- autoadmin
- អន្តរជាតិ
ជប៉ុន៖ រដ្ឋាភិបាលបាននិយាយនៅថ្ងៃអង្គារនេះថា មនុស្សចំនួន ៥៧នាក់ បានស្លាប់ ដោយសារបញ្ហាវេជ្ជសាស្ត្រដែលទាក់ទងនឹងកម្តៅនៅក្នុងប្រទេសជប៉ុន គិតចាប់តាំងពីថ្ងៃ ទី២៩ ខែកក្កដា ។ ចំណែកចំនួនអ្នកដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យវិញ មានចំនួនច្រើនជាងបីដងធៀបនឹងសប្តាហ៍មុន ដែលមានពីចំនួន ៥,៦៦៤នាក់ ទៅ ១៨,៣៤៧នាក់ ។ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គីភ័យបានឱ្យដឹងថា តួលេខប្រចាំសប្តាហ៍នៃអ្នកដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនេះ គឺខ្ពស់បំផុតលំដាប់ ទី២ ចាប់តាំងពីមានតួលេខខ្ពស់បំផុតក្នុង ឆ្នាំ២០០៨ ។ ក្នុងចំណោមមនុស្ស ១៨,៣៤៧នាក់ មាន ៧២៩នាក់ មានរោគសញ្ញាធ្ងន់ធ្ងរ ដែលត្រូវការការព្យាបាលរយៈពេលជាង ៣សប្តាហ៍ ខណៈអ្នកជំងឺ ៦,៥៤៨នាក់
August 7, 2019 - អន្តរជាតិ
នាយកដ្ឋានសុខាភិបាលហ្វីលីពីនកាលពីថ្ងៃអង្គារបានប្រកាសថា ការផ្ទុះឡើងនៃជំងឺគ្រុនឈាមរបស់ប្រទេសនេះ គឺជាការរាតត្បាតរបស់ជាតិ បន្ទាប់ពីមានមនុស្សយ៉ាងតិច ៦២២នាក់ បានបាត់បង់ជីវិត ដោយសារជំងឺដែលបង្កឡើងដោយមូសនៅឆ្នាំនេះ។ ទីភ្នាក់ងារនេះបាននិយាយថា លេខាធិការសុខភាព Francisco Duque III បានធ្វើសេចក្តីប្រកាស ដើម្បីធ្វើឱ្យប្រសើរឡើងនូវការឆ្លើយតបចំពោះការផ្ទុះឡើង ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលក្នុងតំបន់អាចទទួលបានមូលនិធិពិសេសបានយ៉ាងឆាប់រហ័ស។ ប្រទេសហ្វីលីពីនមានករណីជំងឺគ្រុនឈាមចំនួន ១៤៦,០៦២ករណី ចាប់តាំងពីខែមករា ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំនេះ ដែលស្មើនឹង ៩៨% ច្រើនជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ។ ជំងឺគ្រុនឈាមនេះ គឺជាការបង្ករោគដោយមូសខាំ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសតំបន់ត្រូពិកទូទាំងពិភពលោក។ វាអាចបណ្តាលឱ្យឈឺសន្លាក់ ចង្អោរ ក្អួត និងកន្ទួល ហើយអាចបណ្តាលឱ្យមានបញ្ហាដកដង្ហើម
August 7, 2019 - អន្តរជាតិ
ប៉ូលីសហុងកុងនៅថ្ងៃអង្គារ ទី០៦ ខែសីហា បាននិយាយថា មានមនុស្សចំនួន ១៤៨នាក់ ត្រូវបានចាប់ខ្លួន ហើយឧស្ម័នបង្ហូរទឹកភ្នែកប្រមាណជា ៨០០បំពង់ ត្រូវបានគេប្រើប្រាស់ ក្នុងអំឡុងពេលកំពុងប្រយុទ្ធជាមួយក្រុមអ្នកតវ៉ា។ ការចាប់ខ្លួននេះគឺជាចំនួនប្រចាំថ្ងៃដ៏ច្រើនបំផុត ចាប់តាំងពីមានការតវ៉ាប្រឆាំងរបស់អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំមួយ បានចាប់ផ្តើមកាលពីពីរខែមុន។ ក្នុងអំឡុងពេលប្រតិបត្តិការកាលពីម្សិលមិញ ប៉ូលីសបានចាប់ខ្លួនមនុស្សចំនួន ១៤៨នាក់ ដែលមានប្រុស ៩៥នាក់ និងស្រី ៥៣នាក់ ដែលមានអាយុចន្លោះពី ១៣ ទៅ ៦៣ ឆ្នាំ។ ហើយក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ទាំងប៉ូលីស និងក្រុមបាតុករ បានប្រើវិធីប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងៗដែលធ្វើឱ្យទីក្រុងនេះធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ ខណៈនាយកគ្រប់គ្រងរបស់ក្រុងហុងកុង អ្នកស្រី Carrie Lam
August 6, 2019 - អន្តរជាតិ
ទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ប្រទេសជប៉ុន កំពុងប្រារព្ធខួបលើក ទី៧៤ នៃការទម្លាក់គ្រាប់បែកបរមាណូលើកទី ១ ដោយសហរដ្ឋអាមរិក។ ពិធីនេះនឹងចាប់ផ្តើមនៅម៉ោង ៨ព្រឹកថ្ងៃអង្គារនេះ នៅឯឧទ្យាននៃការចងចាំដល់សន្តិភាព។ នាយករដ្ឋមន្រ្តីលោក Shinzo Abe នឹងចូលរួមក្នុងកម្មវិធី ជាមួយនឹងតំណាងមកពី ៩២ប្រទេស ដែលនឹងចូលរួមផងដែរ។ ក្នុងនោះផងដែរបញ្ជីជនរងគ្រោះចំនួន ៣១៩,១៨៦នាក់ នៃការទម្លាក់គ្រាប់បែក និងជនរងគ្រោះដែបានស្លាប់ក្នុងរយៈពេល ១២ខែមកនេះ ក៏នឹងត្រូវដាក់បញ្ចូលទៅក្នុងផ្នូរឧទ្ទិសផងដែរ។ អ្នកចូលរួមនឹងធ្វើការអធិស្ឋានដោយស្ងៀមស្ងាត់នៅម៉ោង ៨ និង ១៥នាទីព្រឹក ដែលវាជាពេលវេលាដែលគ្រាប់បែកបរមាណូត្រូវបានទម្លាក់ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ ។ ព្រឹត្តិការណ៍នេះកើតឡើងចំពេលដែលភាពមិនប្រាកដប្រជាកាន់តែកើនឡើង ជុំវិញការរំពឹងទុកសម្រាប់ការសម្រេចបាននូវ «ពិភពលោកគ្មាននុយក្លេអ៊ែរ»។
August 6, 2019 - អន្តរជាតិ
យោងតាម The People បានឱ្យដឹងថា កូនប្រុស ទី១ របស់អ្នកស្រី Angelina Jolie នឹងត្រូវទទួលការសិក្សានៅថ្នាក់សាកលវិទ្យាល័យឆាប់ៗនេះ។ ប្រភពព័ត៌មានបាននិយាយថា Maddox Jolie-Pitt ដែលជាឈាមជ័រកូនខ្មែរ និងទើបតែមានអាយុ ១៨ឆ្នាំ ម្នាក់នេះនឹងចាប់ផ្តើមចូលរៀននៅឯសាកលវិទ្យាល័យ Yonsei ដែលជាសាកលវិទ្យាល័យឯកជន មានកិត្យានុភាពបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ដោយគាត់នឹងមកសិក្សាមុខវិទ្យា «ជីវគីមីវិទ្យា» ។ ប្រភពដដែលបាននិយាយថា មានសាកលវិទ្យាល័យជាច្រើនផ្សេងទៀតព្រមទទួលយកគាត់ដែរ ប៉ុន្តែជម្រើសរបស់គាត់គឺ Yonsei។ គាត់ក៏បានរៀនភាសាកូរ៉េជាច្រើនម៉ោងរៀងរាល់សប្ដាហ៍ ដើម្បីតៀមខ្លួនចូលរៀនសាកលទៀតផង។ ថ្នាក់រៀនរបស់ Maddox នឹងត្រូវចាប់ផ្ដើមនៅខែនេះ ហើយម្ដាយរបស់គាត់ អ្នកស្រី
August 6, 2019 - អន្តរជាតិ
យោងតាមសារព័ត៌មានស៉ីនហួរបានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ បានរួមដៃគ្នាបានបង្កើតឧបករណ៍មួយ ដែលអាចគ្រប់គ្រងប្រព័ន្ធសរសៃប្រសាទ ជាមួយនឹងការផ្សាំខួរក្បាលតូចមួយដែលបញ្ជាដោយស្មាតហ្វូន។ បើតាមការចេញផ្សាយរបស់ទិនានុប្បវត្តិ Nature Biomedical Engineering បានឱ្យដឹងថា ឧបករណ៍នេះនឹងអាចបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្ហាញពីជំងឺខួរក្បាលដូចជា៖ ជំងឺផាកឃីនសុន អាល់ហ្សៃមឺរ ជំងឺធ្លាក់ទឹកចិត្ត និងឈឺចាប់។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវ៉ាស៊ីនតោន និងវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជឿនលឿនកូរ៉េ បានតំឡើងឧបករណ៍បញ្ជាប្រព័ន្ធសរសៃប្រសាទនេះ ដោយមានដាក់ជាមួយនឹងឱសថម៉្យាង ដែលអនុញ្ញាតឱ្យអ្នកជំនាញខាងសរសៃប្រសាទអាចសិក្សាលើសៀគ្វីខួរក្បាល ក្នុងរយៈពេលជាច្រើនខែ ដោយមិនបារម្ភអំពីការអស់ថ្នាំ។ កាលពីមុនក៏ធ្លាប់មានការសិក្សាស្រដៀងនេះដែរ ប៉ុន្តែពួកគេពួកមិនអាចរៀបចំត្រួតពិនិត្យ ដោយសារឧបករណ៍ឆាប់អស់ជាតិថ្នាំពេក ដែលធ្វើឱ្យមានភាពសំពីងសំពោង និងស្មុគស្មាញ។ ចំពោះឧបករណ៍នេះវិញ អ្នកជំនាញបានបញ្ជាវាដោយការតភ្ជាប់ស្មាតហ្វូន ជាមួយនឹងប៊្លូធូស ហើយឧបករណ៍សរសៃប្រសាទឥតខ្សែនេះ
August 6, 2019 - រថយន្ត
ប្រសិនបើរថយន្តម៉ូដែល E-Tron ប្រភេទ SUV វាធំពេក ឬថ្លៃពេកសម្រាប់អ្នក សូមកុំបារម្ភទៀតអី… ព្រោះពេលនេះក្រុមហ៊ុន Audi មានអ្វីថ្មី ដែលធ្វើឱ្យអតិថិជនកាន់តែមានភាពសប្បាយរីករាយ។ ដោយក្រុមហ៊ុន Audi ទើបតែប្រកាសនូវស្គូធឺអគ្គិសនី «E-Tron Scooter» ថ្មីបំផុតរបស់ខ្លួន ដែលវាជាការបំពេញតម្រូវការដល់អតិថិជនដែលមិនចូលចិត្តជិះរថយន្ត។ មិនត្រឹមតែប៉ុណ្ណឹងទេ ត្បឹតតែវាជាស្គូធឺ ប៉ុន្តែអ្នកអាចជិះវាដូចជាក្ដារស្គីផងដែរ ពោលគឺអ្នកអាចបត់បែនវាបានតាមចិត្តយ៉ាងងាយស្រួល ហើយអ្នកអាចប្រើដៃតែម្ខាងចាប់កាន់ស្គូធឺនេះ និងម្ខាងទៀតកាន់អីវ៉ាន់ដែលអ្នកដាក់តាមខ្លួនបាន។ ស្គូធឺនេះវាមិនមែនជាម៉ូតូអេឡិចត្រូនិកមានកម្លាំងខ្លាំងបំផុតនោះទេ ដោយវាមានល្បឿនអតិបរមា ២០គីឡូម៉ែត្រ/ម៉ោង និងបើកបានចម្ងាយ ២០គីឡូមែត្រ រាល់ពេលសាកថ្មពេញម្ដងប៉ុណ្ណោះ ប៉ុន្តែវាគួរតែអាចរ៉ាប់រងលើការធ្វើដំណើរធម្មតាបាន ដូចជាការជិះទៅញ៉ាំកាហ្វេ ឬជិះលេងកម្សាន្តផ្សេងៗ។ វាមានទម្ងន់ធ្ងន់បន្ដិច
August 6, 2019 - អន្តរជាតិ
ថ្មីៗនេះមានស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់ រស់នៅរដ្ឋ Illinois សហរដ្ឋអាមេរិក គាត់បានបង្ហោះចែកចាយនូវរឿងរ៉ាវគួរឱ្យអស់សំណើច និងហួសចិត្តមួយ។ ដោយចៃដន្យគាត់បានដើរមើលទំនិញនៅក្នុងផ្សារទំនើបមួយកន្លែង ប៉ុន្តែអ្វីដែលធ្វើឱ្យគាត់អស់សំណើចនោះគឺ នៅក្នុងទូលក់ផ្លែឈើចិតស្រាប់របស់ផ្សារទំនើប មានដាក់លក់ «ផ្លែខ្នុរ» ដែលចិតជាបន្ទះៗដូចជាផ្លែឪឡឹក ឬភីហ្សា ទៅវិញ។ គាត់បានបង្ហោះរូបភាពខ្នុរនោះ ដែលធ្វើឱ្យអ្នកលេងអ៉ីនធឺណិតជាច្រើនទប់សើចមិនបាន ហើយថែមទាំងបានទទួលបានការ Shares និង Likes ជាច្រើនទៀតផង។ បើនិយាយទៅពួកលោកខាងលិចតែងតែធ្វើឱ្យពួកអាស៉ីហួចចិត្តរហូតមក ដោយជាកស្ដែងថ្មីៗនេះរឿង Another Life របស់ Netflix ក៏បានហៅ «សាវម៉ាវ» ថាជា «ផ្លែឈើក្រៅភព» ផងដែរ។ យ៉ាងណាមិញក៏មានអ្នកលេងអ៉ីនធឺណិតជាច្រើនបានបញ្ចេញមតិលើរូបភាព ដោយមានអ្នកខ្លះគាត់បាននិយាយបែបលេងសើចថា
August 6, 2019 - អន្តរជាតិ
Cesar Sayoc មកពីរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដែលធ្លាប់បានបញ្ជូនគ្រាប់បែកបំពង់ទៅឱ្យទូរទស្សន៍ CNN និងក្រុមបក្សប្រជាធិបតេយ្យ ត្រូវបានគេផ្តន្ទាទោសហើយកាលពីថ្ងៃច័ន្ទនេះ ដោយត្រូវជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ។ Cesar Sayoc បានសារភាពទទួលកំហុសកាលពីខែមីនា ទាក់ទងនឹងការបញ្ជូនគ្រាប់បែកបំពង់ចំនួន ១៦ ទៅកាន់គោលដៅរួមមាន៖ លោក George Soros, អ្នកស្រី Kamala Harris, លោក Cory Booker, អតីតប្រធានាធិបតីលោក Barack Obama, លោក Bill និងលោកស្រី Hillary Clinton,
August 6, 2019 - អន្តរជាតិ
ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយថា ប្រទេសកូរ៉េខាងជើងបានបង្កើតប្រាក់ប្រមាណ ២ពាន់លានដុល្លារ តាមរយៈការវាយប្រហារតាមប្រព័ន្ធអ៉ីនធឺណិត (cyberattack) ហើយត្រូវបានគេសង្ស័យថា បានប្រើប្រាស់លុយទាំងនោះ ដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីល។ ក្រុមប្រឹក្សាសន្តិសុខដែលឃ្លាំមើលការដាក់ទណ្ឌកម្មរបស់ UN ទៅលើប្រទេសកូរ៉េខាងជើង បានចងក្រងរបាយការណ៍ដោយវាយតម្លៃការអនុលោមក្នុងរយៈពេល ៦ខែ កន្លងមកនេះ។ ពួកគេនិយាយថា កូរ៉េខាងជើងបានចាប់ផ្តើមវាយប្រហារតាមអ៊ិនធឺរណិតតាមវិធីសាស្ត្រកាន់តែទំនើបឡើង ដើម្បីលួចទុនពីស្ថាប័នហិរញ្ញវត្ថុ និងការប្តូររូបិយប័ណ្ណអេឡិចត្រូនិក (crypto-currency) ។ UN បាននិយាយថា ការវាយប្រហារត្រូវបានដឹកនាំដោយការិយាល័យស៊ើបការណ៍សម្ងាត់ ដែលទទួលបន្ទុកស៊ើបការណ៍របស់កូរ៉េខាងជើង។ របាយការណ៍ក៏បាននិយាយថា ទីក្រុងព្យុងយ៉ាងបានបន្តលើកកម្ពស់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ទោះបីជាពួកគេមិនបានធ្វើតេស្តនុយក្លេអ៊ែរ ឬបាញ់មីស៊ីលផ្លោងឆ្លងទ្វីបក្នុងរយៈពេល ៦ខែ នៃការស៊ើបអង្កេតក៏ដោយ។
August 6, 2019









