autoadmin
  • អន្តរជាតិ

    រដ្ឋាភិបាលហុងកុងបានអនុវត្តតាមការសន្យា ដើម្បីលុបចោលវិក័យប័ត្របត្យាប័នដ៏ចម្រូងចម្រាស។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា តើរឿងនេះនឹងបញ្ឈប់ការតវ៉ាដែលកំពុងកើតមាន ដែលបានធ្វើឱ្យហុងកុងក្រឡាប់ចាក់ ឬយ៉ាងណា។ លេខាធិការសន្តិសុខហុងកុងលោក John Lee Ka-chiu បានមានប្រសាសន៍ថា៖ “ខ្ញុំប្រកាសជាផ្លូវការនូវការដកច្បាប់នេះយោងទៅតាមច្បាប់របស់ក្រុមប្រឹក្សានីតិកម្មលេខ ៦៤” ដែលក្រុមប្រឹក្សានីតិកម្មបានបញ្ចប់ដំណើរការនៅរសៀលថ្ងៃពុធ។ បញ្ជាក់ឡើងវិញដែរថា ច្បាប់ធ្វើបត្យាប័ននេះគឺនឹងអនុញ្ញាឱ្យចិនគោកជាអ្នកកាត់ក្ដីលើជនសង្ស័យហុងកុង ដែលការសម្រេចនេះបានធ្វើឱ្យទីក្រុងហុងកុងធ្លាក់ចូលក្នុងភាពវឹកវរ នឹងមានការប្រឆាំងតវ៉ាពីក្រុមបាតុកររាប់ខែ។ ការពិតទៅការដកចេញនេះត្រូវបានគេរំពឹងថា នឹងកើតឡើងតាំងពីសប្តាហ៍មុនមកម៉្លេះ នៅពេលដែលអង្គនីតិបញ្ញត្តិបានធ្វើការផ្សះផ្សាឡើងវិញ ប៉ុន្តែសមាជិកសភាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យបានបង្អាក់ដំណើរការនីតិវិធីនេះ៕ អត្ថបទ៖ លីដា

    October 24, 2019
  • Nissan Auto Tech

    ក្រុមហ៊ុន តាន់ចុងម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (TCMC) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន តាន់ចុងម៉ូធ័រ ហូលឌីង ប៊ីអេចឌី (ម៉ាឡេស៊ី) និងជាអ្នកចែកចាយផ្តាច់មុខនូវរថយន្តនីសាន់នៅកម្ពុជា បាននាំយកនូវអំណោយផ្ទាល់ខ្លួនបរិច្ចាគដល់អង្គការខ្សត់ខ្សោយមួយក្នុងរាជធានីភ្នំពេញ។ ក្នុងនោះផងដែរលោក ហួត គីមម៉េង នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន តាន់ចុងម៉ូធ័រ បានមានប្រសាសន៍ថា លោកសង្ឃឹមថាជំនួយតិចតួចនេះអាចជួយសម្រួលដល់តម្រូវការប្រចាំថ្ងៃរបស់កុមារដែលគ្មានផ្ទះសម្បែង។ ផ្នែកសំខាន់មួយទៀតនោះគឺ អង្គការនេះទទួលយកគ្រូស្ម័គ្រចិត្តដើម្បីជួយក្នុងការបង្រៀនដល់ក្មេងៗ។ ហើយដោយឃើញពីការលំបាក TCMC បានផ្តល់វិភាគទានប្រចាំខែដល់គ្រូបង្រៀនស្ម័គ្រចិត្តមួយចំនួន ក្នុងរយៈពេល ១២ខែទៀត ដើម្បីកាត់បន្ថយបន្ទុកនៃអង្គការ។ អំណោយដែលបានប្រគល់ជូនត្រូវបានធ្វើឡើងនៅ អង្គការបណ្ដុះបណ្ដាលកុមារកំព្រា និងស្ដ្រីក្រីក្រកម្ពុជា នៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ

    October 22, 2019
  • សេដ្ឋកិច្ច

    រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុទីក្រុងហុងកុងលោក Paul Chan បានប្រកាសនៅថ្ងៃអង្គារ ទី២២ ខែតុលាថា វិធានការណ៍ផ្តល់ជំនួយថ្មីៗចំនួន ២ពាន់លានដុល្លារហុងកុង (២៥៥លានដុល្លារអាមេរិក) ត្រូវបានត្រៀមដើម្បីគាំទ្រសេដ្ឋកិច្ច ខណៈដែលការប្រឆាំងរដ្ឋាភិបាលជាបន្ដបន្ទាប់កំពុងជំរុញឱ្យហុងកុង មានវិបត្តិសេដ្ឋកិច្ចជាលើកដំបូងនៅក្នុងមួយទសវត្សរ៍មកនេះ។ វិធានការនេះធ្វើឡើងបន្ទាប់ពីកញ្ចប់ថវិកាចំនួន ១៩.១ ពាន់លានដុល្លារហុងកុង (២.៤ ពាន់លានដុល្លារអាមេរិក) ត្រូវបានចំណាយនៅក្នុងខែសីហា ដើម្បីគាំទ្រដល់សហគ្រាស ដែលមានភាពទន់ខ្សោយ ខណៈរដ្ឋាភិបាលបានដោះស្រាយជាមួយនឹងការតវ៉ារយៈពេល ៥ខែ ដែលបានធ្វើឱ្យប៉ះពាល់ដល់វិស័យលក់រាយ និងទេសចរណ៍៕ អត្ថបទ៖ លីដា

    October 22, 2019
  • អន្តរជាតិ

    អ្នកមានគុណរបស់យើង តែងតែជាអ្នកគាំទ្រដែលនៅពីក្រោយយើងជានិច្ច មិនថានៅក្នុងហេតុផលណាក៏ដោយ ពួកគាត់មិនដែលចោលពួកយើងនោះទេ។ យ៉ាងណាមិញថ្មីៗនេះមានការភ្ញាក់ផ្អើលរំជួលចិត្តមួយ ដែលបង្ហាញពីលោកឪពុកម្នាក់សុខចិត្តកោរសក់ខ្លួនឯងឱ្យដូចជាកូនស្រីខ្លួន ដោយសារនាងមានជំងឺមហារីក។ ដោយចិត្តអាណិតស្រឡាញ់ចង់ផ្ដល់កម្លាំងចិត្តឱ្យកូន ខណៈដែលនាងប្រឈមនឹងការជ្រុះសក់អស់ពីក្បាល លោកបានបញ្ជាក់ថា៖ “ខ្ញុំចង់ឱ្យមើលទៅដូចជាកូនខ្ញុំ” ។ យោងតាមបទសម្ភាសន៍ពីគេហទំព័រ MyMetro បានឱ្យដឹងថា លោកឪពុកម្នាក់នោះឈ្មោះ Jeffri Senin អាយុ ៣៩ឆ្នាំ ដែលកូនស្រីរបស់គាត់ឈ្មោះ Rayanna គឺកំពុងមានជំងឺមហារីកឆ្អឹង។ វាចាប់ផ្ដើមនៅពេលកូនស្រីរបស់គាត់ចាប់ផ្ដើមជ្រុះសក់ខ្លាំង ដោយសារឥទ្ធិពលនៃជំងឺកាចសាហាវនេះ។ នាងតូចចាប់ផ្ដើមអស់សក់ពីក្បាល ដូច្នេះហើយលោក Jeffri ក៏សម្រេចចិត្តកោរសក់ឱ្យត្រងោលដូចកូនស្រី។ លោកបានបញ្ជាកថា នេះជាវីធីដែលអាចឱ្យកូនគាត់មិនឯកា រឹងមាំ ហើយវាគឺជាអ្វីដែលគាត់គួរធ្វើក្នុងនាមជាឪពុក។ លោកបាននិយាយថា៖

    October 22, 2019
  • អន្តរជាតិ

    ប្រធានក្រុមហ៊ុន Thai Airways International មានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍គ្រោងនឹងលុបចោលជើងហោះហើរចំនួន ៦ខ្សែ ទៅកាន់ប្រទេសឡាវ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។ កាសែត The Nation បានរាយការណ៍ថា លោក Sumeth Damrongchaitham និយាយថា ផ្លូវដែលលុបគឺចេញពីអាកាសយានដ្ឋានសុវណ្ណភូមិ ក្រុងបាងកក ទៅកាន់ទីក្រុងវៀងច័ន្ទ ហ្លួងប្រាបាង ភ្នំពេញ ហាណូយ ហូជីមិញ និងយ៉ាំងហ្គោន។ លោក Sumeth Damrongchaitham បាននិយាយថា៖ “ផ្លូវទាំងនេះត្រូវបានគ្របដណ្តប់ដោយជើងហោះហើរមួយចំនួនតូច ហើយមានអតិថិជនតិច។ នៅពេលផែនការលុបចោលត្រូវបានបញ្ចប់

    October 22, 2019
  • អន្តរជាតិ

    ពិធីយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន Naruhito បានធ្វើឡើង នៅឯវិមានអធិរាជ ក្នុងទីក្រុងតូក្យូ។ ព្រះអង្គបានយល់ព្រមបន្តវេនពីព្រះរាជបិតារបស់ទ្រង់ កាលពីខែឧសភា ហើយថ្ងៃនេះ គឺជាថ្ងៃដែលទ្រង់ត្រូវគ្រងរាជបល្ល័ង្គ Takamikura ជាផ្លូវការ ក្នុងពិធីរាជាភិសេកតាមប្រពៃណីជប៉ុន បូករួមទាំងការប្រកាសជាផ្លូវការនៃការឡើងសោយរាជ្យ។ ពិធីយាងកាន់តំណែងរបស់ទ្រង់ត្រូវបានប្រារព្ធឡើង ដោយមានការចូលរួមពីមេដឹកនាំជប៉ុន, ឥស្សរជន និងសែស្រឡាយរាជវង្ស មកពីជុំវិញពិភពលោក។ នៅព្រឹកថ្ងៃអង្គារនេះអធិរាជ Naruhito បានយានទៅទីសក្ការៈនៃព្រះបរមរាជវាំង ដែលជាកន្លែងដែលទ្រង់នឹងទូលថ្វាយទៅព្រះអាទិទេពព្រះអាទិត្យ ព្រលឹងនៃបុព្វបុរស និងអាទិទេពផ្សេងៗ ពីដំណឹងនៃពិធីរាជាភិសេកនេះ។ ព្រះចៅអធិរាជក៏បានយាងទៅទស្សនាទីសក្ការៈចំនួនបីដាច់ដោយឡែកពីគ្នា។ ពិធីនេះត្រូវបានចូលរួមដោយ​​ព្រះអង្គម្ចាស់​មកុដរាជ្យ Fumihito និងសមាជិកគ្រួសារអធិរាជដទៃទៀត ក៏ដូចជាមេដឹកនាំប្រទេសផងដែរ៕ អត្ថបទ៖ លីដា

    October 22, 2019
  • បច្ចេកវិទ្យា

    នាយកប្រតិបត្តិក្រុមហ៊ុនអេបផល (Apple) ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាលាសេដ្ឋកិច្ច និងគ្រប់គ្រង នៃសាកលវិទ្យាល័យស៊ីងហួ (Tsinghua University School of Economics and Management) ហើយថ្មីៗនេះ លោកបានធ្វើជាម្ចាស់ផ្ទះនៃ “កិច្ចប្រជុំប្រចាំឆ្នាំលើកទី២០ នៃគណៈកម្មាធិការ” ផងដែរ។ សម្រាប់ព័ត៌មាននៃការតែងតាំងរបស់គាត់ ត្រូវបានចែករំលែកនៅក្នុងការសរុបសេចក្តីនៃកិច្ចប្រជុំនោះផ្ទាល់តែម្ដង ដោយគាត់នឹងកាន់តំណែងនេះរយៈពេល ៣ឆ្នាំ។ លោក Tim Cook បានក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ចាប់តាំងពីខែតុលា ឆ្នាំ២០១៣ ហើយពេលនេះគឺគាត់បានក្លាយជាប្រធានក្រុមប្រឹក្សា។ Tsinghua SEM ត្រូវបានគេចាត់ទុកថា ជាសាលាកំពូលមួយនៅក្នុងប្រទេសចិន ហើយសមាជិកក្រុមប្រឹក្សាប្រឹក្សាផ្សេងទៀតរួមមាន៖

    October 22, 2019
  • អន្តរជាតិ

    យោងតាម CBC News និង CTV News បានឱ្យដឹងថា លោក Justin Trudeau នឹងធ្វើជានាយករដ្ឋមន្រ្តីមួយអាណត្តិទៀត បន្ទាប់ពីបក្សសេរីនិយមបានឈ្នះអាសនៈពហុភាពនៅក្នុងសភាថ្ងៃនេះ។ ការប្រកាសយ៉ាងឆាប់រហ័សអំពីជ័យជំនះរបស់លោក Trudeau បានធ្វើឱ្យមានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីលោកបានជាប់គាំងនៅក្នុងការស្ទង់មតិជាមួយមេដឹកនាំអភិរក្សលោក Andrew Scheer ក្នុងអំឡុងពេលយុទ្ធនាការរយៈពេល ៦សប្តាហ៍ ដែលនាំឱ្យអ្នកសង្កេតការណ៍ព្យាករណ៍ពី រដ្ឋាភិបាលសំឡេងភាគតិច។ មេដឹកនាំបក្សសេរីនិយមបានរួចផុតពីភាពចម្រូងចម្រាសជាច្រើន រួមទាំងការបង្ហាញឡើងវិញដោយទស្សនាវដ្តីថែមស៍នៅខែកញ្ញា ដែលថាលោក Trudeau តែងមុខជាពណ៌ខ្មៅ (វាជាសញ្ញាប្រកាន់ជាតិសាសន៍) ទៅចូលរួមពិធីជប់លៀងសំលៀកបំពាក់នៅ ឆ្នាំ២០០១ ពេលគាត់បង្រៀននៅសាលាឯកជនមួយ។ រឿងអាស្រូវក្រុមហ៊ុន SNC-Lavalin ក៏បានប៉ះពាល់ដល់លោក

    October 22, 2019
  • អន្តរជាតិ

    មន្រ្តីអាកាសធាតុជប៉ុនកំពុងព្រមានពីលទ្ធភាពទឹកជំនន់ថ្មីៗ ដែលអាចកើតមាននៅក្នុងតំបន់ដែលរងការវាយប្រហារពីព្យុះទីហ្វុង Hagibis ខណៈពេលដែលព្យុះត្រូពិក Neoguri កំពុងខិតជិតប្រទេសនេះ។ ទីភ្នាក់ងារឧតុនិយមនិយាយថា គិតត្រឹមម៉ោង ៩ព្រឹក ថ្ងៃច័ន្ទ ព្យុះ Neoguri ស្ថិតនៅភាគអាគ្នេយ៍នៃកោះ Tanegashima នៅភាគនិរតីនៃប្រទេសជប៉ុន និងធ្វើដំណើរទៅភាគឦសានក្នុងល្បឿន ៤៥គីឡូម៉ែត្រ/ម៉ោង។ ខ្យល់បក់ល្បឿនរហូតដល់ប្រហែល ១១០គីឡូម៉ែត្រ/ម៉ោង កំពុងបក់នៅជិតចំណុចកណ្តាលរបស់វា ជាមួយនឹងខ្យល់កន្ទ្រាក់ល្បឿនប្រហែល ១៦០គីឡូម៉ែត្រ/ម៉ោង។ ព្យុះនេះត្រូវបានគេរំពឹងថា នឹងធ្វើដំណើរតាមឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុន បន្ទាប់ពីប្រែទៅជាប្រព័ន្ធសម្ពាធទាបនៅយប់ថ្ងៃច័ន្ទ ឬក្រោយមកទៀត។ ខ្យល់បក់ខ្លាំង និងរលកខ្ពស់ៗអាចនឹងកើតមាននៅផ្នែកជាច្រើននៃភាគខាងកើត និងខាងលិចនៃប្រទេសជប៉ុនរហូតដល់ថ្ងៃអង្គារ។ ក្នុងរយៈពេល ២៤ម៉ោង ទឹកភ្លៀង ៣០០មីលីម៉ែត្រ ត្រូវបានគេរំពឹងទុកនៅ

    October 22, 2019
  • អន្តរជាតិ

    ថៃ៖ ព្រះរាជក្រឹត្យមួយដែលត្រូវបានចេញកាលពីថ្ងៃច័ន្ទ បានបញ្ឈប់តំណែងអ្នកម្នាង Sineenat Wongvajirapakdi ចេញពីជួររាជវង្សានុវង្ស និងយោធា ដោយសារតែនាងមិនមានភាពស្មោះត្រង់។ បទបញ្ជាបញ្ឈប់តំណែងនេះត្រូវបានចុះផ្សាយនៅក្នុងគេហទំព័រ gazette របស់រដ្ឋាភិបាល ដែលបានចោទប្រកាន់អ្នកម្នាង Sineenat ថា បានព្យាយាមរារាំងព្រះមហាក្សត្រិយានី Suthida Bajrasudhabimalalakshana ពីការគ្រងតំណែង និងរំលោភឋានៈជារាជវង្សានុវង្ស។ ត្រឹមរយៈពេលតែ ៣ខែ ប៉ុណ្ណោះដែល Sineenat Wongvajirapakdi ត្រូវបានតែងតាំងជាអ្នកម្នាង (Royal Noble Consort) ប៉ុន្តែពេលនេះត្រូវដកហូតទៅវិញ។ យោងតាមសេចក្តីប្រកាសនោះបានសរសេរថា អ្នកម្នាង Sineenat Wongvajirapakdi បាន

    October 22, 2019