autoadmin
  • អន្តរជាតិ

    ក្រុមហ៊ុនអាកាសចរណ៍របស់ចិន បានសម្ដែងនូវការសោកស្ដាយយ៉ាងជ្រាលជ្រៅទៅកាន់អតិថិជនគ្រប់គ្នា ដែលបានកក់ជើងហោះហើរចេញ ឬចូល នៅក្រុងស៊ាងហៃនៅចុងសប្តាហ៍នេះ។ ជើងហោះហើរសរុបជាង ៥០០ ត្រូវបានលុបចោលនៅអាកាសយានដ្ឋានចំនួន ២ របស់ទីក្រុងសៀងហៃកាលពីថ្ងៃសុក្រ ខណៈព្យុះទីហ្វុងឡេគីម៉ាខិតមកជិតឆ្នេរសមុទ្រចិនដីគោក ដែលនាំមកនូវអាកាសធាតុអាក្រក់។ ព្យុះទីហ្វុងនេះត្រូវបានគេព្យាករថា នឹងក្លាយជាព្យុះធំបំផុតប្រចាំរដូវកាលនេះក្នុងឆ្នាំនេះ ហើយប្រទេសចិនក៏បានប្រកាសអាសន្ន «ភ្លើងក្រហម» ផងដែរ។ ព្យុះទីហ្វុងត្រូវបានរំពឹងថា នឹងធ្វើឱ្យមានការបាក់ដីនៅខេត្តហ្សេជាំងនៅព្រឹកថ្ងៃសៅរ៍នេះ ហើយបន្ដនាំមកនូវភ្លៀងធ្លាក់ និងខ្យល់យ៉ាងខ្លាំងទៅកាន់ទីក្រុងស៊ាងហៃ។ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនក៏បានលុបចោលជើងហោះហើរចេញ/ចូលស៊ាងហៃ នៅក្នុងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ ដោយទុកឱ្យអ្នកដំណើរមានការកកស្ទះ៕ អត្ថបទ៖ លីដា

    August 10, 2019
  • បច្ចេកវិទ្យា

    អង្គការឃ្លាំមើលពលកម្មចិន (China Labor Watch) បានរកឃើញថា មានសិស្សសាលាចិនរាប់រយនាក់ត្រូវបានគេជ្រើសរើសឱ្យធ្វើការរយៈពេលយូរ និងលើសម៉ោងដោយខុសច្បាប់ នៅក្នុងរោងចក្រ Foxconn ដែលជាអ្នកបង្កើតឧបករណ៍ Alexa របស់ក្រុមហ៊ុន Amazon ។ ការស៊ើបអង្កេតរបស់ក្រុមសិទ្ធិការងារបានរកឃើញថា កុមារជាង ១,០០០នាក់ ដែលមានអាយុពី ១៦ ទៅ ១៨ឆ្នាំ ត្រូវបានជួលឱ្យធ្វើជាអ្នកហាត់ការនៅរោងចក្រ Foxconn ក្នុងទីក្រុង Hengyang ។ ការពិតទៅរោងចក្រនៅចិនគេអនុញ្ញាតឱ្យជួលនិស្សិត ដែលមានអាយុចាប់ពី ១៦ឆ្នាំ ឡើងទៅធ្វើការពិតមែន ប៉ុន្តែនិស្សិតទាំងនេះនឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើការពេលយប់ ឬធ្វើការថែមម៉ោងនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើតាមអ៊ីមែលទៅកាន់ Business

    August 10, 2019
  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្ស ២២នាក់ ត្រូវបានស្លាប់ និងមនុស្សជាច្រើនបានបាត់ខ្លួន ខណៈពេលមានការបាក់ដីដែលបង្កឡើងដោយភ្លៀងមូសុង ដែលបានវាយប្រហារភូមិមួយនៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ហើយបុគ្គលិកសង្គ្រោះបន្ទាន់ក៏កំពុងបន្តការស្វែងរកអ្នកបាត់ខ្លួននៅថ្ងៃសៅរ៍នេះ។ ដូចដែលយើងបានឃើញនៅក្នុងរូបភាពខាងក្រោមនេះ វាគឺជាការបាក់ដី និងមានលំហូរភក់ដ៏ធំ នៅឯភូមិ Thae Pyar Kone តំបន់ Mon State ដែលធ្វើឱ្យផ្ទះប្រជាជនចំនួន ១៦ខ្នង និងវត្ត ត្រូវរងការខូចខាត។ ក្រុមស្វែងរក និងជួយសង្គ្រោះបានធ្វើការពេញមួយយប់ ដោយព្យាយាមស្វែងរកអ្នកនៅរស់ និងរកមើលសាកសពពីដីល្បាប់ជ្រៅៗ។ អ្នកគ្រប់គ្រងតំបន់លោក Myo Min Tun បាននិយាយថា៖ «រហូតមកដល់ពេលនេះ យើងបានរកឃើញសាកសព ២២នាក់ និងមនុស្ស

    August 10, 2019
  • អន្តរជាតិ

    ព្យុះទីហ្វុងឈ្មោះ «ឡេគីម៉ា» បានបោកបក់ចូលភាគអាគ្នេយ៍ប្រទេសចិនកាលពីព្រឹកថ្ងៃសៅរ៍ ទី១០ ខែសីហា ដោយនាំមកនូវភ្លៀងធំ និងខ្យល់បក់ខ្លាំង ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី បណ្តាលឱ្យដើមឈើរាប់ពាន់ដើមដួលរលំ និងបង្ខំឱ្យមនុស្សជាង ១លាននាក់ ជម្លៀសចេញពីលំនៅរបស់ពួកគេ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួបាននិយាយថា ព្យុះបិសាចនេះបានធ្វើឱ្យមានការបាក់ដីនៅពេលព្រឹកព្រលឹមនៅទីក្រុងវីនលីង ដែលមានកម្លាំង ១៨៧គីឡូម៉ែត្រ/ម៉ោង ហើយវាត្រូវបានគេរំពឹងថា នឹងបោកបក់នៅឆ្នេរខាងកើតឆ្ពោះទៅទីក្រុងស៊ាងហៃ។ ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថា មាននៅតំបន់ស៊ាងហៃ ក៏ដូចជាខេត្តភាគខាងកើតនៃខេត្តអានហ៊ួយ ហ្វូជៀន ជៀងស៊ូ និងហ្សេជាំង ហើយអាជ្ញាធរក៏បានព្រមានពីគ្រោះទឹកជំនន់ លំហូរភក់ និងការបាក់ដី ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនេះផងដែរ។ ក្នុងខេត្តហ្សេជាំងតែមួយមានជើងហោះហើរជិត ៣០០ ត្រូវបានលុបចោល ហើយសេវាកម្មដឹកជញ្ជូនតាមសាឡាង និងផ្លូវដែកត្រូវបានផ្អាកដើម្បីជាការប្រុងប្រយ័ត្ន។ មនុស្សជាងមួយភាគបួនក្នុងចំណោមប្រជាជន

    August 10, 2019
  • រថយន្ត

    វិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវេ (IIHS) បានសន្និដ្ឋានថា ពោងជង្គង់ផ្តល់អត្ថប្រយោជន៍សុវត្ថិភាពតិចតួចបំផុតដល់អ្នកបើកបរ និងអ្នកដំណើរនៅខាងមុខ។ ដើម្បីសិក្សាពីប្រសិទ្ធភាពនៃពោងជង្គង់ IIHS បានចងក្រងរបាយការណ៍គ្រោះថ្នាក់ សម្រាប់គ្រោះថ្នាក់ផ្នែកខាងមុខចំនួនជាង ៤០០ នៅទូទាំងរដ្ឋចំនួន ១៤ នៅសហរដ្ឋអាមេរិក។ បន្ទាប់មកពួកគេបានប្រៀបធៀបហានិភ័យនៃការរងរបួសនៅក្នុងយានយន្ត ដែលមានពោងជង្គង់ទៅនឹងយានយន្តដែលគ្មានពោងជង្គង់នេះ។ ហើយសម្រាប់ការសន្និដ្ឋានវិញ ពោងជង្គង់គឺមិនមានប្រយោជន៍អ្វីទេ។ ហើយនៅក្នុងការសាកល្បងត្រួតគ្នា តូចពោងសុវត្ថិភាពជង្គង់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃការរងរបួសជើងក្រោម និងការរងរបួសឆ្អឹងភ្លៅខាងស្តាំ ទោះបីជាហានិភ័យនៃការរងរបួសក្បាលត្រូវបានកាត់បន្ថយបន្តិចក៏ដោយ។ ពោងសុវត្ថិភាពមិនមានប្រសិទ្ធិភាពលើវិធានការណ៍នៃការរងរបួសនៅក្នុងការធ្វើតេស្តត្រួតស៊ីគ្នាកម្រិតមធ្យមនោះទេ។ លើសពីនេះទៀតការស៊ើបអង្កេតរបស់ IIHS បានរកឃើញថា ខណៈពេលដែលពោងការពារជង្គង់កាត់បន្ថយគ្រោះថ្នាក់ទូទៅពី ៧.៩ ភាគរយទៅ ៧.៤ភាគរយ វាគឺមិនគ្រប់គ្រាន់សម្រាប់សុវត្ថិភាពនោះទេ៕ អត្ថបទ៖ លីដា

    August 10, 2019
  • អន្តរជាតិ

    កេនយ៉ា៖ កាលពីពេលថ្មីៗនេះមានរឿងគួរឱ្យហួសចិត្តមួយ ដោយសារការប្រជុំជជែកដេញដោលគ្នាយ៉ាងក្តៅគគុកមួយ ត្រូវបានរំខានដោយក្លិនផោម នៅឯសន្និបាតប្រចាំតំបន់មួយរបស់ប្រទេសកាលពីថ្ងៃពុធ។ ក្នុងនោះផងដែរលោក Julius Gaya ដែលជាវាគ្មិនមួយរូបបាននិយាយទៅកាន់សមាជិកសភាថា៖ «វាគ្មិនកិត្តិយសយើងម្នាក់បានបំពុលខ្យល់អាកាស ហើយខ្ញុំដឹងថាគាត់ជានរណា»។ ប៉ុន្តែសមាជិកដែលគាត់បានចោទប្រកាន់បានតបមកវិញថា មិនមែនជាគាត់នោះទេ ព្រោះគាត់មិនអាចធ្វើរឿងបែបនេះ នៅចំពោះមុខសហសេវិករបស់គាត់បានទេ។ យ៉ាងណាក៏ដោយវាគ្មិនសភាម្នាក់ទៀតលោក Edwin Kakach ក៏បានណែនាំសមាជិកទាំងអស់ឱ្យដើរចេញទៅខាងក្រៅ និងឈប់សម្រាកមួយភ្លែតសិន ដើម្បីឱ្យក្លិនស្អុយនោះបាត់ទៅវិញ។ របាយការណ៍ក៏បានឱ្យដឹងផងដែរថា លោក Edwin Kakach បានស្នើសុំឱ្យមន្រ្តីនាំយក Air freshener មកដាក់ក្នុងកន្លែងប្រជុំ ដើម្បីឱ្យខ្យល់ក្លិនស្រស់ថ្លាឡើងវិញ។ គាត់បាននិយាយថា៖ «ជាក្លិនអ្វីក៏ដោយឱ្យតែមានសល់នៅក្នុងការិយាល័យ មិនថាវាជាវ៉ានីឡា ឬស្ត្រប៊ឺរី។

    August 10, 2019
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយថា ជនសង្ស័យដែលត្រូវបានចោទប្រកាន់ថា បានសម្លាប់មនុស្ស ២២នាក់ នៅឯផ្សារ Walmart ក្នុងទីក្រុង El Paso រដ្ឋ Texas បានសារភាពថា ខ្លួនពិតជាបានផ្តោតគោលដៅទៅលើប្រជាជនម៉ិចស៊ីកូ។ ហើយឧក្រិដ្ឋកម្មនេះត្រូវបានគេជឿថា ជាការបាញ់ប្រហារដ៏សាហាវបំផុតប្រឆាំងនឹងពួកឡាទីណូនៅសហរដ្ឋអាមេរិកក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ហើយវាត្រូវបានជម្រុញដោយ «ការរើសអើងជាតិសាសន៍»។ ការបាញ់ប្រហារបានកើតឡើងប៉ុន្មានម៉ោង មុនពេលការបាញ់ប្រហារដ៏ធំមួយផ្សេងទៀតនៅ Dayton ក្នុងរដ្ឋ Ohio។ ឧប្បត្តិហេតុទាំងពីរនេះបានជំរុញឱ្យមានការជជែកវែកញែកថ្នាក់ជាតិអំពីច្បាប់កាំភ្លើង ដោយគណបក្សសាធារណរដ្ឋបានបង្ហាញថា ពួកគេអាចបើកចំហ ដើម្បីរឹតបន្តឹងការត្រួតពិនិត្យលើប្រវត្តិរូបអ្នកទិញ។ មន្ត្រីសហព័ន្ធនិយាយថា ពួកគេកំពុងពិចារណាការចោទប្រកាន់ឧក្រិដ្ឋកម្មប្រឆាំងនឹងជនល្មើស Patrick Crusius ដែលអាចប្រឈមនឹងទោសប្រហារជីវិតប្រសិនបើត្រូវបានរកឃើញថា មានពិរុទ្ធពីបទឃាតកម្មដ៏ធំនេះ៕ អត្ថបទ៖ លីដា

    August 10, 2019
  • អន្តរជាតិ

    អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់មីស៉ីលមិនស្គាល់អត្តសញ្ញាណចំនួន ២គ្រាប់ ចូលសមុទ្រជប៉ុនទៀតហើយ នៅព្រឹកថ្ងៃសៅរ៍នេះ។ ពួកគេនិយាយថា មីស៉ីលត្រូវបានគេបាញ់ចេញពីក្បែរ Hamhung ក្នុងខេត្ត South Hamgyong នៅភាគខាងកើតនៃប្រទេស ហើយខាងយោធាកូរ៉េខាងត្បូងកំពុងស៊ើបអង្កេតស្ថានការណ៍នេះ។ ហើយវាជាការបាញ់សាកល្បងមីស៉ីលលើក ទី៥ ដោយកូរ៉េខាងជើង ចាប់តាំងពីខែកក្កដា។ ក្រសួងការពារជាតិជប៉ុននិយាយថា គេមិនទាន់បានបញ្ជាក់ថា តើគ្រាប់មីស៉ីលទាំងនោះហោះចូលទឹកដីជប៉ុន ឬតំបន់សេដ្ឋកិច្ចផ្តាច់មុខនោះទេ។ មន្រ្តីយោធាអាមេរិកម្នាក់បានប្រាប់ NHK ថា ពួកគេដឹងអំពីរបាយការណ៍នេះ ហើយកំពុងតាមដានស្ថានការណ៍ដូចគ្នា។ គួរឱ្យដឹងដែរថា កូរ៉េខាងជើងប្រឆាំងដាច់ខាតចំពោះសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ បន្ទាប់ពីការបាញ់បង្ហោះកាលពីថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា មេដឹកនាំលោក គីម ជុងអ៊ុន

    August 10, 2019
  • អន្តរជាតិ

    ប្រទេសចិនបានប្រកាសអាសន្នភ្លើងក្រហម និងបានផ្អាកសេវាកម្មរថភ្លើងរាប់សិបគ្រឿង ខណៈដែលឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសនេះ នឹងត្រូវប្រឈមជាមួយនឹងព្យុះទីហ្វុងឡេគីម៉ា (Typhoon Lekima) ។ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ព្យុះនេះមានល្បឿនខ្យល់ ២១៥គីឡូម៉ែត្រ/ម៉ោង ដែលធ្វើឱ្យវាត្រូវបានគេចាត់ទុកថា ជាប្រភេទ category 4 មានន័យថា វាជាព្យុះសង្ឃរាដែលខ្លាំងជាងគេលំដាប់ ទី២ នៅក្នុងមាត្រដ្ឋាន Saffir–Simpson ។ ហើយវាក៏កំពុងមានចលនានៅឯភាគពាយព្យ ក្នុងល្បឿន ២៦គីឡូម៉ែត្រ/ម៉ោង ។ ព្យុះនេះបច្ចុប្បន្នស្ថិតនៅជិតចុងខាងជើងនៃកោះតៃវ៉ាន់ ហើយគ្រោងនឹងវាយប្រហារខេត្តហ្សេជាំងនៅឆ្នេរសមុទ្រភាគខាងកើតប្រទេសចិន នៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងស្រុក) ។ ពេលដែលវាវាយប្រហារទៅលើឆ្នេរសមុទ្រភាគខាងកើត វាត្រូវបានគេរំពឹងថា នឹងប្រែជាប្រភេទ category 2

    August 9, 2019
  • បច្ចេកវិទ្យា

    បើយោងតាមរបាយការណ៍នៅក្នុងកាសែត Wall Street Journal កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា ហ្វេសប៊ុកកំពុងផ្តល់ប្រាក់រាប់លានដុល្លារដល់អ្នកបោះពុម្ពផ្សាយព័ត៌មាន ដើម្បីសុំសិទ្ធិមាតិការបស់ពួកគេ ហើយបញ្ចូលវានៅក្នុងផ្នែកពិសេសនៃបណ្តាញសង្គមមួយនេះ។ របាយការណ៍ដែលដកស្រង់ប្រភពអនាមិកបាននិយាយថា នាយកប្រតិបត្តិហ្វេសប៊ុកបានជះលុយទៅឱ្យអ្នកបោះពុម្ពផ្សាយព័ត៌មានរួមមាន៖ ទីភ្នាក់ងារ Bloomberg, កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍, សារព័ត៌មាន ABC និងក្រុមហ៊ុន Dow Jones ដែលជាមេរបស់ Wall Street Journal ។ របាយការណ៍បាននិយាយថា ប្រធានប្រតិបត្តិហ្វេសប៊ុកបាននិយាយថា ពួកគេនឹងមានឆន្ទៈក្នុងការចំណាយរហូតដល់ ៣លានដុល្លារ/ឆ្នាំ សម្រាប់សិទ្ធិទទួលបានអត្ថបទមកផ្សាយបន្ដ។ WSJ ក៏បានបន្ថែមថា អត្ថបទនឹងត្រូវបានបញ្ចូលទៅក្នុងផ្នែកពិសេសមួយនៅក្នុងហ្វេសប៊ុកទាក់ទងនឹងព័ត៌មាន ដែលក្រុមហ៊ុនសង្ឃឹមថា នឹងដាក់បង្ហាញនៅចុងឆ្នាំនេះ។

    August 9, 2019