autoadmin
  • អន្តរជាតិ

    ថៃ៖ តាមបទប្បញ្ញត្តិ “Thailand 4.0” ប្រព័ន្ធកាមេរ៉ានៅតាមភ្លើងស្តុបថ្មីៗជាប្រភេទ 4K កំពុងដំណើរការទូទាំងទីក្រុងបាងកក ចាប់តាំងពីថ្ងៃទី៣០ ខែសីហា។ កាមេរ៉ាថ្មីនេះនឹងដំណើរការ ២៤/៧ ដើម្បីការពារប្រឆាំងនឹងអ្នកបើកបរដែលល្មើសនៅចំណុចផ្លូវបំបែក។ អំឡុងពេលសាកល្បងចាប់ពីថ្ងៃទី០១ ដល់ ១៤ ខែសីហា បានបង្ហាញថា អ្នកបើកបរចំនួន ២២,២៦០នាក់ បានបើកឆ្លងផ្លូវនៅពេលមានភ្លើងក្រហម ពោលគឺ ១,៥៩០នាក់ ក្នុងមួយថ្ងៃៗជាមធ្យម។ ការផ្តន្ទាទោសចំពោះការរំលោភបែបនេះ គឺនឹងពិន័យជាប្រាក់ ១,០០០បាត ជាមួយនឹងសំបុត្រចរាចរ ដែលនឹងផ្ញើទៅផ្ទះរបស់អ្នកដោយស្វ័យប្រវត្តិ។ ទីក្រុងបាងកកគឺជាទីក្រុងឈានមុខគេមួយរបស់ពិភពលោក បើនិយាយពីរឿងមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ។ ប្រព័ន្ធបែបនេះតាមពិតត្រូវបានប្រើប្រាស់តាំងពី ឆ្នាំ២០០៩ ប៉ុន្តែបច្ចេកវិទ្យាចាស់មិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការចាប់ស្លាកលេខរថយន្តនៅពេលយប់ទេ។ ឥឡូវនេះបច្ចេកវិទ្យាថ្មីត្រូវបានធ្វើឱ្យប្រសើរឡើង

    September 2, 2019
  • បច្ចេកវិទ្យា

    បច្ចេកវិទ្យាសំណព្វចិត្តខ្លះៗដែលអ្នកកំពុងចូលចិត្តអាចនឹងត្រូវលក់ថ្លៃជាងមុន ឬយ៉ាងហោចណាស់ក៏ក្រុមហ៊ុនទាំងនោះត្រូវចេញថ្លៃដើមចំណាយច្រើនជាងមុន។ វាចំពេលដែលរដ្ឋបាល Trump បានអនុម័តជាផ្លូវការនូវពន្ធថ្មីប្រឆាំងនឹងផលិតផលផលិតនៅប្រទេសចិន ដែលបានចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញានេះផ្ទាល់។ ចង់ដឹងអត់ថា ប្រភេទទំនិញបច្ចេកវិទ្យាបែបណាដែលប៉ះពាល់ជាងគេ? វិធានការណ៍ក្ដៅៗនេះនឹងប៉ះពាល់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនជាមួយនឹងពន្ធរហូតដល់ទៅ ១៥ភាគរយ លើទំនិញមួយចំនួនធំ ខណៈក្រុមហ៊ុន Apple អាចនឹងបែកញើសខ្លាំងជាងក្រុមហ៊ុនណាទាំងអស់។ ពន្ធថ្មីនឹងជះឥទ្ធិពលដល់ AirPods, Apple Watch, កាសស្តាប់ត្រចៀកម៉ាក Beats, HomePod និង iMacs ។ ពន្ធគយនេះក៏នឹងជះឥទ្ធិពលដល់គ្រឿងបន្លាស់ជាច្រើនរួមមាន៖ កាមេរ៉ា, ហ្វ្លាស (flash storage), ឌីស (ដូចជា Blu-ray និង

    September 2, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Netflix ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មប្រព័ន្ធផ្សព្វផ្សាយ និងជាផលិតកម្មក៏ធំរបស់អាមេរិកផងនោះ គ្រោងនឹងបញ្ចេញភាពយន្តឯកសារស្តីពីខ្សែជីវិតរបស់លោកមហាសេដ្ឋី Bill Gates ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ក្នុងខ្សែភាពយន្តនោះនឹងត្រូវបែងចែកជា ៣ ផ្នែក គឺរៀបរាប់អំពីជីវិតជាសហស្ថាបនិកក្រុមហ៊ុន Microsoft ជីវិតជាមហាសេដ្ឋី និងជីវិតជាសប្បុរសជន ដែលលោក Bill Gates បានធ្វើ​ កំពុងធ្វើ និងបន្តធ្វើទៅពេលខាងមុខទៀត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Theverge ក៏បានឲ្យដឹងផងដែរថា ក្នុងខ្សែភាពយន្តនោះក៏បង្ហាញអំពីជីវិតផ្ទាល់ខ្លួនមួយចំនួនដែលគេមិនសូវបានដឹងអំពីលោក Bill Gates ផងដែរ ដូចជាប្រភេទសត្វចឹញ្ចឹមដែលគាត់ចូលចិត្ត (ឆ្កែ)​ អាហារដែលគាត់ចូលចិត្ត (ប៊ឺហ្គឺ) និងក្តីបារម្ភដ៏ធំរបស់គាត់ផងដែរ (បារម្ភអំពីថ្ងៃមួយដែលខួរក្បាលគាត់នឹងលែងដំណើរការ)។​ គេរំពឹងថាខ្សែភាពយន្តឯកសារនេះនឹងទទួលបានការចាប់អារម្មណ៍ខ្លាំង

    September 2, 2019
  • អន្តរជាតិ

    ក្រុមនិស្សិតនៅហុងកុងគ្រោងធ្វើពហិការថ្ងៃចូលរៀនដំបូងនៅដើមសប្ដាហ៍ ដើម្បីអំពាវនាវឱ្យមានលទ្ធិប្រជាធិបតេយ្យពេញលេញ។ ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពីមានការប្រឈមមុខគ្នាដោយហិង្សាមួយនៅចុងសប្តាហ៍មុនមួយទៀត រវាងក្រុមបាតុករ និងប៉ូលីសនៅលើទឹកដីពាក់កណ្តាលស្វ័យភាពរបស់ចិនមួយនេះ។ វីដេអូពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង្ហាញពីក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅជុំវិញសាលារៀនក្នុងតំបន់ ដោយមានការចែកចាយខិត្តប័ណ្ណផ្សព្វផ្សាយអំពីការធ្វើពហិការផងដែរ។ ពួកគេចង់ឱ្យអ្នកចូលរួមមិនចូលថ្នាក់រៀនរយៈពេលពីរសប្តាហ៍ដំបូងនៃឆ្នាំសិក្សា ដើម្បីបង្ហាញពីការប្រឆាំងនេះ។ និស្សិតម្នាក់ដែលចូលរួមធ្វើពហិការនេះនិយាយថា “ប្រសិនបើយើងមិនមានអនាគតផង ហេតុអ្វីយើងចាំបាច់ទៅសាលារៀន?” ។ រំលឹកផងដែរថា ទីក្រុងហុងកុងបានផ្ទុះឡើងនូវការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យអស់រយៈពេលជិត ៣ខែ មកហើយ ដែលដំបូងឡើយវាចេញពីរឿងច្បាប់បត្យាប័នដ៏ចម្រូងចម្រាស។ តាំងពីពេលនោះមក មានទាំងការតវ៉ាដោយស្ងប់ស្ងាត់ និងហិង្សាគ្រប់រូបភាព ដែលធ្វើឱ្យទីក្រុងនេះកាន់តែចុះដុនដាប៕ អត្ថបទ៖ លីដា

    September 2, 2019
  • បច្ចេកវិទ្យា

    ស្មាតហ្វូនចាស់ៗរួមមាន៖ iPhone 7, Moto e5 Play និង iPhone 8 បញ្ចេញបរិមាណវិទ្យុសកម្ម ដែលលើសពីកម្រិតកំណត់របស់ FCC រហូតដល់ប្រាំដង នេះបើយោងតាមការសិក្សារបស់ Chicago Tribune ។ ផលប៉ះពាល់នៃវិទ្យុសកម្មនេះទៅលើរាងកាយមនុស្សនៅតែមិនទាន់ច្បាស់លាស់នៅឡើយ ប៉ុន្តែ FCC បានដាក់កម្រិតយ៉ាងតឹងរឹងទៅលើបរិមាណវិទ្យុសកម្ម ដែលឧបករណ៍ទាំងនោះត្រូវបានអនុញ្ញាតឱ្យបញ្ចេញ។ FCC បញ្ជាក់ថា អត្រាស្រូបយកជាក់លាក់ជាអតិបរមា (SAR) សម្រាប់ស្មាតហ្វូន គឺ ១.៦​វ៉ាត់/គីឡូក្រាម ហើយឧបករណ៍មួយចំនួននៅក្នុងការធ្វើតេស្ត គឺលើសពីការកំណត់នេះ។ ការធ្វើតេស្តនេះត្រូវបានធ្វើឡើងជាឯករាជ្យដោយមន្ទីរពិសោធន៍ RF Exposure

    September 2, 2019
  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្ស ៧នាក់បានស្លាប់ និង ២២នាក់បានរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានរត់គេចពីចំណតចរាចរណ៍របស់ប៉ូលីស ហើយបានចាប់ផ្តើមការបាញ់ទៅលើមនុស្សដោយមិនរើសមុខ។ ខ្មាន់កាំភ្លើងជាបុរសស្បែកស ឈ្មោះ Seth Ator ស្ថិតក្នុងវ័យជាង ៣០ឆ្នាំ ប៉ុន្តែក្រោយមកត្រូវបានបាញ់សម្លាប់ដោយប៉ូលីសនៅខាងក្រៅរោងកុនមួយ នៅឯក្រុងអូឌីសា។ ប៉ូលីសបាននិយាយថា អ្នកស្លាប់មានអាយុពី ១៥ ទៅ ៥៧ ឆ្នាំ ហើយអ្នករងរបួសរួមមាន៖ មន្រ្តីអនុវត្តច្បាប់ ៣នាក់ និងក្មេងអាយុ ១៧ខែម្នាក់។ ការបាញ់ប្រហារនេះបានចាប់ផ្តើមនៅពេលដែលកងកម្លាំងសន្តិសុខសាធារណៈនៃរដ្ឋតិចសាស់ បានឃាត់រថយន្តហុងដាមួយគ្រឿង ពីបទរំលោភចរាចរណ៍នៅម៉ោងប្រហែល ៣ និង ១៥ នាទីល្ងាច។ ជនល្មើសដែលជិះរថយន្តនោះក៏បានបាញ់សម្លាប់កងកម្លាំង ហើយបានរត់ភៀសខ្លួនទៅទិសខាងលិចចូលទៅក្រុងអូឌីសា។

    September 2, 2019
  • អន្តរជាតិ

    វៀតណាម៖ យោងតាមការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា គ្រោះមហន្តរាយធម្មជាតិបានបំផ្លាញ និងធ្វើឱ្យខូចខាតផ្ទះចំនួន ១,២៣២ខ្នង, មានលិចទឹក ៤០៥កន្លែង, បង្កអន្តរាយដល់ស្រូវ ៦,៧៦៩ហិកតា និងបន្លែ ៤០៣ហិកតា។ សត្វពាហនៈក្នុងស្រុកសរុបចំនួន ៦,៣៧០ក្បាល បានងាប់ ឬត្រូវទឹកបោកបក់ទៅ ខណៈធ្វើឱ្យប៉ះពាល់ដល់ការធ្វើកសិកម្មក្នុងទឹកចំនួន ២,៩៤១ ហិកតា។ ព្យុះបានធ្វើឱ្យមានទឹកជំនន់ រន្ទះផ្គរ និងរន្ទះធម្មតា បណ្តាលឱ្យមនុស្ស ៦នាក់ស្លាប់ ៤នាក់រងរបួស និង ២នាក់ទៀតបាត់ខ្លួន គិតត្រឹមម៉ោង ៣រសៀល ថ្ងៃទី១ ខែកញ្ញានេះ។ ដើម្បីដោះស្រាយផលវិបាកពេលនេះ ការិយាល័យបានស្នើដល់មូលដ្ឋាននានា ត្រូវតាមដានរាល់ការវិវត្តនៃជំនន់ទឹកភ្លៀង

    September 2, 2019
  • អន្តរជាតិ

    កងទ័ពមីយ៉ាន់ម៉ានិយាយថា ខ្លួននឹងធ្វើតាមច្បាប់តុលាការទៅលើទាហាន ដែលមានពាក់ព័ន្ធនឹងការស្លាប់របស់ជនមូស្លីមរ៉ូហ៊ីងយ៉ា នៅឯរដ្ឋរ៉ាក់ឃីនភាគខាងលិច។ ដោយការអនុវត្តនេះ គឺដោយសារកម្លាំងសន្តិសុខរបស់ខ្លួន បានបើកការបង្ក្រាបដ៏ធំមួយទៅលើក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាក់ឃីន កាលពីឆ្នាំ២០១៧ ដែលបណ្តាលឱ្យជនជាតិរ៉ូហ៊ីងយ៉ាជាង ៧០០,០០០នាក់ ត្រូវរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។ ហើយកាលពីខែកុម្ភៈ ឆ្នាំ២០១៨ របាយការណ៍របស់សមាគមព័ត៌មានបានចោទប្រកាន់ថា មានអ្នកភូមិមួយចំនួនត្រូវបានគេសម្លាប់ និងកប់ចោលដោយកងកម្លាំងសន្តិសុខ បន្ទាប់ពីការចាប់បង្ក្រាបយ៉ាងឃោរឃៅនោះ។ យោធាមីយ៉ាន់ម៉ាបាននិយាយថា ពួកគេមិនបានដឹងពីការចូលរួមរបស់ពួកទាហាន ក្នុងការធ្វើទុក្ខបុកម្នេញជនជាតិរ៉ូហ៊ីងយ៉ា ក្នុងអំឡុងពេលយុទ្ធនាការបង្ក្រាបកាលពី ២ឆ្នាំមុននោះទេ។ ពួកគេមិនបានបញ្ជាក់ថា នឹងកាត់ទោសពួកទាហាននោះយ៉ាងណាទេ ប៉ុន្តែទោសរបស់ពួកគេគឺទាក់ទិននឹងការសម្លាប់។ ចំណែកការវិលត្រឡប់ចូលប្រទេសមីយ៉ាន់ម៉ានៃជនជាតិរ៉ូហ៊ីងយ៉ា ក៏ត្រូវបានគេពន្យារពេលសិនដែរ។ មីយ៉ាន់ម៉ាផ្ទាល់ក៏អាចនឹងត្រូវបានរិះគន់ដោយសហគមន៍អន្តរជាតិ ជុំវិញដំណើរការនៃការធ្វើមាតុភូមិនិវត្តន៍របស់ខ្លួន នៅឯកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅខែនេះផងដែរ។ ហើយពួកយោធាក៏ទំនងជាមិនចង់ប្រឈមនឹងការរិះគន់នេះទេ ដូច្នេះហើយទើបពួកគេនឹងដាក់ទោសពួកទាហាន និងប្រកែកថាមិនជាប់ទាក់ទងនឹងការសម្លាប់រង្គាលនេះ៕ អត្ថបទ៖

    September 2, 2019
  • បច្ចេកវិទ្យា

    បើតាម​ Business Insider ឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវរបស់ Google បានរកឃើញថា មានគេហទំព័រមួយចំនួនធំបានលួច (hack) ចូលស្មាតហ្វូន iPhone របស់អ្នកប្រើប្រាស់យ៉ាងស្ងាត់ៗ ដែលយ៉ាងហោចណាស់ក៏មានរយៈពេលពីរឆ្នាំដែរ។ ក្រុមអ្នកវិភាគនៅផ្នែកសន្ដិសុខតាមប្រព័ន្ធអ៊ីនធឺណិត Cyber ​​Security Security Project Zero បានចុះផ្សាយប្លក់បច្ចេកទេសស៊ីជម្រៅមួយកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយរៀបរាប់យ៉ាងលម្អិតពីការរកឃើញរបស់ពួកគេ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា សូម្បីតែអ្នកប្រើប្រាស់ iPhone គ្រាន់តែចូលមើលគេហទំព័រ ដែលមានសន្ដិសុខទាបទាំងនោះ វាគ្រប់គ្រាន់សម្រាប់ Hacker ដើម្បីចូលលួចសារ, រូបភាព និង GPS (real time)

    September 2, 2019
  • បច្ចេកវិទ្យា

    ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Google នឹងត្រូវចំណាយប្រាក់ចំនួន ១៥០-២០០លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់ ដែលថាគេហទំព័រ YouTube បានរំលោភច្បាប់ឯកជនភាពរបស់កុមារ ខណៈពេលកំពុងប្រមូលទិន្នន័យ ដើម្បីកំណត់គោលដៅការផ្សាយពាណិជ្ជកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធសហរដ្ឋអាមេរិក (FTC) បានយល់ព្រមលើចំនួនទឹកប្រាក់នៃដំណោះស្រាយនេះទប់ទល់នឹង YouTube ប្រសិនបើមានការយល់ព្រមពីក្រសួងយុត្តិធម៌។ ការចោទប្រកាន់ប្រឆាំងនឹងគេហទំព័រ YouTube ត្រូវបានធ្វើឡើងដោយក្រុមការពារឯកជនភាព ដែលបាននិយាយថា វេទិកានេះបានរំលោភច្បាប់ការពារសិទ្ធិឯកជនរបស់កុមារ ដោយការប្រមូលទិន្នន័យលើអ្នកប្រើប្រាស់អាយុក្រោម ១៣ឆ្នាំ ដោយមិនបានទទួលការអនុញ្ញាតពីឪពុកម្តាយ។ កាសែត New York Times ក៏បាននិយាយថា FTC ត្រូវបានគេរំពឹងថា នឹងប្រកាសការសម្រេចចិត្តរបស់ខ្លួនលើការទូទាត់នៅខែកញ្ញានេះ។ ការពិតទៅនិយតករអាមេរិកបានអះអាងថា ជាយូរមកហើយដែល

    August 31, 2019