- autoadmin
- អន្តរជាតិ
យោងតាមប្រភពគណបក្សភឿថៃបានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងបង្កើតគណបក្សនយោបាយថ្មីមួយនាពេលឆាប់ៗខាងមុខ ហើយបន្ទាប់មកនឹងប្រគល់គណបក្សភឿថៃ (PTP) ឱ្យទៅអនុសេនីយ៍ឯក Khunying Sudara Keyuraphan ដែលលោកមានការទុកចិត្តលើ។ ប្រភពបាននិយាយថា គណបក្សថ្មីដែលប្រហែលជាត្រូវបានគេឱ្យឈ្មោះថា «Pheu Dharma» នឹងមានទាំងអតីតយុទ្ធជន និងមនុស្សថ្មី ចេញពីរង្វង់ខាងក្នុងរបស់លោកថាក់ស៊ីន។ ប្រភពនេះបាននិយាយថា មេដឹកនាំ Pheu Dharma អាចជាលោក Sompong Amornwiwat ដែលទើបតែជាប់ឆ្នោតថ្មីៗជាអ្នកដឹកនាំរបស់ PTP ហើយទំនងជានឹងមានលោក Anudit Nakhonthap ជាអគ្គលេខាធិការ។ សមាជិកផ្សេងទៀតដែលអាចទៅចូលរួមជាមួយនឹង «Pheu
July 15, 2019 - អន្តរជាតិ
សព្វថ្ងៃនេះមនុស្សគ្រប់គ្នាតែងតែគិតគូរពីអ្វីដែលពួកគេប្រើប្រាស់ ដើម្បីកាត់បន្ថយបញ្ហាការខ្ជះខ្ជាយ និងជួយសន្សំសំចៃបរិស្ថាន។ ហើយនៅពេលនិយាយអំពីការកាត់បន្ថយការខ្ជះខ្ជាយអាហារ វិធីសាស្ត្រធម្មតាមួយដែលស្ទើរតែគ្រប់គ្នាធ្វើវា នោះគឺកាត់បន្ថយអាហារកុំឱ្យញ៉ាំសល់។ ទោះបីជាយ៉ាងណាក៏ដោយបុរសម្នាក់នេះគាត់បានធ្វើរឿងគួរឱ្យហួសចិត្តមួយ ដោយគាត់បានញ៉ាំអាហារភ្ញៀវដទៃដែលនៅសល់ ដើម្បីជាការកាត់បន្ថយសំណល់ខ្ជះខ្ជាយទាំងនេះ។ នៅក្នុងការបង្ហោះមួយថ្មីៗដែលត្រូវបានចែករំលែកទៅលើបណ្ដាញហ្វេសប៊ុករបស់ SG Food Rescue បានឱ្យដឹងថា បុរសជនជាតិសិង្ហបុរីមួយរូបបានចែករំលែកបទពិសោធន៍ថ្មីៗរបស់គាត់នៅហាងកាហ្វេក្នុងស្រុកមួយ។ យោងតាមការបង្ហោះរបស់គាត់ គាត់បានចូលទៅក្នុងហាងមួយនោះ ហើយបានឃើញតុមួយដែលមានចានមី ដែលសល់ពីភ្ញៀវចាស់។ ក្រោយមកគាត់ក៏បានសម្រេចចិត្តបង្ហើយចានមី ជំនួសឱ្យការបញ្ជាទិញថ្មីសម្រាប់ខ្លួនគាត់។ គាត់ថែមទាំងបាននិយាយនៅក្នុងការបង្ហោះគាត់ថា៖ «ខ្ញុំមិនចាំបាច់ចំណាយអ្វីសោះ ហើយឆ្អែតពោះទៀត»។ ជាក់ស្តែងថ្មីនេះគឺមានចលនារបស់បុគ្គលដូចគាត់នេះ ដែលពួកគេបដិសេធសិទ្ធិអ្នកប្រើប្រាស់និយម ដោយការអនុវត្តការប្រើប្រាស់ធនធានតិចតួច ដើម្បីកាត់បន្ថយការខ្ជះខ្ជាយ ហើយបុគ្គលទាំងនេះត្រូវបានគេស្គាល់ថាជា «freegans» ។ ខណៈពេលដែលគោលដៅរបស់ពួកគេគឺដើម្បីកាត់បន្ថយការខ្ជះខ្ជាយ អ្នកខ្លះអាចយល់ពីចលនារបស់ពួក freegan
July 15, 2019 - អន្តរជាតិ
ក្រុមមន្ត្រីបានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ភ្លៀងមូសុងបានបង្កឱ្យមានការរអិលបាក់ដី និងទឹកជំនន់នៅទូទាំងប្រទេសនេប៉ាល់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧នាក់, របួស ៧នាក់ និងបាត់ខ្លួនច្រើននាក់ទៀត។ ប្រទេសនេប៉ាល់ត្រូវបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ដោយមានរដ្ឋធានី Kathmandu និងភាគខាងកើតរបស់ប្រទេស ត្រូវទទួលរងការវាយប្រហារខ្លាំងបំផុត ដោយគ្រោះមហន្តរាយនេះ។ នាយកដ្ឋានជលសាស្ត្រ និងឧតុនិយមកាលពីថ្ងៃសៅរ៍បានព្រមានថា កម្រិតទឹកនៃទន្លេជាច្រើននៅភាគនិរតីនៃប្រទេសនេប៉ាល់ បានឈានដល់កម្រិតគ្រោះថ្នាក់។ ការព្យាករណ៍អាកាសធាតុក៏បានព្រមានពីភ្លៀងធ្លាក់ដែលនឹងមានជាបន្តបន្ទាប់ និងខ្យល់បក់យ៉ាងខ្លាំងនៅក្នុងផ្នែកជាច្រើននៃប្រទេសនៅពេញសប្តាហ៍នេះ។ ខ្យល់មូសុងនៅក្នុងប្រទេសនេប៉ាល់ ដែលមានរយៈពេលពីខែកក្កដាដល់ខែកញ្ញា បានបង្កឱ្យមានការរអិលបាក់ដី និងទឹកជំនន់ជារៀងរាល់ឆ្នាំ និងបន្សល់ឱ្យមានការស្លាប់មនុស្សរាប់រយនាក់៕ អត្ថបទ៖ លីដា
July 13, 2019 - អន្តរជាតិ
ចក្រភពអង់គ្លេសកំពុងបញ្ជូននាវាចម្បាំងទីពីររបស់ខ្លួនទៅកាន់ច្រកសមុទ្រហ័រម៉ូស នៅពេលដែលមានភាពតានតឹងជាមួយប្រទេសអ៉ីរ៉ង់ជុំវិញឧប្បត្តិហេតុថ្មីៗក្នុងតំបន់។ ក្រសួងការពារជាតិអង់គ្លេសបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងបញ្ជូននាវា HMS Duncan ទៅកាន់ឈូងសមុទ្រពែក្ស ដើម្បីអមដំណើរនាវាដឹកជញ្ជូនរបស់ខ្លួនដែលត្រូវឆ្លងកាត់តំបន់នេះ។ នាវានេះនឹងត្រូវជំនួសកន្លែងរបស់នាវា HMS Montrose ដែលនឹងត្រូវយកជួសជុលវិញ បន្ទាប់ពីនាវានេះបានចេញមុខការពារនាវាដឹកជញ្ជូនរបស់ខ្លួនដែលអ៉ីរ៉ង់បានព្យាយាមស្ទាក់ផ្លូវថ្មីៗនេះ។ ប៉ុន្ដែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា នាវាទាំងពីរនេះនឹងធ្វើការជាមួយគ្នាតែម្ដង។ ទំនាក់ទំនងរវាងប្រទេសអ៉ីរ៉ង់ និងចក្រភពអង់គ្លេសកាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំងចាប់តាំងពីអាជ្ញាធរនៅក្នុងទីក្រុង Gibraltar បានរឹបអូសនាវាប្រេងរបស់អ៉ីរ៉ង់ចេញពីដែនដីអង់គ្លេស។ អាជ្ញាធរបានចាប់ខ្លួននាវិករបស់នាវាប្រេងអ៉ីរ៉ង់ រាប់បញ្ចូលទាំងប្រធានក្រុមនាវិកផងដែរ។ ប្រទេសអ៊ីរ៉ង់កំពុងទាមទារឱ្យមានការដោះលែងនាវា និងនាវិករបស់ខ្លួន ហើយបានព្រមានថា នឹងធ្វើសកម្មភាពសងសឹកទៅវិញ។ រដ្ឋាភិបាលអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទូកនុយក្លេអ៊ែររបស់អ៊ីរ៉ង់ថ្មីៗនេះបានព្យាយាមរារាំងការដឹកជញ្ជូននាវាដឹកប្រេងរបស់អង់គ្លេសនៅក្បែរច្រកសមុទ្រ Hormuz ប៉ុន្តែបានដកថយវិញ បន្ទាប់ពីមានការព្រមានពីនាវា HMS Montrose របស់កងទ័ពជើងទឹកអង់គ្លេស៕ អត្ថបទ៖
July 13, 2019 - Nissan Auto Tech
ក្នុងភាគទី៦ សម្រាប់ Nissan X-TRAIL – ជម្រើសក្នុងការចំណាយពេលវេលាប្រកបដោយគុណភាពខ្ពស់ ពួកយើងចង់បង្ហាញដល់អតិថិជនថា Nissan Intelligent Mobility បានក្លាយជាផ្នែកមួយដ៏សំខាន់នៃរថយន្ត Nissan ដែលយើងកំពុងបើកបរ ដែលអ្នកនិងគ្រួសាររបស់អ្នកនឹងពេញចិត្តជាមួយវា។ Cross Traffic Alert (CTA) ៖ រាល់ពេលលោកអ្នកចង់ថយរថយន្តចេញពីចំណត មុខងារនេះនឹងរាយការណ៍ព្រមានមកលោកអ្នកតាមរយៈពន្លឺហ្វ្លាស និងសំឡេងបន្លឺឡើង ថាតើមានយានយន្តផ្សេងទៀតកំពុងជិះកាត់នៅពេលដែលលោកអ្នកកំពុងផ្លាស់ទី ឬអត់។ រថយន្ត Nissan X-TRAIL ក៏មានលក្ខណៈពិសេសសុវត្ថិភាពកម្រិតខ្ពស់ផ្សេងទៀតសម្រាប់ការបើកបរកាន់តែប្រសើរដូចជា៖ 1. Intelligent Ride Control (IRC): នៅពេលបើកបរលើផ្ទៃផ្លូវមិនស្មើគ្នា
July 13, 2019 - អន្តរជាតិ
Momo ដែលធ្លាប់ប្រឈមមុខនឹងបញ្ហាបង្កការភ័យខ្លាចដល់កុមារ និងឪពុកម្តាយរបស់ពួកគេកាលពីប៉ុន្មានខែថ្មីៗនេះ កំពុងប្រែខ្លួនទោជាខ្សែភាពយន្តបែបរន្ធត់ឆាប់ៗនេះ។ ដោយក្រុមហ៊ុន Orion Pictures នឹងសហការជាមួយផលិតកម្ម Vertigo Entertainment របស់លោក Roy Lee និងផលិតករ Takashige Ichise ដើម្បីផលិតខ្សែភាពយន្តដោយផ្អែកលើ Momo នេះ។ គួររំលឹកដែរថា វិចិត្រករជប៉ុនលោក Keisuke Aisawa ជាអ្នកបង្កើតតុក្កតា Momo ហើយវាមានឈ្មោះដើមថា «មេបក្សី» ដែលជាផ្នែកមួយនៃការតាំងពិពណ៌សាលរូបភាពកាលពី ឆ្នាំ២០១៦ នៅទីក្រុងតូក្យូ។ ២ឆ្នាំ ក្រោយមករូបភាពគួរឱ្យចម្លែក និងគួរឱ្យរំខានរបស់វា បានលេចឡើងនៅលើអ៊ិនធឺរណែត
July 13, 2019 - រថយន្ត
ក្រុមហ៊ុន Mazda កំពុងហៅត្រឡប់មកវិញនូវរថយន្តប្រភេទ SUV ចំនួន 262,000គ្រឿង និងរថយន្តមួយចំនួននៅសហរដ្ឋអាមេរិក ដើម្បីជួសជុលបញ្ហា software ដែលអាចធ្វើឱ្យម៉ាស៊ីនរលត់ដោយមិនដឹងខ្លួន។ ការប្រមូលមកវិញនេះគឺមានលើគ្រប់ម៉ូដែល Mazda6 midsize និង CX-5 SUVs ពីស៊េរីឆ្នាំ 2018 និងឆ្នាំ 2019 រួមទាំង Mazda 3 ស៊េរីឆ្នាំ 2019 ផងដែរ។ ក្រុមហ៊ុន Mazda បានឱ្យដឹងថា កម្មវិធី software នៅក្នុងកុំព្យូទ័រដែលគ្រប់គ្រងលើសន្ទះ បិទ/បើកសាំង មានបញ្ហា
July 13, 2019 - អន្តរជាតិ
ក្រុមប្រឹក្សារបស់អង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចមួយ ដើម្បីពិនិត្យមើលការរំលោភសិទ្ធិមនុស្សក្នុងអំឡុងការបង្ក្រាបប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសហ្វីលីពីន។ ប៉ូលិសនៅប្រទេសហ្វីលីពីនបាននិយាយថា មកទល់ពេលនេះពួកគេបានសម្លាប់មនុស្សប្រហែល ៦,៦០០នាក់ នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹងបំផុត ដែលផ្ដួចផ្តើមដោយលោកប្រធានាធិបតី Rodrigo Duterte ក្នុងរយៈពេល ៣ឆ្នាំ ចាប់តាំងពីគាត់ឡើងកាន់តំណែង។ ក្រុមប្រឹក្សាសិទ្ធិមនុស្សក៏បានបោះឆ្នោតឱ្យអនុម័តការស៊ើបអង្កេតនៅក្នុងកិច្ចប្រជុំមួយ នៅឯទីក្រុងហ្សឺណែវកាលពីថ្ងៃព្រហស្បតិ៍។ ក្រុមប្រឹក្សានេះបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរំលោភសិទ្ធិមនុស្សរួមមានការសម្លាប់ និងការឃុំខ្លួន ជាឯកតោភាគីនៅក្នុងប្រទេស។ ពួកគេបានស្នើសុំដំណោះស្រាយពីឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្សលោក Michelle Bachlet ដើម្បីដាក់របាយការណ៍ទៅក្រុមប្រឹក្សាស្តីពីសិទ្ធិមនុស្សនៅប្រទេសហ្វីលីពីននៅខែមិថុនាឆ្នាំក្រោយ។ ពួកគេក៏អំពាវនាវដល់ប្រទេសហ្វីលីពីនឱ្យចាត់វិធានការចាំបាច់ ដើម្បីទប់ស្កាត់ការសម្លាប់ក្រៅប្រព័ន្ធតុលាការផងដែរ។ យ៉ាងណាមិញរដ្ឋមន្ត្រីការបរទេសភីលីពីនលោក Teodoro Locsin បាននិយាយថា ប្រទេសរបស់លោកនឹងមិនទទួលយកដំណោះស្រាយនោះទេ។ លោកបាននិយាយថា សុពលភាពរបស់វាគឺគួរឱ្យមានចម្ងល់យ៉ាងខ្លាំង ហើយថាវាមិនតំណាងឱ្យឆន្ទៈរបស់ក្រុមប្រឹក្សា ឬប្រទេសកំពុងអភិវឌ្ឍន៍ ដែលគាត់និយាយថា តែងតែជាគោលដៅនៃដំណោះស្រាយទាំងនោះ។
July 13, 2019 - អន្តរជាតិ
ក្រសួងការបរទេសចិននិយាយថា ចិននឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកនានា ដែលលក់អាវុធទៅឱ្យកោះតៃវ៉ាន់។ សេចក្តីប្រកាសនេះបានឆ្លើយតបទៅនឹងសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃចន្ទ អំពីផែនការលក់រថក្រោះ M1A2T Abrams ចំនួន ១០៨គ្រឿង, កាំជ្រួចមីស៊ីលបាញ់ពីលើដីចំនួន ២៥០គ្រាប់ និងគ្រាប់រំសេវ ក៏ដូចជាអាវុធផ្សេងទៀតដែលមានតម្លៃ ២.២ពាន់លានដុល្លារ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បាននិយាយថា ការលក់អាវុធរបស់អាមេរិកទៅកាន់កោះតៃវ៉ាន់ បានរំលោភលើគោលការណ៍ «ចិនតែមួយ» និងធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងសន្តិសុខជាតិរបស់ចិន។ គួរឱ្យដឹងផងដែរថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនបានជាប់គាំងនៅក្នុងជម្លោះពាណិជ្ជកម្ម ហើយពួកគេក៏មានបញ្ហាចម្រូងចម្រាសជុំវិញរឿងកោះតៃវ៉ាន់នេះដែរ។ ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ក៏បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកតាំងពីថ្ងៃព្រហស្បតិ៍ អំឡុងដំណើរ ១២ថ្ងៃ នៃប្រជាជាតិការាបៀនចាប់ផ្ដើមពីថ្ងៃព្រហស្បតិ៍តទៅ។
July 13, 2019 - អន្តរជាតិ
បុរសម្នាក់ត្រូវបាត់បង់ភ្នែកម្ខាង ដោយសារតែប៉ារ៉ាស៊ីតម្យ៉ាងបានចូលវាយប្រហារភ្នែកខាងស្ដាំរបស់គាត់ បន្ទាប់ពីគាត់បានចូលងូតទឹក និងភ្លេចដោះលេនភ្នែកចេញ។ បុរសម្នាក់នោះឈ្មោះ Nick Humphreys អាយុ ២៩ឆ្នាំ រស់នៅក្នុងក្រុង Shrewsbury នៃរដ្ឋ Shropshire របស់អង់គ្លេស គាត់មិនបានដឹងថា វាមានភាពគ្រោះថ្នាក់ប៉ុណ្ណានោះទេ នៅពេលដែលគាត់តែងតែភ្លេចដោះវាចេញ។ វាជាទម្លាប់របស់គាត់ដែលតែងតែភ្លេចដោះលែនភ្នែកចេញ ហើយវាបានប្រែជាទុក្ខទោសដល់គាត់ ចាប់តាំងពីខែមករា ឆ្នាំ២០១៨ តរៀងមក។ ក្រោយមកគាត់បានកត់សម្គាល់ឃើញថា ភ្នែករបស់គាត់មានការឈឺចាប់ ហើយគាត់បានព្យាយាមគ្រប់គ្រងវាដោយប្រើទឹកថ្នាំបន្តក់ភ្នែក និងស្វែងរកការធ្វើតេស្ដរកមើលការរលាកពីគ្រូពេទ្យភ្នែក។ ជាលទ្ធផលគាត់ពិតជាមានមេរោគក្នុងភ្នែកពិតមែន ដោយមេរោគនោះមានឈ្មោះថា Acanthamoeba keratitis ជាប្រភេទមេរោគកម្រ ហើយវាជាប្រភេទប៉ារ៉ាស៊ីតតូចៗដែលមាននៅក្នុងទឹក និងងាយឆ្លងចូលទៅក្នុងភ្នែកនៅពេលដែលភ្នែកមានការរយះ ហើយជាធម្មតាលែនភ្នែកគឺជាដើមហេតុនៃការឆ្លងនេះ។
July 12, 2019









