Nissan X-TRAIL មានរាងស្អាត និងតូចច្រឡឹងពីខាងក្រៅ ប៉ុន្តែមានកម្ពស់ខ្ពស់ល្អ និងធំទូលាយនៅខាងក្នុង
ក្នុងភាគទី៣ ពួកយើងចង់បង្ហាញថា ហេតុអ្វីបានជា Nissan X-TRAIL ល្អជាងម៉ាកដទៃទៀត? គឺដោយសារ X-Trail មាន wheelbase វែងជាងមុន មានចន្លោះក្បាលធំល្អ និងកន្លែងដាក់អីវ៉ាន់ធំជាង បើប្រៀបធៀបទៅនឹង ម៉ាក-M, ម៉ាក-H, ម៉ាក-T, ម៉ាក-F និងម៉ាក-K ។
• Wheelbase វែងជាងមុន៖ កាន់តែធំទូលាយដើម្បីភាពសុខស្រួលរបស់សមាជិកគ្រួសារនីមួយៗ។
• ចន្លោះក្បាល (headroom) ធំជាងមុន៖ កម្ពស់ទាំងមូលខ្ពស់ជាងមុន ដើម្បីផ្តល់ភាពងាយស្រួលផ្នែកខាងក្នុងដល់សមាជិកដែលខ្ពស់ជាងគេ។
• កន្លែងដាក់អីវ៉ាន់ធំ៖ អាចដាក់ទំនិញបានច្រើនសម្រាប់ភាពងាយស្រួលក្នុងការធ្វើដំណើរតាមដងផ្លូវ។

រថយន្តប្រភេទ SUV នេះមានពិន្ទុសរុបខ្ពស់ជាងគេបើប្រៀបធៀបនឹងម៉ាកដ៏ទៃ ព្រោះអ្វីគ្រប់យ៉ាងល្អបំផុតតាំងពីចន្លោះ កម្ពស់ ប្រវែង និងអ្វីដែលសំខាន់គឺភាពងាយស្រួល សម្រាប់គ្រួសារទាំងមូលនៅពេលធ្វើដំណើរ។

អតិថិជនអាចអញ្ជើញមកទស្សនានិងធ្វើការបើកសាកល្បងជាមួយរថយន្ត Nissan X-TRAIL ហើយក៏អាចធ្វើការកក់ទុក នូវជម្រើសពណ៌ជាច្រើនដូចជា ពណ៌ទឹកក្រូចភ្លឺ ពណ៌ក្រហមទុំ ពណ៌ ស ពណ៌ទឹកប្រាក់ភ្លឺ ពណ៌ប្រផេះ និងពណ៌ខ្មៅ ទៅតាមចំណូលចិត្តរបស់លោកអ្នក នៅគ្រប់សាខារបស់ Nissan ក៏ដូចជានៅក្នុងកម្មវិធីដាក់បង្ហាញរថយន្ត នៅតាមទីតាំងណាមួយ។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា