autoadmin
  • រថយន្ត

    ក្រុមហ៊ុនតូយ៉ូតាកំពុងធ្វើតេស្តកំណែថ្មី និងកែលម្អដំបូលថាមពលពន្លឺព្រះអាទិត្យ ដែលពួកគេបានដាក់ឱ្យប្រើដំបូងនៅលើរថយន្ដ Prius PHV ដែលមានលក់ផ្ដាច់មុខតែនៅប្រទេសជប៉ុន នៅក្នុងការសាកល្បងមួយជាមួយដៃគូរបស់របស់ខ្លួន គឺក្រុមហ៊ុន Sharp និងអង្គការស្រាវជ្រាវជាតិជប៉ុន NEDO ។ សូឡាគំរូនេះអាចទាញថាមពលពន្លឺព្រះអាទិត្យបាន 34% និងខ្ពស់ជាងម៉ូដែលបច្ចុប្បន្ន ដែលអាចទាញយកបានតែ 22.5% ។ អ្វីដែលកានតែពិសេសគឺវាក៏អាចសាកថ្មបាន ខណៈពេលដែលរថយន្តកំពុងធ្វើចលនា ដែលធ្វើឱ្យការបើកបរកាន់តែបានយូរ។ ប្រព័ន្ធថ្មីនេះនឹងផ្តល់ឱ្យរថយន្តអាចបើកបរបានចម្ងាយបន្ថែម 44.5គីឡូម៉ែត្រ ពីម៉ូដែលចាស់ នៅពេលចតចោល ហើយអាចបន្ថែមថាមពលរហូតទៅដល់ 56.3គីឡូម៉ែត្រ បន្ថែមនៅពេលបើកបរ (ពេលបើកបរបណ្តើរសាកថ្មបណ្ដើរ)។ រថយន្តសាកល្បងថ្មីនេះ នឹងដាក់ឱ្យដំណើរការនៅលើផ្លូវនៅចុងខែកក្កដានេះ ហើយការធ្វើតេស្តសាកល្បងនឹងត្រូវធ្វើនៅទូទាំងតំបន់ផ្សេងៗគ្នា ដើម្បីសាកល្បងសមត្ថភាពរបស់វាក្នុងលក្ខខណ្ឌអាកាសធាតុខុសគ្នា និងស្ថានភាពការបើកបរផ្ទាល់។

    July 6, 2019
  • រថយន្ត

    ក្រុមហ៊ុន Lexus គ្រោងនឹងបើកដំណើរការនូវនាវាទេសចរណ៍ប្រណីត ដែលមានឈ្មោះថា LY 650 Luxury Yacht ឆាប់ៗនេះ។ នៅក្នុង Teaser ដំបូងរបស់ខ្លួនដែលទើបតែបញ្ចេញថ្មីៗនេះ នាវាកម្សាន្តនេះនឹងផលិត/លក់ ដោយក្រុមហ៊ុន Marquis Yachts ដែលមានមូលដ្ឋាននៅ Wisconsin សហរដ្ឋអាមេរិក។ ការបង្ហាញមួយចំនួនរបស់នាវាកម្សាន្តនេះ ក៏ធ្លាប់ត្រូវបានចេញផ្សាយដោយ Lexus កាលពីឆ្នាំមុនផងដែរ ដោយវាបានបង្ហាញថា វានឹងមានភាពស្រដៀងគ្នាមួយចំនួនជាមួយនឹង Sport Yacht Concept ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ LY 650 Luxury Yacht

    July 6, 2019
  • អន្តរជាតិ

    ការលែងលះគ្នារវាងលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon.com Inc និងប្រពន្ធរបស់គាត់ បានសម្រេចជាផ្លូវការហើយកាលពីថ្ងៃសុក្រ។ ហើយការសម្រេចលើកចុងក្រោយនេះគឺ លោកស្រី MacKenzie Bezos ដែលជាអតីតប្រពន្ធ នឹងទទួលបានទឹកប្រាក់ចំនួន ៣៨.៣ពាន់លានដុល្លារ ពីក្រុមហ៊ុន Amazon ។ ប៉ុន្តែកាលពីខែមេសា ក្រុមហ៊ុនលក់រាយធំបំផុតលើពិភពលោកមួយនេះបាននិយាយថា ភាគហ៊ុនចំនួន ៤ភាគរយ របស់ខ្លួន ឬ ១៩.៧លានហ៊ុន នឹងត្រូវប្រគល់ឱ្យលោកស្រី MacKenzie Bezos បន្ទាប់ពីពួកគេទាំង ២ សម្រេចផ្ដាច់ចំណងអាពាហ៍ពិពាហ៍រយៈពេល ២៥ឆ្នាំ ដែលធ្លាប់មានជាមួយគ្នា។ ប្តីប្រពន្ធនេះបានប្រកាសពីការលែងលះគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយនៅលើ

    July 6, 2019
  • អន្តរជាតិ

    ក្រុមសកម្មជនបាននិយាយថា ប្រទេសជាង ២០ បានកមពុងអំពាវនាវអង្គការសហប្រជាជាតិ (U.N.) ឱ្យមានការស៊ើបអង្កេតលើការសម្លាប់មនុស្សរាប់ពាន់នាក់ នៅក្នុងសង្គ្រាមគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ។ ពួកគេបាននិយាយថា ប្រទេសអ៊ីស្លង់ក៏បានបញ្ជូនសេចក្តីព្រាងដំណោះស្រាយ ដែលគាំទ្រដោយរដ្ឋអ៊ឺរ៉ុបភាគច្រើន។ សេចក្តីព្រាងនោះគឺដើម្បីជំរុញឱ្យរដ្ឋាភិបាលរារាំងការសម្លាប់ក្រៅប្រព័ន្ធតុលាការ ហើយវាជាលើកដំបូងហើយដែលក្រុមប្រឹក្សាសិទ្ធិមនុស្សត្រូវបានស្នើឱ្យដោះស្រាយវិបត្តិនេះ។ រដ្ឋាភិបាលរបស់លោក Duterte បានអះអាងថា មានអ្នកជួញដូរគ្រឿងញៀនចំនួនជាង ៥,០០០នាក់ ប៉ុណ្ណោះដែលត្រូវបានសម្លាប់ដោយប៉ូលីសអំឡុងពេលបង្ក្រាប។ ប៉ុន្តែក្រុមសកម្មជនបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ២៧,០០០នាក់ ត្រូវបានសម្លាប់ តាំងតែពីលោក Rodrigo Duterte ឡើងកាន់តំណែងក្នុង ឆ្នាំ២០១៦ តាមរបៀបនៃការកម្ទេចឧក្រិដ្ឋកម្ម៕ អត្ថបទ៖ លីដា

    July 5, 2019
  • អន្តរជាតិ

    ឧទ្យានអេកូធម្មជាតិដ៏ល្បីល្បាញក្នុងខេត្ដស៊ីឈួនរបស់ប្រទេសចិន ដែលមានស្រះផ្កាឈូកនៅលើផ្ទៃដីចំនួន ២៥០,០០០ម៉ែត្រការ៉េ ត្រូវបង្ខំបិទទ្វារទៅវិញដោយសារអ្នកទេសចរចរិតមិនសូវបាន បានដកផ្កាឈូកចេញពីស្រះយ៉ាងមិនស្រណោះ។ មានមនុស្សរាប់រយនាក់ត្រូវបានគេរាយការណ៍ថា បានចូលលួចផ្កាឈូកនៅក្នុងឧទ្យានវប្បធម៌ និងអេកូឡូស៊ី Longqiao តាំងពីដើមរដូវផ្ការីកមកម្ល៉េះ នៅពេលដែលសួននេះត្រូវបានបិទមួយរយៈ សម្រាប់ការសាងសង់អាងទឹកកាលពីខែមីនា។ យ៉ាងណាមិញអ្នកគ្រប់គ្រងរបស់ឧទ្យានគ្មានជម្រើសអ្វីក្រៅពីបិទឧទ្យាននេះវិញទេ ដោយសារតែឧទ្យានស្ទើរតែអស់ផ្កាឈូករលីងទៅហើយ។ អ្នកគ្រប់គ្រងសួននេះបាននិយាយថា៖ «របងរបស់យើងត្រូវបានជួសជុលយ៉ាងហោចណាស់ប្រាំដងនៅឆ្នាំនេះ»។ ឧទ្យាននេះបើកដំណើរការកាលពី ៦ឆ្នាំមុន ហើយឧទ្យានអេកូ Longqiao ក៏បានទទួលកិត្តិនាមជាកន្លែងទេសភាពស្អាត ទាក់ទាញភ្ញៀវទេសចរជាច្រើនជារៀងរាល់ឆ្នាំ។ យ៉ាងហោចណាស់មានមនុស្សប្រហែលពី ២០០ ទៅ ៣០០នាក់ នៅតែត្រូវបានគេជឿថា កំពុងលួចចូលក្នុងឧទ្យាននេះជារៀងរាល់ថ្ងៃ ហើយក្នុងការគ្រប់គ្រងឧទ្យាន ពួកគេត្រូវតែបង្កើនចំនួនល្បាតសន្តិសុខ ដើម្បីធានាសុវត្ថិភាពសួន និងដើម្បីការពារការលួចបន្ថែមទៀត៕ អត្ថបទ៖ លីដា

    July 5, 2019
  • អន្តរជាតិ

    ក្រុមប៉ូលិស និងមន្ត្រីសង្គ្រោះបានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស ២០នាក់ បានរងរបួសស្រាល នៅក្នុងហេតុការណ៍ការរញ្ជួយដីមួយ ដែលបានវាយប្រហាររដ្ឋ California កាលពីថ្ងៃព្រហស្បតិ៍។ ការរញ្ជួយដីកម្រិត ៦.៤រិចទ័រ បានវាយប្រហារចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ភាគឦសាននៃទីក្រុង Los Angeles នៅម៉ោងប្រហែល ១០ និង ៣០នាទីព្រឹក។ ក្រុមមន្ត្រីនិយាយថា រញ្ជួយដីក៏បានបណ្ដាលឱ្យមានភ្លើងឆេះជាច្រើនកន្លែង ដែលត្រូវបានគេរាយការណ៍ចេញពីទីក្រុង Ridgecrest ជិតចំណុចកណ្តាលនៃការរញ្ជួយដី។ ពួកគេបានបន្ថែមថា អ្នកជំងឺក៏ត្រូវគេជម្លៀសចេញពីមន្ទីរពេទ្យនៅទីនោះផងដែរ។ ភាពអាសន្នត្រូវបានគេប្រកាសនៅក្នុងទីក្រុង ខណៈការកន្ត្រាក់នៅតែបន្តមាន។ ប៉ូលីស និងមន្ត្រីទីក្រុងកំពុងវាយតម្លៃការខូចខាតនេះ។ ប៉ុន្តែយ៉ាងណាមិញអាកាសយានដ្ឋានសំខាន់របស់ទីក្រុងបានរាយការណ៍ថា ប្រតិបត្តិការហោះហើររបស់ពួកគេមិនរងការប៉ះពាល់នោះទេ៕ អត្ថបទ៖

    July 5, 2019
  • Nissan Auto Tech

    ជាការពិតណាស់ មនុស្សគ្រប់គ្នាចូលចិត្តថ្ងៃបុណ្យឈប់សម្រាក! វាគ្មានអារម្មណ៍ណាប្រសើរជាងពេលរៀបអីវ៉ាន់អ្វីគ្រប់យ៉ាងដាក់ទៅក្នុងរថយន្ត ហើយទុកការព្រួយបារម្ភទាំងប៉ុន្មានចោលម្ដុំសិននោះទេ។ ដូច្នេះហើយនៅក្នុងភាគដំបូងនៃរថយន្ត Nissan X-TRAIL របស់យើងគឺ «ការចំណាយពេលវេលាប្រកបដោយគុណភាពខ្ពស់»។ ភាគនេះយើងនឹងបង្ហាញពីរបៀបដែលរថយន្ត SUV ដ៏ពិសេសមួយនេះ មិនត្រឹមតែមើលទៅរលោងស្រិប និងទាន់សម័យនោះទេ ប៉ុន្តែវាថែមទាំងត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យការបើកបររៀងរាល់ថ្ងៃរបស់លោកអ្នកមានភាពរីករាយ ជាជាងធ្វើឱ្យមានការរំខានដល់លោកអ្នក។ រថយន្ត Nissan X-Trail ដែលនាំចូលផ្ទាល់ពីប្រទេសជប៉ុនមួយនេះ បំពាក់ដោយចង្រ្កៀងភ្លើងរត់ LED ខាងមុខរាងដូចបូម៉ារាំង យ៉ាងទំនើប (Boomerang-shaped LED Daytime Running Lights) ដែលធ្វើឱ្យកាន់តែប្រសើរនូវការផ្តល់សញ្ញាទៅដល់រថយន្ត ឬអ្នកថ្មើរជើងម្ខាងទៀត មិនថាអំឡុងពេលថ្ងៃ ឬពេលមេឃស្រទុំ។

    July 5, 2019
  • អន្តរជាតិ

    ការសិក្សាមួយនិយាយថា វិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកម្ដៅផែនដី គឺការដាំដើមឈើឱ្យបានច្រើន។ ក្រុមអ្នកវិទ្យាសាស្ត្រមកពីប្រទេសស្វីសបាននិយាយថា ពួកយើងមានដីគ្រប់គ្រាន់ ដូច្នេះគួរតែដាំដើមឈើឱ្យបាន ១ទ្រីលាន ឬច្រើនជាងនេះ។ ពួកគេបានសរសេរនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្រ្តកាលពីថ្ងៃព្រហស្បតិ៍ថា សូម្បីតែនៅតាមទីក្រុង និងដីស្រែចំការក៏ដោយ ក៏ពួកវាមានទំហំគ្រប់គ្រាន់សម្រាប់ដើមឈើថ្មី ដើម្បីគ្របដណ្ដប់លើផ្ទៃដី ៣.៥លានម៉ាយការ៉េ (៩លានគីឡូម៉ែត្រការ៉េ) ពោលគឺមានទំហំប្រហែលសហរដ្ឋអាមេរិកទាំងមូល។ ការសិក្សានេះបានគណនាថា នៅប៉ុន្មានទសវត្សរ៍ទៀត ដើមឈើថ្មីទាំងនេះអាចបូមយកកាបូនឌីអុកស៊ីតជិត ៨៣០ពាន់លានតោន ពីបរិយាកាស។ ទាំងនោះហើយគឺជាបរិមាណប្រហែលគ្នានៃការបំពុលកាបូន ដែលមនុស្សបង្កើតឡើងក្នុងរយៈពេល ២៥ឆ្នាំ ចុងក្រោយនេះ។ អ្នកស្រាវជ្រាវបាននិយាយថា អត្ថប្រយោជន៍ភាគច្រើននឹងកើតមានយ៉ាងឆាប់រហ័ស ព្រោះដើមឈើអាចស្រូបយកជាតិកាបូនពីខ្យល់បានច្រើននៅពេលដែលដើមវានៅខ្ចី។ សក្តានុពលសម្រាប់ការទាញយកកាបូនច្រើនបំផុត គឺស្ថិតនៅតំបន់ត្រូពិក។ ហើយអ្នកនិពន្ធការសិក្សាម្នាក់ឈ្មោះ Thomas Crowther និងជាអ្នកបរិស្ថានវិទ្យានៅវិទ្យាស្ថានបច្ចេកវិជ្ជាសហព័ន្ធស្វីស

    July 5, 2019
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple បានប្រកាសហៅត្រឡប់មកវិញនូវថ្មរបស់ MacBook Pro 15អ៊ីញ របស់ខ្លួន ដោយសារតែវាមានបញ្ហា។ យោងតាមក្រុមហ៊ុន Apple បានឱ្យដឹងថា ថ្ម (battery) របស់ MacBook Pro ទំហំ 15អ៊ីញ ស៊េរីចាស់ៗ អាចងាយឡើងកម្ដៅ និងធ្វើឱ្យមានអគ្គីភ័យបាន។ កុំព្យូទ័រយួរដៃដែលត្រូវប្រមូលមកវិញភាគច្រើន ជាម៉ូដែលដែលត្រូវបានលក់នៅចន្លោះ ខែកញ្ញា ឆ្នាំ២០១៥ និងខែកុម្ភៈ ឆ្នាំ២០១៧ ។ កុំព្យូទ័រយួរដៃដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ត្រូវតែទទួលការផ្ទៀងផ្ទាត់តាមរយៈកូដ (serial number) របស់វា។ ចូលមកដល់សាច់រឿងយើងវិញ

    July 5, 2019
  • អន្តរជាតិ

    អង្គការអន្តោប្រវេសន៍អន្ដរជាតិ (IMO) កាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា ទូកដឹកជនអន្តោប្រវេសន៍ចំនួន ៨៦នាក់ មកពីប្រទេសលីប៊ី បានលិចកាលពីថ្ងៃពុធ នៅក្នុងសមុទ្រមេឌីទែរ៉ាណេ (Mediterranean) ពីទីក្រុងហ្សាហ្សីស របស់ប្រទេសទុយនីស៊ី។ មានតែអ្នកដំណើរ ៣នាក់ ប៉ុណ្ណោះដែលនៅរស់រានមានជីវិត។ អ្នកស្រី Lorena Lando ប្រធានអង្គការ IOM នៅទុយនីស៊ីបាននិយាយថា អ្នកនេសាទទុយណេស៊ីបានទាញបុរស ៤នាក់ ចេញពីទូកដែលលិច ប៉ុន្តែពួកគេមិនបានឃើញមានអ្នកដំណើរផ្សេងទៀតនោះទេ។ បុរសម្នាក់ក្នុងចំណោមបុរសទាំង ៤នាក់ ដែលត្រូវបានជួយសង្គ្រោះ ក៏បានស្លាប់ក្នុងយប់ថ្ងៃដដែល ខណៈពេលដែលមនុស្ស ៣នាក់ ផ្សេងទៀតកំពុងស្ថិតនៅមន្ទីរពេទ្យ។ ការស្លាប់នេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីមានការវាយប្រហារតាមអាកាសនៅឯមជ្ឈមណ្ឌលឃុំឃាំងលីប៊ីមួយ នៅឯជាយរដ្ឋធានី

    July 5, 2019