autoadmin
  • អន្តរជាតិ

    តាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ប្រទេសវៀតណាមកំពុងនាំមុខតំបន់អាស៊ានក្នុងន័យថា ភាគរយនៃស្ត្រីដែលរួមចំណែកក្នុងវិស័យការងារសរុបមានការកើនឡើង។ ស្ត្រីវៀតណាមដើរតួក្នុងវិស័យការងារសរុបមានប្រហែល ៤៨.៥ភាគរយ ក្នុងឆ្នាំ២០១៦ ប៉ុន្តែវាមានការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះពីឆ្នាំ២០០៩។ ប្រទេសវៀតណាមត្រូវបានតាមពីក្រោយដោយប្រទេសឡាវ ដែលមានចំនួន ៤៦ភាគរយ និងប្រទេសថៃមានចំនួន ៤៥ភាគរយ។ តួលេខនេះត្រូវបានចុះផ្សាយនៅក្នុងរបាយការណ៍ “Government at a Glance: Southeast Asia 2019” ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ដោយធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។ តួលេខរបស់វៀតណាមគឺខ្ពស់ជាងអត្រាជាមធ្យមសម្រាប់អាស៊ាន ដែលមានតែ ៤៦.៩ភាគរយ។ វៀតណាមក៏ឈរនៅលំដាប់ទី៣ ជាមួយនឹង

    September 14, 2019
  • អន្តរជាតិ

    ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសចិនបានប្រាប់ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋធំៗបំផុតរបស់ខ្លួនឱ្យទិញយកក្រុមហ៊ុនហុងកុង ដែលជាសកម្មភាពថ្មីមួយ ខណៈដែលក្រុងនេះកំពុងរង្គោះរង្គើ់ដោយការតវ៉ាប្រឆាំងនឹងទីក្រុងប៉េកាំងអស់រយៈពេលជាង ៣ខែ មកនេះ។ សារាចរណែនាំនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយធ្វើឡើងនៅទីក្រុងសិនជិន ដែលរដ្ឋាភិបាលបានជំរុញឱ្យតំណាងជាន់ខ្ពស់មកពីសហគ្រាសរដ្ឋធំៗជិត ១០០ របស់ចិនជួយបន្ថយវិបត្តិនៅហុងកុង។ យោងតាមរបាយការណ៍បានឱ្យដឹងថា ការសន្យាត្រូវបានធ្វើឡើងដើម្បីវិនិយោគបន្ថែមទៀតនៅក្នុងឧស្សាហកម្មដូចជាអចលនទ្រព្យ និងទេសចរណ៍។ នៅក្នុងកិច្ចប្រជុំដែលត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការត្រួតពិនិត្យទ្រព្យសម្បត្តិ និងការគ្រប់គ្រងរបស់រដ្ឋ ក្រុមហ៊ុនរដ្ឋាភិបាលនានាត្រូវបានជំរុញឱ្យធានាការគ្រប់គ្រងទៅលើក្រុមហ៊ុនហុងកុងឱ្យបានច្រើន និងមានសិទ្ធិធ្វើការសម្រេចចិត្ត ដោយមិនមែនត្រឹមតែកាន់កាប់ភាគហ៊ុន។ ម្នាក់ក្នុងចំណោមអ្នកចូលរួមកិច្ចប្រជុំនិយាយថា អធិបតីរបស់ហុងកុងភាគច្រើនមិនមែនជា «ម្នាក់ក្នុងចំនោមពួកយើង» នោះទេ។ រំលឹកដែរថា ទីក្រុងហុងកុងនឹងឈានចូលដល់អាទិត្យទី១៥ ហើយក្រុមបាតុករមានការព្រួយបារម្ភអំពីការរឹតបន្តឹងរបស់ទីក្រុងប៉េកាំងនៅលើទីក្រុង ខណៈទីក្រុងនេះមានការធ្លាក់ចុះនៃភ្ញៀវទេសចរ និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំង៕ អត្ថបទ៖ លីដា

    September 14, 2019
  • អន្តរជាតិ

    ប្រទេសចិនបានប្រកាសផែនការ លើកលែងផលិតផលកសិកម្មមួយចំនួនរបស់សហរដ្ឋអាមេរិកពីពន្ធគយបន្ថែម។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការពន្យាពេលការដំឡើងពន្ធលើទំនិញចិនដែលបានគ្រោងទុក។ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបាននិយាយថា រដ្ឋាភិបាលចិននឹងដកផលិតផលកសិកម្មមួយចំនួនដូចជាសណ្តែកសៀង និងសាច់ជ្រូកពីពន្ធបន្ថែមលើទំនិញអាមេរិក។ ប្រទេសចិនបានដាក់វិធានការដាក់ទណ្ឌកម្មជាធរមានកាលពីខែសីហា ចំពេលមានការខ្វែងគំនិតពាណិជ្ជកម្មកាន់តែខ្លាំងជាមួយទីក្រុងវ៉ាស៊ីនតោន។ ទីភ្នាក់ងារសារព័ត៌មានចិនបានដកស្រង់ប្រភពរដ្ឋាភិបាលចិនដែលនិយាយថា ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងគោរពតាមពាក្យសំដីរបស់ខ្លួន និងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់កិច្ចសហប្រតិបត្តិការកសិកម្មទ្វេភាគី។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងគ្រោងនឹងធ្វើកិច្ចចរចាថ្នាក់រដ្ឋមន្ត្រីនៅខែក្រោយ។ ដោយសារការចរចាទ្វេភាគីមិនដើរទៅមុខ វានៅតែមិនប្រាកដប្រជាថាប្រទេសទាំងពីរអាចនឹងជួបគ្នានៅក្នុងកិច្ចចរចាខាងមុខនេះ៕ អត្ថបទ៖ លីដា

    September 14, 2019
  • អន្តរជាតិ

    អង្គការយូណេស្កូ (UNESCO) កំពុងអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចាត់វិធានការជាបន្ទាន់ បន្ទាប់ពីមានការបង្ហាញថា ក្មេងម្នាក់ក្នុងចំណោមកុមារ ៦នាក់មិនបានចូលរៀនទេ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបានចេញផ្សាយនៅថ្ងៃសុក្រនេះថា នៅឆ្នាំ២០១៨ មានកុមារជាង ២៥៨លាននាក់ ដែលមានអាយុពី ៦ ទៅ ១៧ឆ្នាំ មិនបានទៅសាលារៀនទេ។ ពួកគេនិយាយថា ស្ថានភាពមិនបានប្រសើរឡើងអស់រយៈពេល ១០ឆ្នាំមកហើយ។ ទិន្នន័យក៏បង្ហាញពីភាពខុសគ្នាយ៉ាងច្បាស់រវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសនៅអនុវិទ្យាល័យ។ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ប្រហែល ៦១ភាគរយ នៃកុមារ ដែលមានអាយុពី ១៥ ទៅ ១៧ឆ្នាំ បានឈប់រៀនបើធៀបនឹងប្រហែល ៨ភាគរយ នៅក្នុងប្រទេសអភិវឌ្ឍន៍។ ការបង្ហាញនេះក៏កត់សំគាល់ដែរថា កុមារដែលមានសេដ្ឋកិច្ចក្រីក្រច្រើនតែត្រូវបោះបង់ចោលការសិក្សាដើម្បីធ្វើការងារ។ វាក៏ចង្អុលបង្ហាញពីគំលាតយេនឌ័រផងដែរ

    September 14, 2019
  • អន្តរជាតិ

    អូស្ត្រាលី៖ សាលាឯករាជ្យមួយបានចាប់ផ្តើមការផាកពិន័យឪពុកម្តាយ ឬអ្នកមើលថែ ដែលមកយកកូនចេញពីសាលារៀនយឺតពេល។ សាលា Al Siraat College ក្នុងទីក្រុង Epping រដ្ឋ Victoria បានជូនដំណឹងដល់ឪពុកម្តាយអំពីការផ្លាស់ប្តូរគោលនយោបាយថ្មី បន្ទាប់ពីបានកត់សម្គាល់ឃើញថា កូនសិស្សត្រូវបានទុកចោលជាប្រចាំនៅក្នុងទីធ្លាសាលា។ ឥឡូវនេះឪពុកម្តាយត្រូវបានគេពិន័យជាប្រាក់ចំនួន ១០ដុល្លារ រាល់កុមារម្នាក់ ហើយក្នុងរយៈពេល ១៥នាទី ពួកគេត្រូវផាកពិន័យម្ដង។ សាលាឥស្លាមឯករាជ្យនេះបញ្ចប់ថ្នាក់រៀននៅម៉ោង ៣ និង ៤៥នាទីរសៀល ពីថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ និងនៅម៉ោង ២ និង ៣០នាទីរសៀល នាថ្ងៃសុក្រ បន្ទាប់ពីការបន់ស្រន់ចប់។ ប្រធានផ្នែកប្រតិបត្តិការរបស់សាលាបានប្រាប់ Daily

    September 13, 2019
  • អន្តរជាតិ

    កញ្ចប់តូចៗដែលភាគច្រើនអ្នកអាចរកឃើញក្នុងប្រអប់ស្បែកជើង, កាបូប ឬកាមេរ៉ាថ្មីៗ អាចមានប្រយោជន៍យ៉ាងច្រើន។ កញ្ចប់តូចៗទាំងនោះគឺផ្ទុកដោយស៊ី​លី​កូន​ឌីអុកស៊ីត «Silicon dioxide» ដែលមានសមត្ថភាពអាចស្រូបយកភាពសើមនៅក្នុងវត្ថុទាំងនោះ។ ការពិតទៅវាមិនមានជាតិពុល និងគ្រោះថ្នាក់នោះទេ ប៉ុន្តែតម្រូវឱ្យនៅឆ្ងាយពីដៃក្មេង ដើម្បីការពារកុំឱ្យក្មេងលេបចូលពោះ។ ខាងក្រោមនេះគឺជាប្រយោជន៍នៃការទុកកញ្ចប់ស៊ី​លី​កូន៖ ១. ទុកវាក្នុងកាបូបស្ពាយរបស់អ្នក ដូច្នេះអ្នកអាចការពារបាក់តេរី ឬផ្សិតកុំឱ្យរីកលូតលាស់បាន និងអាចកម្ចាត់ក្លិនមិនល្អផងដែរ។ ២. វាមានប្រសិទ្ធភាពជាងអង្ករទៅទៀតក្នុងករណីទូរស័ព្ទរបស់អ្នកចូលទឹក ដោយគ្រាន់តែដាក់ទូរស័ព្ទនោះចូលទៅក្នុងកញ្ចប់មានពេញផ្ទុកដោយស៊ី​លី​កូន​ឌីអុកស៊ីតជាការស្រេច។ ៣. ជួយរក្សាទុករូបថតចាស់ៗ ដោយគ្រាន់តែដាក់កញ្ចប់នោះចំនួនពីរបីក្នុងប្រអប់រូបថតចាស់ វានឹងជួយឱ្យរូបថតមិនស្អិតជាប់គ្នា ឬខូច។ ៤. បំបាត់អ័ព្ទកញ្ចក់មុខរថយន្ត ដោយគ្រាន់តែដាក់វាពីក្រោមកញ្ចក់ វានឹងជួយឱ្យបាត់ស្អាប់ជាស្រេច។ ៥. ធ្វើឱ្យឡាមប្រើបានយូរជាងមុខ ដោយសារវាអាចជួយបឺតយកជាតិទឹកកុំឱ្យឡាមឆាប់ខូច។ ដូច្នេះចូលគិតឡើងវិញ

    September 13, 2019
  • អន្តរជាតិ

    ថ្មីៗនេះមានរឿងគួរឱ្យភ្ញាក់ផ្អើលមួយ ដោយអ្នកម្ដាយឈ្មោះ Carlo Collazo មកពីរដ្ឋ Delaware នៅសហរដ្ឋអាមេរិក គាត់បានសម្រាលកូនក្នុងបន្ទប់ទឹក ទាំងដែលមិនដឹងខ្លួនទាល់តែសោះថាមានផ្ទៃពោះ។ អ្នកម្ដាយអាយុ ៣៧ឆ្នាំ ម្នាក់នេះបាននិយាយថា ដោយសារគាត់មានបញ្ហាដែលគេឱ្យឈ្មោះថា Polycystic ovarian syndrome វាធ្វើឱ្យរដូវដើរមិនទៀងទាត់ ហើយពិបាកក្នុងការមានគភ៌ ដែលនេះជាមូលហេតុគាត់មិនចាប់អារម្មណ៍ថា ខ្លួនមានកូនក្នុងពោះ។ អ្នកម្ដាយ Collazo ក៏បានប្រាប់ដែរថា គាត់ព្យាយាមចង់បានកូនជាយូរមកហើយ ប៉ុន្តែគ្មានលទ្ធផលអ្វីនោះទេ។ គាត់មិនមានការឡើងទម្ងន់នៅពេលកំពុងមានគភ៌នោះទេ ហើយអ្វីដែលចម្លែកគឺគាត់ធ្វើតេស្តអវិជ្ជមានរហូតដល់ ៣ដង។ និយាយប៉ុណ្ណឹងយើងទាំងអស់គ្នាប្រាកដជាយល់ហើយថា អារម្មណ៍របស់គាត់បែបណា នៅពេលដែលគាត់ស្ទើរតែអស់សង្ឃឹមរឿងមានកូនទៅហើយ ប៉ុន្តែរឿងល្អបានចូលមកដល់។ អ្នកម្ដាយ Collazo

    September 13, 2019
  • អន្តរជាតិ

    យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UNWTO) ឱ្យដឹងថា ប្រទេសវៀតណាមគឺជាប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់ ក្នុងចំណោមគោលដៅទេសចរណ៍ ដែលមានការកើនឡើងលឿនបំផុតនៅលើពិភពលោក។ ឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះកំពុងដើរក្នុងទិសដៅត្រូវ ហើយចំនួនអ្នកទេសចរកាលពី ឆ្នាំ២០១៨ បានកើនឡើងក្នុងអត្រាមួយ ដែលជាអត្រាលឿនបំផុតនៅលើពិភពលោក។ «នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទិសដៅភាគច្រើនបានបង្ហាញពីកំណើនយ៉ាងខ្លាំងជាពិសេសប្រទេសវៀតណាម។ ទេសចរណ៍ពីប្រទេសចិន និងឥណ្ឌាបានជំរុញឱ្យមានកំណើននៅក្នុងទិសដៅជាច្រើននៅក្នុងតំបន់»។ ចំនួនអ្នកទេសចរបរទេសរបស់វៀតណាមបានកើនឡើង ១៩.៩ភាគរយ ឬ ១៥លាននាក់ កាលពីឆ្នាំមុន ដែលឈរនៅលំដាប់ទី១០ ក្នុងបញ្ជីនៃការកើនឡើងលឿនបំផុត ហើយប្រទេសអេក្វាឌ័រគឺជាប់លើកំពូលតារាងជាមួយនឹងអត្រា ៥១ភាគរយ។ អ៊ីរ៉ង់ឈរនៅលេខ២ មាន ៤៩.៩ភាគរយនិងអេហ្ស៊ីបជាប់លេខ៣ មាន ៣៦.៨ ភាគរយ។ ប្រទេសដទៃដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ គឺអ៊ូហ្គង់ដា (៣១.៩ ភាគរយ)

    September 13, 2019
  • បច្ចេកវិទ្យា

    បច្ចេកវិទ្យាថ្មីមួយត្រូវដាក់ទៅលើផ្លូវណានជីង ខាងកើតទីក្រុងស៊ាងហៃ ក្នុងទម្រង់ជាប៉ូលីសរ៉ូបូត។ រ៉ូបូតនេះផងដែរ គឺបំពាក់មកជាមួយបច្ចេកវិទ្យា 5G សម្រាប់ការផ្សព្វផ្សាយអំពីសុវត្ថិភាព បញ្ចូនរូបភាព (360°) មុខងារចំណាំផ្ទៃមុខ ទៅកាន់ការិយាល័យប៉ូលិសដើម្បីធ្វើការវិភាគ។ វាធ្វើការមួយថ្ងៃ ២៤ម៉ោងពេញ ដូច្នេះហើយសម្រាប់បទល្មើសណាមួយ វានឹងបញ្ចូនព័ត៌មានទៅកាន់ការិយាល័យប៉ូលីស (real time) ភ្លាមតែម្ដង៕ អត្ថបទ៖ លីដា

    September 13, 2019
  • អន្តរជាតិ

    វ៉ាក់សាំងការពារជំងឺគ្រុនចាញ់ដំបូងគេរបស់ពិភពលោក កំពុងត្រូវបានដាក់ឱ្យប្រើប្រាស់នៅផ្នែកមួយចំនួននៃប្រទេសកេនយ៉ាចាប់ពីថ្ងៃសុក្រ។ វានឹងត្រូវបានបន្ថែមទៅក្នុងកាលវិភាគចាក់វ៉ាក់សាំងធម្មតា ហើយកុមារជាង ៣០០,០០០នាក់ ត្រូវបានរំពឹងថា នឹងទទួលវ៉ាក់សាំងនេះក្នុងរយៈពេល ៣ឆ្នាំខាងមុខ។ ជំងឺគ្រុនចាញ់សម្លាប់មនុស្សជាង ៤០០,០០០នាក់ នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ដែលភាគច្រើនជាកុមារ។ រាយការណ៍ដោយ Tulip Mazumdar អ្នកឆ្លើយឆ្លងព័ត៌មានសុខភាពសកលលោក ៕ អត្ថបទ៖ លីដា

    September 13, 2019