- autoadmin
- អន្តរជាតិ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី២៣ ខែសីហា បាននិយាយថា លោកបានបញ្ជាឱ្យក្រុមហ៊ុនអាមេរិកចាកចេញពីប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ពន្ធសងសឹកលើទំនិញរបស់អាមេរិកតម្លៃ ៧៥ពាន់លានដុល្លារ ដោយបានធ្វើឱ្យមានការប្រទូសរ៉ាយថ្មីមួយទៅក្នុងសង្គ្រាមពាណិជ្ជកម្មដ៏ជូរចត់រវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរលើពិភពលោក។ លោក ត្រាំ បាននិយាយនៅលើបណ្ដាញ Twitter ថា លោកនឹងចេញការឆ្លើយតបចំពោះផែនការពន្ធចុងក្រោយរបស់ចិននៅរសៀលថ្ងៃសុក្រនេះ។ មន្រ្តីជាន់ខ្ពស់នៃសេតវិមានបានប្រាប់រ៉យទ័រថា ប្រធានាធិបតីកំពុងជួបជាមួយក្រុមពាណិជ្ជកម្មរបស់គាត់នៅពេលថ្ងៃត្រង់។ លោក ត្រាំ បានសរសេរលើបណ្តាញសង្គមថា៖ “យើងមិនត្រូវការប្រទេសចិនទេ ហើយនិយាយឱ្យត្រង់ទៅគឺប្រសើរជាងបើគ្មានពួកគេ។ លុយដ៏ច្រើនសន្ធឹកសន្ធាប់ដែលត្រូវបានប្រទេសចិនលួចពីសហរដ្ឋអាមេរិកពីមួយឆ្នាំទៅមួយឆ្នាំ អស់ជាច្រើនទសវត្សរ៍នឹងត្រូវតែបញ្ឈប់”។ លោកបន្ថែមថា៖ “ក្រុមហ៊ុនអាមេរិកដ៏អស្ចារ្យរបស់យើង ត្រូវបានបញ្ជាឱ្យចាប់ផ្តើមស្វែងរកជម្រើសជំនួសប្រទេសចិនជាបន្ទាន់ រួមទាំងការនាំក្រុមហ៊ុនរបស់អ្នកមកផ្ទះវិញ និងបង្កើតផលិតផលរបស់អ្នកនៅសហរដ្ឋអាមេរិកនេះ”។ គេមិនទាន់ច្បាស់ថាតើអាជ្ញាធរស្របច្បាប់អ្វី ដែលលោក
August 24, 2019 - អន្តរជាតិ
កូរ៉េខាងត្បូងបានជូនដំណឹងជាផ្លូវការដល់ប្រទេសជប៉ុន អំពីការសម្រេចចិត្តរបស់ខ្លួនក្នុងការបញ្ចប់ “កតិកាសញ្ញា” ការស៊ើបការណ៍សម្ងាត់ រវាងប្រទេសទាំងពីរ។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសទីមួយនៃប្រទេសកូរ៉េខាងត្បូងលោក Cho Sei-young បានពាំនាំសេចក្តីសម្រេចចិត្តនេះ ទៅកាន់ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំទីក្រុងសេអ៊ូល លោក Yasumasa Nagamine កាលពីថ្ងៃសុក្រ។ ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងដកហូតកតិកាសញ្ញាចែករំលែកព័ត៌មានចារកម្មជាមួយប្រទេសជប៉ុន ដែលគេហៅថាកិច្ចព្រមព្រៀងសន្តិសុខព័ត៌មានយោធា (GSOMIA) ដែលកាន់តែធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹងថែមទៀត ចំពេលប្រទេសទាំងពីរកំពុងមានជម្លោះ រឿងប្រជាជនកូរ៉េត្រូវគេបង្ខំឱ្យធ្វើការ ក្នុងអំឡុងពេលដែលជប៉ុនកាន់កាប់ប្រទេសនេះក្នុងសម័យសង្គ្រាម៕ អត្ថបទ៖ លីដា
August 23, 2019 - អន្តរជាតិ
យ៉ាងហោចណាស់មានមនុស្ស ១០នាក់បានស្លាប់ និងជាង ២០នាក់ កំពុងតែបាត់ខ្លួននៅឡើយ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានទឹកជំនន់ និងលំហូរភក់ នៅក្នុងខេត្តស៊ីឈួន កាលពីថ្ងៃអង្គារ។ ការខូចខាតធ្ងន់ធ្ងរបំផុតបានកើតឡើងនៅក្នុងស្រុក Wenchuan ដែលជាចំណុចធ្លាប់មានការរញ្ជួយដី ឆ្នាំ២០០៨ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់។ រូបថតពីកន្លែងកើតហេតុបង្ហាញឱ្យឃើញផ្ទះ និងស្ពាន ត្រូវខូចខាតដោយសារទឹកជំនន់នេះ។ នៅក្នុងស្រុក Dayi ដែលនៅក្បែរនោះ មានមន្ដ្រីប៉ូលីស ២នាក់ ត្រូវបានទឹកជំនន់បោកនាំយកទៅ ហើយម្នាក់ត្រូវស្លាប់ ខណៈម្នាក់ទៀតនៅតែបាត់ខ្លួននៅឡើយ។ ក្រុមមន្ត្រីនៅ Wenchuan ក៏បានជម្លៀសមនុស្សជាង ៣០,០០០នាក់ រួមទាំងអ្នកទេសចរជាច្រើន ទៅកាន់ទីសុវត្ថិភាព។ ទឹកជំនន់បានបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងខ្សែទូរស័ព្ទនៅក្នុងភូមិជាច្រើន។ លោកអ្នកអាចមើលរូបភាព
August 23, 2019 - បច្ចេកវិទ្យា
Google ទើបតែបានឱ្យដឹងនៅក្នុងប្លក់របស់ខ្លួនថា ពួកគេបានបិទគណនី YouTube ចំនួន ២១០ ដែលក្រុមហ៊ុនបាននិយាយថា មានអាកប្បកិរិយាជាយុទ្ធនាការផ្សព្វផ្សាយព៌តមានមិនពិត បង្ហោះវីដេអូទាក់ទងនឹងការតវ៉ានៅហុងកុង។ Google បានលុបគណនីទាំងនេះ ចំពេលដែលគណនី Facebook និង Twitter ជាច្រើនត្រូវបានបិទ កាលពីដើមសប្តាហ៍នេះ។ ទាំង Facebook និង Twitter ថ្មីៗនេះបានរកឃើញនូវសកម្មភាពមិនប្រក្រតី និងផ្អាកគណនីមួយចំនួន ដែលក្រុមហ៊ុនទាំង ២ ជឿថា បានដំណើរការដោយរដ្ឋាភិបាលចិន និងបានបង្កើតឡើងដើម្បីធ្វើឱ្យមានការសង្ស័យ និងធ្វើឱ្យអន្តរាយដល់ការតវ៉ា ដែលកំពុងបន្តនៅហុងកុង។ គួរឱ្យដឹងដែរថា Twitter បានផ្អាកគណនីជិត ១,០០០
August 23, 2019 - អន្តរជាតិ
យន្តហោះចម្បាំងដំបូងបង្អស់របស់កងទ័ពអាកាសឥណ្ឌា (IAF) នឹងទៅដល់ប្រទេសនេះនៅខែកញ្ញា។ PTI ដកស្រង់ប្រភពរដ្ឋាភិបាលបានរាយការណ៍ថា រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Rajnath Singh និងប្រមុខអាកាសសេនាប្រមុខលោក BS Dhanoa គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសនៅខែក្រោយ ដើម្បីទទួលបានយន្តហោះចម្បាំងប្រភេទ Rafale ចំនួន ៣៦គ្រឿង ដំបូងសម្រាប់ IAF ។ របាយការណ៍បាននិយាយថា ពិធីប្រគល់នេះទំនងជានឹងកើតឡើងនៅថ្ងៃទី២០ ខែកញ្ញានេះ ដោយមានវត្តមានមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន Dassault Aviation ដែលជាអ្នកផលិត Rafale និងក្រុមហ៊ុនផលិតយន្តហោះយោធាជាន់ខ្ពស់របស់បារាំង។ ក្រុមកងទ័ពអាកាសជាន់ខ្ពស់របស់ឥណ្ឌាត្រូវបានគេរាយការណ៍ថា ពេលនេះកំពុងស្ថិតនៅក្នុងក្រុងប៉ារីសរួចហើយ ដើម្បីសម្របសម្រួលជាមួយមន្រ្តីបារាំងស្តីពីការប្រគល់ពិធីនេះ។ មានសេចក្តីរាយការណ៍ផងដែរថា បារាំងអាចនឹងផ្តល់ជូននូវការលក់យន្តហោះ Rafale
August 23, 2019 - អន្តរជាតិ
ប៉ុន្មានរយៈមកនេះមានបញ្ហាភ្លើងឆេះព្រៃកំពុងឆាបឆេះពាសពេញពិភពលោកជាច្រើនកន្លែង ដោយសារអាកាសធាតុ និងកត្តាផ្សេងៗ ប៉ុន្តែម្ដងនេះវិញវាមិនមែនជារឿងដែលយើងអាចមើលរំលងបានទៀតទេ។ ដោយជាក់ស្ដែងព្រៃអាម៉ាហ្សូន ដែលជាសួតនៃមនុស្សជាតិនៅលើផែនដី ក៏ដូចជាព្រៃដែលផ្គត់ផ្គង់អុកស៊ីសែន ២០% ដល់ពិភពលោកទាំងមូល និងជាជម្រករហូតដល់ ៣០% ដល់សត្វគ្រប់ភេទនៅលើផែនដី កំពុងស្ថិតក្នុងភាពវឹកវរ ជាមួយនឹងកំណត់ត្រាភ្លើងឆេះព្រៃ ដែលកើនឡើងរហូតដល់ ៣០០% លើសពីឆ្នាំមុន។ កម្ដៅដ៏ក្ដៅបំផុតរបស់ប្រេស៊ីលក្នុងអំឡុងខែក្តៅដើមឆ្នាំនេះ គ្រោះរាំងស្ងួត និងការកាប់បំផ្លាញព្រៃឈើ កំពុងតែដើរតួក្នុងការឆាបឆេះនេះ ដែលកំពុងតែឆាបឆេះពាសពេញប្រទេសនេះ។ បើយោងតាមការស្រាវជ្រាវថ្មីពីទីភ្នាក់ងារស្រាវជ្រាវអវកាសរបស់ប្រទេសបានឱ្យដឹងថា ព្រៃត្រូពិចអាម៉ាហ្សូន បានកើនឡើងការឆេះនៅក្នុងឆ្នាំនេះ ហើយសូម្បីតែមើលពីលើអវកាសក៏អាចឃើញនូវសកម្មភាពឆេះរបស់ព្រៃនេះដែរ។ ភ្លើងឆេះព្រៃទាំងនេះបានរីកដុះដាលខ្លាំងឡើងៗ ដែលធ្វើឱ្យផ្ទៃមេឃនៅទីក្រុងសៅប៉ូឡូ (São Paulo) កាលពីថ្ងៃច័ន្ទ មានភាពងងឹតដូចជាយប់ ដែលនាំឱ្យមានការប្រកាសអាសន្ន។ ការដាច់ភ្លើងពេលថ្ងៃមានរយៈពេលប្រហែលមួយម៉ោង
August 22, 2019 - អន្តរជាតិ
កូរ៉េខាងជើងនិយាយថា ខ្លួនមិនចាប់អារម្មណ៍នឹងកិច្ចចរចានុយក្លេអ៊ែរទេ ដរាបណាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងរក្សានូវ “ការគំរាមកំហែងផ្នែកយោធា” របស់ពួកគេ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ដែលគ្រប់គ្រងដោយរដ្ឋនៅថ្ងៃព្រហស្បតិ៍នេះ។ សេចក្តីថ្លែងការណ៍នោះបានរិះគន់ការទិញយន្តហោះចម្បាំងបំបាំងកាយ F-35 របស់កូរ៉េខាងត្បូងពីសហរដ្ឋអាមេរិក និងការបាញ់សាកល្បងមីស៊ីលផ្លោងរបស់អាមេរិកនាពេលថ្មីៗនេះ។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា “ការបង្កើនសកម្មភាពយោធាអរិភាព” ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងកាត់បន្ថយសក្ដានុពលនៃការសន្ទនា សម្រាប់ការកសាងសន្តិភាពយូរអង្វែង និងស្ថិតស្ថេរនៅលើឧបទ្វីបកូរ៉េ។ ពួកគេបានបង្ខំឱ្យប្រទេសកូរ៉េខាងជើងថ្លឹងថ្លែងមធ្យោបាយជាក់ស្តែងមួយ ក្នុងការបង្វែរការយកចិត្តទុកដាក់របស់ខ្លួនបន្ថែមទៀតដើម្បី “ពង្រឹងការការពារខ្លួន”។ សេចក្តីថ្លែងការណ៍ក៏បានបន្ថែមទៀតថា មិនមែនប្រទេសកូរ៉េខាងជើងមិនផ្លាស់ប្តូរជំហររបស់ខ្លួនជាមួយការដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី តាមរយៈការសន្ទនា និងការចរចានោះទេ ប៉ុន្តែពួកគេមិនមានចំណាប់អារម្មណ៍ក្នុងការសន្ទនា ដែលអមដោយការគំរាមកំហែងខាងយោធា។ កូរ៉េខាងជើងនៅតែបន្តរិះគន់សហរដ្ឋអាមេរិក សូម្បីតែបន្ទាប់ពីសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង ដែលមានរយៈពេល ១៦ថ្ងៃ បានបញ្ចប់កាលពីថ្ងៃអង្គារទៅហើយក្ដី៕
August 22, 2019 - អន្តរជាតិ
សភានៅប្រទេសនូវែលហ្សេឡង់ ហាក់ដូចជាមានភ្ញៀវពិសេសម្នាក់ទៀតចូលរួមប្រជុំកាលថ្ងៃពុធនេះ។ ដោយអ្នកតំណាងរាស្ត្រលោក Trevor Mallard បានជួយបី និងបំបៅកូនប្រុសអាយុមួយខែ ជំនួនឱ្យសមាជិកសភាម្នាក់ទៀត គឺលោក Tatimati Coffey ខណៈដែលលោកកំពុងធ្វើជាអធិបតីក្នុងកិច្ចពិភាក្សាមួយ។ លោក Trevor Mallard បានបង្ហោះរូបរបស់គាត់ដែលកំពុងបំបៅទឹកដោះឱ្យទារកទៅក្នុង Twitter ជាមួយនឹងពាក្យភ្ជាប់ថា៖ «ជាធម្មតាកៅអីរបស់វាគ្មិន គឺត្រូវបានប្រើដោយប្រធានក្រុមប្រឹក្សារដ្ឋប៉ុណ្ណោះ តែថ្ងៃនេះវីអាយភី (VIP) យើងម្នាក់បានអង្គុយជាមួយខ្ញុំ» ។ នៅក្នុងវីដេអូមួយក៏បានបង្ហាញឱ្យឃើញលោក Mallard កំពុងបំបៅទារកនោះ ខណៈខ្លួនគាត់ផ្ទាល់កំពុងស្ដាប់ការពិភាក្សារបស់សមាជិកសភាផ្សេងទៀត។ ចំណែកអ្នកលេងបណ្ដាញសង្គមបានសរសើរដល់ទឹកចិត្តអ្នកទាំងពីរគឺលោក Mallard និង Coffey ដែលជាឪពុក។ អ្នកលេងបណ្ដាញទាំងនោះបានសរសើរថា
August 22, 2019 - អន្តរជាតិ
ថៃ៖ ថ្មីៗនេះមានរូបភាពតង្វាយប៉ុន្មានសន្លឹក បានកំពុងតែវាយលុកពេញបញ្ដាញសង្គមថៃ និងទទួលបានការចាប់អារម្មណ៍ជាច្រើនពីអ្នកលេងអ៉ីនធឺណិត។ រូបភាពទាំងនោះត្រូវបានបង្ហោះដោយទំព័រ Payunbud ដែលមានទាំងនៅលើ Facebook និង Twitter ជាមួយនឹងការចុចចូលចិត្ត និងចែកចាយរំលែករាប់ម៉ឺននាក់។ រូបភាពតង្វាយមានទាំងតែគុជ, កាហ្វេ, ទឹកក្រូច និងអាហារប៊្រេនៗទាំងនេះ ត្រូវបានគេបង្ហោះចេញពីទីសក្ការមួយកន្លែង នៅឯសង្កាត់ Pathum Wan របស់ទីក្រុងបាងកក។ ជាការពិតណាស់មិនថាតែប្រទេសថៃនោះទេ ជាស្ដែងរាល់គ្រប់ប្រទេសដែលកាន់សាសនាព្រះពុទ្ធ (រួមទាំងខ្មែរយើងផងដែរ) តែងតែគោរព និងមានជំនឿលើការបន់ស្រន់ព្រះនេះ។ ជាធម្មតាអ្នកទៅបន់ស្រន់ដល់ព្រះទាំងនោះ តែងតែដាក់នូវតង្វាយជាកម្រងផ្កា ក៏ដូចជាម្ហូបផ្សេងៗ ដើម្បីបន់ស្រន់សុំអ្វីមួយ ឬសុំសេចក្ដីសុខជូនដល់គ្រួសាររបស់ពួកគេជាដើម។ ប៉ុន្តែសម្រាប់ទីសក្ការនៅក្នុងសង្កាត់ Pathum Wan
August 22, 2019 - បច្ចេកវិទ្យា
យោងតាមការចុះផ្សាយរបស់ Business Insider បានឱ្យដឹងថា កាតអេបផល (Apple Card) ដែលជាកាតឥណទានដំបូងបង្អស់ និងផលិតផលថ្មីចុងក្រោយបំផុតរបស់ Apple មានដាក់ឱ្យអតិថិជនអាមេរិកទាំងអស់ប្រើប្រាស់បានក្នុងសប្តាហ៍នេះ។ ខណៈដែលអ្នកប្រើប្រាស់ដំបូងបានកោតសរសើរចំពោះភាពងាយស្រួលរបស់ Apple Card ក៏មានការផ្តល់យោបល់ត្រឡប់មកវិញ លើការចំណាយ និងការសង្កត់ធ្ងន់លើសុវត្ថិភាព និងភាពឯកជន។ ហើយអ្នកខ្លះជឿថា Apple ធ្វើប័ណ្ណឥណទាននេះមានន័យថា ក្រុមហ៊ុនកំពុងអស់គំនិត ឬបាត់បង់គំនិតច្នៃប្រឌិតថ្មី។ Apple Card ការពិតទៅគឺជាភាពច្នៃប្រឌិតថ្មីមួយរបស់ក្រុមហ៊ុន ដោយសារ Apple បានដកចេញនូវចំណុចធំបំផុតមួយចំនួនរវាងកាតឥណទាន និងអតិថិជន។ ការចុះឈ្មោះមានភាពងាយស្រួល, រង្វាន់ផ្តល់ជូនតាមរបៀបងាយៗ, សេវាកម្មអតិថិជនគឺល្បីដាច់គេ និងប្រើដោយភាពងាយស្រួលមិនថាអ្នកទិញទំនិញ
August 22, 2019









