autoadmin
  • អន្តរជាតិ

    ការហាមឃាត់លើទូរស័ព្ទចល័តនឹងត្រូវបានដាក់បញ្ចូលទៅក្នុងសាលានៅរដ្ឋអូស្រ្តាលីខាងលិចទាំងអស់ មិនថានៅក្នុង និងក្រៅម៉ោងសិក្សា ពោលគឺឱ្យតែនៅក្នុងបរិវេណសាលា ដែលការហាមឃាត់នេះគឺមានគោលបំណងកាត់បន្ថយការធ្វើទុក្ខបុកម្នេញតាមអ៊ិនធឺណេត (bullying) និងលើកទឹកចិត្តឱ្យមានការសន្ទនាគ្នាទល់មុខគ្នារវាងសិស្សៗ។ ចាប់ពីឆ្នាំ២០២០ ការហាមឃាត់ទូទាំងរដ្ឋនឹងអនុវត្តចំពោះសាលារៀន និងវិទ្យាល័យរបស់រដ្ឋនេះទាំងអស់ ហើយនេះគឺជាការយកគំរូតាមសាលាឯកជនមួយចំនួននៅក្រុង Perth ដែលពួកគេបានចាប់ផ្ដើមហាមឃាត់ទូរស័ព្ទនៅក្នុងថ្នាក់រៀនរួចហើយ។ វិធានការរបស់រដ្ឋអូស្រ្តាលីខាងលិច (Western Australia) ក៏ធ្វើតាមរដ្ឋ New South Wales និង Victoria ផងដែរ ដែលការហាមឃាត់ទូរស័ព្ទចល័តនៅក្នុងសាលារដ្ឋនឹងចូលជាធរមាននៅដើមឆ្នាំក្រោយដូចគ្នា។ ការហាមឃាត់របស់ WA គឺតឹងរឹងជាង New South Wales ដោយសារទីនោះវិទ្យាល័យសាធារណៈនឹងមានជម្រើសក្នុងការជ្រើសរើស នៅពេលការហាមឃាត់ត្រូវបានណែនាំ ឬសម្រេចថាតើកម្រិតណាដែលពួកគេនឹងអនុញ្ញាតឱ្យប្រើទូរស័ព្ទបាន។ ប៉ុន្តែនៅក្នុងរដ្ឋអូស្រ្តាលីខាងលិច

    October 30, 2019
  • អន្តរជាតិ

    ខ្សែរថភ្លើងក្រោមដីដំបូងរបស់ទីក្រុងហាណូយបានចាប់ផ្តើមដំណើរហើយ ជាមួយការសាកល្បងរយៈពេល ២០ថ្ងៃជាមួយបុគ្គលិកវៀតណាមទាំងអស់ ដើម្បីត្រៀមប្រតិបត្តិការជាផ្លូវការ។ ការធ្វើតេស្តនេះបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទ ដើម្បីត្រួតពិនិត្យគ្រប់ផ្នែកទាំងអស់នៃខ្សែរថភ្លើងពី Cat Linh ↔ Ha Dong រួមទាំងការដំណើរការក្នុងស្ថានីយជាមួយបុគ្គលិក ដែលពួកគេត្រូវមានកាតព្វកិច្ចនៅក្នុងបន្ទប់ប្រតិបត្តិការ និងនៅស្តង់លក់សំបុត្រ។ ថ្វីបើគ្មានអ្នកដំណើរណាត្រូវបានអនុញ្ញាតិឱ្យចូលក៏ដោយ ច្រកទ្វារសំបុត្រ និងភ្លើងបំភ្លឺត្រូវបានបើកសម្រាប់ត្រួតពិនិត្យ។ លក្ខណៈសុវត្ថិភាពដូចជាប្រព័ន្ធអគ្គិភ័យត្រូវបានត្រួតពិនិត្យទាំងអស់។ រថភ្លើងទាំង ១៣ នឹងចូលរួមក្នុងដំណើរការសាកល្បង ដោយមានពី ៦ ទៅ ៩ ប្រតិបត្តិការក្នុងមួយថ្ងៃ ហើយដំណើរការលើផ្លូវពេញលេញតែម្ដង។ តំណាងក្រុមហ៊ុនម៉ៅការចិន គឺក្រុមហ៊ុន China Railway Sixth Group Co

    October 30, 2019
  • អន្តរជាតិ

    ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា មនុស្សច្រើនជាងបីដងនៃលទ្ធផលស្រាវជ្រាវចាស់ អាចប្រឈមនឹងហានិភ័យពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ ការសិក្សាដែលត្រូវបានចុះផ្សាយក្នុងប្រព័ន្ធទំនាក់ទំនងធម្មជាតិ (Nature Communications) បាននិយាយថា ផ្ទៃដីដែលបច្ចុប្បន្នកំពុងមានប្រជាជនចំនួន ៣០០លាននាក់ នឹងជន់លិចយ៉ាងហោចណាស់ម្តងមួយៗនៅឆ្នាំ២០៥០ លើកលែងតែការបំភាយកាបូនត្រូវបានកាត់បន្ថយឱ្យបានល្អបំផុត ហើយការការពារឆ្នេរសមុទ្រត្រូវបានពង្រឹងបន្ថែម។ នេះគឺលើសពីការប៉ាន់ស្មានលើមុន ដែលមានតែ ៨០លានប៉ុណ្ណោះ។ ការប៉ាន់ស្មាននេះត្រូវបានធ្វើឡើងដោយផ្អែកលើទិន្នន័យផ្កាយរណប ដែលសិក្សាលើកាប្រែប្រួលរបស់ផ្ទៃដី កត្តាអគារធំៗ និងដើមឈើ។ ការផ្លាស់ប្តូរធំបំផុតនៃការប៉ាន់ស្មានគឺនៅអាស៊ី ដែលជាដែនដីមានប្រជាជនច្រើនជាងគេនៅលើពិភពលោក។ ចំនួនអ្នកដែលប្រឈមនឹងគ្រោះទឹកជំនន់ប្រចាំឆ្នាំ២០៥០ បានកើនឡើងច្រើនជាង ៨ដង នៅប្រទេសបង់ក្លាដែស, ៧ដង នៅក្នុងប្រទេសឥណ្ឌា, ១២ដង នៅក្នុងប្រទេសឥណ្ឌា និងចំនួន ៣ដង នៅក្នុងប្រទេសចិន។ ការគំរាមកំហែងធ្ងន់ធ្ងរកំពុងកើតមាននៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលថ្មីៗនេះរដ្ឋាភិបាលបានប្រកាសផែនការផ្លាស់រដ្ឋធានីពី

    October 30, 2019
  • ព័ត៌មានជាតិ

    ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយដោយគេប្រទះឃើញថា នាយកប្រតិបត្តិក្រុមហ៊ុនយក្ស Huawei លោក Ren Zhengfei បានប្រើផលិតផល iPad របស់ក្រុមហ៊ុន Apple អំឡុងពេលគាត់កំពុងឆែកអីវ៉ាន់នៅឯព្រលានយន្ដហោះ។ រូបភាពនោះត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមចិន ព្រោះថានរណាក៏គេដឹងដែរថា Huawei គឺជាគូប្រជែងធំបំផុតមួយរបស់ Apple ហើយក្រុមហ៊ុនយក្សចិនមួយនេះក៏មានឧបករណ៍ចល័ត MediaPads ដែលដូចគ្នានឹង iPad របស់ក្រុមហ៊ុនអាមេរិកនេះផងដែរ។ បើយោងតាម SCMP បានឱ្យដឹងថា លោក Zhengfei បាននិយាយដោយបើកចំហអំពីភាពស្និទ្ធស្នាលរបស់ក្រុមគ្រួសាររបស់គាត់ចំពោះផលិតផល Apple ។ ដោយគាត់និយាយថា “កូនៗរបស់គាត់ចូលចិត្តប្រើផលិតផល Apple ជាង Huawei”

    October 30, 2019
  • អន្តរជាតិ

    លោក Jimmy ‘Mr.Beast’ Donaldson ដែលជា YouTuber ដ៏ពេញនិយមសម្រាប់សកម្មភាពសប្បុរសធម៌របស់គាត់ ពេលនេះកំពុងដឹកនាំការរៃអង្គាសប្រាក់ដ៏ធំបំផុតនៅក្នុង YouTube ដើម្បីចូលរួមដាំដើមឈើឱ្យបាន ២០លានដើម។ ក្នុងនោះផងដែរអ្នកល្បីឈ្មោះនៅលើ YouTube រួមមាន៖ Mark Rober, Rhett & Link, Marshmello, iJustine, Marques Brownlee, The Slow Mo Guys, Ninja, Simone Giertz, Jacksepticeye, Smarter Every Day

    October 28, 2019
  • Nissan Auto Tech

    នៅក្នុងភាគដំបូងរបស់យើង ថាតើហេតុអ្វីបានជា Nissan NAVARA Premium Plus ល្អជាងម៉ាកផ្សេងទៀតនៅលើទីផ្សារ? គឺតម្លៃរបស់ Navara នឹងជួយអ្នកសន្សំប្រាក់បានពីរបីពាន់ដុល្លារបើប្រៀបធៀបទៅនឹងម៉ាករបស់ដៃគូប្រកួតប្រជែងផ្សេងទៀត។ ដែលមានន័យថា ក្នុងនាមជាម្ចាស់ថ្មីទាន់សម័យ ព្រីមៀម និងរឹងមាំ ដែលនាំចូលពីប្រទេសថៃសុទ្ធសាធ អ្នកនឹងទទួលបានថវិកាបន្ថែមដើម្បីទិញរបស់ផ្សេងទៀត។ ពេលដែលយើងបានលើកឡើងពីភាពទាន់សម័យរថយន្ត Nissan Navara Premium Plus គឺវាត្រូវបានបំពាក់ដោយដំបូលប្រភេទ Functional Roof Rails ហើយវាគឺជាភីកអាប់តែមួយគត់ ជាមួយនឹងកាង​ក្រោយ (Rear Spoiler) បែប aerodynamic ដែលវាសម្រាប់ស្ថេរភាពល្បឿនកាន់តែប្រសើរ។ (ទាំងពីរនេះមិនមាននៅក្នុងម៉ាកភីកអាប់ផ្សេងទៀតនោះទេ) សូមរង់ចាំមើលព័ត៌មានបន្ថែម

    October 28, 2019
  • អន្តរជាតិ

    កំពូលអ្នកមានបំផុតរបស់ចិនលោក Jack Ma និយាយថា គាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតជាមួយ The Money Team ។ នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើ Twitter កាលពីថ្ងៃអាទិត្យបានបង្ហាញថា ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao និងស្ថាបនិក Alibaba លោក Jack Ma បានហៅឈ្មោះ Floyd Mayweather ហើយ Pacquiao បាននិយាយថា៖ “Floyd Mayweather ប្រសិនបើអ្នកចង់បានការប្រកួតពិតចូរប្រយុទ្ធជាមួយខ្ញុំ។ ប្រសិនបើអ្នកគ្រាន់តែចង់បានការបង្ហាញខ្លួននោះមិត្តរបស់ខ្ញុំ Jack Ma នឹងកំដរអ្នកបាន”។ បន្ទាប់មកគាត់ក៏បានហៅខ្លួន​ឯងថា

    October 28, 2019
  • អន្តរជាតិ

    ១. ជួយកូនអ្នកឱ្យចេះអភិវឌ្ឍពីវិធីខ្លួនទីពឹងខ្លួន យកល្អកុំទុកដាក់គ្រប់យ៉ាងឱ្យកូនរបស់អ្នកអី។ ពួកគេត្រូវរៀនស្លៀកពាក់ខ្លួនឯង ចងខ្សែស្បែកជើងខ្លួនឯង និងរៀបកាបូបស្ពាយទៅសាលារៀនដោយខ្លួនឯង។ ជាការពិតអ្នកអាចធ្វើវាបានលឿន និងជំនាញជាងពួកគេ ប៉ុន្តែអ្នកគួរតែអត់ធ្មត់ ហើយរង់ចាំកូនរបស់អ្នកគិតដោយខ្លួនឯង។ អ្នកប្រហែលជាមិននៅទីនេះដើម្បីជួយពួកគេជានិច្ចនោះទេ ហើយពួកគេគួរតែដឹងថាពួកគេអាចពឹងផ្អែកលើខ្លួនឯងបាន។ ២. ផ្តល់ឱកាសឱ្យកូនអ្នកជ្រើសរើសអ្វីៗដោយខ្លួនឯង អនុញ្ញាតឱ្យកូនរបស់អ្នករៀនធ្វើការជ្រើសរើស។ អ្នកមិនគួរជ្រើសរើសសម្លៀកបំពាក់ ប្រដាប់ប្រដាក្មេងលេង និងចំណូលចិត្តសម្រាប់ពួកគេ ឬសម្រេចចិត្តថាតើពួកគេចូលចិត្ត និងអ្វីដែលពួកគេមិនចូលចិត្ត។ អ្នកអាចជួយផ្តល់ដំបូន្មាន និងពិភាក្សាពីជម្រើសរបស់ពួកគេជាមួយពួកគេ។ ប៉ុន្តែអ្នកមិនអាចគិតថា អ្នកដឹងច្បាស់ជាងពួកគេនោះទេ នៅពេលនិយាយអំពីអ្វីដែលពួកគេចង់បាន។ ពួកគេដឹងពីរឿងនេះដោយខ្លួនឯង អ្នកគ្រាន់តែត្រូវការផ្តល់ឱ្យពួកគេនូវឱកាស ដើម្បីទទួលបានអ្វីដែលពួកគេចង់បាន។ ៣. បង្រៀនឱ្យកូនរបស់អ្នកចេះធ្វើអ្វីតែម្នាក់ឯង អ្នកមិនចាំបាច់ដើរតាមកូនៗរបស់អ្នកគ្រប់ទីកន្លែងទេ។ នៅពេលពួកគេកាន់តែធំពួកគេអាចទៅសាលារៀន ឬជិះឡានសាលាតែម្នាក់ឯងបាន។ ជាការពិតណាស់ប្រសិនបើអ្នកជូនពួកគេដោយខ្លួនឯង

    October 28, 2019
  • អន្តរជាតិ

    រហូតមកទល់ពេលនេះក្រុមមន្ដ្រីនៅមិនទាន់ទទួលបានដំណឹងពីកញ្ញា Amelia Bambridge វ័យ ២១ឆ្នាំ មកពី Sussex ក្រុង Worthing ប្រទេសអង់គ្លេសនៅឡើយទេ។ ហើយខណៈពេលនេះដែរ មន្ដ្រីប៉ូលីស និងអ្នកស្ម័គ្រចិត្តនៅកម្ពុជា ក៏កំពុងស្វែងរកអ្នកអតីតនិស្សិតមហាវិទ្យាល័យ BHASVIC ម្នាក់នេះយ៉ាងយកចិត្តទុកដាក់ មិនថាពីលើអាកាស និងក្នុងទឹកនោះទេ។ គួររំលឹកដែរថា នាង Amelia ត្រូវបានគេប្រទះឃើញចុងក្រោយជាមួយក្រុមធ្វើដំណើរនៅកោះរ៉ុងកាលពីថ្ងៃពុធ។ ប៉ុន្តែនាងបានបាត់ខ្លួននៅពេលដែលត្រូវគ្រោង check out ចេញពីសណ្ឋាគារយុវជន Nest Beach Club ដែលនាងបានស្នាក់នៅ ដើម្បីទៅជួបជុំជាមួយមិត្តរបស់នាងម្នាក់ទៀត ដែលពួកគេបាននិយាយថានឹងត្រូវជួបគ្នានៅសៀមរាប។ យ៉ាងណាមិញបើតាមសម្ដីរបស់ Georgie

    October 28, 2019
  • អន្តរជាតិ

    នាយកដ្ឋានរដ្ឋាករថៃត្រៀមបង្កើនពន្ធលើម៉ូតូធំ ១០ម៉ឺនបាត (ប្រមាណជាជាង៣ពាន់ដុល្លារអាមេរិក) ដែលចាប់ផ្តើមនៅដើមឆ្នាំក្រោយ ដោយពន្ធថ្មីនឹងដាក់លើម៉ូតូធំមានការបំភាយឧស្ម័ន CO2 ។ ប្រធានការិយាល័យផែនការពន្ធនៃការិយាល័យលោក Nutthakorn Utensute មានប្រសាសន៍ថា គណៈរដ្ឋមន្រ្តីនឹងធ្វើការកែសម្រួលការដំឡើងពន្ធសម្រាប់ម៉ូតូដែលមានថាមពលខ្ពស់ ដោយផ្អែកលើការបំភាយឧស្ម័នកាបូនិករបស់ពួកគេ ជាជាងទំហំម៉ាស៊ីនដូចដែលបានស្នើដំបូងពីពន្ធលើម៉ូតូដែលមានថាមពលខ្ពស់។ ពន្ធថ្មីអាចមានចាប់ពី ៣,​​ ៥, ៩ ឬ ១៨% នៃតម្លៃម៉ូតូ និងប្រែប្រួលទៅតាមការបំភាយឧស្ម័នកាបូនិច។ ការតម្លើងពន្ធនឹងត្រូវអនុវត្តចំពោះម៉ូតូដែលបានផលិត ឬនាំចូល ហើយនឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ ម៉ូតូដែលមានម៉ាស៊ីន ១៥០សេសេ ឬតិចជាងនេះប្រហែលជា ៩០% នៃម៉ូតូទាំងអស់នៅក្នុងប្រទេសនឹងមានពន្ធបន្ថែមប្រហែល ១,០០០បាត ដែលតំណាងឱ្យការកើនឡើងពី

    October 28, 2019