autoadmin
  • អន្តរជាតិ

    ព្រោះតែចង់ឲ្យប្រដាប់ភេទរបស់ខ្លួនរីកធំជាងទំហំធម្មជាតិនោះ បុរសម្នាក់បានសម្រេចចាក់ក្រែម Vaseline (ប្រភេទក្រែមសម្រាប់លាបឲ្យស្បែកមានសំណើម មានសុខភាពល្អ និងការពារស្បែកពីការខូចខាតផ្សេងៗ) ចូលទៅក្នុងលិង្គរបស់ខ្លួន ដែលវិធីនេះគាត់បានដឹងតៗគ្នាពីមិត្តភក្តិរបស់គាត់ តែវាមិនមែនជាការណែនាំរបស់វេជ្ជបណ្ឌិតជំនាញនោះទេ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មានបរទេសបានឲ្យដឹងថា លទ្ធផលដែលបុរសរូបនោះទទួលបានគឺមិនដូចអ្វីដែលគាត់រំពឹងទុកឡើយ ផ្ទុយទៅវិញកោសិការលិង្គរបស់គាត់ផ្តើមមានដំបៅរលួយ និងមានខ្ទុះទៀតផង។ បុរសជាជនរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណឡើយ ដោយគេមិនចង់ឲ្យគាត់មានភាពខ្មាសអៀន តែគេគ្រាន់បញ្ជាក់ថា គាត់មានអាយុ ៤៥ ឆ្នាំ ហើយមូលហេតុដែលគាត់ចង់បានប្រដាប់ភេទធំនេះគឺដើម្បីផ្គាប់ចិត្តដៃគូរួមភេទរបស់គាត់។ បញ្ហាប្រដាប់ភេទរបស់គាត់បានកើតឡើងក្រោយពេលគាត់បានចាក់ក្រែម Vaseline ចូលទៅក្នុងលិង្គ ៥ ថ្ងៃជាប់គ្នា។ ក្រោយមានបញ្ហាគាត់បានទៅជួបលោកវេជ្ជបណ្ឌិត Amer Amin អ្នកឯកទេសផ្នែកសុខភាពបន្តពូជប្រចាំនៅក្នុងមន្ទីរពេទ្យ Vincent ក្នុងក្រុងស៊ីដនីប្រទេសអូស្ត្រាលី ដើម្បីធ្វើការពិគ្រោះយោបល់និងព្យាបាល។ លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា ក្រែម

    October 1, 2019
  • អន្តរជាតិ

    កាសែត RTHK និង South China Morning Post បានរាយការណ៍នៅថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩ នេះថា អ្នកតវ៉ាហុងកុងម្នាក់ត្រូវបានគេបាញ់ចំទ្រូងដោយគ្រាប់កាំភ្លើងពិត ចំពេលទីក្រុងហុងកុងកំពុងមានបាតុកម្មជាថ្មី ខណៈដែលប្រទេសចិនក៏កំពុងប្រារព្ធខួបទី៧០ នៃបក្សកុម្មុយនិស្ដ។ ប្រភព SCMP បានបង្ហាញរូបភាពរបស់បុរសជាជនរងគ្រោះដែលត្រូវបានគេដាក់អុកស៊ីសែន នៅពេលដែលគាត់ត្រូវគេបញ្ជូនទៅសង្គ្រោះ។ ជនរងគ្រោះមានឈ្មោះថា Tsang Tsz Kin ត្រូវបានប៉ូលីសបង្ក្រាបបាញ់នៅតំបន់ Tsuen Wan ៕ អត្ថបទ៖ លីដា

    October 1, 2019
  • អន្តរជាតិ

    ថៃកំពុងបង្កើនការទិញអាវុធពីអាមេរិកជាមួយនឹងកិច្ចព្រមព្រៀងមួយ សម្រាប់ការទិញឧទ្ធម្ភាគចក្រឈ្លបយកការណ៍ប្រដាប់អាវុធចំនួន ៨គ្រឿង ដែលជាសញ្ញាមួយទៀតនៃចំណងយ៉ាងកក់ក្ដៅ បន្ទាប់ពីការបញ្ចប់នៃការគ្រប់គ្រងយោធាដោយផ្ទាល់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ អ្នកនាំពាក្យកងទ័ពភូមិន្ទថៃលោក Winthai Suvaree បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា ការទិញដោយទឹកប្រាក់ចំនួន ១៣៨លានដុល្លារអាមេរិក នឹងរួមបញ្ចូលឧទ្ធម្ភាគចក្រ Boeing AH-6i, គ្រឿងសព្វាវុធ, គ្រឿងបរិក្ខាពាក់ព័ន្ធ និងការបណ្តុះបណ្តាល។ សហរដ្ឋអាមេរិកបានផ្គត់ផ្គង់សព្វាវុធដល់សន្ធិសញ្ញាសម្ព័ន្ធមិត្តថៃជាយូរមកហើយ ប៉ុន្តែប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីចិន ដែលការលក់របស់ចិននៅក្រោមរបបយោធាថៃមានការកើនឡើងខ្ពស់។ នៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់យោធាថៃ ចំណងទាក់ទងរបស់ថៃជាមួយប្រទេសប្រជាធិបតេយ្យលោកខាងលិចមិនសូវជាល្អប៉ុន្មាននោះទេ ដែលធ្វើឱ្យប្រទេសថៃពិបាកទិញអាវុធពីពួកគេ។ ការវិលត្រឡប់នៃរដ្ឋបាលស៊ីវិលនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំទី២ នៅអាស៊ីអាគ្នេយ៍មួយនេះ បានបង្កើនវិសាលភាពរបស់អាមេរិកក្នុងការពង្រីកការលក់អាវុធកាន់តែច្រើនឡើងវិញ។ ជាឧទាហរណ៍ប្រទេសថៃគ្រោងនឹងទិញរថពាសដែក Stryker ផលិតដោយអាមេរិកជាង ១០០គ្រឿង ហើយថៃក៏ទើបតែទទួលបានកញ្ចប់ដំបូងនៃគ្រឿងសព្វាវុធពីអាមេរិកថ្មីៗផងដែរ៕ អត្ថបទ៖ លីដា

    October 1, 2019
  • អន្តរជាតិ

    ប្រទេសចិនបានរៀបចំព្រឹត្តិការណ៍ដ៏ធំសម្បើម ដើម្បីប្រារព្ធខួបទី៧០ ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៤៩ លោក ម៉ៅ សេទុង ឬប្រធានម៉ៅ បានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីកងកម្លាំងកុម្មុយនិស្តបានឈ្នះសង្គ្រាមស៊ីវិលបង្ហូរឈាមរួចហើយនោះ។ ចាប់តាំងពីពេលនោះមកប្រទេសចិនសម័យទំនើបបានអភិវឌ្ឍក្នុងល្បឿនមួយដ៏អស្ចារ្យ ប៉ុន្តែវាក៏ជារដ្ឋមួយដែលតឹងរ៉ឹងជាងគេនៅលើពិភពលោកផងដែរ។ ប្រធានាធិបតីបច្ចុប្បន្នលោក ស៊ី ជីនពីង បាននិយាយថា គ្មានកម្លាំងណាមួយអាចធ្វើឱ្យប្រទេសចិនរង្គោះរង្គើបានទេ នៅពេលដែលគាត់ត្រួតពិនិត្យមើលក្បួនព្យុហយាត្រាយោធាដ៏ធំមួយនៅទីលានធានអានមេន។ យោងតាមក្រសួងការពារជាតិចិនឱ្យដឹងថា យោធាប្រមាណ ១៥,០០០នាក់, ប្រដាប់ប្រដាយោធាចំនួន ៥៨០ និងយន្ដហោះចម្បាំង ១៦០គ្រឿង បានបង្ហាញខ្លួននៅក្នុងព្យុហយាត្រានេះ៕ អត្ថបទ៖ លីដា

    October 1, 2019
  • អន្តរជាតិ

    ស្ពានដ៏មមាញឹកមួយបានបាក់ស្រុតចូលកំពង់ផែនៅភាគឦសាននៃកោះតៃវ៉ាន់ ដោយបានធ្វើឱ្យនាវាដឹកប្រេងមួយគ្រឿងរលំលើទូកនេសាទចំនួន ៣ ផ្សេងទៀតនៅពីក្រោម ខណៈអ្នកចុះទូកមួយចំនួនអាចនឹងកំពុងជាប់នៅក្នុងនោះ។ មន្ត្រីជួយសង្គ្រោះគ្រោះមហន្តរាយបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១០នាក់ បានរងរបួសនៅក្នុងឧប្បត្តិហេតុ នៅឯកំពង់ផែ Nanfangao នៅថ្ងៃអង្គារនេះ។ មន្រ្តីរដ្ឋាភិបាលបានប្រាប់រ៉យទ័រថា មនុស្សជាច្រើនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលក្រុមអ្នកមុជទឹកសង្គ្រោះបានមុជចូលទៅក្នុងទឹក ដើម្បីស្វែងរកអ្នកដែលកំពុងជាប់នៅក្នុងទូក។ យ៉ាងណាមិញអាជ្ញាធរបានជំរុញទាហានឱ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនេះ និងបង្កើតមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ ដើម្បីដំណើរការប្រតិបត្តិការសង្គ្រោះ។ ចំណែកមូលហេតុនៃការដួលរលំរបស់វានៅមិនទាន់ច្បាស់លាស់នោះទេ ប៉ុន្តែវាត្រូវបានគេឱ្យដឹងថា រលំនៅម៉ោងប្រហែល ៩​ និង ៣០នាទីព្រឹក។ គួររំលឹកដែរថាកាលពីថ្ងៃច័ន្ទ ព្យុះទីហ្វុង Mitag ដែលមានល្បឿនខ្យល់អតិបរមា ១៦២គីឡូម៉ែត្រ/ម៉ោង បានបោកបក់ឆ្លងកាត់ភាគឦសាននៃកោះតៃវ៉ាន់ ដែលបណ្តាលឱ្យមនុស្ស ១២នាក់រងរបួស និងកាត់ផ្តាច់ថាមពលដល់ផ្ទះជាង

    October 1, 2019
  • Nissan Auto Tech

    ព្រះរាជាណាចក្រកម្ពុជានឹងត្រូវរំពឹងថាមានភ្លៀងធ្លាក់ច្រើន ដូច្នេះក្រុមហ៊ុននីសាន់លើកទឹកចិត្តដល់អ្នកបើកបរទាំងអស់ឱ្យបើកបរដោយប្រុងប្រយ័ត្ន ដើម្បីចៀសវាងគ្រោះថ្នាក់ ហើយអ្នកបើកបរយានយន្តទាំងអស់អាចទៅដល់គោលដៅរបស់ពួកគេដោយសុវត្ថិភាព។ ពួកយើងលើកទឹកចិត្តឱ្យអ្នកបើកបរទាំងអស់បញ្ជូនយានយន្តរបស់ពួកគេទៅរកសេវាកម្មថែទាំរបស់នីសាន់ ដើម្បីធានាថាយានយន្តរបស់ពួកគេត្រូវបានត្រួតពិនិត្យឱ្យបានត្រឹមត្រូវដូចជា​៖ ប្ដូរប្រេងម៉ាស៊ីន មើលស្ថានភាពភ្លើង ផ្លិតទឹក សំបកកង់ជាដើម…។ ១. បន្ថយល្បឿន៖ កាត់បន្ថយល្បឿននៅពេលបើកបរក្នុងស្ថានភាពភ្លៀង ដើម្បីឱ្យមានការគ្រប់គ្រងកាន់តែខ្លាំងលើយានយន្តរបស់អ្នក និងជៀសវាងភាពឃ្លេងឃ្លោង។ ២. រក្សាចម្ងាយសុវត្ថិភាព៖ សូមរក្សាគម្លាតចម្ងាយសុវត្ថិភាពឱ្យធំជាងការបើកបរធម្មតារបស់អ្នក នៅពេលបើកបរក្នុងស្ថានភាពមានភ្លៀង។ ៣. ផ្តោតលើការបើកបរ៖ ក្រសែភ្នែករបស់អ្នកត្រូវនៅលើផ្លូវជានិច្ច ហើយចៀសវាងការរំខានផ្សេងៗ (ដូចជាការចុចអានសារលើទូរស័ព្ទរបស់អ្នក)។ (ជាមួយមុខងារ NissanConnect អ្នកអាចមានសារដែលអានចេញក្រៅឱ្យអ្នក ហើយអ្នកអាចឆ្លើយតបដោយប្រើសំឡេងខ្លួនឯង សូមឆែកមុខងារនេះជាមួយបន្ទប់តាំងបង្ហាញ/ហាងលក់រថយន្តនីសាន់ដែលនៅជិតបំផុត) ៤. កុំប្រើហ្វ្រាំងកញ្ឆក់ភ្លាម៖ ចៀសវាងការចាប់ហ្វ្រាំងភ្លាមៗព្រោះវាអាចបណ្តាលឱ្យរអិល ហើយអ្នកបាត់បង់ការគ្រប់គ្រងលើយានយន្ត។ (ថ្វីបើរថយន្តនីសាន់បំពាក់ដោយប្រព័ន្ធគ្រប់គ្រងភាពឃ្លេងឃ្លោង

    October 1, 2019
  • អន្តរជាតិ

    វៀតណាម៖ សន្ទស្សន៍នៃការបំពុលបរិយាកាសបានកើនឡើងដល់កម្រិតខ្ពស់នៅទីក្រុងហាណូយកាលពីថ្ងៃចន្ទ ហើយរូបថតមួយចំនួនក៏បានបង្ហាញពីអ័ព្ទដែលបានធ្វើឱ្យទីក្រុងនេះអាប់អួយ៉ាងខ្លាំង។ AirVisual បានកត់ត្រាសន្ទស្សន៍គុណភាពខ្យល់ (AQI) របស់ទីក្រុងហាណូយ ជាមួយនឹងកម្រិត ៣៨៥ ដែលជាកម្រិតមួយខ្ពស់បំផុតសម្រាប់ទីក្រុងនេះ។ AirVisual បានវាស់គុណភាពខ្យល់របស់ទីក្រុងហាណូយ ដោយផ្អែកលើស្ថានីយ៍ត្រួតពិនិត្យចំនួន ១០ គ្រប់គ្រងដោយអាជ្ញាធរហាណូយ និង ៤កន្លែងទៀត ដោយអង្គការមិនរកប្រាក់ចំណេញ។ ទោះជាយ៉ាងណាក៏ដោយលទ្ធផលនេះមានភាពខុសគ្នាខ្លាំង បើប្រៀបធៀបទៅនឹងសន្ទស្សន៍គុណភាពខ្យល់ ដែលបានកត់ត្រាដោយប្រព័ន្ធត្រួតពិនិត្យស្វ័យប្រវត្តិនៅហាណូយ ដែលមានត្រឹមតែពី ១៤៧ ដល់ ១៦២ ប៉ុណ្ណោះ។ AirVisual បានបង្ហាញកម្រិតខ្យល់អាក្រក់នៅលើផ្លូវ Nguyen Chi Thanh ដែលមានរហូតដល់ ៣០២ ប៉ុន្តែស្ថានីយ៍ត្រួតពិនិត្យទីក្រុងហាណូយនៅលើផ្លូវ

    October 1, 2019
  • អន្តរជាតិ

    ចិន៖ ជនល្មើសម្នាក់បានរត់គេចខ្លួនអស់រយៈពេល ១៧ឆ្នាំ ប៉ុន្តែទីបំផុតត្រូវបានចាប់ខ្លួនវិញ បន្ទាប់ពីត្រូវបានប្រទះឃើញដោយដ្រូនរបស់ប៉ូលីស។ ជនល្មើសមានឈ្មោះថា Song Jiang អាយុ ៦៣ឆ្នាំ បានរត់គេចពីជំរុំពន្ធនាគារមួយកាលពីឆ្នាំ២០០២ ដោយគាត់ត្រូវបានគេឃុំខ្លួនពីបទជួញដូរស្ត្រី និងកុមារ។ Song បានរស់នៅក្នុងរូងភ្នំតូចមួយនៅក្នុងខេត្តយូណាន ហើយរស់នៅដោយការកាច់មែកឈើដើម្បីបង្កាត់ភ្លើងចម្អិនម្ហូប និងផឹកទឹកដែលប្រមូលពីទន្លេ។ ប៉ូលីសបានសង្ស័យថា Song Jiang បានលាក់ខ្លួននៅទីតាំងនោះតាំងពីដើមខែកញ្ញា ប៉ុន្តែពួកគេមិនអាចរកឃើញជនល្មើសនោះទេ រហូតដល់ពួកគេបានប្រើប្រាស់ដ្រូនដើម្បីរកមើលពីលើអាកាស ហើយក៏បានរកឃើញកន្លែងលាក់ខ្លួនរបស់គាត់តែម្ដង។ បន្ទាប់ពីបានរកឃើញតាមរយៈដ្រូន ក្រុមប៉ូលីសក៏បានចុះទៅចាប់ខ្លួនគាត់បាន ហើយជនល្មើស Song Jiang នឹងត្រូវបានគេបញ្ជូនចូលគុកម្ដងទៀត បន្ទាប់ពីគេចខ្លួនបាន ១៧ឆ្នាំ ៕ អត្ថបទ៖

    October 1, 2019
  • អន្តរជាតិ

    មានពេលខ្លះគ្រូអាចធ្វើឱ្យអ្នកយល់ច្រឡំថាគាត់ជាសិស្ស ព្រោះវាជារឿងធម្មតាទេប្រសិនបើអ្នកទើបតែចូលរៀនថ្មីថ្មោង។ ប៉ុន្តែសម្រាប់លោកគ្រូម្នាក់នេះវិញ គាត់កាន់តែធ្វើឱ្យគេគ្រប់គ្នាមានការយល់ច្រឡំថាជាកូនសិស្ស ដោយសារមុខមាត់ និងសំឡេងដូចកូនក្មេងរបស់គាត់។ គាត់មានឈ្មោះថា Ian Francis Manga មានអាយុ ២៣ឆ្នាំ ជាគ្រូថ្នាក់មតេយ្យ និងថ្នាក់បឋម មកពីប្រទេសហ្វីលីពីន។ លោកគ្រូ Ian Francis Manga បាននិយាយរៀបរាប់អំពីមូលហេតុដែលគាត់មានរូបរាងបែបនេះថា គាត់មិនធ្លាប់ទទួលបានភាពពេញវ័យដូចមនុស្សកំពុងពេញវ័យដទៃនោះទេ។ ជាធម្មតាមនុស្សនឹងមានការចាប់ផ្ដើមធំធាត់ពេញរូបរាងនៅពេលដល់អាយុ ប៉ុន្តែគាត់មិនទទួលបានបទពិសោធន៍បែបនោះ ហើយក៏មិនដែលបានទៅជួបជាមួយគ្រូពេទ្យនោះដែរ។ គាត់មានកម្ពស់ ១.៦២ម៉ែត្រ ហើយជាធម្មតាជនប្លែកមុខច្រើនហៅបែបលេងសើចមកគាត់ថា “ក្មេងតូច” ដែលវាគឺជាការចំអកមួយមកលើគាត់។ ទោះជាយ៉ាងណាក៏ដោយលោកគ្រូ Ian មិនដែលយកពាក្យទាំងនោះចូលក្នុងចិត្តនោះទេ។ លោកគ្រូតែងតែជំនះអ្វីដែលគាត់ចង់ធ្វើ ជាក់ស្ដែងមុនពេលដែលគាត់បានក្លាយជាគ្រូនេះ

    October 1, 2019
  • អន្តរជាតិ

    នៅថ្ងៃអង្គារនេះជប៉ុនបានសម្រេចឱ្យតាមសាលាមត្តេយ្យ និងកន្លែងមើលថែកុមារឈប់គិតថ្លៃសេវាតទៅទៀត ដែលវាជាវិធានការមួយមានការផ្គត់ផ្គង់ឧបត្ថម្ភថវិកា ដែលចេញពីការដំឡើងពន្ធលើការប្រើប្រាស់។ ពន្ធសម្រាប់ការប្រើប្រាស់ត្រូវបានដំឡើងពី ៨ ទៅ ១០% ចាប់ពីថ្ងៃទី០១ ខែតុលា ដោយចំណូលនេះនឹងត្រូវបានបែងចែកដើម្បីលើកកម្ពស់សន្តិសុខសង្គម។ ក្នុងឆ្នាំសារពើពន្ធនេះថវិកាប្រមាណ ៣.៥ពាន់លានដុល្លារ នឹងត្រូវបានដឹកនាំឆ្ពោះទៅរកការអប់រំនៅថ្នាក់មតេយ្យ និងសេវាថែទាំកុមារដោយឥតគិតថ្លៃ។ សាលាមត្តេយ្យ និងមណ្ឌលថែទាំកុមារឥឡូវនេះនឹងមិនគិតថ្លៃសម្រាប់គ្រួសារទាំងអស់ ដោយមិនគិតពីកម្រិតប្រាក់ចំណូលរបស់ពួកគេនោះទេ ហើយវាគឺសម្រាប់កុមារដែលមានអាយុចន្លោះពី ៣ ទៅ ៥ឆ្នាំ។ ក្នុងករណីគ្រួសារត្រូវបានលើកលែងពីពន្ធនិវាសនជន ការមើលថែកុមារក៏មិនគិតថ្លៃសម្រាប់ទារករហូតដល់អាយុ ២ឆ្នាំ ផងដែរ។ លើសពីនេះសាលាមត្តេយ្យឯកជនមួយចំនួនអាចទទួលបានការឧបត្ថម្ភធនរហូតដល់ ២៤០ដុល្លារ សម្រាប់កុមារម្នាក់ក្នុងមួយខែដូចគ្នា។ ចំណែកមណ្ឌលថែទាំឯកជនក៏ត្រូវបានទទួលស្គាល់ជាផ្លូវការ ដើម្បីមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភរហូតដល់ ៣៤០ដុល្លារសម្រាប់កុមារម្នាក់។ ទោះយ៉ាងណាក៏ដោយក្នុងករណីមណ្ឌលថែទាំដែលគ្មានការអនុញ្ញាតជាផ្លូវការ ការឧបត្ថម្ភធននឹងត្រូវបានកំណត់ត្រឹមប្រាំឆ្នាំដើម្បីធានាបាននូវគុណភាពសេវាកម្មថែទាំកុមារ។

    October 1, 2019