- autoadmin
- Nissan Auto Tech
ក្នុងភាគទី២ ពួកយើងចង់បង្ហាញពីមូលហេតុ ដែលរថយន្ត Nissan X-TRAIL គឺល្អជាងម៉ាកដទៃទៀត ដោយ X-Trail មានល្បឿនលឿន ដំណើរការប្រសើរ និងបទពិសោធន៍នៃការបើកបរល្អជាងគេដទៃ បើប្រៀបធៀបទៅនឹង ម៉ាក-M, ម៉ាក-H, ម៉ាក-T, ម៉ាក-F និងម៉ាក-K ។ មានន័យថា ក្នុងនាមជាម្ចាស់ Nissan X-Trail, អ្នកមិនចាំបាច់ព្រួយបារម្ភអំពីការជិះវ៉ា នៅពេលដែលអ្នកត្រូវការនោះទេ។ ជាមួយនឹងម៉ាស៊ីនសាំងចំណុះ 2.0លីត្រ ដែលមានថាមពល 106គីឡូវ៉ាត់/ម៉ោង (អតិបរមា 6,000rpm) និងកម្លាំងបង្វិល 200Nm (អតិបរមា 4,400rpm)
September 17, 2019 - អន្តរជាតិ
ក្រុមឃ្លាំមើលបានអះអាងថា ការបរិភោគសាច់ឆ្កែមិនមែនជារឿងចម្លែកទេនៅវៀតណាម ខណៈពេលដែលការបរិភោគសាច់ឆ្កែក៏មិនខុសច្បាប់នោះដែរ ថ្វីបើតាមពិតទៅសាច់ឆ្កែ គឺមិនសាកសមសម្រាប់ជាអាហាររបស់មនុស្ស។ ក្រុមប្រឹក្សាភិបាលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ហានិភ័យសុខភាពដែលទាក់ទងនឹងការបរិភោគសាច់ឆ្កែរួមមាន៖ ពពួកប៉ារ៉ាស៊ីតដែលអាចប៉ះពាល់ដល់សរីរាង្គខាងក្នុង ឬឯសារធាតុគីមីដែលត្រូវបានគេដាក់បំពុលសត្វឆ្កែ ក៏នឹងគំរាមកំហែងដល់អ្នកដែលបរិភោគសាច់ទាំងនោះផងដែរ។ ក្រុមប្រឹក្សាភិបាលបាននិយាយនៅលើគេហទំព័ររបស់ខ្លួនកាលពីសប្តាហ៍មុនថា៖ “ការបរិភោគសាច់ឆ្កែមិនមែនជាទម្លាប់ល្អទេ ដូច្នេះប្រជាជនគួរតែបោះបង់វា ជាពិសេសនៅក្នុងយុគសម័យនៃការធ្វើសមាហរណកម្មអន្តរជាតិ”។ ការប្រើប្រាស់សាច់ឆ្កែនៅប្រទេសវៀតណាមបានក្លាយជាគោលដៅនៃយុទ្ធនាការសុខុមាលភាពសត្វនាពេលកន្លងមក ហើយសម្ព័ន្ធមិត្តការពារសត្វអាស៊ីបានប៉ាន់ប្រមាណថា សត្វចំនួន ៥លានក្បាល ត្រូវបានសម្លាប់ និងបរិភោគនៅក្នុងប្រទេសនេះជារៀងរាល់ឆ្នាំ។ ទោះយ៉ាងណាការបរិភោគសាច់ឆ្កែគឺមានជាទូទៅនៅទីក្រុងហាណូយ ដែលគេប៉ាន់ប្រមាណថា រដ្ឋធានីជានេះជម្រករបស់ឆ្កែ និងឆ្មាជិត ៥០០,០០០ក្បាល ក៏ដូចជាភោជនីយដ្ឋាន និងហាងប្រហែល ១,០០០កន្លែង ដែលកំពុងលក់សាច់របស់ពួកវា៕ អត្ថបទ៖ លីដា
September 17, 2019 - អន្តរជាតិ
បង្គន់មាសទំហំ ១៨ការ៉ាត់ ដែលមានតម្លៃ ៤.៨លានផោន (ជិត ៦លានដុល្លារអាមេរិក) ត្រូវបានចោរលួចចេញពីពីវិមាន Blenheim នៅ Woodstock រដ្ឋ Oxfordshire ប្រទេសអង់គ្លេស។ មន្រ្តីអង់គ្លេសបានជូនដំណឹងអំពីការបាត់បង្គន់នេះ កាលពីព្រឹកព្រលឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ថ្មីៗនេះ។ គួរឱ្យដឹងដែរថា វិមាន Blenheim គឺជាបេតិកភណ្ឌពិភពលោក និងជាកន្លែងកំណើតរបស់ Sir Winston Churchill ផងដែរ។ វិមាននេះត្រូវបានគេចាត់ទុកថា ជាផ្ទះមួយនៅជនបទ ព្រោះវាជាវិមានដែលមិនមែនគ្រប់គ្រងដោយសែស្រឡាយរាជវង្សនោះទេ ហើយយកឈ្មោះតាម សមរភូមិ Blenheim កាលពីឆ្នាំ១៧០៤។
September 17, 2019 - អន្តរជាតិ
ឥណ្ឌូនេស៊ីបានបើកគ្លីនិកបណ្តោះអាសន្នជាច្រើន ដើម្បីព្យាបាលមនុស្សរាប់ពាន់នាក់ដែលទទួលរងពីជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ នៅក្នុងតំបន់ដែលពោរពេញដោយអ័ព្ទពុល។ អាជ្ញាធរក៏បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភ្លើងឆេះនៅតំបន់ភ្នំ និងព្រៃ ដែលវាជាមូលហេតុគំរាមកំហែងដល់គុណភាពខ្យល់នៅក្នុងផ្នែកមួយចំនួនក្នុងអាស៊ីអាគ្នេយ៍។ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃច័ន្ទថា ក្រុមសង្គ្រោះជាង ៩,០០០នាក់ ចេញពីកងយោធា ប៉ូលីស និងទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ ជាមួយនឹងជំនួយឧទ្ធម្ភាគចក្រចំនួន ៤២គ្រឿង បានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យនេះ។ ផ្សែងពុលចេញពីការដុតភ្លើងខុសច្បាប់ ដើម្បីឈូសឆាយដីសម្រាប់ដាំដូង និងម្រេច ធ្វើឱ្យសាលារៀនត្រូវបិទទ្វារ និងរំខានដល់ការធ្វើដំណើរក្នុងតំបន់ ខណៈប្រជាជនត្រូវចាកចេញពីផ្ទះរបស់ពួកគេ។ ភ្លើងឆេះនៅឥណ្ឌូនេស៊ីមិនមែនត្រឹមតែបង្កហានិភ័យក្នុងប្រទេសនោះទេ ជាក់ស្ដែងប្រទេសជិតខាងសុទ្ធតែរងផលប៉ះពាល់។ សិង្ហបុរី ម៉ាឡេស៊ី ព្រុយណេដារូសាឡឹម និងថៃ សុទ្ធតែរងផលប៉ះពាល់ ពីអ័ព្ទអាក្រក់ទាំងនេះ។ ទិន្នន័យពីទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយបង្ហាញថា ភ្លើងឆេះបានប៉ះពាល់ដល់ដីព្រៃ និងដីកសិកម្មចំនួន ៣២៨,៧២៤ហិកតា
September 17, 2019 - Nissan Auto Tech
នៅក្នុងភាគដំបូងយើងនឹងបង្ហាញថា ហេតុអ្វីបានជារថយន្ត Nissan X-TRAIL ប្រសើរជាងម៉ាកផ្សេងទៀតនៅក្នុងទីផ្សារ? នោះគឺដោយសារតម្លៃរបស់ X-Trail នឹងជួយអ្នកសន្សំប្រាក់បានពីរបីពាន់ដុល្លារ បើប្រៀបធៀបទៅនឹង ម៉ាក-M, ម៉ាក-H, ម៉ាក-T, ម៉ាក-F និងម៉ាក-K ។ ដែលមានន័យថា ក្នុងនាមជាម្ចាស់ Nissan X-Trail, រថយន្តនៃភាពទាន់សម័យ ផាសុខភាព និងសុវត្ថិភាព ប្រៀបដូចជាអ្នកទទួលបានថវិកាចំណេញ ដើម្បីទុកទិញរបស់ផ្សេងទៀត។ លើសពីនេះទៅទៀត គឺវាត្រូវបាននាំចូលដោយផ្ទាល់ពីប្រទេសជប៉ុន។ បើយើងនិយាយអំពីភាពបត់បែនវិញ Nissan X-Trail គឺជារថយន្តតែមួយគត់ ដែលមានកៅអីអង្គុយ 5+2 ក្នុងចំណោមត្រកូល SUV
September 17, 2019 - អន្តរជាតិ
ថៃ៖ សត្វខ្លាចំនួន ៨៦ក្បាល ដែលធ្លាប់ត្រូវបានជួយសង្គ្រោះពីវត្តប៉ាហ្លួងតាបៅ (Pa Luang Ta Bua) ឬវត្តខ្លាបានស្លាប់ បន្ទាប់ពីរយៈពេល ៣ឆ្នាំ ចាប់តាំងពីមានការជួយសង្គ្រោះពួកវា។ ព្រះវិហារក្នុងខេត្ត Kanchanaburi មួយនេះ គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ធំមួយ ដែលមានអ្នកទេសចរតម្រង់ជួរគ្នា ដើម្បីថតរូបជាមួយសត្វខ្លាធំៗ ឬផ្តល់ចំណីឱ្យពួកវា ក្នុងតម្លៃ ៦០០បាត (១១ផោន)។ ក្រោយមកអាជ្ញាធរបានចុះទៅ និងដកហូតសត្វខ្លាបានចំនួន ១៤៧ក្បាល កាលពីឆ្នាំ២០១៦ ពីវត្ត បន្ទាប់ពីមានពាក្យបណ្តឹងពីការជួញដូរសត្វ។ មន្ដ្រីប៉ូលីសបានវាយឆ្មក់ និងបានរកឃើញសាកសពសត្វខ្លាចំនួន ៤០ក្បាល នៅខាងក្នុងម៉ាសីនកក ក៏ដូចជាផ្នែកនៃរាងកាយសត្វផ្សេងៗទៀត។ ប៉ុន្តែព្រះសង្ឃដែលគង់នៅវត្តនោះ
September 17, 2019 - អន្តរជាតិ
ប្រទេសកូរ៉េកំពុងមានការព្រមាននៅថ្ងៃអង្គារនេះ ដើម្បីការពារពីការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក បន្ទាប់ពីករណីដំបូងនៃជំងឺនេះត្រូវបានបញ្ជាក់នៅជិតព្រំដែនជាមួយកូរ៉េខាងជើង។ ក្រសួងកសិកម្មកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានចាប់ផ្តើមសម្លាប់សត្វជ្រូកប្រមាណ ៤,០០០ក្បាល នៅក្នុងជំហ៊ានដំបូងជាមុន។ លោក Kim Hyeon-soo រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទបាននិយាយថា មន្រ្តីត្រូវបានរៀបចំខ្លួនដើម្បីទៅប្រមូលយកសត្វជ្រូកមានជំងឺមកសម្លាប់ចោល ពីកសិដ្ឋានចំនួន ៣ រួមទាំងកន្លែងមួយផ្សេងទៀតដែលត្រូវបានរកឃើញជំងឺនេះ នៅឯ Paju ដែលស្ថិតនៅភាគខាងត្បូងនៃព្រំដែនអន្តរកូរ៉េ កាលពីថ្ងៃអង្គារ។ លោកបាននិយាយថា ក្រសួងបានបញ្ជាឱ្យមានការហាមឃាត់សត្វជ្រូក និងបសុសត្វដែលពាក់ព័ន្ធក្នុងរយៈពេល ៤៨ម៉ោង ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ ខណៈពេលដែលពួកគេកំពុងស្វែងរកប្រភពនៃមេរោគ៕ អត្ថបទ៖ លីដា
September 17, 2019 - អន្តរជាតិ
ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen មានប្រសាសន៍ថា សម្ពាធពីប្រទេសចិន និងឥទ្ធិពលការទូតដុល្លារ គឺជាដើមហេតុចំពោះការសម្រេចចិត្តរបស់កោះសូឡូម៉ុន ក្នុងការកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់។ អ្នកស្រី Tsai បានធ្វើសន្និសីទសារព័ត៌មានភ្លាមៗមួយកាលពីថ្ងៃច័ន្ទ បន្ទាប់ពីកោះសូឡូម៉ុនបានសម្រេចចិត្តបង្កើតទំនាក់ទំនងជាមួយប្រទេសចិន។ អ្នកស្រី Tsai បាននិយាយថា ប្រជាជនតៃវ៉ាន់នឹងនៅតែមានសាមគ្គីភាព ទោះបីជាទីក្រុងប៉េកាំងព្យាយាមសងសឹកប្រឆាំងនឹងផែនការកោះ ដើម្បីទិញយន្តហោះចម្បាំងថ្មីពីសហរដ្ឋអាមេរិក ឬដើម្បីបង្វែរការយកចិត្តទុកដាក់របស់ប្រជាជន ឱ្យឆ្ងាយពីភាពចលាចលដែលកំពុងកើតមាននៅក្នុងទីក្រុងហុងកុងក៏ដោយ។ ការផ្លាស់ប្តូរនេះគឺជារដ្ឋប្រហារដ៏សំខាន់មួយសម្រាប់ទីក្រុងប៉េកាំង មុនពេលដែលចិននឹងប្រារព្ធខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ហើយវាកាន់តែធ្វើឱ្យតៃវ៉ាន់នៅឯកោជាងពេលណាៗទាំងអស់ ដោយនៅសល់តែ ១៦ប្រទេសប៉ុណ្ណោះដែលទទួលស្គាល់កោះតៃវ៉ាន់៕ អត្ថបទ៖ លីដា
September 17, 2019 - អន្តរជាតិ
ថ្មីៗនេះប្រទេសឥណ្ឌាបានបង្កើតការប្រកួតប្រជែងយ៉ាងចម្លែកមួយ ដែលមានឈ្មោះថា What The Fart – ឬ WTF ហើយគ្រោងនឹងប្រារព្ធកម្មវិធីនេះនៅក្នុងរដ្ឋ Gujarat នៅចុងសប្តាហ៍ខាងមុខនេះ។ អ្នកចូលរួមនឹងមានពេល ៦០វិនាទី ដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេ ហើយអ្នកដែលអាចបញ្ចេញខ្យល់បានឮបំផុត និងយូរបំផុត នឹងទទួលបានពានរង្វាន់ជាសាច់ប្រាក់ចំនួន ១៥,០០០រូពី ដែលប្រហែល ២០០ដុល្លារអាមេរិក។ ការពិតបើយើងស្ដាប់មើលទៅវាដូចជារឿងគួរឱ្យអស់សំណើច និងថ្មីសន្លាងបន្ដិច ប៉ុន្តែអ្នកចំរៀងក្នុងស្រុក និងជាអ្នកបង្កើតព្រឹត្តិការណ៍ឈ្មោះ Yatin Sangoi អាយុ ៤៨ឆ្នាំ បាននិយាយថា ហេតុផលគឺវាលើសពីនេះទៅទៀត គឺគាត់ចង់ផ្លាស់ប្តូរបទដ្ឋានវប្បធម៌។ គាត់បាននិយាយថា គាត់ធ្លាប់ត្រូវបានគេសើចនៅពេលដែលគាត់បានផោមយ៉ាងឮ ហើយអ្នកទាំងនោះចំអកឱ្យគាត់ថា
September 17, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុន Nissan បានចាប់ដៃគូជាមួយក្រុមលេងហ្គេម (esports) ដ៏ពេញនិយមបំផុតរបស់ពិភពលោកចំនួនពីរ កាលពីក្នុងខែមីនា គឺ FaZe Clan និង OpTic Gaming ។ ក្រុមទាំងពីរក៏បានចូលរួមប្រកួតលេងហ្គេមដោយមានពាក់អាវផ្លាកសញ្ញារបស់ក្រុមហ៊ុន Nissan ផងដែរ ខណៈក្រុមហ៊ុនផលិតរថយន្តនេះសង្ឃឹមថា នឹងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ឧស្សាហកម្មវីដេអូហ្គេម។ យ៉ាងណាមិញដើម្បីអបអរសាទរទិវាហ្គេមវីដេអូជាតិអាមេរិក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ពួកគេបានបោះមួយជំហានទៅមុខទៀតជាមួយអ្វីដែលប្លែកខុសពីរាល់ដង នោះគឺការបញ្ចេញគំរូកៅអីលេងហ្គេម ដែលយកលំនាំចេញពីកៅអីបច្ចេកវិទ្យាសម្រាប់រថយន្ត ស៊េរីឆ្នាំ២០១៩ របស់ខ្លួន។ កៅអីទាំង ៣ នឹងត្រូវបានរចនាឡើងដោយយកតាមគំរូកៅអីកំពូលរថយន្តប្រណីតដូចជា៖ Nissan GT-R Nismo, ARMADA
September 16, 2019









