autoadmin
  • រថយន្ត

    ចាប់តាំងពីលោក Elon Musk បានស្នើឡើងជាលើកដំបូងនូវគំនិតនៃការបង្កើត “Hyperloop” សំណួរជាច្រើនបានចោទសួរថា តើប្រទេសណាដែលនឹងក្លាយជាប្រទេសដំបូងគេ ដែលនឹងដាក់បម្រើនូវមធ្យោបាយដឹកជញ្ជូនថ្មីនេះ។ ឥឡូវនេះយើងមានការបញ្ជាក់កាន់តែច្បាស់ហើយ ដោយឥណ្ឌានឹងក្លាយជាប្រទេសទីមួយដែលនឹងដំណើរការវាឡើង។ Hyperloop កំពុងត្រូវបានដឹកនាំបង្កើតដោយក្រុមហ៊ុន Virgin Hyperloop One ដោយមានការគាំទ្រពីលោក Richard Branson ដែលជាស្ថាបនិករបស់ Virgin Group ។ ថ្លែងជាមួយ Yahoo Finance នាយកប្រតិបត្តិក្រុមហ៊ុន Hyperloop One លោក Jay Walder បានបង្ហើបឱ្យដឹងថា ការងារកំពុងតែដំណើរការលើគម្រោងមួយនៅក្នុងប្រទេសឥណ្ឌា។ លោកបានមានប្រសាសន៍ថា៖

    October 4, 2019
  • អន្តរជាតិ

    វាជារឿងធម្មតាទេសម្រាប់គូស្វាមីភរិយាថ្មី ដែលត្រូវអាប់ឌែតទំនាក់ទំនងរបស់ពួកគេនៅលើហ្វេសប៊ុកបន្ទាប់ពីរៀបការរួច ប៉ុន្តែគូស្វាមីភរិយាថ្មីថ្មោងពីរនាក់ ដែលគេឱ្យនាមថាកំពូលសហស្សវត្សរ៍នេះវិញ កាន់តែធ្វើឱ្យមានការភ្ញាក់ផ្អើលថែមទៀត ដោយគ្រាន់តែបញ្ចប់ការស្បថស្បែគ្នាឆ្លើយថា “I do” ភ្លាម ក៏ទាញយកទូរស័ព្ទហើយអាប់ឌែត Relationship Status នៅលើហ្វេសប៊ុកថា បានរៀបការភ្លាមៗតែម្ដងមិនចាំយូរ។ រូបភាពរបស់ពួកគេដែលបានចុចប្ដូរ Relationship Status ទៅជា Married ត្រូវបានចែករំលែកទៅក្រុមហ្វេសប៊ុកមួយឈ្មោះថា “That’s It, I’m Wedding Shaming” នេះបើយោងតាម ​​Daily Mail ។ នៅខាងក្រោមរូបភាពនោះមានអ្នកលេងបណ្ដាញជាច្រើនបានចូលទៅឱ្យមតិ មានអ្នកខ្លះមិនពេញចិត្តនឹងទង្វើបែបនេះទេ ព្រោះគិតថាមិនសមរម្យខុសប្រពៃណី ប៉ុន្តែខ្លះទៀតក៏គិតថាវាជារឿងគួរឱ្យចង់សើចទៅវិញ។ ចុះលោកអ្នកវិញគិតយ៉ាងណាដែរ?

    October 4, 2019
  • អន្តរជាតិ

    ឥណ្ឌា៖ ប៉ូលីសបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា នេះថា រូបគំនូររបស់ មហាត្មៈ គន្ធី ដែលតាំងនៅឯ Bapu Bhawan ក្រុង Rewa រដ្ឋ Madhya Pradesh ត្រូវបានជនមិនស្គាល់មុខគូសបំផ្លាញ នៅចំថ្ងៃបុណ្យ Gandhi Jayanti ដែលត្រូវជាខួបលើកទី១៥០ នៃថ្ងៃកំណើតរបស់គាត់។ ជននោះក៏បានលួចយកទាំងកោដ្ឋដាក់ធាតុរបស់គាត់ទៅជាមួយផងដែរ ហើយថែមទាំងបានសរសេរថា “deshdrohi” ដែលមានន័យថា “ជនក្បត់” នៅលើរូបគំនូររបស់គាត់ទៀតផង។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃពុធ ទី០២ ខែតុលា នៅពេលដែលប្រទេសឥណ្ឌាកំពុងប្រារព្ធខួបកំណើតដល់​វិញ្ញាណក្ខន្ធ​ មហាត្មៈ គន្ធី

    October 4, 2019
  • អន្តរជាតិ

    អ្នកលេង Twitch ជនជាតិកូរ៉េម្នាក់ ត្រូវបានហាមឃាត់ចេញបណ្ដាញផ្សាយផ្ទាល់នេះភ្លាមៗ បន្ទាប់ពីគាត់បានឈ្លោះ និងវាយតប់យ៉ាងសាហាវជាមួយមិត្តរបស់គាត់ម្នាក់ ក្នុងអំឡុងពេល live-streaming មួយ។ យោងតាមគេហទំព័រ Dexerto ឱ្យដឹងថា បុរសម្នាក់នោះជាម្ចាស់គណនី Twitch ឈ្មោះថា Jangfolk1 (ពាក់អាវពណ៌ស្វាយមានឡូហ្គោ Twitch) បានឈ្លោះប្រកែកជាមួយមិត្តភក្តិរបស់គាត់ កាលពីថ្ងៃទី២៧ ខែកញ្ញា ហើយពេលនោះពួកគេទាំងពីរហាក់ដូចជាស្រវឹងជោគជាំផងដែរ។ នៅក្នុងរូបភាព និងវីដេអូក៏បានបង្ហាញឱ្យឃើញដែរថា កំប៉ុង និងដបស្រាជាច្រើនមានពេញលើតុ នៅពេលដែលពួកគេចាប់ផ្តើមការផ្សាយផ្ទាល់នោះ។ បន្ទាប់មកអ្នកទាំងពីរបានចុះហត្ថលេខាលើក្រដាសមួយ ដែលអ្នកទស្សនាខ្លះបានរាយការណ៍ថា វាជាបែបបទនៃការយល់ព្រមមិនប្តឹងគ្នា។ រឿងរ៉ាវបានចាប់ផ្ដើមនៅពេលមិត្តរបស់ Jangfolk1 ចំអកថាគាត់មាន follower

    October 4, 2019
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា បានរាយការណ៍ថា ហុងកុងគ្រោងនឹងអនុម័តច្បាប់បន្ទាន់មួយ ដើម្បីហាមឃាត់អ្នកតវ៉ាមិនឱ្យបិទបាំងមុខ (ពាក់ម៉ាស់មុខ) នោះទេ នៅពេលដែលអាជ្ញាធរត្រូវប្រឈមជាមួយនឹងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលជិត ៤ខែ ប៉ុន្តែពិបាកក្នុងការកំណត់អត្តសញ្ញាណ។ បាតុករជាច្រើនពាក់ម៉ាស់មុខដើម្បីលាក់អត្តសញ្ញាណរបស់ពួកគេ រួមជាមួយមួកសុវត្ថិភាពពណ៌លឿង វ៉ែនតា និងឧបករណ៍ដកដង្ហើម ដើម្បីការពារខ្លួនពីឧស្ម័នបង្ហូរទឹកភ្នែក និងអាវុធរបស់ប៉ូលីស។ ហើយបើយោងតាមការចុះផ្សាយរបស់កាសែត South China Morning Post បានឱ្យដឹងថា ក្រុមមន្រ្តីគ្រោងនឹងរារាំងការប្រមូលផ្តុំនាពេលខាងមុខ ដោយណែនាំការហាមឃាត់នៅក្រោមច្បាប់គ្រាអាសន្ននៃអាណានិគម ដែលចៀសផុតពីនីតិប្បញ្ញត្តិទីក្រុង។ របាយការណ៍បានបន្ថែមថា នាយកប្រតិបត្តិអ្នកស្រី Carrie Lam រំពឹងថា នឹងប្រកាសពីវិធានការណ៍នេះនៅថ្ងៃសុក្រនេះ៕ អត្ថបទ៖ លីដា

    October 4, 2019
  • អន្តរជាតិ

    ការតតាំងគ្នាជុំវិញ “នីតិវិធីចោទប្រកាន់” (impeachment) ដើម្បីទម្លាក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងតែកាន់តែក្ដៅឡើងៗ។ ខណៈពេលដែលពួកប្រជាធិបតេយ្យកំពុងបង្ហាញពីជំហានបន្ទាប់របស់ពួកគេ លោក ដូណាល់ ត្រាំ ក៏កំពុងបង្ហាញនូវប្រតិកម្មយ៉ាងខ្លាំងទៅវិញផងដែរ។ តួយ៉ាងប្រធានាធិបតីអាមេរិករូបនេះបានឆ្លើយតបទៅនឹងទង្វើរបស់ក្រុមប្រជាធិបតេយ្យ ដោយវាយប្រហារចំៗទៅលើប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់លោក Adam Schiff ថា៖ “វាជារឿងប្រតិដ្ឋឡើងទាំងអស់។ គាត់ (Adam Schiff) គួរតែចុះចេញពីតំណែងទាំងភាពអាម៉ាស់ ហើយនិយាយឱ្យត្រង់ទៅចុះ ពួកគេគួរតែមើលឃើញថាគាត់ជាមនុស្សក្បត់ជាតិ” ។ ថ្វីបើលោក ដូណាល់ ត្រាំ មានប្រតិកម្មយ៉ាងខ្លាំងចំពោះរឿងនេះ លោកនឹងសហការជាមួយសំណើរបស់អ្នកប្រជាធិបតេយ្យ សម្រាប់ព័ត៌មានដែលពួកគេចង់សាកសួរ។ ចំណែកថ្មីៗនេះវិញក្រុមប្រជាធិបតេយ្យក៏នឹងត្រៀមខ្លួន ដើម្បីទាមទាររកឯកសារដែលទាក់ទងនឹងរដ្ឋបាលរបស់លោក ត្រាំ

    October 3, 2019
  • រថយន្ត

    ថ្ងៃនេះក្រុមហ៊ុនហ៊ីយ៉ាន់ដាយ (HYUNDAI) បានឈានចូលទៅក្នុងទីផ្សារថ្មីសន្លាងមួយទៀត ជាមួយនឹងវិស័យបណ្ដាញយានហោះចល័ត (Urban Air Mobility) ដើម្បីបង្កើតយានហោះហើរចល័ត (ឡានហោះ) ផ្ទាល់ខ្លួន។ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយបានតែងតាំងលោកបណ្ឌិត ចៃវ៉ុន ស៊ីន (Jaiwon Shin) ជាប្រធានផ្នែក UAM ថ្មីរបស់ខ្លួន។ លោក ចៃវ៉ុន ស៊ីន គាត់ក៏ជាប្រធានបេសកកម្មស្រាវជ្រាវផ្នែកអវកាស (Aeronautics Research Mission Directorate) របស់អង្គការណាសាផងដែរ។ លោក ចៃវ៉ុន ស៊ីន និងក្រុមរបស់គាត់ នឹងត្រូវមានភារកិច្ចអភិវឌ្ឍបច្ចេកវិទ្យាស្នូលនៅពីក្រោយយានយន្តហោះសម្រាប់ក្រុមហ៊ុន។ ហើយយោងតាមក្រុមហ៊ុនហ៊ីយ៉ាន់ដាយ វិស័យ

    October 3, 2019
  • អន្តរជាតិ

    កាលពីប៉ុន្មានថ្ងៃមុនប្រទេសចិនបានប្រារព្ធពិធីដង្ហែរក្បួនព្យុហយាត្រាយ៉ាងធំសម្បើមមួយ ដើម្បីអបអរទិវាជាតិរំលឹកថ្ងៃបង្កើតបក្សកុម្មុយនិស្ដ (សាធារណរដ្ឋប្រជាមានិតចិន) លើកទី៧០ ។ ពិធីត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ នៅឯទីលានធានអានមេន។ ក្នុងនោះផងដែរគេសង្កេតឃើញថា ពួកកងទ័ពមានពាក់សញ្ញាសម្គាល់ខុសៗគ្នាលើឯកសណ្ឋានរបស់ពួកគេ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺអាវកាក់ក្រៅរបស់ពួកគេម្នាក់ៗសុទ្ធតែមានលេខកូដ QR ។ ឈ្មោះ ឋានៈ និងសញ្ញាសម្គាល់ផ្សេងៗទៀត ត្រូវបានបង្ហាញនៅជាប់នឹងកូដ QR តែម្ដង ប៉ុន្តែវាមិនច្បាស់ទេថាតើកូដ QR មានគោលបំណងអ្វី ឬអាចថាគ្រាន់តែជាការរចនាសម្រាប់ថ្ងៃពិសេសនេះ ឬយ៉ាងណា។ តែបើនិយាយទៅសូម្បីតែអាមេរិកក៏មិនដែលប្រើលេខកូដ QR លើឯកសណ្ឋានរបស់ពួកគេដែរ ប៉ុន្តែពួកគេប្រើផ្ទាំងបក/បិទ Velcro ដើម្បីជាសញ្ញាបង្ហាញឈ្មោះ, ទង់សហរដ្ឋអាមេរិក និងសាខាសេវាកម្មជាពិសេសណាមួយ សម្រាប់គោលបំណងផ្ដល់ជាអត្តសញ្ញាណ។ វាខុសពីនៅប្រទេសចិនដែលលេខកូដ

    October 3, 2019
  • អន្តរជាតិ

    តើអ្នកដឹងទេថា ការកើនឡើងនៃតម្លៃមាសនៅលើទីផ្សារអន្តរជាតិ គឺជាការបង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក? រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសដែលមានមាសបម្រុងច្រើនបំផុតនៅតែអាចគ្រប់គ្រងតំណែងរបស់ខ្លួន ដោយមិនសូវមានការប្រែប្រួលប៉ុន្មាននោះទេ។ យ៉ាងណាមិញខាងក្រោមនេះគឺជាប្រទេសចំនួន ១០ ដែលមានធនបម្រុង (មាស) ច្រើនបំផុត៖ ១០. ឥណ្ឌា – ៦០៧ តោន ៩. ហូល្លង់ – ៦១២.៥ តោន ៨. ជប៉ុន – ៧៦៥.២ តោន ៧. ​ស្វីស – ១,០៤០ តោន ៦. ចិន –

    October 3, 2019
  • អន្តរជាតិ

    អ្នកកាសែតជនជាតិឥណ្ឌូនេស៊ីម្នាក់ឈ្មោះ Veby Mega Indah ត្រូវបាត់បង់ភ្នែកខាងស្តាំជារៀងរហូត ដោយសារគាត់ត្រូវបានប៉ូលីសបង្ក្រាបបាតុករបាញ់ចំគ្រាប់ភ្នែកដោយគ្រាប់កាំភ្លើងជ័រ ខណៈពេលគាត់កំពុងធ្វើការយកការណ៍ពីកន្លែងតវ៉ានៅទីក្រុងហុងកុង។ គាត់គឺជាអ្នកកាសែតមកពីកាសែតភាសាឥណ្ឌូនេស៊ី Suara Hong Kong គាត់ត្រូវបានគេបាញ់ចំភ្នែក ខណៈពេលដែលរាយការណ៍ពីស្ពានអាកាសនៅតំបន់ Wan Chai ។ គាត់ត្រូវបានគេជូនដំណឹងថា គ្រាប់ភ្នែករបស់គាត់ត្រូវបានខ្ទេចខ្ទាំដោយកម្លាំងនៃផលប៉ះពាល់របស់គ្រាប់កាំភ្លើង។ ខណៈពេលនេះក្រុមគ្រួសាររបស់គាត់ក៏បានមកដល់ក្រុងហុងកុង និងកំពុងមើលថែគាត់ផងដែរ។ អ្នកស្រី Veby Mega Indah នឹងដាក់បណ្តឹងព្រហ្មទណ្ឌប្រឆាំងស្នងការប៉ូលីសហុងកុង ហើយអគ្គកុងស៊ុលឥណ្ឌូនេស៊ីក៏បានស្នើសុំការពន្យល់ជាផ្លូវការអំពីហេតុការណ៍នេះផងដែរ៕ អត្ថបទ៖ លីដា

    October 3, 2019