- autoadmin
- អន្តរជាតិ
ទីភ្នាក់ងារដឹកអ្នកដំណើរ និងអាកាសចរណ៍រុស្ស៊ី Rosaviatsia បានឱ្យដឹងថា នៅពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា នេះមានយន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ីមួយគ្រឿង បានចុះចតជាបន្ទាន់នៅក្នុងចម្ការពោតជិតរដ្ឋធានីមូស្គូ បន្ទាប់ពីមានហ្វូងបក្សីចូលក្នុងម៉ាស៊ីនស្លាបទាំងសងខាងរបស់វា។ យន្តហោះម៉ូដែល Airbus 321 របស់ក្រុមហ៊ុនអាកាសចរណ៍ Ural Airlines ដែលមានផ្ទុកអ្នកដំណើរចំនួន ២៣៣នាក់ បានចេញដំណើរពីក្រុង Zhukovskiy ទៅក្រុង Simferopol នៃតំបន់ Crimea។ ទីភ្នាក់ងារនោះបាននិយាយថា មនុស្សត្រូវបានជម្លៀសចេញពីយន្តហោះ ហើយមានមនុស្ស ៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារមានរងរបួសស្រាល។ របាយការណ៍បាននិយាយថា ហ្វូងបក្សីបានជាប់ក្នុងម៉ាស៊ីន ដែលធ្វើឱ្យម៉ាស៊ីនគាំង ហើយក្រុមយានិកក៏សម្រេចចិត្តចុះចតទាំងកណ្ដាលចម្ការពោត
August 15, 2019 - អន្តរជាតិ
សមាជិកប៉ូលីសប្រដាប់អាវុធប្រជាជនចិន (PAP) រាប់ពាន់នាក់ អាចត្រូវបានគេមើលឃើញថា កំពុងធ្វើសមយុទ្ធ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា នៅឯពហុកីឡដ្ឋានកីឡាមួយក្នុងទីក្រុងសិនជិន ខណៈដែលក្រសួងការបរទេសអាមេរិកបានសម្តែងការព្រួយបារម្ភថា ពួកគេអាចត្រូវបានដាក់ពង្រាយនៅតាមព្រំដែនទីក្រុងហុងកុង ដើម្បីបំបែកក្រុមអ្នកតវ៉ាដែលកំពុងធ្វើឱ្យទីក្រុងនេះពុះកញ្ជ្រោល។ ប៉ុន្តែអ្នកការទូតលោកខាងលិច និងអាស៊ីនៅហុងកុងបាននិយាយថា ទីក្រុងប៉េកាំងមិនមានបំណងក្នុងការរំកិលកងទ័ពរំដោះប្រជាជនប្រជាជន ឬប៉ូលីសប្រដាប់អាវុធប្រជាជនចិន ទៅហុងកុងនោះទេ។ អ្នកយកព័ត៌មានរ៉យទ័របាននិយាយថា នៅថ្ងៃព្រហស្បតិ៍នេះ ពួកគេបានឃើញកងកម្លាំងបុរស កំពុងធ្វើធ្វើសមយុទ្ធនៅក្នុងពហុកីឡាដ្ឋាន ដោយមានទាំងការស្រែក និងការផ្លុំកញ្ចែ។ ពហុកីឡាដ្ឋាននេះនៅជាប់នឹងតំបន់លក់រាយ ហើយអ្នកទិញឥវ៉ាន់នៅជិតនោះ ក៏កំពុងដើរទៅដើរមកនៅជុំវិញតំបន់នោះផងដែរ ទោះបីជាច្រកចូលទៅកាន់កីឡដ្ឋានត្រូវបានបិទក៏ដោយ។ ចំណតរថយន្តនៅពហុកីឡាដ្ឋានត្រូវបានបំពេញដោយយាន ដែលមានលាបពណ៌ងងឹតជាង ១០០គ្រឿង រួមមានរថយន្ដដឹកកងទ័ព រថពាសដែក ឡានក្រុង និង
August 15, 2019 - អន្តរជាតិ
យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ទស្សនាបាល់ទាត់ជាមួយ ដៃគូ/មិត្តភក្តិ របស់អ្នកអាចធ្វើឱ្យចង្វាក់បេះដូងរបស់អ្នកមានកំណើនល្អ ដូចជាការដើរហាត់ប្រាណអីចឹងដែរ។ ដោយអ្នកស្រីបណ្ឌិត Andrea Utley ដែលជាអ្នកដឹកនាំការសិក្សានេះបាននិយាយថា នៅពេលដែលអ្នកអបអរគ្រាប់បាល់ ដែលសុតបញ្ចូលដោយក្រុមដែលអ្នកចូលចិត្ត វាធ្វើឱ្យចង្វាក់បេះដូងកើនឡើង ដូចជាការហាត់ប្រាណសរសៃឈាមបេះដូងកម្រិតមធ្យមផងដែរ។ ហេតុផលនេះហើយ ដែលវាល្អសម្រាប់សុខភាព ប៉ុន្តែភាពល្អនេះក៏អាស្រ័យលើក្រុមដែលអ្នកកំពុងគាំទ្រផងដែរ ថាតើពួកគេកំពុងឈ្នះ ឬចាញ់។ ការសិក្សានេះធ្វើឡើងដោយសាកលវិទ្យាល័យ Leeds និងបានអនុវត្តលើអ្នកគាំទ្ររបស់ក្លឹប Leeds United ចំនួន ២៥នាក់ នៅពេលដែលពួកគេបានទៅទស្សនាការប្រកួតចុងក្រោយ នៃរដូវកាលឆ្នាំ ២០១៩/២០ របស់ក្លឹប។ ដោយក្នុងអំឡុងពេលនៃការប្រកួតទាំងបីចុងក្រោយ ចង្វាក់បេះដូង
August 15, 2019 - រថយន្ត
កាលពីរាត្រីថ្ងៃពុធម្សិលមិញ ក្រុមហ៊ុន Kia បានដាក់បង្ហាញនូវរថយន្តចំណូលថ្មីម៉ាក Mohave នៅឯប្រទេសកូរ៉េខាងត្បូង។ វាជាប្រភេទ SUV ខ្នាតមធ្យម ដែលវាជាការកែប្រែលម្អចេញពីម៉ូដែល Borrego ដែលជាម៉ូដែលលក់ដាច់បំផុតមួយនៅទីផ្សារអាមេរិកកាលពីមួយទសវត្សរ៍មុន។ មិនមានការចង្អុលបង្ហាញណាមួយដែលថា Mohave គឺទុកបម្រុងសម្រាប់លក់ក្នុងស្រុក (កូរ៉េ) នោះទេ ប៉ុន្តែបើសង្កេតមើលទៅទីផ្សាររថយន្តប្រភេទ Crossovers និង SUVs សព្វថ្ងៃនេះ វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេដែលថា Kia នឹងដាក់លក់វានៅទីផ្សារអន្តរជាតិ។ ចំពោះការរចនារបស់ Mohave យើងឃើញថា វាបំពាក់ដោយយ៉ាន់ស្ព័រ ៦កាំ (six-lug wheel) ដែលមានន័យថា វារឹងមាំ
August 15, 2019 - អន្តរជាតិ
ប៉ូលីសបាននិយាយថា យ៉ាងហោចណាស់មន្រ្តីប៉ូលីស ៦នាក់ ត្រូវរងរបួស នៅក្នុងការប្រឈមមុខដាក់គ្នាយ៉ាងយូរ និងបន្តបន្ទាប់ នៅក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ ប៉ូលីសបាននិយាយថា មន្រ្តីពីរនាក់ និងមនុស្ស ៤នាក់ ផ្សេងទៀត ដែលបានជាប់នៅក្នុងអាគារជាមួយខ្មាន់កាំភ្លើងត្រូវបានរួចចេញមកវិញ ក្នុងរយៈពេលរាប់ម៉ោងក្រោយមក ប៉ុន្តែការប្រឈមមុខដាក់គ្នានៅតែបន្តរហូតដល់ពេលយប់។ ប៉ូលីសបានព្យាយាមបញ្ចុះបញ្ចូលជាមួយជនសង្ស័យ ដើម្បីឱ្យរូបគេចុះចាញ់ ហើយមិនបង្កឱ្យមានកាខូចខាតច្រើនជាងនេះ និងសន្យាថាមិនធ្វើឱ្យគេមានរបួសនោះទេ។ របាយការណ៍ក៏បានឱ្យដឹងដែរថា ជនសង្ស័យថែមទាំងបាន livestream សកម្មភាពរបស់ខ្លួន អំឡុងពេលមានការតតាំងជាមួយប៉ូលីសទៀតផង។ ប៉ុន្តែយ៉ាងណាក៏ដោយក្នុងហេតុការណ៍នេះមិនមាននរណាម្នាក់រងរបួសធ្ងន់ធ្ងរទេ ហើយក្រុមប៉ូលីសទាំង ៦នាក់ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ៕ អត្ថបទ៖ លីដា
August 15, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុន ZeroAvia ដែលមានមូលដ្ឋាននៅ California គឺកំពុងបង្កើតប្រព័ន្ធជំរុញកោសិកាឥន្ធនៈ (ប្រពន្ធ័ប្រើប្រាស់ចំហាយទឹក និង អ៊ីដ្រូសែន) សម្រាប់ឧទ្ធម្ភាគចក្រ ហើយបានអះអាងថា ពួកគេកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ម៉ាស៊ីននេះនឹងត្រៀមសម្រាប់ផលិតកម្មនៅឆ្នាំ ២០២២ ហើយនឹងត្រូវបានប្រើប្រាស់ជាលក្ខណៈក្នុងតំបន់។ ZeroAvia គ្រោងនឹងផ្តល់ជូននូវម៉ាស៊ីនកោសិកាឥន្ធនៈរបស់ខ្លួន ទៅដល់ក្រុមហ៊ុនផលិតយន្តហោះ និងប្រតិបត្តិករពាណិជ្ជកម្មចាប់ផ្តើមពី ឆ្នាំ២០២២ តទៅ។ ហើយនៅក្នុងជំហានដំបូងពួកគេនឹងដាក់ការហោះហើរ ក្នុងចម្ងាយរហូតដល់ ៥០០ម៉ាយ ឬ ៨០០គីឡូម៉ែត្រ និងមានកាប៊ីនអង្គុយពី ១០ ទៅ ២០កៅអី។ អាចនិយាយបានថា វាជាជោគជ័យមួយក្នុងការបង្កើតឧទ្ធម្ភាគចក្រ ដែលប្រើប្រាស់កោសិកាឥន្ធនៈនេះ ព្រោះវាជាបច្ចេកវិទ្យាដែលមិនបំផ្លាញបរិស្ថាននោះទេ។ ប៉ុន្តែសម្រាប់ព័ត៌មានលម្អិតអំពីគ្រឿងម៉ាស៊ីន
August 15, 2019 - អន្តរជាតិ
ជាមួយនឹងការខិតជិតមកដល់នៃព្យុះត្រូពិក Krosa សេចក្តីណែនាំអំពីការជម្លៀសចេញត្រូវបានចេញផ្សាយ ហើយគ្រោះអាសន្ននេះគឺស្ថិតនៅក្នុងកម្រិត ៤ នៅលើមាត្រដ្ឋាន ៥ ដែលមានន័យថា ប្រជាជនគួរតែភៀសខ្លួនទៅដីដែលមានសុវត្ថិភាពជាងមុន សម្រាប់ប្រជាជនជាង ២៧០,០០០គ្រួសារ ឬ ប្រហែល ៥៨០,០០០នាក់ នៅក្នុងតំបន់ដែលនឹងរងគ្រោះទាំងនោះ។ ព្យុះត្រូពិក Krosa ត្រូវបានគេឱ្យដឹងថា មានល្បឿន ១០៨គីឡូម៉ែត្រ/ម៉ោង ។ ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសជប៉ុនបានលុបចោលជើងហោះហើរក្នុងស្រុកចំនួន ៦៧៩ សម្រាប់ថ្ងៃព្រហស្បតិ៍នេះ ដោយសារតែព្យុះត្រូពិកកំពុងបោកបក់ឆ្ពោះទៅភាគខាងលិចប្រទេសជប៉ុន។ ជើងហោះហើរតភ្ជាប់អាកាសយានដ្ឋានហានដារបស់ទីក្រុងតូក្យូ និងព្រលានយន្តហោះនៅភាគខាងលិចប្រទេសជប៉ុន ភាគច្រើនត្រូវបានលុបចោល។ ក្រុមហ៊ុនអាកាសចរណ៍និយាយថា ពួកគេអាចនឹងលុបចោលជើងហោះហើរបន្ថែមទៀតអាស្រ័យលើចលនាព្យុះ។ ពួកគេកំពុងអំពាវនាវដល់អ្នកដំណើរឱ្យពិនិត្យមើលព័ត៌មានចុងក្រោយអំពីជើងហោះហើររបស់ពួកគេ៕ អត្ថបទ៖ លីដា
August 15, 2019 - អន្តរជាតិ
ចិន៖ ថ្មីៗនេះមានការលេចចេញនូវរូបភាពផ្កាយរណប និងវីដេអូមួយចំនួន ដែលបង្ហាញឱ្យឃើញនូវរថយន្តយោធារាប់រយគ្រឿងរបស់ចិនដីគោក កំពុងប្រមូលផ្តុំគ្នានៅឯពហុកីឡាដ្ឋានមួយ ជាប់ព្រំប្រទល់ក្រុងហុងកុង។ នេះវាមានន័យថា ក្រុងប៉េកាំងនឹងមិននៅស្ងៀមចំពោះចលាចល នៅក្នុងទីក្រុងហុងកុងនោះទេ ពួកគេអាចនឹងប្រើវិធានការបង្រ្កាបយ៉ាងតឹងរ៉ឹងទៅលើក្រុមបាតុករហុងកុង។ ព័ត៌មាននេះកើតឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋជាច្រើនរបស់ចិនបានបញ្ចេញវីដេអូ ដើម្បីបង្ហាញរថក្រោះ និងរថយន្ដដឹកយោធា ដែលត្រូវបានគេចល័តទៅទីក្រុងសិនជិន ដែលមានព្រំប្រទល់ ២២គីឡូម៉ែត្រ ជាប់ជាមួយហុងកុង។ ចំណែកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បាននិយាយថា ខ្លួនមានការព្រួយបារម្ភចំពោះស្ថានការណ៍នៅហុងកុងយ៉ាងខ្លាំង ហើយលោកជំរុញឱ្យទីក្រុងប៉េកាំងគោរពនូវស្វ័យភាពទឹកដីនេះ ខណៈការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅតែបន្ដជាប់គ្នារាប់ខែនៅហុងកុង។ ប៉ុន្តែយ៉ាងណាក៏ដោយប្រទេសចិនមិនសប្បាយចិត្តចំពោះការលូកដៃរបស់អាមេរិកនោះទេ ដោយចិនបាននិយាយថា អាមេរិកបានលូកដៃចូលរឿងផ្ទៃក្នុងគ្រួសារគេ។ គួរឱ្យដឹងដែរថា នៅក្នុងការប៉ះទង្គិចគ្នាចុងក្រោយបង្អស់កាលពីម្សិលមិញ ប៉ូលីសហុងកុងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុកររាប់រយនាក់ ដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានីយ៍ប៉ូលីសនៅក្នុងតំបន់ប្រជាជន Sham Shui
August 15, 2019 - អន្តរជាតិ
កាលពីពេលថ្មីនេះៗបុរសម្នាក់មកពីប្រទេសថៃបានស្លាប់ បន្ទាប់ពីគាត់បានផឹកស្រាពេលកំពុងបរិភោគទុរេន ហើយគាត់បដិសេធមិនព្រមស្តាប់មិត្តភក្តិរបស់គាត់ ដែលបានណែនាំគាត់មិនឱ្យញ៉ាំទុរេនពេលផឹកស្រានោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៦ និង ៣០នាទីព្រឹក ថ្ងៃទី ១៤ ខែសីហា។ បុរសរងគ្រោះគាត់មានអាយុ ៤៨ឆ្នាំ ត្រូវបានគេរកឃើញដេកស្លាប់នៅតាមបណ្តោយផ្លូវ Sukhumvit ក្រុង Pattaya ដោយអង្គុយលើកៅអីទាំងអាក្រាតកាយ ហើយគាត់អាចនឹងបានស្លាប់ប្រហែល ៥ម៉ោងមុន។ នៅជិតខ្លួនរបស់សាកសពគេឃើញមាន ដបទទេ និងប្រអប់ស្នោមួយ ដែលមានទុរេននៅក្នុងនោះ។ យ៉ាងណាមិញតាមសម្ដីរបស់មិត្តគាត់ ដែលមានឈ្មោះថា Peng បានបង្ហើបថា ពួកគេទាំងពីរមានទម្លាប់ចេញទៅរើសអេតចាយជាមួយគ្នារាល់ថ្ងៃ ប៉ុន្តែនៅថ្ងៃទី១៣ ខែសីហា ជនរងគ្រោះគាត់ចង់ហូបទុរេន និងស្រា ហើយមិត្តរបស់គាត់
August 14, 2019 - អន្តរជាតិ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ឥណ្ឌា និងចិន លែងជាប្រទេស «កំពុងអភិវឌ្ឍន៍» ហើយ ប៉ុន្តែពួកគេកំពុង «ទាញយកផលប្រយោជន៍» ពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្រោមស្លាកថាប្រទេសកំពុងអភិវឌ្ឍន៍នេះ ហើយលោកនឹងមិនអនុញ្ញាតឱ្យរឿងនេះវាកើតឡើងទៀតទេ។ លោក ត្រាំ ដែលប្រកាន់យកគោលនយោបាយ «អាមេរិកមុនគេ» បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះប្រទេសឥណ្ឌា ចំពោះការយកពន្ធលើផលិតផលយ៉ាងច្រើនរបស់អាមេរិក ហើយបានចាត់ទុកប្រទេសនេះជា «ស្តេចពន្ធគយ»។ ហើយចំណែកបច្ចុប្បន្នវិញ សហរដ្ឋអាមេរិក និងចិនកំពុងជាប់ទាក់ទងនឹងសង្គ្រាមពាណិជ្ជកម្មដ៏គួរឱ្យធុញទ្រាន់ បន្ទាប់ពីលោក ត្រាំ បានដាក់ពន្ធគយលើទំនិញចិន ហើយទីក្រុងប៉េកាំងបានសងសឹកវិញទៅវិញទៅមក។ កាលពីដើមខែកក្កដា លោក ត្រាំ
August 14, 2019









