autoadmin
  • រថយន្ត

    ក្រុមហ៊ុន Porsche បានប្រកាសកាលពីថ្ងៃច័ន្ទថា ក្រុមហ៊ុននេះនឹងបញ្ចូលកម្មវិធី Apple Music ទៅក្នុងរថយន្តស្ព័រ Taycan ដែលជារថយន្តថាមពលអគ្គីសនីដំបូងបង្អស់របស់ខ្លួន ហើយសេវាកម្មផ្សាយតន្ត្រីមួយនេះនឹងផ្តល់ជូនជាកម្មវិធីដាច់ដោយឡែកមួយទៅឱ្យវា។ សេចក្តីប្រកាសនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងចុងក្រោយ របស់ក្រុមហ៊ុន Porsche ក្នុងការផ្តោតលើការកម្សាន្តឌីជីថលនៅក្នុងយានយន្ត ក៏ដូចជាការសហការរបស់ខ្លួនជាមួយក្រុមហ៊ុន Apple ។ ការរួមបញ្ចូល Apple Music ជាមួយនឹង Taycan អាចជាប្រធានបទយ៉ាងក្តៅគគុក ខណៈដែលវានឹងត្រៀមបង្ហាញវត្តមានជាផ្លូវការឆាប់ៗ។ យ៉ាងណាក៏ទំនាក់ទំនងរវាង Apple និង Porsche នឹងមិនបញ្ចប់នៅត្រឹមហ្នឹងទេ។ ដោយលោក Klaus Zellmer នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តបានប្រាប់ TechCrunch

    August 20, 2019
  • អន្តរជាតិ

    វៀតណាម៖ សាកលវិទ្យាល័យ Ton Duc Thang នៅទីក្រុងហូជីមិញ បានក្លាយជាសាកលវិទ្យាល័យដំបូងបង្អស់របស់វៀតណាម ដែលបានឈរក្នុងចំណាត់ថ្នាក់កំពូលទាំង ១,០០០ របស់ពិភពលោក ដោយចំណាត់ថ្នាក់សាកលវិទ្យាល័យ The Academic Ranking of World Universities ឬ Shanghai Ranking ។ Ton Duc Thang ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ៩០១ ដែលត្រូវបានចុះបញ្ជីកាលពីសប្តាហ៍មុន។ កាលពីឆ្នាំមុនសាកលវិទ្យាល័យ Ton Duc Thang ក៏បានទទួលវិញ្ញាបនប័ត្របញ្ជាក់កម្រិតផ្កាយបួន ពីប្រព័ន្ធវាយតម្លៃសាកវិទ្យាល័យ QS

    August 20, 2019
  • អន្តរជាតិ

    តាមច្បាប់ថ្មីការជក់បារីនៅផ្ទះអាចចាត់ទុកថា «ជាអំពើហិង្សាក្នុងគ្រួសារ» ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកដែលរស់នៅក្រោមដំបូលតែមួយ។ ទោះបីវាមិនមែនជាបម្រាមពេញលេញ ១០០% ក៏ដោយ ប៉ុន្តែវាអាចឱ្យសមាជិកគ្រួសារណាម្នាក់ ដាក់ពាក្យបណ្តឹងនៅមណ្ឌលការពារគ្រួសារក្នុងតំបន់ ដែលបន្ទាប់មកនឹងត្រូវបញ្ជូនរឿងក្ដីបន្តទៅប្រព័ន្ធយុត្តិធម៌។ ចំណែកការពិន័យចំពោះអ្នកដែលត្រូវបានរកឃើញថា មានពិរុទ្ធ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ។ វាជាវិធានការណ៍បង្កើតការប្រឆាំងនឹងការជក់បារី ដែលត្រូវបានអនុម័តក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីកាត់បន្ថយបញ្ហាសុខភាពទាក់ទងនឹងការជក់បារី ដែលត្រូវបានអនុវត្តដោយមានលទ្ធផលមិនស្មើគ្នា។ វិធានការណ៍ផ្សេងទៀតរួមមានការហាមឃាត់ការជក់បារីទាំងក្នុង និងក្រៅអាកាសយានដ្ឋានអន្តរជាតិ (ការផាកពិន័យគឺ ៥,០០០បាត ឬ ១៦០ដុល្លារ) និងនៅជិតរាល់ច្រកចូលអាគារផងដែរ៕ អត្ថបទ៖ លីដា

    August 20, 2019
  • អន្តរជាតិ

    ថៃ៖ យោងទៅតាមសារព័ត៌មាន Mirror បានឱ្យដឹងថា ស្ត្រីជនជាតិថៃម្នាក់ឈ្មោះ Kanchana Srisung អាយុ​ ២៥ឆ្នាំ បានជួលឃាតករ ២នាក់ ដើម្បីធ្វើឃាតម្តាយរបស់ខ្លួន ដើម្បីឱ្យនាងអាចទទួលមរតកទ្រព្យសម្បត្តិដែលបន្សល់ពីម្ដាយ ហើយចង់ប្រើវាខ្លះដើម្បីធានាមិត្តប្រុសចេញពីពន្ធនាគារ។ រឿងរ៉ាវកើតឡើងកាលពីថ្ងៃទី ២២ ខែមិថុនា នៅពេលម្តាយរបស់នាង ដែលមានអាយុ ៥៥ឆ្នាំ កំពុងធ្វើដំណើរទៅផ្ទះដោយជិះកង់ ស្រាប់តែភ្លាមៗគាត់ត្រូវបានគេបាញ់ចំទ្រូង។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ហើយបន្ទាប់ពីគាត់សន្លប់អស់រយៈពេលជាងមួយខែ គាត់ក៏បានដឹងខ្លួនឡើងវិញ និងបានរាយការណ៍រឿងនេះទៅប៉ូលីស។ ក្នុងអំឡុងពេលនៃការស៊ើបអង្កេតរបស់ពួកគេ ប៉ូលីសបានរកឃើញថា កូនស្រីរបស់គាត់នាង Kanchana មានទំនាក់ទំនងជាមួយពួកឃាតករ។ វាហាក់ដូចជានាង Kanchana បានយល់ព្រមជួលឃាតករក្នុងតម្លៃ

    August 20, 2019
  • បច្ចេកវិទ្យា

    អ្នកនិយមលេងអ៊ីនធឺណិតរបស់ប្រទេសចិនកំពុងអំពាវនាវឱ្យក្រុមហ៊ុន Huawei ចេញមកសុំទោស និងគំរាមធ្វើពហិការ បន្ទាប់ពីក្រុមហ៊ុននេះបានចុះបញ្ជីថា តៃវ៉ាន់ជាប្រទេសមួយ នៅក្នុងការកំណត់ទូរស័ព្ទរបស់ពួកគេ។ អ្នកប្រើប្រាស់ទូរស័ព្ទ Huawei បានរកឃើញថា នៅពេលដែលអ្នកប្រើប្រាស់ជ្រើសយកភាសាចិនសាមញ្ញ ហើយចូលទៅក្នុងការកំណត់តំបន់ពេលវេលា (time zone) នៃស្មាតហ្វូន តៃវ៉ាន់នឹងត្រូវបានចុះបញ្ជីជា «តៃប៉ិ (ចិន)» ប៉ុន្តែវាត្រូវបានចុះបញ្ជីជា «តៃប៉ិ (តៃវ៉ាន់)» នៅពេលដែលស្មាតហ្វូនបានជ្រើសយកភាសាប្រពៃណី​។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្ហាញពីការខឹងសម្បាររបស់ពួកគេ ហើយបានទាមទារឱ្យក្រុមហ៊ុនធ្វើការសុំទោស។ អ្នកខ្លះថែមទាំងគំរាមធ្វើពហិការក្រុមហ៊ុន Huawei តាមរយៈ hashtag ដែលត្រូវបានគេរាយការណ៍ថា ត្រូវបានលុបចេញពីប្រព័ន្ធផ្សព្វផ្សាយសង្គមរួចហើយ។ ជាលទ្ធផលក្រុមហ៊ុន Huawei បានផ្លាស់ប្តូរការកំណត់

    August 20, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Twitter Inc និងក្រុមហ៊ុន Facebook Inc បានផ្អាកគណនីអ្នកប្រើប្រាស់ជាច្រើន ដែលពួកគេជឿថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការប្រឆាំងនឹងអ្នកតវ៉ានៅហុងកុង ហើយនេះជាលើកទីមួយ ដែលក្រុមហ៊ុនបានចង្អុលបង្ហាញថា ចិនជាប្រភពនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត។ Twitter បាននិយាយថា ខ្លួនបានផ្អាកគណនីចំនួន ៩៣៦ ដោយសារគណនីទាំងនេះហាក់ដូចជាការខិតខំប្រឹងប្រែងដែលគាំទ្រដោយរដ្ឋ មានប្រភពដើមនៅក្នុងប្រទេសចិន។ Twitter បាននិយាយថា គណនីទាំងនេះគ្រាន់តែជាគណនីសកម្មបំផុតនៃយុទ្ធនាការនេះ ហើយមានគណនីប្រមាណ ២០០,០០០គណនី ត្រូវបានពួកគេបញ្ឈប់ មុនពេលពួកអ្នកប្រើប្រាស់ទាំងនោះចេញសកម្មភាព។ ចំណែក Facebook ក៏បាននិយាយថា ខ្លួនបានលុបគណនី និងទំព័រជាង ១,០០០ ចេញពីបណ្តាញសង្គមរបស់ខ្លួន បន្ទាប់ពីទទួលបានជំនួយពី

    August 20, 2019
  • បច្ចេកវិទ្យា

    គេហទំព័រ The Verge នៅថ្ងៃអង្គារ ទី២០ ខែសីហានេះ បានឱ្យដឹងថា សហរដ្ឋអាមេរិកទំនងជានឹងត្រូវពន្យារពេលលើការដាក់បម្រាម ១០០ភាគរយ ទៅលើរាល់ជំនួញទាំងឡាយណា ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនយក្ស Huawei ជាថ្មីម្ដងទៀត បន្ទាប់ពីការពន្យារពេលចាស់ត្រូវផុតកំណត់នៅថ្ងៃនេះ។ អាមេរិកអាចនឹងពន្យារពេល ៩០ថ្ងៃ បន្ថែមទៀត ដើម្បីទុកពេលឱ្យក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុកតាមតំបន់ដាច់ស្រយាល ប្តូរការប្រើប្រាស់ឧបករណ៍របស់ពួកគេ ចេញពីផលិតផលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ។ គួររំលឹកដែរថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្តួចផ្តើមដាក់ការហាមឃាត់ទៅលើក្រុមហ៊ុន Huawei កាលពីខែឧសភា ជាមួយនឹងបទបញ្ជាប្រតិបត្តិមួយដែលដឹកនាំរដ្ឋបាលរបស់លោក ដើម្បីរឹតត្បិតការទិញ និងតំឡើងឧបករណ៍ទំនាក់ទំនងសំខាន់ៗពីក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ នៅក្នុងអ្វីដែលត្រូវបានប្រធានាធិបតីអាមេរិករូបនេះហៅថា «ជាសត្រូវបរទេស» របស់សហរដ្ឋអាមេរិក។ ការអនុវត្តពេញលេញនៃការហាមឃាត់ត្រូវបានពន្យារពេលម្ដងទៀតយ៉ាងឆាប់រហ័ស

    August 20, 2019
  • អន្តរជាតិ

    ពីមុនវាធ្លាប់ត្រូវបានគេស្គាល់ថា ជួយថែរក្សាពោះវៀនឱ្យមានសុខភាពល្អ ប៉ុន្តែឥឡូវនេះអ្នកវិទ្យាសាស្ត្របានរកឃើញថា គីមឈី អាចត្រូវបានប្រើដើម្បីបញ្ច្រាសការជ្រុះសក់។ ម្ហូបបែបកូរ៉េដែលមានស្ពៃក្តោប ខ្ទឹមបារាំង ខ្ទឹមស ទឹកត្រី និងគ្រឿងទេស លាយចូលគ្នាមួយនេះ ជាធម្មតាទទួលបានការពេញនិយមរួចទៅហើយពីអតិថិជន ដោយសារគុណសម្បតិ្តល្អរបស់វាសម្រាប់សុខភាព។ ប៉ុន្តែថ្មីៗនេះក្រុមស្រាវជ្រាវបានរកឃើញបន្ថែមថា គីមឈី អាចជួយឱ្យសក់កាន់តែក្រាស់ និងជួយបណ្ដុះសក់ថ្មីទៀតផង។ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Dankook ក្បែរទីក្រុងសេអ៊ូល បានសិក្សាលើបុរសចំនួន ២៣នាក់ ដែលខ្លះស្ថិតក្នុងដំណាក់កាលដំបូងនៃការជ្រុះសក់ និងខ្លះទៀតក្នុងភាពធ្ងន់ធ្ងរ។ ពួកគេត្រូវបានគេប្រាប់ឱ្យផឹកទឹកគីមឈី (kimchi drink) មុនពេលអាហារពេលព្រឹក និងពេលចូលគេង។ បន្ទាប់ពីផឹកបានមួយខែ ចំនួនសក់ជាមធ្យមបានកើនឡើងពីប្រហែល ៨៥-៩០ ក្នុងមួយសង់ទីម៉ែត្រការ៉េនៃស្បែកក្បាល ហើយបន្ទាប់មកកើនដល់

    August 20, 2019
  • អន្តរជាតិ

    ប្រទេសចិនបានប្រតិកម្មយ៉ាងខ្លាំងចំពោះផែនការរបស់អាមេរិក ក្នុងការលក់យន្តហោះចម្បាំង F-16 ទៅឱ្យកោះតៃវ៉ាន់។ ផែនការដែលបានបង្ហាញដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ពាក់ព័ន្ធនឹងការលក់យន្ដហោះជាង ៦០គ្រឿង ដែលមានតម្លៃ ៨ពាន់លានដុល្លារ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃច័ន្ទថា ទីក្រុងប៉េកាំងបានដាក់ពាក្យបណ្តឹងម្តងហើយម្តងទៀតជាមួយសហរដ្ឋអាមេរិកជុំវិញផែនការនេះ។ លោក Geng Shuang បាននិយាយថា ប្រទេសចិនប្រឆាំងនឹងការលក់អាវុធទៅឱ្យកោះនេះយ៉ាងដាច់ខាត ពីព្រោះពួកគេ (អាមេរិក) បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេស ហើយធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន។ លោកបាននិយាយថា វាទាក់ទងនឹង «ផលប្រយោជន៍ស្នូល» របស់ចិន។ លោក Geng បានទាមទារឱ្យអាមេរិកបញ្ឈប់ផែនការ

    August 20, 2019
  • រថយន្ត

    ក្រុមហ៊ុន Drako Motors បានដាក់បង្ហាញរថយន្ត GTE របស់ខ្លួន ដែលជារថយន្ត Sedan ផលិតឡើងដើម្បីចាប់យកតំណែងជារថយន្ត ដែលមានថាមពលខ្លាំងបំផុត ថ្វីបើវាជារថយន្តអគ្គិសនីក៏ដោយ។ វាទាក់ទងជាមួយនឹងម៉ាស៊ីនម៉ូទ័រទាំង ៤ នៃរថយន្ត ដែលផ្តល់ថាមពលរហូតដល់ 1,200សេះ និងកម្លាំងបង្វិលជុំ 6,500ft/lb ប៉ុន្តែសម្រាប់សន្ទុះល្បឿនពី 0-100គីឡូម៉ែត្រ ខាងក្រុមហ៊ុននៅមិនទាន់បង្ហើបនៅឡើយទេ។ ចំណែកល្បឿនអតិបរិមារបស់វាគឺ 330គីឡូម៉ែត្រ/ម៉ោង ឬ 206ម៉ាយ/ម៉ោង។ ល្បឿនប៉ុណ្ណឹងគឺអាចនិយាយបានថា ខ្លាំងក្នុងចំណោមប្រភេទរថយន្តអគ្គីសនី ហើយក៏ខ្លាំងជាង Sedan ធន់ល្មមៗដែរ។ ខណៈក្រុមហ៊ុននៅមិនទាន់ប្រកាសពីចម្ងាយជិះបានប៉ុន្មានរាល់ពេលសាកថ្មម្ដងៗ វាត្រូវបានគេឱ្យដឹងថា មានថ្មសាកកម្លាំង 90គីឡូវ៉ាត់ម៉ោង។

    August 19, 2019