Nissan Auto Tech

ភាគទី ៣ ! NISSAN X-TRAIL ផ្ដល់ភាពសុខសាន្ដដល់អ្នកបើកបរ និងអ្នកដំណើរពេញមួយដំណើរកម្សាន្ត

BY
autoadmin
July 9, 2019

នៅក្នុងភាគ ទី៣ នៃរថយន្ត Nissan X-TRAIL – ជម្រើសក្នុងការចំណាយពេលវេលាប្រកបដោយគុណភាពខ្ពស់ ពួកយើងចង់បង្ហាញថា អ្នកនឹងចំណាយពេលវេលាប្រកបដោយគុណភាពជាមួយនឹងកាប៊ីនរថយន្ត Nissan X-TRAIL អំឡុងពេលធ្វើដំណើរនៅលើផ្លូវ មុនពេលដែលលោកអ្នកបានទៅដល់គោលដៅធ្វើដំណើរយ៉ាងជោគជ័យ។

Nissan X-TRAIL មានប្រព័ន្ធអេក្រង់ Advanced Drive-Assist™ ដែលមានរហូតដល់ទៅ 7 ជម្រើស (7-menus selection) អាចឱ្យអ្នកបើកបរបញ្ជាតាមរយៈប្រព័ន្ធសម្រួលចង្កួតក្នុងការបើកបរ tilt & telescopic steering wheel របស់វា។

បំពាក់ដោយកៅអីស្បែកមានប្រព័ន្ធ Zero-Gravity ដែលជាប្រព័ន្ធបំផុសគំនិតតាមអវកាសយានិករបស់ Nissan បានជួយជំរុញដល់ការកាត់បន្ថយភាពអស់កម្លាំងរបស់អ្នកបើកបរក្នុងពេលបើកបរ ហើយចំណែកម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ Auto Air-Conditioning ជាមួយនឹងប្រព័ន្ធគ្រប់គ្រងអាកាសធាតុតំបន់ពីរ Dual Zone Climatic Control រួមទាំងខ្យល់ខាងក្រោយ Rear air-vents នៅតាមកាប៊ីននីមួយៗ នឹងធ្វើឱ្យទាំងអ្នកដំណើរ និងអ្នកបើកបរមានភាពសុខសាន្ដពេញមួយដំណើរកម្សាន្ត។

អតិថិជនអាចអញ្ជើញមកទស្សនានិងធ្វើការបើកសាកល្បងជាមួយរថយន្ត Nissan X-TRAIL ហើយក៏អាចធ្វើការកក់ទុក នូវជម្រើសពណ៌ជាច្រើនដូចជា ពណ៌ទឹកក្រូចភ្លឺ ពណ៌ក្រហមទុំ ពណ៌ ស ពណ៌ទឹកប្រាក់ភ្លឺ ពណ៌ប្រផេះ និងពណ៌ខ្មៅ ទៅតាមចំណូលចិត្តរបស់លោកអ្នក នៅគ្រប់សាខារបស់ Nissan ក៏ដូចជានៅក្នុងកម្មវិធីដាក់បង្ហាញរថយន្ត នៅតាមទីតាំងណាមួយ។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា

Share This Post: