ខ្មែរណូត

ស្វែងរក

  • Nissan Auto Tech

    Nissan X-TRAIL ជារថយន្ត SUV ដែលមិនត្រឹមតែស្អាតទាន់សម័យប៉ុណ្ណោះទេ ថែមទាំងមានម៉ាស៊ីន និងកម្លាំង ល្អ​ឯកលើសពីម៉ាកដទៃ

    BY autoadmin September 17, 2019
    Nissan X-TRAIL ជារថយន្ត SUV ដែលមិនត្រឹមតែស្អាតទាន់សម័យប៉ុណ្ណោះទេ ថែមទាំងមានម៉ាស៊ីន និងកម្លាំង ល្អ​ឯកលើសពីម៉ាកដទៃ

    ក្នុងភាគទី២ ពួកយើងចង់បង្ហាញពីមូលហេតុ ដែលរថយន្ត Nissan X-TRAIL គឺល្អជាងម៉ាកដទៃទៀត ដោយ X-Trail មានល្បឿនលឿន ដំណើរការប្រសើរ និងបទពិសោធន៍នៃការបើកបរល្អជាងគេដទៃ បើប្រៀបធៀបទៅនឹង ម៉ាក-M, ម៉ាក-H, ម៉ាក-T, ម៉ាក-F និងម៉ាក-K ។ មានន័យថា ក្នុងនាមជាម្ចាស់ Nissan X-Trail, អ្នកមិនចាំបាច់ព្រួយបារម្ភអំពីការជិះវ៉ា នៅពេលដែលអ្នកត្រូវការនោះទេ។ ជាមួយនឹងម៉ាស៊ីនសាំងចំណុះ 2.0លីត្រ ដែលមានថាមពល 106គីឡូវ៉ាត់/ម៉ោង (អតិបរមា 6,000rpm) និងកម្លាំងបង្វិល 200Nm (អតិបរមា 4,400rpm) បូករួមធុងប្រេងចំណុះ 60លីត្រ ដើម្បីផ្តល់នូវកម្រិតបើកបរដ៏ល្អប្រសើរបំផុតឱ្យអ្នក។

    បើយើងរៀបរាប់ពីភាពជឿជាក់របស់វាវិញ រថយន្ត Nissan X-Trail មានបច្ចេកវិទ្យា ដែលខុសពីប្រអប់លេខប្ដូរចុះឡើង Continuously Variable Transmission (CVT) ធម្មតា។ ប្រអប់លេខ X-TRONIC របស់វានឹងអនុញ្ញាតឱ្យមានការផ្លាស់ប្តូរចុះឡើងដោយរលូន និងបទពិសោធន៍បើកបរដ៏អស្ចារ្យ។ ដើម្បីទទួលបាននូវភាពសប្បាយ និងភាពរំភើបរីករាយ អ្នកអាចប្រើបានទាំងប្រអប់លេខស្វ័យប្រវត្តិ ៧វគ្គ (7-Speed AT) ដោយមានទាំង Manual Mode (+/-) ឬចុចលើប៊ូតុងអេកូ ដើម្បីបន្ថយការប្រើប្រាស់ប្រេង ដែលជួយឱ្យអ្នកបើកបរធ្វើការបើកបរតាមរបៀប ដែលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពប្រេង។

    ប្រភេទ SUV មានគុណភាពខ្ពស់នេះមានតម្លៃសមរម្យជាងគេ ជាមួយនឹងការដំណើរការល្អប្រសើរជាងមុន មានផាសុកភាព និងទាន់សម័យអស្ចារ្យ។

    អតិថិជនអាចអញ្ជើញមកទស្សនានិងធ្វើការបើកសាកល្បងជាមួយរថយន្ត Nissan X-TRAIL ហើយក៏អាចធ្វើការកក់ទុក នូវជម្រើសពណ៌ជាច្រើនដូចជា ពណ៌ទឹកក្រូចភ្លឺ ពណ៌ក្រហមទុំ ពណ៌ ស ពណ៌ទឹកប្រាក់ភ្លឺ ពណ៌ប្រផេះ និងពណ៌ខ្មៅ ទៅតាមចំណូលចិត្តរបស់លោកអ្នក នៅគ្រប់សាខារបស់ Nissan ក៏ដូចជានៅក្នុងកម្មវិធីដាក់បង្ហាញរថយន្ត នៅតាមទីតាំងណាមួយ។

    សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

    អត្ថបទ៖ លីដា

    Share This Post: