Nissan Auto Tech

Nissan TERRA មានកន្លែងអង្គុយធំទូលាយ បច្ចេកវិទ្យាខ្ពស់ និងទំនើបគ្រប់កាលៈទេសៈ

BY
autoadmin
August 2, 2019

ស្វាគមន៍ចំពោះភាគ ទី៦ របស់យើង ដែលនឹងនិយាយពីមុខងារជាច្រើនរបស់ Nissan TERRA ជាមួយនឹងការឆ្លើយតបនូវបច្ចេកវិទ្យាសុវត្ថិភាពជឿនលឿន ការអនុវត្តជាក់ស្តែង និងភាពវៃឆ្លាត។ អតិថិជនរបស់ Nissan នឹងមានអារម្មណ៍ជឿជាក់ កាន់តែរំភើប និងមានភាពផ្សារភ្ជាប់ជាមួយរថយន្តរបស់ពួកគេ។

មុខងារពិសេសមួយក្នុងចំណោមលក្ខណៈពិសេសៗរបស់ Nissan TERRA គឺ Auto Tail Gate ដែលវាអនុញ្ញាតឱ្យអ្នកបើកឃ្លុបក្រោយរបស់វា បានដោយស្វ័យប្រវត្តិនៅពេលដែលអ្នកចូលទៅជិតវា និង “លូក” ជើងរបស់អ្នកនៅក្រោមកាងខាងក្រោយជាការស្រេច។

កៅអីទាំង ៧ របស់វាត្រូវបានរចនាដូចជាក្នុងរោងកុន ស្រោបដោយស្បែកល្អ ហើយវាអាចបត់ចេញ/ចូលបានយ៉ាងស្រួល ងាយស្រួលអង្គុយ និងមានចន្លោះធំងាយស្រួលអង្គុយ ដោយគួរផ្សំជាមួយនឹង កៅអីជួរទី២ អាចរុញទៅជំហៀងបាន 60:40 និងកៅអីជួទី៣ បត់បាន 50:50 ដែលធ្វើឱ្យរថយន្តនេះកាន់តែមានភាពល្អប្រសើរ សម្រាប់ទាំងផ្លូវក្នុងទីក្រុង និងផ្លូវលំបាក បែបដំណើរកម្សាន្តជាមួយគ្រួសារ និងមិត្តភក្តិ។

ចំណែកឯ “ប៊ូតុងបញ្ជាកៅអីអង្គុយដែលអាចកាច់បត់ និងកាច់ទម្លាក់ដោយគ្រាន់ចុចប៊ូតុង” (1-Touch Remote Fold and Tumble Seat) អាចបត់កៅអីជួរ ទី២ ដើម្បីឱ្យអ្នកអង្គុយកៅអីជួរ ទី៣ ងាយស្រួលចេញ/ចូល សរុបមកគឺវាបានបំពេញបន្ថែមដល់ទ្វារក្រោយ ដែលអាចបើកបានយ៉ាងធំទូលាយ។ អ្នកអាចមើលឃើញយ៉ាងច្បាស់ថា រថយន្ត Nissan TERRA មានទំហំកាប៊ីនសម្រាប់អ្នកបើកបរល្អបំផុត មានគុណភាព និងទំនើបគ្រប់កាលៈទេសៈទាំងអស់។

ពួកយើងជឿជាក់ថា ក្រុមហ៊ុននីសាន់ផ្តល់ជូននូវតម្លៃដែលល្អបំផុត និងមានការប្រកួតប្រជែងខ្ពស់ ដូច្នេះសូមអតិថិជនអញ្ជើញមកត្រួតពិនិត្យជាមួយនឹងទីប្រឹក្សាលក់របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីដឹងពីអត្ថប្រយោជន៍បន្ថែមពីការទិញរថយន្ត ក៏ដូចជាការធានាការថែទាំដោយឥតគិតថ្លៃ ការបញ្ចុះតម្លៃ ឬការបញ្ចុះតម្លៃពិសេសលើគ្រឿងបន្លាស់ នៅពេលដែលលោកអ្នកធ្វើការកក់រថយន្ត Nissan TERRA ។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា

Share This Post: