ូលិសទៀតផង ដែលវាសំដៅដល់បាតុករដែលត្រូវបានប៉ូលិសចាប់ខ្លួនកាលពីអាទិត្យមុន៕ អត្ថបទ៖ លីដា
June 21, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុន Apple កំពុងពិចារណាផ្លាស់ប្តូរផលិតកម្មសំខាន់ៗរបស់ iPhone ចេញពីប្រទេសចិន ដើម្បីចៀសវាងបន្ទុកពន្ធបន្ថែមណាមួយ ដែលកំណត់ដោយរដ្ឋបាលលោក Trump ។ កាលពីថ្ងៃពុធសារព័ត៌មាន Nikkei Asian Review បាននិយាយថា ក្រុមហ៊ុន Apple បានស្នើសុំអ្នកផ្គត់ផ្គង់ធំៗរបស់ខ្លួន ដើម្បីប្រមាណមើលតម្លៃឡើងវិញនៃផលិតកម្មរបស់ iPhone រហូតដល់ទៅ ៣០ភាគរយ ចេញពីប្រទេសចិន។ យោងតាមរបាយការណ៍នេះឱ្យដឹងថា ក្រុមហ៊ុន Apple មិនបានកំណត់កាលបរិច្ឆេទនៅឡើយទេ ប៉ុន្តែពួកគេកំពុងព្រួយបារម្ភថា ការដាក់សម្ពាធពន្ធចំនួន ៣០០ពាន់លានដុល្លារអាមេរិក របស់អាមេរិកចំពោះផលិតផលដែលផលិតនៅប្រទេសចិន នឹងធ្វើឱ្យតម្លៃផលិតកម្មទូរស័ព្ទ iPhone កាន់តែថ្លៃខ្ពស់។ យោងតាមរបាយការណ៍បានឱ្យដឹងថា
June 21, 2019 - អន្តរជាតិ
ថៃ៖ បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនក្រោយមានការសង្ស័យថា គាត់បានច្រានប្រពន្ធដែលកំពុងមានផ្ទៃពោះ ៣ ខែ ទម្លាក់ចុះពីច្រាំងថ្មមានកម្ពស់ ៣៤ ម៉ែត្រ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងសួនកំសាន្ត Pha Taem ក្នុងប្រទេសថៃ ខណៈដែលជនរងគ្រោះ និងជនបង្កហេតុជាភ្ញៀវទេសចរណ៍ជនជាតិចិន ដែលបានទៅកំសាន្តនៅក្នុងប្រទេសថៃ។ ស្រ្តីជនរងគ្រោះមានឈ្មោះថា Wang Nan អាយុ ៣២ ឆ្នាំ ចំណែកឯប្តីរបស់គាត់មានឈ្មោះថា Yu Xiaodong អាយុ ៣៣ ឆ្នាំ។ ក្រោយបានធ្លាក់ពីលើច្រាំងថ្មដ៏ខ្ពស់នេះ ស្ត្រីរងគ្រោះត្រូវបានគេប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលគាត់មានរបួសជាច្រើននៅលើខ្លួន តែមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេទាំងម្តាយ និងកូន។ ភ្លាមៗក្រោយកើតមានហេតុការណ៍នេះ ស្ត្រីរងគ្រោះមិនបានប្រាប់ទេថា
June 21, 2019









