- autoadmin
- អន្តរជាតិ
កាលពីចុងទសវត្សរ៍ឆ្នាំ ១៩៧០ វាត្រូវបានគេឱ្យដឹងថា អតីតប្រធានាធិបតីឥណ្ឌូណេស៊ីលោក Suharto ធ្លាប់បានចាប់ផ្តើមធ្វើដំណើរតាមបណ្ដោយឆ្នេរភាគខាងកើត Kalimantan ដែលជាដីភ្លឺចិញ្ចាចមួយ លាតសន្ធឹងលើកោះបូណេអូ។ អំឡុងពេលធ្វើដំណើរដ៏លំបាកនៅចន្លោះទីក្រុង Balikpapan និង Samarinda គាត់បានឈរពីលើភ្នំដ៏ស្រស់ស្អាតមួយ និងបានកោតសរសើរដល់បរិវេណធម្មជាតិនៅទីនោះ ប៉ុន្តែគាត់ប្រហែលជាមិនធ្លាប់គិតទេថា ទីកន្លែងដែលគាត់បានជាប់ចិត្តមួយនេះ នឹងប្រែក្លាយជារដ្ឋធានីរបស់ឥណ្ឌូណេស៊ីឆាប់ៗខាងមុខ។ ក្នុងការអបអរសាទរទៅដល់ដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីលោក Suharto ព្រៃឈើនេះត្រូវបានគេដាក់ឈ្មោះតាមកិត្តិយសរបស់គាត់ ហើយនៅ ឆ្នាំ១៩៩១ វាបានក្លាយទៅជាតំបន់អភិរក្ស ដែលត្រូវបានគេហៅថាជា «ឧទ្យានព្រៃឈើដ៏អស្ចារ្យ»។ ហើយជាមួយនឹងទិដ្ឋភាពបៃតងដ៏ទាក់ទាញនេះ មូលដ្ឋានគ្រឹះនៃទីក្រុងថ្មីមួយសម្រាប់មនុស្ស ១លាននាក់ អាចនឹងត្រូវចាប់ផ្ដើមធ្វើនៅក្នុងពេលឆាប់ៗនេះ។ ថ្វីបើរដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ីនឹងមានការពិបាកក្នុងការចាប់ផ្ដើមទីក្រុងថ្មីនៅលើទឹកដីវាលរហោស្ថាននេះ រដ្ឋាភិបាលចង់ផ្លាស់ប្តូរវិធីថ្មីមួយ ដោយការកសាងទីក្រុងមួយក្នុងព្រៃឈើផ្ទាល់។ ប្រសិនបើវាកាន់តែគៀកនឹងព្រៃធំនៅ
June 29, 2019 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជីនភីង បានព្រមព្រៀងគ្នាបន្តការចរចាររបស់ពួកគេ ដើម្បីដោះស្រាយភាពចម្រូងចម្រាសនៅក្នុងសង្គ្រាមពាណិជ្ជកម្ម។ ដោយលោក ដូណាល់ ត្រាំ បាននិយាយថា៖ «យើងបានជួបប្រជុំគ្នាយ៉ាងល្អជាមួយប្រទេសចិន ហើយខ្ញុំចង់និយាយថា វាប្រហែលជាប្រសើរជាងការរំពឹងទុក។ ការចរចានឹងនៅតែបន្ត»។ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនក៏បានបញ្ជាក់ដែរថា ការពិភាក្សារបស់មេដឹកនាំទាំង ២ មានភាពវិជ្ជមាន ហើយការចរចារនឹងនៅតែបន្តមាន។ ក្រុងវ៉ាស៊ីនតោនបានប្រាប់ទៅក្រុងប៉េកាំងថា ខ្លួននឹងផ្អាកផែនការដើម្បីវាយប្រហារទំនិញរបស់ចិនជាមួយនឹងពន្ធបន្ថែមផ្សេងទៀត។ ក្នុងនោះលោក ស៊ី ជីនភីង ក៏បាននិយាយថា៖ «ប្រសិនបើប្រទេសយើងទាំងពីរសហការ យើងនឹងត្រលប់មកដូចដើមវិញ … ប៉ុន្តែប្រសិនបើយើងនៅតែប្រកួតប្រជែង យើងនឹងខាតបង់។ កិច្ចសហប្រតិបត្តិការ និងការសន្ទនា
June 29, 2019 - អន្តរជាតិឧទ្ធម្ភាគចក្រយោធាឥណ្ឌូណេស៊ីមួយបានបាត់បង់ទំនាក់ទំនងពីប៉មត្រួតពិនិត្យ ជាមួយនឹងអ្នកដំណើរទាំងអស់ ១២ នាក់
ឧទ្ធម្ភាគចក្រយោធាឥណ្ឌូណេស៊ីមួយដែលមានអ្នកដំណើរទាំងអស់ ១២នាក់ នៅលើយន្ដហោះ បានបាត់ការទាក់ទងជាមួយប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសកាលពីថ្ងៃសុក្រ បន្ទាប់ពីហោះចេញបានមិនប៉ុន្មាននាទី។ ឧទ្ធម្ភាគចក្រ Mi-17 កំពុងធ្វើដំណើរពីតំបន់ Oksibil ភាគខាងកើតនៃខេត្ត Papua ទៅកាន់តំបន់ Sentani ដែលនៅខេត្ត Papua ដូចគ្នា។ អ្នកនាំពាក្យយោធាលោក Muhammad Aidi បាននិយាយថា អ្នកដំណើរទាំងអស់នៅលើយន្តហោះគឺជាយោធា ហើយយន្តហោះមួយនោះកំពុងដឹកសម្ភារៈខាងដឹកនាំសាស្ត្រ។ វាបានហោះចេញនៅវេលាម៉ោង ១១ និង ៤៤នាទី ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) ហើយត្រូវបានគេសន្មត់ថា នឹងត្រូវចុះចតនៅតំបន់ Sentani ១ម៉ោងកន្លះ ក្រោយមក។ យ៉ាងណាមិញក្រុមអ្នកស្រាវជ្រាវ
June 29, 2019 - រថយន្ត
ត្រកូលអេឡិចត្រូនិចរបស់ក្រុមហ៊ុន Hyundai អាចនឹងកាន់តែរឹងមាំជាងមុនទៅទៀត ប្រសិនបើរបាយការណ៍មួយដែលទាក់ទងនឹងកំណែថ្មីជំនាន់បន្ទាប់របស់វាក្លាយជាការពិត។ យោងតាមគេហទំព័រ BusinessKorea បានឱ្យដឹងថា ជំនាន់ថ្មីនៃត្រកូលអេឡិចត្រូនិច នឹងមិនដូចជាម៉ូដែល Kona Electric ដែលជាម៉ូដែលពឹងផ្អែកលើស្ថាបត្យកម្មរបស់ត្រកូល ICE នោះទេ។ រថយន្តអគ្គិសនីជំនាន់ថ្មីនេះ អាចនឹងចាប់ផ្ដើមចេញលក់នៅ ឆ្នាំ២០២១ ហើយវាត្រូវបានបង្កើតឡើងយ៉ាងរឹងមាំអស្ចារ្យតាមស្តង់ដារ GMP (Electric-Global Modular Platform)។ របាយការណ៍ក៏បានអះអាងថា រថយន្ដអេឡិចត្រូនិចជំនាន់ថ្មីនេះដែរមិនទាន់ត្រូវបានគេស្គាល់ឈ្មោះនៅឡើយទេ ត្រូវបានគេស្គាល់ថា ជាប្រភេទ NE ហើយវាគួរតែជាប្រភេទ SUV រឹងមាំជាងត្រកូល Kona Electric ។ វាត្រូវបានគេឱ្យដឹងថា
June 29, 2019 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់ជួបមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅចុងសប្តាហ៍នេះ នៅឯតំបន់គ្មានយោធានៅតាមព្រំដែនកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ លោក ត្រាំ ដែលកំពុងស្ថិតនៅក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន សម្រាប់កិច្ចប្រជុំកំពូល G20 នឹងមកដល់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍នេះ ហើយគាត់គ្រោងនឹងត្រលប់ទៅវ៉ាស៊ីនតោនវិញនៅថ្ងៃអាទិត្យ។ លោក ដូណាល់ ត្រាំ បានសរសេរនៅលើ Twitter របស់គាត់ថា៖ «ខណៈពេលដែលនៅទីនោះ ប្រសិនបើលោកប្រធាន គឹម របស់កូរ៉េខាងជើងបានឃើញសារនេះ ខ្ញុំចង់ជួបគាត់នៅឯព្រំដែន/DMZ ដើម្បីចាប់ដៃគាត់ ហើយនិយាយ សួស្ដី»។ លោក ត្រាំ
June 29, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុន Boeing និងក្រុមហ៊ុន Kitty Hawk បានប្រកាសភាពជាដៃគូមួយ ដើម្បីសហការគ្នាលើកិច្ចខិតខំប្រឹងប្រែងនាពេលអនាគត ដើម្បីជំរុញសុវត្ថិភាពចរាចរណ៍តាមអាកាសក្នុងទីក្រុង។ Kitty Hawk គឺជាផែនការផ្ទាល់របស់នាយកប្រតិបត្តិ Google លោក Larry Page ហើយត្រូវបានដឹកនាំដោយអតីតប្រធានប្រតិបត្តិ Google លោក Sebastian Thrun ។ ក្រុមហ៊ុននេះបានអភិវឌ្ឍតាក់ស៊ីស្វ័យប្រវត្តិអគ្គីសនី ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការធ្វើតេស្តនៅនូវែលសេឡង់ ហើយភាពជាដៃគូជាមួយក្រុមហ៊ុនយក្ស Boeing នឹងជួយធានាថា តាក់ស៊ីហោះរបស់ខ្លួននឹងមានអ្នកប្រើប្រាស់ច្រើននាពេលអនាគត។ ក្រុមហ៊ុន Boeing បានអភិវឌ្ឍគំរូរថយន្តតាក់ស៊ីអគ្គីសនីស្វ័យប្រវត្តិរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីធានាថា វានៅតែមានការប្រកួតប្រជែងជាមួយក្រុមហ៊ុន Airbus និងក្រុមហ៊ុនដទៃទៀត
June 29, 2019 - អន្តរជាតិ
សីតុណ្ហភាពនៅប្រទេសបារាំងបានកើនឡើងលើសពី ៤៥អង្សាសេ កាលពីថ្ងៃសុក្រ ខណៈពេលដែលរលកកម្ដៅក្តៅខ្លាំងបានវាយប្រហារចេញពីវាលខ្សាច់សាហារ៉ានៅអាហ្វ្រិកខាងជើង។ ប្រទេសបារាំង អេស្ប៉ាញ អ៊ីតាលី និងផ្នែកខ្លះនៃទ្វីបអឺរ៉ុបកណ្ដាល កំពុងទទួលរងនូវសីតុណ្ហភាពក្ដៅបំផុតជាកំណត់ត្រាដែលមិនធ្លាប់មាន ហើយក្រុមមន្ត្រីក៏បានស្នើឱ្យប្រជាជនយកចិត្តទុកដាក់ការពារខ្លួនឱ្យបានខ្ពស់ផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអ៊ីតាលីបានឱ្យដឹងថា នៅក្នុងទីក្រុង Milan មានបុរសវ័យ ៧២ឆ្នាំ ម្នាក់ត្រូវបានស្លាប់ ដោយសាររលកកម្ដៅនេះ។ ចំណែកក្នុងប្រទេសអេស្ប៉ាញវិញ មានបុរស ២នាក់ បានស្លាប់ដោយសារមូលហេតុទាក់ទងនឹងកម្ដៅក្ដៅខ្លាំងនេះ។ ក្នុងប្រទេសអេស្ប៉ាញដដែលនេះ ក៏មានភ្លើងឆេះព្រៃមួយបានឆេះព្រៃអស់ប្រមាណ ៦,០០០ហិកតា នៅឯតំបន់ Catalonia ភាគខាងជើងរបស់ប្រទេសផងដែរ។ អាជ្ញាធរអាកាសធាតុបារាំងបាននិយាយថា នៅភាគខាងត្បូងនៃនាយកដ្ឋានបារាំង Gard សីតុណ្ហភាពបានកើនឡើងរហូតដល់ ៤៥.៩អង្សាសេ កាលពីថ្ងៃសុក្រ។ ដែលវាបានបំបែកឯតទគ្គកម្មសម្រាប់សីតុណ្ហភាពខ្ពស់បំផុតជាលើកដំបូងក្នុងរយៈពេល
June 29, 2019 - អន្តរជាតិ
ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញសមុទ្រទឹកសាបដ៏ធំមួយ ដែលនៅពីក្រោមមហាសមុទ្រអាត្លង់ទិក។ យ៉ាងណាក៏ដោយទំហំពិតប្រាកដនៃអាងស្តុកទឹកនេះ នៅតែមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវអះអាងថា យ៉ាងហោចណាស់មានប្រវែងពីរដ្ឋ Massachusetts ទៅរដ្ឋ New Jersey ឬជិត ២២០ម៉ាយ។ ហើយវាក៏អាចនិយាយបានថា ជាប្រភពទឹកក្រោមដីដ៏ធំបំផុតដែលពួកគេបានរកឃើញ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះគឺថា ទឹកនេះអាចមានអាយុកាលតាំងពីជំនាន់ផ្ទាំងទឹកកក ICE AGE ។ មានក្រុមហ៊ុនប្រេងជាច្រើនបានចាប់ផ្ដើមខួងយករ៉ែនៅក្នុងតំបន់នេះ ដែលយ៉ាងហោចណាស់គឺចាប់តាំងពី ឆ្នាំ១៩៧០ ហើយក្រុមហ៊ុនទាំងនេះក៏ធ្លាប់បានលើកឡើងដែរថា ទឹកសាបអាចមាននៅក្រោមមហាសមុទ្រអាត្លង់ទិកនេះ ព្រោះពួកគេធ្លាប់ខួងប៉ះខ្សែទឹករបស់វា។ ក្រោយមកសហសេវិកក្នុងការស្រាជ្រាវលោក Kerry Key ដែលជាអ្នកជីវសាស្រ្តនៅ Lamont-Doherty Earth Observatory នៅសាកលវិទ្យាល័យកូឡុំបៀ ក្នុងទីក្រុងញូវយ៉កក៏បានចាប់ផ្តើមការស្រាវជ្រាវនេះ
June 28, 2019 - រថយន្ត
ក្រុមហ៊ុន Honda Cars Philippines Inc (HCPI) ទើបតែប្រកាសនូវសេ៊រីថ្មី របស់ម៉ូដែលដែលលក់ដាច់បំផុតទី ២ របស់ខ្លួន នោះគឺ BR-V ៧កៅអី នៅឯសណ្ឋាគារ & កាស៊ីណូ Dream of Manila ក្នុងទីក្រុង Parañaque ។ BR-V ស៊េរីថ្មីនេះក៏បានប្តូរទៅជា ២ ប្រភេទផងដែរ ដែលមានដូចជា 1.5 S CVT និង 1.5 V CVT
June 28, 2019 - អន្តរជាតិ
គ្លីនិកសត្វមួយនៅប្រទេសអៀរឡង់ បានប្រកាសផ្តល់ជូននូវឱកាសការងារល្អបំផុតដែលមិនធ្លាប់មាន ដោយពួកគេកំពុងរកជួលមនុស្សឱ្យមកឱបឆ្មាពេញម៉ោង។ វាប្រៀបដូចជាការងារនៅក្នុងក្ដីស្រមៃ សម្រាប់ពួកយើងដែលជាអ្នកស្រឡាញ់ឆ្មា ហើយតម្រូវការការងារគឺសាមញ្ញបំផុត។ ក្នុងនោះផងដែរគ្លីនិកឆ្មា នៅឯទីក្រុង Dublin បាននិយាយថា ការងារនេះនឹងត្រូវបានផ្តល់ទៅឱ្យនរណាមួយ ដែលមានចរិតចូលចិត្តឆ្មា (catitude) ហើយមានចិត្តចង់ជួយដល់ឆ្មាដែលគ្មានផ្ទះសម្បែង។ បេក្ខជនដ៏ល្អបំផុតត្រូវតែមានដៃស្រាល ដែលអាចបបោសអង្អែល និងឱបពួកវាក្នុងរយៈពេលយូរ ព្រោះថាពួកវាត្រូវការភាសាទន់ភ្លន់ និងអ្នកដែលមានសមត្ថភាពនិយាយលួងលោមឆ្មា ដើម្បីមកមើលថែឆ្មាឈឺទាំងនោះ។ បេក្ខជនក៏តម្រូវឱ្យយល់ដឹងពីរបៀបបញ្ចុះបញ្ចូលឆ្មា ដើម្បីជាគុណប្រយោជន៍បន្ថែមក្នុងការជួយឱ្យការងារនេះកាន់តែរលូន។ កុំស្ទាក់ស្ទើរ ប្រសិនបើលោកអ្នកស្រឡាញ់ឆ្មា ហើយលោកអ្នកក៏អាចទំនាក់ទំនងពួកគេតាមរយៈ www.justcats.ie សម្រាប់ការដាក់ CV ៕ អត្ថបទ៖ លីដា
June 28, 2019









