autoadmin
  • Nissan Auto Tech

    រថយន្ត Nissan TERRA ត្រូវបានបំពាក់ដោយម៉ាសុីនស៊ីឡាំង ៤ ជាជួរ ទំហំចំណុះ ២.៥លីត្រ (2.5L inline 4-cylinder DOHC Variable Turbocharger (VGS) ជាមួយនឹង Intercooler, ប្រអប់លេខស្វ័យប្រវត្តិ ៧វគ្គ (7-speed Automatic Transmission) ដោយមាន ទាំង Manual Mode (+/-) មាស៉ីនរបស់វាមានប្រសិទ្ធិភាពខ្ពស់ខ្លាំង ដែលផ្តល់ឱ្យអ្នកបើកបរនូវភាពសប្បាយរីករាយក្នុងការធ្វើដំណើរ។ កម្លាំងរបស់ Nissan TERRA បានបង្ហាញពីសក្តានុពលរបស់វា ដោយអាចឱ្យយើងធ្វើដំណើរបានគ្រប់ស្ថានភាពផ្លូវ

    July 26, 2019
  • កីឡា

    កីឡាកររបស់ក្លឹបកាំភ្លើងធំ Arsenal ចំនួនពីរនាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានជនមិនស្គាល់មុខប៉ុនប៉ងប្លន់យករថយន្ត នៅឯទីក្រុងឡុងដ៍កាលពីថ្ងៃព្រហស្បតិ៍។ វីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា កីឡាករលោក Mesut Özil និងលោក Sead Kolašinac កំពុងត្រូវបានដេញពីក្រោយដោយចោរប្លន់ប៉ុន្មាននាក់។ ប៉ុន្តែយ៉ាងណាក៏ដោយ CNN មិនអាចផ្ទៀងផ្ទាត់វីដេអូនេះបានច្បាស់លាស់នៅឡើយទេ ហើយអ្នកនាំពាក្យរបស់ក្លឹប Arsenal បាននិយាយថា៖ «ទាំងកីឡាករ Mesut Özil និង Sead Kolašinac មិនរងរបួសអ្វីទេ»។ ជនល្មើសត្រូវបានគេរាយការណ៍ថា បានជិះម៉ូតូមានគ្នាពីរនាក់ និងបានព្យាយាមប្លន់យករថយន្តពីកីឡាករទាំងពីរ កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ ជាសំណាងល្អណាស់ ដែលកីឡាករ Mesut

    July 26, 2019
  • អន្តរជាតិ

    រដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថា ខ្លួននឹងផ្តល់នូវការអមការពារដោយកងទ័ពជើងទឹក សម្រាប់នាវាដឹកទំនិញរបស់ចក្រភពអង់គ្លេស ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz នៅចំពេលមានភាពតានតឹងផ្នែកការទូតកើនឡើងនៅក្នុងឈូងសមុទ្រ។ ម្ចាស់នាវានឹងត្រូវបានណែនាំឱ្យផ្តល់ព័ត៌មានលម្អិតនៃផ្លូវដំណើររបស់ពួកគេ ដូច្នេះពួកគេអាចត្រូវបានអមការពារដោយនាវា HMS Montrose ។ ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពីមានការរឹបអូសនាវាដឹកទំនិញអង់គ្លេសឈ្មោះ Stena Impero ដោយឆ្មាំបដិវត្តន៍អ៉ីរ៉ង់កាលពីថ្ងៃសុក្រ។ ការសម្រេចចិត្តក្នុងការផ្តល់នូវការអមការពារដោយកងទ័ពជើងទឹកទៅកាន់នាវាដឹកជញ្ចូន គឺជាការសម្រេចតាមកិច្ចពិភាក្សារបស់គណៈកម្មាធិការសង្គ្រោះបន្ទាន់នៅឯ Downing Street ដើម្បីពិភាក្សាអំពីស្ថានភាពនៅក្នុងឈូងសមុទ្រ។ សេចក្តីណែនាំចុងក្រោយបំផុត បានផ្តល់ដំបូន្មានដល់នាវាដឹកទំនិញ ដើម្បីជូនដំណឹងដល់នាយកដ្ឋានដឹកជញ្ជូនប្រសិនបើពួកគេឆ្លងកាត់ច្រកសមុទ្រ Hormuz ដើម្បីឱ្យនាវាចម្បាំងរបស់កងទ័ពជើងទឹកអង់គ្លេសអាចផ្តល់នូវការអមដំណើរដល់ពួកគេឱ្យធ្វើដំណើរមានសុវត្ថិភាព៕ អត្ថបទ៖ លីដា

    July 26, 2019
  • អន្តរជាតិ

    កុមារី YouTuber អាយុ ៦ឆ្នាំ មកពីប្រទេសកូរ៉េខាងត្បូងម្នាក់ កំពុងបានក្លាយជាប្រធានបទក្ដៅតាមបណ្ដាសារព័ត៌មានជាច្រើន បន្ទាប់ពីនាងតូចបានទិញអចលនទ្រព្យកម្ពស់ ៥ជាន់ នៅឯសង្កាត់មួយ របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ នាងតូចម្នាក់នេះមានឈ្មោះថា Boram នាងជាម្ចាស់គណនី YouTube ចំនួនពីរ គឺ Boram Tube Vlog និង Boram Tube ToysReview ដែលមានអ្នកចូលទស្សនាសរុបជិត ៣២លាននាក់ ហើយវាបានធ្វើឱ្យនាងតូចក្លាយជាមនុស្សល្បីល្បាញម្នាក់ ក្នុងចំណោមអ្នកប្រើប្រាស់ YouTube ដ៏ល្បីបំផុតប្រចាំប្រទេស។ កាលពីថ្ងៃអង្គារកាសែតក្នុងស្រុក Maeil Business News

    July 26, 2019
  • អន្តរជាតិ

    នាយកដ្ឋានយុត្តិធម៌បានប្រកាសថា រដ្ឋាភិបាលសហព័ន្ធអាមេរិកនឹងនាំយកមកវិញនូវច្បាប់កាត់ទោសប្រហារជីវិតលើអ្នកទោស ក្រោយរយៈពេល ១៦ឆ្នាំ ដែលច្បាប់នេះត្រូវបានគេផ្អាក។ អគ្គមេធាវីលោក William Barr បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានដឹកនាំការិយាល័យពន្ធនាគារ (BOP) ដើម្បីកំណត់ពេលវេលានៃការសម្លាប់អ្នកទោស ៥នាក់។ លោកបានបន្ដថា មនុស្សទាំង ៥នាក់ ត្រូវបានផ្តន្ទាទោសពីបទឃាតកម្ម ឬការរំលោភលើកុមារ ឬមនុស្សចាស់។ លោក William Barr បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកំណត់ពេលប្រហារជីវិតទៅលើជនល្មើសទាំង ៥ គឺត្រូវធ្វើនៅខែធ្នូ ឆ្នាំ២០១៩ និងខែមករា ឆ្នាំ២០២០ ដើមឆ្នាំក្រោយ។ ក្រសួងយុត្ដិធម៌របស់អាមេរិកនឹងដាក់ទោសប្រហារជីវិតប្រឆាំងនឹងឧក្រិដ្ឋកម្មដែលអាក្រក់ៗបំផុត ប៉ុន្តែក្រុមសិទ្ធិមនុស្សពួកគេមានការព្រួយបារម្ភថា ការសម្លាប់នេះជាការគ្រោងទុក។ ព្រោះថាការដាក់ទោសប្រហារជីវិតត្រូវការពេលវេលាដើម្បីពិចារណា

    July 26, 2019
  • Nissan Auto Tech

    រថយន្ត Nissan TERRA មានភ្លើងដឺមី (DRL) មានរាងកោងដូចបូម៉ារាំងពិសេស (Boomerang-shaped Daytime Running Lights) ដែលមិនគ្រាន់តែជាការរចនាបែបស៊ីវីល័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ជូនប្រព័ន្ធសុវត្ថិភាពបន្ថែមលើរថយន្តនេះ ដែលធ្វើឱ្យរថយន្តងាយនឹងមើលឃើញដោយអ្នកបើកបរផ្សេងទៀតនៅពេលបើកបរ ពេលថ្ងៃ ឬក្រោមអាកាសធាតុមានចុះអ័ព្ទ និងមានបំពាក់ចង្កៀងមុខ LED សម្រាប់ការបើកបរនាពេលយប់ផងដែរ។ ប៉ាណាខាងមុខរបស់វាត្រូវបានរចនាឡើងជារាង V-shape ដែលមើលទៅកាចអង់អាច បូករួមជាមួយនឹងមានភ្លីស៊ីគ្នាតាំងពីមុខដល់ក្រោយ ហើយស្តុបខាងក្រោយរបស់វាមើលទៅហាប់ណែនល្អខ្លាំងណាស់។ វាក៏បានបំពាក់ជាមួយនឹងយ៉ាន់ស្ព័រទំហំ 18-អ៉ីញ ដែលមើលទៅសាកសមបំផុតផងដែរ។ ពួកយើងជឿជាក់ថា ក្រុមហ៊ុននីសាន់ផ្តល់ជូននូវតម្លៃដែលល្អបំផុត និងមានការប្រកួតប្រជែងខ្ពស់ ដូច្នេះសូមអតិថិជនអញ្ជើញមកត្រួតពិនិត្យជាមួយនឹងទីប្រឹក្សាលក់របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីដឹងពីអត្ថប្រយោជន៍បន្ថែមពីការទិញរថយន្ត ក៏ដូចជាការធានាការថែទាំដោយឥតគិតថ្លៃ ការបញ្ចុះតម្លៃ ឬការបញ្ចុះតម្លៃពិសេសលើគ្រឿងបន្លាស់

    July 25, 2019
  • អន្តរជាតិ

    ថៃ៖ រដ្ឋាភិបាលបានស្នើឱ្យប្រទេសចិន ឡាវ និងភូមា បង្ហូរទឹកបន្ថែមទៀតដើម្បីជួយបន្ធូរភាពរាំងស្ងួតនៅក្នុងប្រទេសថៃ។ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា គាត់មានកិច្ចចរចាជាមួយប្រទេសចិន ឡាវ និងភូមា ដោយបានស្នើសុំឱ្យពួកគេបង្ហូរទឹកពីទំនប់របស់ពួកគេចុះមកតំបន់ខាងក្រោម ដូច្នេះវានឹងអាចនាំយកទឹកទាំងនោះមកកាន់ប្រទេសថៃ។ ពួកគេបានសហការគ្នាយ៉ាងល្អ ទោះបីជាពួកគេមានទឹកតិចតួចក្ដីក៏ដោយ។ លោកនាយករដ្ឋមន្ត្រីបាននិយាយថា ក្រសួងការបរទេស និងការិយាល័យធនធានទឹកជាតិ នឹងបន្តការចរចាលើបញ្ហានេះ។ លោកនាយកបានសម្តែងការព្រួយបារម្ភអំពីជីវភាពរបស់កសិករ ដោយគាត់និយាយថា មានដីស្រែចំការតែ ៤០% ប៉ុណ្ណោះ ដែលមានទឹកគ្រប់គ្រាន់។ លោកបាននិយាយថា៖ «ខ្ញុំមានព្រួយបារម្ភអំពីកសិករ ព្រោះពួកគេបានវិនិយោគច្រើន ប៉ុន្តែមានការខ្វះទឹក ទឹកត្រូវតែប្រើប្រាស់ឱ្យមានកម្រិត ដើម្បីរក្សាការផលិតទឹកម៉ាស៊ីន និងការពារដល់អតិថិជន។ រដ្ឋាភិបាលនឹងផ្តល់ជំនួយដើម្បីកាត់បន្ថយការខូចខាត»។

    July 25, 2019
  • អន្តរជាតិ

    ស្ថានីយ៍រថភ្លើង Bang Na Sky (BTS) ត្រូវបានទឹកជន់លិច ដោយសារតែភ្លៀងធ្លាក់ខ្លាំងពេកកាលពីថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០១៩ ថ្មីៗនេះ។ ទឹកជំនន់ក៏បានវាយប្រហារមកលើស្ពានអាកាសថ្មើរជើងដ៏មមាញឹក ដែលមានឈ្មោះថា BTS Skywalk របស់ស្ថានីយ៍រថភ្លើងនេះផងដែរ ដែលបណ្ដាលឱ្យអ្នកដើរកាត់ទីនោះត្រូវបង្ខំចិត្តនៅខាងគែមស្ពាន និងតោងបង្កាន់ដៃស្ពាន ដើម្បីជាជំនួយឱ្យពួកគេទៅដល់គោលដៅ ចៀសផុតពីការឆក់ខ្សែភ្លើង។ គួរឱ្យដឹងដែរថា តំបន់ជាច្រើននៅទីក្រុងបាងកកមានភ្លៀងធ្លាក់ច្រើនម៉ោង កាលពីថ្ងៃ ទី២៣ កន្លងទៅនេះ ។ ចំណែកស្ពានអាកាសថ្មើរជើង BTS Skywalk ត្រូវបានជន់លិចទឹកប្រមាណកម្ពស់ត្រឹមកជើង ហើយខណៈដែលស្ពាននេះជាស្ពានដ៏មមាញឹកផងនោះ វាធ្វើឱ្យមានការរាំងស្ទះ និងប៉ះពាល់អ្នកដំណើរជាច្រើន។ និយាយរួមនៅទីក្រុងបាងកកឧស្សាហ៍មានបញ្ហាជន់លិចប៉ុន្មានរយៈនេះ

    July 25, 2019
  • អន្តរជាតិ

    លោក Sakoltee Phattiyakul អភិបាលរងរាជធានីនៃប្រទេសថៃបាននិយាយកាលពីថ្ងៃពុធថា រាល់នរណាដែលជិះម៉ូតូនៅលើលើផ្លូវថ្មើរ​ជើងរបស់ទីក្រុង នឹងត្រូវប្រឈមនឹងការផាកពិន័យចំនួន ២,០០០បាត ដែលចំនួននេះគឺច្រើនជាងមុនគុណនឹង ២ បើធៀបនឹងការផាកពិន័យ ១,០០០បាត កាលពីខែសីហា។ សាលាក្រុងបាងកកបានសម្រេចចិត្តពិន័យប្រាក់ទ្វេដង ដោយសារតែអ្នកបើកបរទោចក្រយានយន្តនៅតែបន្ដបើកបរលើផ្លូវថ្មើរ​ជើងរបស់ទីក្រុង ទោះបីជាមានការព្រមាន និងយុទ្ធនាការដាស់តឿនជាច្រើនក៏ដោយ។ ការិយាល័យស្រុកទាំងអស់ត្រូវបានបង្គាប់ឱ្យហាមឃាត់យ៉ាងតឹងរឹងលើម៉ូតូដែលបើកលើផ្លូវថ្មើរជើងធ្វើជាមធ្យោបាយធ្វើដំណើរ និងត្រូវបង្កើតមជ្ឈមណ្ឌលតាមតំបន់ ដើម្បីឱ្យពួកគេទៅបង់ប្រាក់ពិន័យ។ លោក Sakoltee Phattiyakul បាននិយាយថា ការអនុវត្តអត្រាដែលធ្លាប់មានស្រាប់ពីមុន (១,០០០បាត) មិនបានធ្វើឱ្យបញ្ហាធូរស្រាលនោះទេ ដូច្នេះហើយទើបពួកគេសម្រេចចិត្តថានឹងដាក់ការពិន័យទ្វេដងតែម្ដង។ នាយកដ្ឋានអនុវត្តច្បាប់ ក៏ត្រូវបានគេចាត់តាំងឱ្យធ្វើការជាមួយនាយកដ្ឋានយុទ្ធសាស្រ្ត និងវាយតម្លៃ ជាមួយនឹងការបង្កើតកម្មវិធីទូរស័ព្ទចល័ត សម្រាប់ពិនិត្យមើលកំណត់ត្រាអ្នកជិះម៉ូតូលើផ្លូវថ្មើរ​ជើង៕ អត្ថបទ៖ លីដា

    July 25, 2019
  • អន្តរជាតិ

    ស្បែកជើង Nike Waffle Moon មួយគូនេះ ដែលរចនាឡើងដោយសហស្ថាបនិកនៃក្រុមហ៊ុនផលិតសំលៀកបំពាក់/ស្បែកជើងយក្ស Nike លោក Bill Bowerman ត្រូវបានគេដាក់លក់ក្នុងតម្លៃតំណត់ត្រា ៤៣៧,៥០០ដុល្លារអាមេរិក (៣៥១,៧៧២ផោន) នៅឯកម្មវិធីដេញថ្លៃ Sotheby’s នៅទីក្រុងញូវយ៉ក។ ម៉ូដែលនេះត្រូវបានផលិតឡើងតែ ១២សម្រាប់ តែប៉ុណ្ណោះ ទុកសម្រាប់អត្តពលិកអូឡាំពិកកាលពី ឆ្នាំ១៩៧២ ។ ហើយសម្រាប់មួយគូដែលគេដាក់ដេញថ្លៃនេះ គឺមិនធ្លាប់មាននរណាបានពាក់វានៅឡើយទេ ហើយតម្លៃរំពឹងទុករបស់វាគឺត្រឹមតែ ១៦០,០០០ដុល្លារអាមេរិក ប៉ុណ្ណោះ។ កាលពី ឆ្នាំ២០១៧ ស្បែកជើងកីឡាម៉ាក Converse ដែលស្ដេចបាល់បោះលោក Michael Jordan

    July 25, 2019