Nissan Auto Tech

Nissan X-TRAIL បំពាក់ដោយលក្ខណៈពិសេសសុវត្ថិភាពស្ដង់ដារ ដែលមិនងាយរកមាននៅលើម៉ាកដទៃនោះទេ

BY
autoadmin
September 20, 2019

នៅក្នុងភាគចុងក្រោយរបស់យើង ហេតុអ្វីបានជា Nissan X-TRAIL ប្រសើរជាងម៉ាកផ្សេងទៀត? គឺ Nissan នឹងមិនមែនចេះតែរៀបចំលក្ខណៈសុវត្ថិភាពស្តង់ដារផ្សេងៗ ដោយគ្មានការលះបង់ភាពជាក់ស្តែង ឬភាពបត់បែនឡើយ ហើយប្រព័ន្ធទាំងនេះវាប្រហែលជាមិនមានលើម៉ាកដទៃនោះទេ។

Intelligent Key (i-Key)៖ បិទ/បើក សោរថយន្ត និងបញ្ឆេះយានយន្ត Nissan របស់អ្នក ដោយគ្រាន់តែចុច​ប៊ូ​តុង Push Start លោកអ្នកនឹងអាចជិះបានភ្លាម។ មុខងារនេះជួយសន្សំពេលវេលាក្នុងការស្វែងរកកូនសោររថយន្ត X-TRAIL របស់លោកអ្នក។

Active Brake Limit Slip (ABLS) ៖ នៅពេលដែលប្រព័ន្ធនេះដឹងពីការរំកិលរបស់កង់រថយន្ត វានឹងប្រើហ្វ្រាំងដោយស្វ័យប្រវត្តិទៅកង់ដែលរំកិលទាំងនោះ និងដឹកនាំថាមពលទៅកង់ជាមួយកម្លាំងទាញល្អបំផុត ដើម្បីផ្តល់នូវការគ្រប់គ្រងដ៏ល្អប្រសើរនៅពេលមានស្ថានភាពផ្លូវរអិល។

Vehicle Dynamic Control (VDC)៖ ប្រព័ន្ធនេះអាចជួយទប់ស្កាត់គ្រោះថ្នាក់ដែលគេហៅថា understeer និង oversteer ដោយវានឹងកាត់បន្ថយល្បឿនរបស់ម៉ាស៊ីន និងប្រើហ្វ្រាំងដោយឡែកលើកង់ជាក់លាក់ណាមួយ ដើម្បីជួយបង្កើនស្ថេរភាពនៅពេលដែលឧបករណ៍ចាប់សញ្ញាបានរកឃើញថា រថយន្តរបស់លោកអ្នកអាចនឹងអាចរអិលទៅចំហៀងផ្លូវ។

Child Safety Rear Door Lock៖ ជួយទប់ស្កាត់មិនឱ្យទ្វារខាងក្រោយបើកដោយចៃដន្យពីការបញ្ជាចេញពីខាងក្នុង ជាពិសេសនៅពេលកុមារតូចៗស្ថិតនៅក្នុងរថយន្ត។ នៅពេលចង្កឹះលេខយានយន្តត្រូវបានចាក់សោ ទ្វាររបស់វាអាចបើកបានតែពីខាងក្រៅប៉ុណ្ណោះ។

Zone Body Construction ៖ ពង្រឹងសុវត្ថិភាពកាប៊ីនដោយរួមបញ្ចូលគ្នានូវការស្រូបយកផលប៉ះពាល់ពី «crushable zones» ជាមួយនឹងតំបន់មានភាពធន់ «occupant zone» ដើម្បីការពារអ្នកដំណើរ។

អតិថិជនអាចអញ្ជើញមកទស្សនានិងធ្វើការបើកសាកល្បងជាមួយរថយន្ត Nissan X-TRAIL ហើយក៏អាចធ្វើការកក់ទុក នូវជម្រើសពណ៌ជាច្រើនដូចជា ពណ៌ទឹកក្រូចភ្លឺ ពណ៌ក្រហមទុំ ពណ៌ ស ពណ៌ទឹកប្រាក់ភ្លឺ ពណ៌ប្រផេះ និងពណ៌ខ្មៅ ទៅតាមចំណូលចិត្តរបស់លោកអ្នក នៅគ្រប់សាខារបស់ Nissan ក៏ដូចជានៅក្នុងកម្មវិធីដាក់បង្ហាញរថយន្ត នៅតាមទីតាំងណាមួយ។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា

Share This Post: