autoadmin
  • អន្តរជាតិ

    ត្រីនាគ Oarfish ដែលមានប្រវែងប្រហែល ១៣.៩ ហ្វីត (ជាង ៤ម៉ែត្រ) និងទទឹង ១.៦ហ្វីត ត្រូវបានគេប្រទះឃើញនៅលាក់ខ្លួន នៅជិតតំបន់ Barangay Poblacion ទីប្រជុំជន Compostela ភាគខាងជើងក្រុង Cebu ប្រទេសហ្វីលីពីន នៅម៉ោងប្រហែល ២ រសៀល ថ្ងៃទី២៤ ខែមិថុនា កន្លងទៅថ្មីៗ។ ប៉ុន្តែគួរឱ្យស្តាយដែលត្រីនាគនេះបានស្លាប់ភ្លាមៗ បន្ទាប់ពីអ្នកស្រុកមួយចំនួនព្យាយាមយកវាចេញពីថ្មដែលជាកន្លែងលាក់ខ្លួនរបស់វា។ យ៉ាងណាមិញវាមិនច្បាស់ទេថា ហេតុអ្វីត្រីនាគ Oarfish នេះឡើងមកលើទឹករាក់ ព្រោះថាប្រភេទត្រីនេះរស់នៅតែក្នុងទឹកជ្រៅប៉ុណ្ណោះ។ យ៉ាងណាក៏ដោយអ្នកដែលបានរកឃើញត្រីនេះបាននិយាយថា ភ្លាមនោះគេឃើញវាបានលាក់ខ្លួននៅក្នុងផ្ទាំងថ្ម ដែលស្ថិតនៅក្បែរដងទន្លេ

    June 26, 2019
  • អន្តរជាតិ

    ក្នុងនាមជាគ្រូបង្រៀនម្នាក់គឺមានន័យថា អ្នកត្រូវតែលះបង់តស៊ូជាមួយនឹងការបង្រៀន ដើម្បីអប់រំដល់ក្មេងៗជំនាន់ក្រោយចាប់តាំងពីថ្នាក់មត្តេយ្យតទៅ។ ដូច្នេះវាមានន័យថា រាល់ថ្ងៃអ្នកត្រូវតែគិតដល់យោបល់ ឬគំនិតណាមួយល្អៗ ដើម្បីជំរុញឱ្យកូនសិស្សតូចៗទាំងនោះមានអារម្មណ៍ថា ចង់រៀន និងមិនធុញនឹងសាលា។ នៅអំឡុងពេលនេះដែរ លោកគ្រូ ឬអ្នកគ្រូ មិនត្រឹមតែដើរតួជាអ្នកផ្ដល់នូវចំណេះដឹងនោះទេ ពួកគាត់ថែមទាំងត្រូវដើរតួជា «មិត្តល្អ» ដើម្បីឱ្យកូនសិស្សទាំងឡាយស្ដាប់បង្គាប់តាម ដោយមិនមានភាពភ័យខ្លាច និងហ៊ានបញ្ចេញមតិ។ ប្រហែលជាអ្នកទាំងអស់គ្នាមួយចំនួន ធ្លាប់បានឃើញវីដេអូមួយរួចមកហើយ ដោយក្នុងវីដេអូនោះវាបានបង្ហាញអំពីទម្លាប់ដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកគ្រូម្នាក់ជាមួយនឹងកូនសិស្សតូចៗមុនពេលចូលរៀន។ នៅក្នុងវីដេអូនោះវាបានបង្ហាញថា អ្នកគ្រូវ័យក្មេងម្នាក់នោះ គាត់បានទទួលកូនសិស្សជាមួយនឹងការ Hi-5, ការឱប, ការចាប់ដៃ -ល- អមជាមួយការសំពះជម្រាបសួរ មុនពេលដែលពួកគេចូលថ្នាក់រៀន។ អ្នកគ្រូម្នាក់នោះត្រូវបានគេឱ្យដឹងថា មានឈ្មោះ Nattaya Nat

    June 26, 2019
  • កីឡា

    ថ្មីៗនេះវីរ​បុរសរបស់ Man Utd និងជាអតីតម្ចាស់ជើងឯក Ballon d’Or ក៏ដូចជាម្ចាស់ជើងឯក FIFA World Cup ឆ្នាំ១៩៦៦ លោក Bobby Charlton (ឬ Sir Bobby Charlton) បានប្រកាសនៅក្នុងបណ្តាញសង្គម Twitter ថា៖ «ខ្ញុំមានសេចក្តីរីករាយសូមប្រកាសថា មជ្ឈមណ្ឌល Bobby Charlton Center សាខាទី ២ នឹងបើកដំណើរការនៅខែកញ្ញា ដែលនឹងផ្តល់ជូននូវការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនពិការ និងរស់នៅក្នុងអតីតតំបន់មានជម្លោះ។ មជ្ឈមណ្ឌលនេះនឹងមានមូលដ្ឋាននៅខេត្តពោធិ៍សាត់ប្រទេសកម្ពុជា» ស្ថាបនិកអង្គការ Find

    June 26, 2019
  • អន្តរជាតិ

    ប្រទេសជប៉ុនកំពុងតែផ្តោតសំខាន់ទៅលើការកាត់បន្ថយសំណល់ផ្លាស្ទីកប្រភេទ single-use ដោយជាក់ស្ដែងខ្សែសង្វាក់ភោជនីយដ្ឋាន Watami កំពុងត្រៀមខ្លួន សម្រាប់ការផ្លាស់ប្តូរដ៏ធំមួយនេះ។ ចាប់ពីថ្ងៃទី ២៧ ខែមិថុនា នេះតទៅ ខ្សែសង្វាក់របស់ពួកគេនឹងលុបចោលការប្រើប្រាស់បំពង់បឺតផ្លាស្ទីក ដោយងាកមកប្រើបំពង់បឺតធ្វើដោយដើមឫស្សីវិញ ដែលក្នុងភាសាជប៉ុនហៅថា “tah-kay” ។ វាជាការផ្លាស់ប្ដូរមួយដ៏ល្អបំផុត ដើម្បីការកាត់បន្ថយសំណល់ផ្លាស្ទីក ហើយទោះបីជាអ្នកច្រឡំលេបចូលពោះក៏មិនអីដែរ ព្រោះវាធ្វើចេញពីសរសៃឫស្សីដែលអាចកិនរំលាយបានយ៉ាងងាយស្រួល។ ការយកដើមឫស្សីមកធ្វើជាបំពង់បឺតនេះ មិនត្រឹមតែជួយកាត់បន្ថយសំណល់ផ្លាស្ទីកទេ វាថែមទាំងជួយកាត់បន្ថយឫស្សីដែលគ្មានប្រយោជន៍ចេញទៀតផង។ វាប្រហែលជាធ្វើឱ្យលោកអ្នកឆ្ងល់ហើយថា ហេតុអ្វីបានជាដើមឫស្សីអាចក្លាយជាបញ្ហាទៅវិញ? ការពិតទៅប្រសិនបើយើងរស់នៅក្នុងប្រទេសដីគោក ការមានដើមឈើខ្ពស់ៗគឺពិតជាល្អសម្រាប់ទេសភាព ប៉ុន្តែប្រសិនបើវាលូតលាស់លឿនពេក វាអាចធ្វើឱ្យដំណាំផ្សេងទៀតខូចខាតទៅវិញ។ មិនត្រឹមតែប៉ុណ្ណឹងទេ ឫសរាក់ៗរបស់ឫស្សីមិនបានជួយទប់ទល់ដីបាក់នោះទេ ហើយវាអាចជាបញ្ហាកាន់តែខ្លាំងសម្រាប់ប្រទេសងាយរងគ្រោះរញ្ជួយដីដូចជាជប៉ុននេះ៕ អត្ថបទ៖ លីដា

    June 26, 2019
  • អន្តរជាតិ

    ថៃបើកវគ្គបណ្តុះបណ្តាលស្តីពីការការពារ និងកាត់បន្ថយគ្រោះមហន្តរាយ សម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានធ្វើឡើងនៅឆ្នេរ Patong របស់ភូកេត កាលពីម្សិលមិញ នៅចន្លោះពីម៉ោង ១ និង ៣០នាទី រសៀល ដល់ម៉ោង ៥ និង ៣០នាទី ល្ងាចម្សិលមិញនេះ។ សំឡេងស៊ីរ៉ែនត្រូវបានបន្លឺឡើងដែលជាសញ្ញាបញ្ជាក់ថា រលកយក្សស៊ូណាមីកំពុងតែខិតជិតមកដល់ ហើយអ្នកស្រុកចំនួន ៦០០នាក់ និងអ្នកទេសចរផ្សេងទៀតដែលកំពុងតែកម្សាន្តនៅទីនោះ ក៏បានចូលរួមការហ្វឹកហាត់នេះជាមួយគ្នាផងដែរ។ ការប្រជុំក្រោយពេលសង្គ្រោះនឹងត្រូវបានប្រារព្ធធ្វើឡើងនៅសាលាខេត្តនៅថ្ងៃនេះ ដើម្បីពិនិត្យមើលការហ្វឹកហាត់ការជម្លៀស និងសម្រេចថា តើនីតិវិធីគ្រាអាសន្នណាខ្លះដែលត្រូវកែប្រែ ឬធ្វើយ៉ាងណាឱ្យប្រសើរឡើង។ គួរឱ្យដឹងផងដែរថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៤ រលកស៊ូណាមីនៅមហាសមុទ្រឥណ្ឌា ដែលបានវាយប្រហារមកភូកេត

    June 26, 2019
  • អន្តរជាតិ

    យោងតាមប្រភព CNN បានឱ្យដឹងថា នៅម៉ោងប្រហែលជា ៤ព្រឹក ថ្ងៃទី ២៤ ខែមិថុនា នៅតំបន់ Ahlbach ប្រទេសអាឡឺម៉ង់ អ្នកស្រុកនៅទីនោះបានឮសំឡេងនៃការផ្ទុះដ៏ខ្លាំងមួយ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ការផ្ទុះនោះត្រូវបានគេឱ្យដឹងថា បានបន្សល់នូវដីក្រហូងដ៏ធំ ហើយចំណែកកម្លាំងនៃការផ្ទុះរបស់វាវិញគឺខ្លាំងមែនទែន ដែលជិតស្មើនឹងការរញ្ជួយដីឯណោះ។ យ៉ាងណាមិញប៉ូលីសត្រូវបានគេបញ្ជូនឱ្យទៅពិនិត្យដីក្រហូងដ៏ធំមួយនោះ ដែលវាមានទទឹង ៣៣ហ្វីត និងជម្រៅ ១៣ហ្វីត ហើយពួកគេក៏បានចោទជាសំណួរថា តើវាជាគ្រាប់បែកដែលបន្សល់ពីសង្គ្រាមលោកលើកទី ២ ឬយ៉ាងណា? ជំហានដំបូងពួកគេមិនបានសន្និដ្ឋានថា ជាអ្វីឱ្យប្រាកដនោះទេ ប៉ុន្តែក្រោយការសិក្សារយៈពេលមួយថ្ងៃពេញ ទើបពួកគេអាចនិយាយបានថា វាពិតជាគ្រាប់បែកដែលបន្សល់ពីជំនាន់សង្គ្រាមលោកលើក ទី២ ពិតមែន ដែលវាមានទម្ងន់រហូតដល់

    June 26, 2019
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមនឹងសងសឹកទៅអ៊ីរ៉ង់ជាមួយនឹង «កងកម្លាំងដ៏ខ្លាំងក្លា និងអស្ចារ្យ» ប្រសិនបើមានការវាយប្រហារណាមួយដែលផ្ដើមដោយអ៊ីរ៉ង់។ លោក Trump បានសរសេរលើបណ្ដាញ Twitter កាលពីថ្ងៃអង្គារថា៖ «រាល់ការវាយប្រហារដោយអ៊ីរ៉ង់ទៅលើអ្វីក៏ដោយ អាមេរិកនឹងត្រូវប្រឈមទៅវិញជាមួយនឹងកងកម្លាំងដ៏ខ្លាំងក្លា និងអស្ចារ្យ។ ហើយនៅក្នុងតំបន់ខ្លះ ការបំផ្លិចបំផ្លាញនឹងមានន័យថា កំចាត់ចោលទាំងស្រុង»។ លោក Trump ក៏បានសរសេរផងដែរថា «សេចក្តីថ្លែងដែលល្ងង់ខ្លៅ និងប្រមាថមកអាមេរិកយ៉ាងខ្លាំងរបស់អ៊ីរ៉ង់ ដែលត្រូវបានដាក់ចេញនៅថ្ងៃនេះបង្ហាញថា ពួកគេមិនយល់ពីតថភាពពិតនោះទេ»។ ដែលនេះវាជាការសរសេរសំដៅទៅលើការរិះគន់របស់ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ពីទណ្ឌកម្មថ្មីរបស់អាមេរិក ដែលបានដាក់ទៅលើមេដឹកនាំកំពូលលោក Ayatollah Ali Khamenei។ យ៉ាងណាមិញប្រធានាធិបតីអ៊ីរ៉ង់លោក

    June 26, 2019
  • អន្តរជាតិ

    ក្នុងថ្ងៃអង្គារនេះក្រុមមន្ត្រីអ៊ីរ៉ង់បានរិះគន់រដ្ឋបាលរបស់លោក Donald Trump យ៉ាងចាស់ដៃ ចំពោះការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក ដែលបានផ្ដោតទៅលើការដឹកនាំរបស់ប្រទេសអ៊ីរ៉ង់។ ពួកគេនិយាយថា វិធានការរបស់អាមេរិកបានបិទផ្លូវឆ្ពោះទៅរកការការទូតជាអចិន្ត្រៃយ៍ ហើយថាសេតវិមានបានក្លាយជាជន «ពិការខួរក្បាល» ក្រោមការដឹកនាំរបស់ប្រធានាធិបតីបច្ចុប្បន្ន។ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានហៅការដាក់កំហិតរបស់អាមេរិកថា ជារឿងដែល «សាហាវយង់ឃ្នង និងលីលា» ហើយបាននិយាយថា អាមេរិកបានបង្ហាញពី «ការបរាជ័យយ៉ាងពិតប្រាកដ» ដែលថាពួកគេនឹងផ្តាច់ខ្លួនចេញពីអ៊ីរ៉ង់។ ឆ្លើយតបចំពោះការស្នើផែនការដាក់ទណ្ឌកម្មទៅលើលោក Mohammad Javad Zarif រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់នាពេលថ្មីៗនេះ ប្រធានាធិបតីលោក Hassan Rouhani បាននិយាយថា «អ្នកចង់ដាក់ទណ្ឌកម្មមករដ្ឋមន្រ្តីការបរទេស ដំណាលគ្នាជាមួយសំណើសុំការចរចា?»។ ក្នុងនោះផងដែរ

    June 25, 2019
  • អន្តរជាតិ

    “Foodie call” ឆ្ងល់អត់ថាពាក្យហ្នឹងមានន័យដូចម្តេច? មានបុរសច្រើនណាស់ដែលបានក្លាយខ្លួនជា Foodie call សម្រាប់មនុស្សស្រីដែលពួកគេ Crush លើ ទាំងមិនបានដឹងខ្លួន។ “Foodie call” មានន័យថា នៅពេលដែលនរណាម្នាក់មានគម្រោងចង់ DATE ជាមួយយើង ទាំងដែលការពិតគេមិនបានចាប់អារម្មណ៍ជាមួយនឹងយើងទាល់តែសោះ ឬដើម្បីតែបានញ៉ាំអាហារ FREE នៅថ្ងៃមាន DATE ជាមួយគ្នា -ល- ហ្នឹងហើយគេហៅថា “Foodie call” ។ ពោលគឺយើងជាមនុស្សដែលគេនឹកឃើញមុនគេ នៅពេលដែលពួកគេឃ្លាន ហើយយើងក៏គួរតែដឹងហើយថា នរណានឹងក្លាយជាអ្នកចេញលុយ។ វាហាក់ដូចជារឿងមិនគួរឱ្យជឿ ប៉ុន្តែការសិក្សាដោយសាកលវិទ្យាល័យ Azusa

    June 25, 2019
  • Nissan Auto Tech

    រថយន្ត Nissan Leaf E+ ស៊េរីឆ្នាំ 2019 ដែលជារថយន្តអេឡិចត្រូនិចប្រភេទ hatchback ដ៏មានប្រជាប្រិយភាពរបស់ Nissan ឥឡូវនេះមានដាក់លក់នៅក្នុងចក្រភពអង់គ្លេសហើយ ដែលមានតម្លៃចាប់ពី 35,895ផោន (45,570ដុល្លារ + រួមទាំង 4,443ដុល្លារ នៃថ្លៃជំនួយរដ្ឋាភិបាល)។ ការផ្លាស់ប្តូរដ៏គួរឱ្យចាប់អារម្មណ៍របស់វា គឺវាមានអាគុយធំជាងមុនជាមួយនឹងសមត្ថភាព 62kWh ។ កញ្ចប់អាគុយ lithium-ion របស់វាធ្វើឱ្យម៉ូដែលនេះបើកបរបានរយៈចម្ងាយរហូតដល់ 385គីឡូម៉ែត្រ (សាកអាគុយពេញម្ដង) និងអាចសាកអាគុយបានពេញត្រឹមរយៈពេល 11ម៉ោង (32A/6.6kW)។ ជាពិសេសវាអាចបញ្ចូលបានពី 20 ទៅ 80ភាគរយ

    June 25, 2019