Nissan Auto Tech

ជំនួយបន្ថែមនៅពេលអ្នកបើកបរក្នុងស្ថានភាពមានភ្លៀងធ្លាក់ពីក្រុមហ៊ុននីសាន់

BY
autoadmin
October 1, 2019

ព្រះរាជាណាចក្រកម្ពុជានឹងត្រូវរំពឹងថាមានភ្លៀងធ្លាក់ច្រើន ដូច្នេះក្រុមហ៊ុននីសាន់លើកទឹកចិត្តដល់អ្នកបើកបរទាំងអស់ឱ្យបើកបរដោយប្រុងប្រយ័ត្ន ដើម្បីចៀសវាងគ្រោះថ្នាក់ ហើយអ្នកបើកបរយានយន្តទាំងអស់អាចទៅដល់គោលដៅរបស់ពួកគេដោយសុវត្ថិភាព។ ពួកយើងលើកទឹកចិត្តឱ្យអ្នកបើកបរទាំងអស់បញ្ជូនយានយន្តរបស់ពួកគេទៅរកសេវាកម្មថែទាំរបស់នីសាន់ ដើម្បីធានាថាយានយន្តរបស់ពួកគេត្រូវបានត្រួតពិនិត្យឱ្យបានត្រឹមត្រូវដូចជា​៖ ប្ដូរប្រេងម៉ាស៊ីន មើលស្ថានភាពភ្លើង ផ្លិតទឹក សំបកកង់ជាដើម…។

១. បន្ថយល្បឿន៖ កាត់បន្ថយល្បឿននៅពេលបើកបរក្នុងស្ថានភាពភ្លៀង ដើម្បីឱ្យមានការគ្រប់គ្រងកាន់តែខ្លាំងលើយានយន្តរបស់អ្នក និងជៀសវាងភាពឃ្លេងឃ្លោង។

២. រក្សាចម្ងាយសុវត្ថិភាព៖ សូមរក្សាគម្លាតចម្ងាយសុវត្ថិភាពឱ្យធំជាងការបើកបរធម្មតារបស់អ្នក នៅពេលបើកបរក្នុងស្ថានភាពមានភ្លៀង។

៣. ផ្តោតលើការបើកបរ៖ ក្រសែភ្នែករបស់អ្នកត្រូវនៅលើផ្លូវជានិច្ច ហើយចៀសវាងការរំខានផ្សេងៗ (ដូចជាការចុចអានសារលើទូរស័ព្ទរបស់អ្នក)។

(ជាមួយមុខងារ NissanConnect អ្នកអាចមានសារដែលអានចេញក្រៅឱ្យអ្នក ហើយអ្នកអាចឆ្លើយតបដោយប្រើសំឡេងខ្លួនឯង សូមឆែកមុខងារនេះជាមួយបន្ទប់តាំងបង្ហាញ/ហាងលក់រថយន្តនីសាន់ដែលនៅជិតបំផុត)

៤. កុំប្រើហ្វ្រាំងកញ្ឆក់ភ្លាម៖ ចៀសវាងការចាប់ហ្វ្រាំងភ្លាមៗព្រោះវាអាចបណ្តាលឱ្យរអិល ហើយអ្នកបាត់បង់ការគ្រប់គ្រងលើយានយន្ត។

(ថ្វីបើរថយន្តនីសាន់បំពាក់ដោយប្រព័ន្ធគ្រប់គ្រងភាពឃ្លេងឃ្លោង Traction Control System / ប្រព័ន្ធប្រឆាំងជាប់ហ្វ្រាំង Anti-Lock Braking System / ប្រព័ន្ធគ្រប់គ្រងហ្វ្រាំងតាមឯកតាកង់ Electronic Brake-force Distribution/ ហ្វ្រាំងជំនួយ Brake Assist / ប្រព័ន្ធគ្រប់គ្រងថាមវន្តយានយន្ត Vehicle Dynamic Control / ហ្វ្រាំងតាមកង់បង្វិល Active Brake Limited Slip/ គ្រប់គ្រងការបើកបរដោយវៃឆ្លាត Intelligent Ride Control/ ប្រព័ន្ធគ្រប់គ្រងការត្រួតពិនិត្យឆ្លាតវៃ Intelligent Trace Control… ក៏ដោយ អ្នកបើកបរនៅតែត្រូវចេះវិនិច្ឆ័យស្ថានភាពដែលនៅជុំវិញ)

៥. ចៀសវាងផ្លូវមានទឹកដក់៖ កុំប្រថុយបើកបរឆ្លងកាត់លើផ្លូវមានទឹកដក់ សូម្បីតែនៅលើផ្លូវដែលធ្លាប់ស្គាល់ក៏ដោយ ព្រោះអ្នកមិនដឹងពីជម្រៅ ឬឧបសគ្គដែលអាចកើតមាននោះទេ។

(យើងអាចទុកចិត្តបានថា កម្ពស់ផុតពីដី (ground clearance) របស់រថយន្តនីសាន់របស់យើង គឺអាចទប់ទល់នឹងទឹករហូតដល់ ៨០០មីលីម៉ែត្រ ប៉ុន្តែយើងមិនលើកទឹកចិត្តឱ្យប្រថុយនោះទេ ដើម្បីជាសុវត្ថិភាពរបស់យានយន្ត/អ្នកបើកបរដទៃទៀត)

៦. សុវត្ថិភាពសំបកកង់៖ ត្រូវធានាថាសំបកកង់របស់អ្នកពេញខ្យល់ល្អ និងមានក្រឡាកង់ល្អសម្រាប់ការអូសទាញល្អបំផុត។

៧. សូចនាករ និងអំពូលភ្លើង៖ សូចនាករបង្ហាញសញ្ញា និងអំពូលភ្លើងផ្សេងទៀត គឺជាមធ្យោបាយនៃការប្រាស្រ័យទាក់ទងជាមួយអ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ដូច្នេះត្រូវប្រាកដថាវាស្ថិតនៅក្នុងស្ថានភាពល្អ។

៨. ភ្លើងផ្ដល់សញ្ញាគ្រោះថ្នាក់៖ កុំប្រើភ្លើងសញ្ញាគ្រោះថ្នាក់នៅពេលបើកបរពេលភ្លៀង។ ពន្លឺភ្លើងបង្ហាញសញ្ញាមានគ្រោះថ្នាក់សម្រាប់តែការបញ្ឈប់ជាបន្ទាន់ប៉ុណ្ណោះ។

៩. ឈប់យានយន្តរបស់អ្នក៖ នៅពេលអ្នកមើលផ្លូវមិនច្បាស់ សូមកុំស្ទាក់ស្ទើរក្នុងការឈប់យានយន្តរបស់អ្នកចេញពីផ្លូវ ដើម្បីសុវត្ថិភាព និងសុវត្ថិភាពរបស់អ្នកដទៃផងដែរ។

១០. ប្រើផ្លិតទឹកជូតកញ្ចក់រថយន្ត៖ ឧបករណ៍ជូតកញ្ចក់ (ផ្លិតទឹក) ដើរតួនាទីយ៉ាងសំខាន់ ដើម្បីធានាបាននូវភាពមើលឃើញនៅពេលបើកបរក្នុងស្ថានភាពមានភ្លៀង។

ជំនួយបន្ថែម៖ អ្នកថ្មើរជើងក៏គួរតែចូលរួមចំណែកក្នុងការធានាសុវត្ថិភាពចរាចរណ៍សម្រាប់មនុស្សគ្រប់គ្នា។ នៅពេលដើរ ឬឆ្លងកាត់ផ្លូវសូមប្រើផ្លូវសម្រាប់អ្នកថ្មើរជើង ហើយត្រូវប្រាកដថាផ្លូវនោះអាចមើលច្បាស់។ មួយទៀតគឺជៀសវាងប្រើឧបករណ៍ពេលកំពុងធ្វើដើរលើផ្លូវ ដូច្នេះអ្នកនឹងមិនត្រូវបានរំខាន។ ស្លៀកសម្លៀកបំពាក់ដែលមានពណ៌ភ្លឺ ដើម្បីឱ្យអ្នកបើកយានយន្តអាចសម្គាល់ថាមានមនុស្ស។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា

Share This Post: