Nissan Auto Tech

ក្រុមហ៊ុន Nissan ទើបតែប្រកាសអំពីតម្លៃសម្រាប់ Rogue ស៊េរីថ្មីឆ្នាំ 2020 ជាមួយនឹងតម្លៃចាប់ពី 25,200ដុល្លារអាមេរិក

BY
autoadmin
July 29, 2019

ក្រុមហ៊ុននីសាន់ទើបតែបានប្រកាសពីតម្លៃសម្រាប់ម៉ូដែល Rogue ស៊េរីឆ្នាំ 2020 ក្នុងទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងតម្លៃចាប់ពី 25,200ដុល្លារអាមេរិក សម្រាប់ប្រភេទ S ប៉ុងមួយ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះបានបញ្ជាក់ថា Rogue នឹងត្រូវបានផ្តល់ជូននៅក្នុងកម្រិតថ្នាក់ S, SV និង SL ជាមួយនឹងប្រភេទប៉ុងមួយ និងប៉ុងពីរ។ មុខងារ ProPilot Assist នឹងត្រូវបំពាក់នៅលើ Rogue SL ហើយលោកអ្នកក៏អាចប្រើបញ្ជាកុម្មង់ ដើម្បីបំពាក់មុខងារនេះនៅលើប្រភេទ SV ផងដែរ (Option)។

លើសពីនេះទៅទៀត Nissan Rogue SV និង SL ត្រូវបានបំពាក់ដោយប្រព័ន្ធឆ្លាតវៃ Nissan Safety Shield 360 ជាស្តង់ដារ ដែលរួមមាន៖ ហ្វ្រាំងសង្រ្គោះបន្ទាន់ដោយស្វ័យប្រវត្តិជាមួយនឹងការផ្តល់សញ្ញាពេលមានអ្នកថ្មើរជើងឆ្លងកាត់ (Automatic Emergency Braking with Pedestrian Detection), (Rear Automatic Braking) ហ្វ្រាំងក្រោយដោយស្វ័យប្រវត្តិ, មុខងារផ្ដល់ដំណឹងអំពីការបរខុសគំនូសផ្លូវ (Lane Departure Warning), ប្រព័ន្ធរ៉ាដាផ្តល់សញ្ញាគ្រោះថ្នាក់ផ្នែកចំហៀង និងខាងក្រោយ (Radar-based Blind Spot Warning), ព្រមានចរាចរផ្នែកខាងក្រោយ (Rear Cross Traffic Alert), ជំនួយហ្វាកូដ (High Beam Assist)។

ដូចដែលបានរៀបរាប់ពីថ្នាក់ S ប៉ុងមួយ (FWD) ជាមួយនឹងតម្លៃចាប់ពី 25,200ដុល្លារ ដែលតម្លៃនេះមិនរាប់បញ្ចូលនូវទិសដៅ និងថ្លៃឈ្នួលនៃការដឹកជញ្ជូនបន្ថែម 1,045ដុល្លារ នោះទេ។ សម្រាប់ប្រភេទ SV ប៉ុងមួយ មានតម្លៃកើនឡើងដល់ 26,620ដុល្លារ និង 31,590ដុល្លារ សម្រាប់ថ្នាក់ SL ប៉ុងមួយ តរៀងគ្នា។ ចំណែកតម្លៃសម្រាប់ប្រភេទប៉ុងពីរចាប់ផ្ដើមពី 26,550ដុល្លារ ហើយអាចឡើងដល់ 27,970ដុល្លារ ទៅ 32,940ដុល្លារ សម្រាប់ថ្នាក់ SV និង SL ។

ម៉ូដែល Rogue ស៊េរីឆ្នាំ 2020 ទាំងអស់រួមមាន៖ កញ្ចក់ស្លាបរួមបញ្ចូលគ្នានឹងភ្លើងស៉ីញ៉ូ, កាង​ក្រោយ (spoiler), កញ្ចក់ភាពឯកជន និងដំបូងបបែប roof rails ។ ប្រភេទ SUV នេះលោកអ្នកក៏អាចរើសយកប្រភេទដំបូលថ្លា (power panoramic moonroof) ដែលអាចមើលឃើញទេសភាពខាងលើផងដែរ ហើយយ៉ាន់ស្ព័ររបស់វា គឺមានទំហំ 17, 18, និង 19អ៉ីញ ។ នៅផ្នែកខាងក្នុងមានអេក្រង់ Display touchscreen ទំហំ 7.0 អ៉ីញ ដែលអាចភ្ជាប់បានទាំង Apple CarPlay និង Android Auto ហើយគ្រប់កម្រិតថ្នាក់គឺសុទ្ធតែបំពាក់ដោយម៉ាស៉ីនស៊ីឡាំងបួន ទំហំ 2.5លីត្រ ដែលមានកម្លាំង 170សេះ និងកម្លាំងបង្វិល 175lb-ft (237 Nm)។

អត្ថបទ៖ លីដា

Share This Post: