ព័ត៌មានជំនួយនៅពេលបើកបរ Nissan TERRA ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង
តើអ្នកដឹងទេ? រថយន្តប្រភេទ SUV របស់ Nissan ដែលមានតួស៊ុមពេញ (Fully Boxed Ladder Frame) គឺមានតែ Nissan TERRA នេះហើយ។
រថយន្ត 7កៅអីពេញ មួយនេះផ្ដល់ជូលនូវកម្ពស់ខ្ពស់ពីដីរហូតដល់ 225មីលីម៉ែត្រ ជាមួយនឹងប្រវែងបណ្ដោយ 4885មីលីម៉ែត្រ, ទទឹង 1865មីលីម៉ែត្រ និងកម្ពស់ 1835មីលីម៉ែត្រ ដែលល្អបំផុតសម្រាប់តំបន់នេះ ព្រោះវាជួយកាត់បន្ថយហានិភ័យនៃការខូចខាតពីផ្លូវរដុបមិនស្មើគ្នា និងពីការបើកបរក្នុងតំបន់លិចទឹក។

ភាគទី៣ – ព័ត៌មានជំនួយនៅពេលបើកបរក្នុងពេលមានភ្លៀងធ្លាក់ខ្លាំង៖
១. ការបើកបរក្នុងល្បឿនយឺតៗ (៣-៤ម៉ាយ/ម៉ោង) ជួយមិនឱ្យមានរលកធំៗដែលអាចធ្វើឱ្យរលត់ម៉ាស៊ីន។ បើឈប់រថយន្តវានឹងអាចបណ្តាលឱ្យម៉ាស៊ីនចូលទឹក ឬបើកឱកាសឱ្យទឹកជ្រាបចូលបំពង់ស៊ីម៉ាំង ហើយបញ្ហាទាំងទ្វេនេះនឹងបង្កបញ្ហាធ្ងន់ធ្ងរដល់រថយន្តលោកអ្នក។
២. ត្រូវមានការប្រុងប្រយ័ត្នជាមួយរថយន្ត និងអ្នកថ្មើរជើងដទៃទៀត។ កុំបើកបរលឿនពេក ព្រោះវាអាចធ្វើឱ្យទឹកសាចលើអ្នកថ្មើរជើង ឬធ្វើឱ្យប៉ះពាល់ដល់រថយន្តដទៃ។
៣. ពេលទឹកស្រកអស់ពីផ្លូវ អ្នកត្រូវតែជូតហ្វ្រាំងឱ្យស្ងួត។ ចាប់ហ្វ្រាំងតិចៗពេលកំពុងបើកបរ ដើម្បីឱ្យទឹកហូរចេញពីហ្វ្រាំង។
អ្នកប្រើប្រាស់ដែលឆ្លាតវៃនឹងមិនត្រឹមតែជ្រើសរើសយករថយន្ត ដែលបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគិតគូពីតម្លៃផងដែរ។ Nissan TERRA ត្រូវបានលក់ក្នុងតម្លៃសមរម្យជាងម៉ាកផ្សេងទៀត ហើយដំណើរការវិញក៏កាន់តែប្រសើរ។
អតិថិជន និងសាធារណជនត្រូវបានអញ្ជើញឱ្យមកពិនិត្យមើល បើកសាកល្បង និងធ្វើការកក់ Nissan TERRA ជាមួយនឹងពណ៌ជាច្រើនឱ្យជ្រើសរើសដូចជា៖ ត្នោតចាស់ (Earth Brown), ប្រផេះ (Lunar Metallic Gray), ទឹកមាស (Flare Metallic Gold), ក្រហម (Fiery Red), ខ្មៅ (Galaxy Black), ទឹកប៊ិច (Dark Blue), ទឹកប្រាក់ (Brilliant Silver) និង ស (Aspen Pearl White) ដែលមាននៅគ្រប់អាគារតាំងបង្ហាញរបស់ក្រុមហ៊ុន Nissan ទាំងអស់។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា