autoadmin
  • អន្តរជាតិ

    ព្រលានយន្តហោះថ្មីនៃអនាគតដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងមួយនេះត្រូវបានបើកទ្វារហើយ ដោយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ជាអធិបតីក្នុងពិធីសម្ពោធកាលពីថ្ងៃពុធ។ ព្រលានដែលមើលពីលើដូចជាផ្កាយសមុទ្រ (starfish) ត្រូវបានគេរំពឹងថា នឹងក្លាយជាអាកាសយានដ្ឋានមមាញឹកបំផុតមួយនៅលើពិភពលោក។ វាគឺមុនពេលប៉ុន្មានថ្ងៃដែលប្រទេសចិននឹងប្រារព្ធពិធីដ៏ធំមួយ ដើម្បីអបអរសាទរការគ្រប់គ្រងរបស់បក្សកុម្មុយនិស្ត ដែលមានអាយុកាល ៧០ឆ្នាំមកហើយ។ មានទីតាំងស្ថិតនៅចម្ងាយ ៤៦គីឡូម៉ែត្រ ខាងត្បូងទីលានធានអានមេន អាកាសយានដ្ឋានអន្តរជាតិប៉េកាំងដាស៊ីង (Beijing Daxing International Airport) នឹងធ្វើប្រតិបត្តិការពេញលេញនៅឆ្នាំ២០៤០ ដែលមានផ្លូវរត់ចំនួន ៨ និងមានសក្តានុពលក្នុងការទទួលអ្នកដំណើរ ១០០លាននាក់ ក្នុងមួយឆ្នាំ។ អាកាសយានដ្ឋានចំណតតែមួយនេះជានិមិត្តរូបនៃ “សុបិន្តជនជាតិចិន” ដែលលោក ស៊ី ជីនពីង បានផ្តល់ជូនដល់ប្រជាជនរបស់គាត់។ លាតសន្ធឹងនៅលើផ្ទៃដី

    September 26, 2019
  • អន្តរជាតិ

    មន្ត្រីជាន់ខ្ពស់ហុងកុងនិយាយថា រដ្ឋាភិបាលកំពុងពិចារណាលើច្បាប់ដើម្បីប្រឆាំងការពាក់ម៉ាស់ ពីព្រោះក្រុមអ្នកតវ៉ាជាច្រើននៅក្នុងទឹកដីបានប្រើប្រាស់ម៉ាស់ដើម្បីលាក់បាំងអត្តសញ្ញាណរបស់ពួកគេ។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌អ្នកស្រី Teresa Cheng បានធ្វើអត្ថាធិប្បាយកាលពីថ្ងៃពុធ។ សមាជិកសភាដែលគាំទ្រក្រុងប៉េកាំងបានអំពាវនាវឱ្យមានច្បាប់បែបនេះ ដោយនិយាយថាការលាក់បាំងមុខរបស់ពួកបាតុករដោយរបាំងមុខបានលើកទឹកចិត្តឱ្យក្លាយជាអំពើហឹង្សា។ ចំណែកទីក្រុងប៉េកាំងក៏ត្រូវបានគេជឿជាក់ថា គាំទ្រច្បាប់នេះ ប៉ុន្តែសម្រាប់សមាជិកសភា និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនិយាយថា គោលបំណងនៃច្បាប់បែបនេះគឺចង់បង្ក្រាបបាតុករ។ អ្នកតវ៉ាម្នាក់បាននិយាយថា ច្បាប់បែបនេះមិនអាចទទួលយកបានទេ ហើយប្រសិនបើពលរដ្ឋមិនអាចលាក់បាំងអត្តសញ្ញាណរបស់ពួកគេទេនោះ ពួកគេអាចទទួលរងការធ្វើអយុត្តិធម៌ដូចជាការឃុំខ្លួនរបស់ប៉ូលីស៕ អត្ថបទ៖ លីដា

    September 26, 2019
  • អន្តរជាតិ

    ជនជាតិហូឡង់ពីរនាក់ត្រូវបានចាប់ខ្លួន ពីបទចូលទៅ Area 51 ដែលជាតំបន់ហាមឃាត់របស់សន្តិសុខជាតិនេវ៉ាដា។ ពួកគេទាំងពីរមានឈ្មោះ Ties Granzier អាយុ ២០ឆ្នាំ និង Govert Charles Wilhelmus Jacob Sweep អាយុ ២១ឆ្នាំ ជា YouTuber ជនជាតិហូឡង់។ ពួកគេត្រូវបានចាប់ខ្លួនដោយសារបានចូលទៅកៀកទីតាំងនោះចម្ងាយ ៣ម៉ាយទៅខាងក្នុង ដោយសារតែមួយរយៈចុងក្រោយនេះមានការផ្ទុះឡើងនូវទ្រឹស្តីឃុបឃិតជាច្រើនដែលចោទថា រដ្ឋាភិបាលអាមេរិកបានលាក់បាំងរឿងរ៉ាវមនុស្សក្រៅភព (Alien) និង UFO នៅទីនោះ ក៏ដូចជាការចោទថា បេសកកម្ម Apollo 11 ជារឿងបោកប្រាស់

    September 25, 2019
  • អន្តរជាតិ

    ប្រជាជនក្នុងខេត្តចំនួន ៧ នៅភាគខាងត្បូងនៃប្រទេសថៃ ត្រូវបានស្វាគមន៍ដោយមេឃខៀវស្រងាត់ និងមានខ្យល់អាកាសបរិសុទ្ធជាលើកដំបូងក្នុងរយៈពេល ២សប្តាហ៍ នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៩។ ការិយាល័យបរិស្ថានខេត្តសុងក្លាបាននិយាយថា បរិមាណភាគល្អិតតូចៗដែលត្រូវបានវាស់ក្នុងអំឡុងពេល ២៤ម៉ោង កន្លងមក គឺមានតែ ១៥-១៧មីក្រូក្រាមក្នុងមួយម៉ែត្រគូបប៉ុណ្ណោះ។ អ្នកស្រុក និងអ្នកទេសចរដើរកម្សាន្តនៅតាមឆ្នេរ Samila នៅខេត្តសុងក្លា អាចមើលឃើញយ៉ាងច្បាស់នូវ Koh Noo និង Koh Maew ពីចម្ងាយ។ ខណៈអ្នកលក់ម្ហូបអាហារ និងអ្នកផ្តល់សេវាម៉ាស្សានៅតាមឆ្នេរ មានពោរពេញដោយស្នាមញញឹមនៅពេលដែលអតិថិជនបានត្រឡប់មកលេងឆ្នេរវិញ៕ អត្ថបទ៖ លីដា

    September 25, 2019
  • រថយន្ត

    រថយន្ត Toyota Corolla ទើបតែបញ្ចេញរូបរាងសម្រាប់ស៊េរីឆ្នាំ 2020 យ៉ាងថ្មីសន្លាង។ ចេញលក់ផ្ដាច់មុខតែប្រភេទ Touring Sports ជាមួយនឹងកម្ពស់ខ្ពស់ពីដីបន្ថែម 20មីលីម៉ែត្រ, ប៉ាណាមុខ honeycomb grille, ប្លាស្ទិចរុំពីក្រោម, យ៉ាន់ស្ព័រទំហំ 17អ៊ីញ​, ចង្កៀងបំភ្លឺផ្លូវ LED, ចង្កៀងគុជ (fog lamps), កញ្ចក់ឯកជនភាពខាងក្រោយ និងឡូហ្គោ “Trek” នៅឃ្លុបខាងក្រោយ និងមានការរចនាផ្នែកខាងក្នុងបន្ថែមបន្តិចបន្តួចផងដែរ។ រថយន្តនេះត្រូវបានគេរំពឹងថា នឹងជាគូប្រជែងជាមួយរថយន្ត Ford Focus Active ផងដែរ។ សម្រាប់រថយន្ត

    September 25, 2019
  • អន្តរជាតិ

    តុលាការអាឡឺម៉ង់បានកាត់សេចក្តីកាលពីថ្ងៃច័ន្ទថា អាការ​ឈឺក្បាល “Hangover” ដែលភាគច្រើនបន្សល់ពីការសេពគ្រឿងស្រវឹង គឺជា “ជំងឺ” ។ ការកាត់ក្តីនេះបានធ្វើឡើងបន្ទាប់ពីដើមបណ្តឹងបានឱ្យដឹងថា មានក្រុមហ៊ុនមួយបានផ្តល់នូវថ្នាំចាក់ និងម្សៅលាយទឹក ដែលពួកគេអះអាងដោយគ្មានច្បាប់ត្រឹមត្រូវថាអាចទប់ទល់នឹងអាការ​ឈឺក្បាល បន្ទាប់ពីផឹកនូវគ្រឿងស្រវឹងរួច។ សេចក្តីថ្លែងការណ៍ផ្លូវច្បាប់បានចែងថាអាហារ និងភេសជ្ជៈមិនអាចត្រូវបានផ្សព្វផ្សាយថាអាចទប់ទល់នឹងជំងឺបានឡើយ ដូច្នេះវាមានន័យថា តុលាការបានរាប់បញ្ចូលថាអាការ​នេះគឺជាជំងឺមួយដែរ។ សេចក្តីថ្លែងការណ៍របស់តុលាការបាននិយាយថា ព័ត៌មានអំពីផលិតផលម្ហូបអាហារ មិនអាចបញ្ជាក់ពីលក្ខណៈសម្បត្តិណាមួយសម្រាប់ការការពារ ថែទាំ ឬព្យាបាលជំងឺរបស់មនុស្សនោះទេ។ ទោះបីជាការរំខានតិចតួច ឬបណ្តោះអាសន្នចំពោះស្ថានភាពធម្មតា ឬសកម្មភាពធម្មតានៃរាងកាយ ត្រូវបានចាត់ទុកថាជា “ជំងឺ” រួមទាំងភាពអស់កម្លាំង ចង្អោរ និងឈឺក្បាល។ ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីការចាប់ផ្តើមនៃពិធីបុណ្យដ៏ល្បីល្បាញ Oktoberfest នៅទីក្រុង Munich ប្រទេសអាឡឺម៉ង់

    September 25, 2019
  • អន្តរជាតិ

    និស្សិតរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមទីក្រុងនានាទូទាំងប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រឆាំងនឹងការស្នើសុំផ្លាស់ប្តូរក្រមព្រហ្មទណ្ឌដែលពួកគេនិយាយថា នឹងគំរាមកំហែងដល់សេរីភាពស៊ីវិល។ សភាគ្រោងនឹងអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ក្រមព្រហ្មទណ្ឌកាលពីថ្ងៃអង្គារ ប៉ុន្តែបានសម្រេចចិត្តពន្យារពេលបោះឆ្នោតលើសេចក្តីព្រាងច្បាប់នេះតាមសំណើរបស់ប្រធានាធិបតី Joko Widodo ។ ការស្នើសុំរបស់លោកឱ្យពន្យារពេលការអនុម័តច្បាប់នេះបានធ្វើឡើង បន្ទាប់ពីការតវ៉ាតាមដងផ្លូវប្រឆាំងនឹងការផ្លាស់ប្តូរ ដែលអ្នករិះគន់និយាយថា អាចនឹងធ្វើឱ្យមានការកែទម្រង់លទ្ធិប្រជាធិបតេយ្យ។ យោងតាមច្បាប់ថ្មីការរួមដំណេកក្រៅផ្លូវការនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ២ឆ្នាំ ចំណែកប្តីប្រពន្ធដែលរស់នៅជាមួយគ្នាដោយមិនបានរៀបការអាចនឹងជាប់ពន្ធនាគាររហូតដល់ ៦ខែ។ អ្នកដែលប្រមាថប្រធានាធិបតី ឬអនុប្រធានអាចត្រូវជាប់ពន្ធនាគាររហូតដល់ ៤ឆ្នាំកន្លះ។ ការពិតវាជាបទឧក្រិដ្ឋមួយក្រោមច្បាប់ឥណ្ឌូណេស៊ីកាលពីឆ្នាំ២០០៦ ប៉ុន្តែត្រូវបានតុលាការធម្មនុញ្ញផ្អាកទៅវិញ បន្ទាប់ពីមានការតវ៉ាតាមផ្លូវច្បាប់របស់ពលរដ្ឋ។ ចំណែកមួយទៀតគឺការរំលូតកូន ដែលអាចមានរយៈពេលអតិបរមា ៤ឆ្នាំ ប្រសិនបើគ្មានករណីលើកលែងនៃការសង្គ្រោះបន្ទាន់ ឬការរំលោភសេពសន្ថវៈ៕ អត្ថបទ៖ លីដា

    September 25, 2019
  • អន្តរជាតិ

    ផ្ទាំងគំនូរដែលបានបាត់រាប់ឆ្នាំមួយផ្ទាំង ត្រូវបានគេប្រទះឃើញព្យួរក្នុងផ្ទះរបស់ស្ត្រីចំណាស់ម្នាក់នៅក្បែរទីក្រុងប៉ារីស។ វាគឺជាស្នាដៃដែលបានបាត់បង់ជាយូរមកហើយ ដោយវិចិត្រករ Cimntue ឬ Cenni di Pepo ជាអ្នកស្រុក Florence ប្រទេសអ៊ីតាលី។ រូបគំនូរនេះឈ្មោះថា “Christ Mocked” ជាផ្នែកមួយនៃផ្ទាំងគំនូរស៊េរីពីចុងសតវត្សរ៍ទី១៣ ដែលត្រូវបានគេរកឃើញនៅឯភាគខាងជើងនៃប្រទេសបារាំង ក្នុងតំបន់ Compiegne ។ វាត្រូវបានគេគិតថា អាចមានតម្លៃដល់ទៅ ៦លានផោន (៦.៥លានដុល្លារអាមេរិក) បើយកទៅដេញថ្លៃនៅឯកន្លែងដេញថ្លៃខែក្រោយនេះ។ ស្ត្រីចំណាស់ដែលជាម្ចាស់រូបជឿថា វាជានិមិត្តរូបសាសនាចំណាស់មួយ ហើយក្រុមអ្នកជំនាញក៏យល់ស្របចំពោះការលើកឡើងនេះដែរ។ ពួកគេបានធ្វើតេស្តលើគំនូរស្នាដៃសិល្បៈមួយនោះដោយប្រើពន្លឺអ៊ីនហ្វ្រារ៉េដ ដើម្បីកំណត់ភាពស្រដៀងគ្នាជាមួយស្នាដៃរបស់វិចិត្រករជនជាតិអ៊ីតាលីឈ្មោះ Cimabue ហើយទីបំផុតពួកគេបានរកឃើញថា វាចេញពីស្នាដៃតែមួយ។ អ្នកជំនាញខាងសិល្បៈបារាំងលោក

    September 25, 2019
  • អន្តរជាតិ

    សមាជិកសភាថៃម្នាក់ត្រូវបានគេផ្តន្ទាទោសពីបទជាមេគំនិតរឿងឃាតកម្មមួយ ហើយត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការខេត្តខុនខេន (Khon Kaen)។ តុលាការបានផ្តន្ទាទោសសមាជិកសភាគណបក្សភឿថៃតំណាងខេត្តខុនខេន លោក Nawat Tohcharoensuk ពីបទធ្វើជាមេខ្លោងនៃរឿងឃាតកម្មទៅលើលេខាអចិន្រ្តៃយ៍នៃអង្គការរដ្ឋបាលខេត្តខុនខេន កាលពីឆ្នាំ២០១៣។ ក្នុងរឿងក្ដីនេះតុលាការបានបដិសេធការស្នើសុំដោះលែងឱ្យនៅក្រៅឃុំពីលោក Nawat និងបានបញ្ជូនគាត់ឱ្យទៅពន្ធនាគាររបស់ខេត្ត។ លោក Nawat ត្រូវបានចោទប្រកាន់ពីបទបញ្ជាឱ្យខ្មាន់កាំភ្លើងម្នាក់សម្លាប់លោក Suchart Khotthum ដែលជាលេខាធិការអចិន្រ្តៃយ៍នៃអង្គការរដ្ឋបាលខេត្តនៅពេលជនរងគ្រោះកំពុងចាកចេញពីផ្ទះ នៅឯតំបន់ទីប្រជុំជនមួយ កាលពី ៦ឆ្នាំមុន។ ដីកាចាប់ខ្លួនត្រូវបានចេញសម្រាប់សមាជិកសភាភឿថៃម្នាក់នេះ ប៉ុន្តែដើមឡើយគាត់បានបដិសេធការចោទប្រកាន់ និងត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីឆ្នាំមុន។ ខ្មាន់កាំភ្លើង និងបក្ខពួក ៣នាក់ទៀត រួមទាំងអតីតប៉ូលីស ២នាក់ ត្រូវបានចាប់ខ្លួន ហើយពួកគេសុទ្ធតែត្រូវកាត់ទោសឱ្យជាប់គុកមួយជីវិត ឬប្រហារជីវិត៕ អត្ថបទ៖

    September 25, 2019
  • អន្តរជាតិ

    ប្រធានសភាអាមេរិកអ្នកស្រី Nancy Pelosi បានប្រកាសថា តំណាងរាស្ត្រគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យនឹងបើកការស៊ើបអង្កេតចោទប្រកាន់ជាផ្លូវការប្រឆាំងនឹងប្រធានាធិបតីបច្ចុប្បន្ន។ លោក Donald Trump ប្រឈមនឹងការចោទប្រកាន់អំពីការប្រើប្រាស់ការទូត ដើម្បីបង្អូចឈ្មោះគូប្រជែងនយោបាយគឺអតីតអនុប្រធានាធិបតីលោក Joe Biden ។ អ្នកស្រី Pelosi បានប្រកាសនៅថ្ងៃអង្គារថា សកម្មភាពរបស់លោក Trump តំណាងឱ្យការក្បត់នៃការស្បថចូលកាន់តំណែងរបស់គាត់សន្តិសុខជាតិ និងសុចរិតភាពនៃការបោះឆ្នោត។ អ្នកស្រី Pelosi បាននិយាយថា គណៈកម្មាធិសភាចំនួន ៦ នឹងធ្វើការស៊ើបអង្កេតរឿងនេះ។ អ្នកស្រីបាននិយាយថា ប្រធានាធិបតីត្រូវតែទទួលខុសត្រូវ ហើយគ្មាននរណាម្នាក់ស្ថិតនៅពីលើច្បាប់ឡើយ។ ការចោទប្រកាន់បានផ្ដោតលើការហៅទូរស័ព្ទរបស់លោក Trump ជាមួយប្រធានាធិបតីអ៊ុយក្រែនកាលពីខែកក្កដាថ្មីៗនេះ។ លោក Trump

    September 25, 2019