- autoadmin
- អន្តរជាតិ
ចិន៖ យុវជនវ័យ ១៩ ឆ្នាំម្នាក់ត្រូវបានគេរាយការណ៍ថា បានកើតមានជំងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល ព្រោះតែរូបគេមានទម្លាប់ដេកមើលរឿងភាគជាច្រើនម៉ោងគ្មានពេលសម្រាកជាប្រចាំ។ យុវជនរងគ្រោះត្រូវបានគេបញ្ជាក់ថា ជាមនុស្សធាត់មានទម្ងន់ខ្លួនរហូតដល់ ១០០ គីឡូក្រាម រស់នៅក្នុងខេត្ត Jiangsu ភាគខាងត្បូងប្រទេសចិន។ ជាមនុស្សធាត់លើសទម្ងន់ស្រាប់ទៅហើយ យុវជនរងគ្រោះថែមទាំងមានទម្លាប់ខ្ជិលច្រអូសទៀត ដោយមួយថ្ងៃៗរូបគេគិតតែដេកនៅលើគ្រែមើលរឿងភាគ ហើយមិនសូវចេញក្រៅដើរលេង ឬទៅលេងកីឡាឡើយ។ ក្នុងថ្ងៃកើតហេតុខណៈដែលរូបគេកំពុងដេកមើលរឿងភាគដូចរាល់ដងនោះ ស្រាប់តែជនរងគ្រោះបានសន្លប់ និងត្រូវបានគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ បន្ទាប់ពីធ្វើការវះកាត់ជួយជនរងគ្រោះ និងបានសិក្សាពីសកម្មភាពប្រចាំថ្ងៃរបស់ជនរងគ្រោះរួច វេជ្ជបណ្ឌិតបានពន្យល់ថា ទម្លាប់ដេកមើលរឿងភាគជាច្រើនម៉ោងបានធ្វើឲ្យលំហូរឈាម និងអុកស៊ីសែនទៅកាន់ខួរក្បាលរបស់ជនរងគ្រោះថយចុះជាខ្លាំង និងត្រូវកាត់ផ្តាច់ទាំងស្រុងតែម្តងនៅក្នុងថ្ងៃកើហេតុនោះទើបជនរងគ្រោះត្រូវសន្លប់តែម្តង។ វេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ថា សម្រាប់មនុស្សធាត់លើសទម្ងន់ត្រូវតែលេងកីឡា ឬធ្វើសកម្មភាពផ្សេងៗឲ្យបានច្រើន បើមិនដូចនោះទេពួកគេងាយនឹងកើតមានបញ្ហាសុខភាពណាស់៕ អត្ថបទ៖ ភក្តី
November 2, 2019 - អន្តរជាតិ
ប៉ូលីសអង់គ្លេសនិយាយថា ឥឡូវនេះពួកគេជឿថាមនុស្សទាំង ៣៩នាក់ ដែលត្រូវបានរកឃើញថាស្លាប់នៅក្នុងរថយន្តកុងតឺន័រមួយ នៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសកាលពីសប្តាហ៍មុន គឺជាជនជាតិវៀតណាមទាំងអស់។ ដើមឡើយអ្នកស៊ើបអង្កេតបាននិយាយថា ជនរងគ្រោះដែលត្រូវបានរកឃើញនៅក្បែរកំពង់ផែ Purfleet គឺមកពីប្រទេសចិន ប៉ុន្តែក្រោយមានការរាយការណ៍អំពីការបាត់ខ្លួនអ្នកចំណាកស្រុកមកពីវៀតណាម ពួកគេក៏បានជឿជាក់ថាអ្នកស្លាប់សុទ្ធតែមកពីវៀតណាម។ ជំនួយការមេបញ្ជាការប៉ូលីសអេសស៊ីសលោក Tim Smith បាននិយាយកាលពីថ្ងៃសុក្រថា៖ “នៅពេលនេះយើងជឿជាក់ ថាជនរងគ្រោះគឺជាជនជាតិវៀតណាម ហើយយើងកំពុងទាក់ទងជាមួយរដ្ឋាភិបាលវៀតណាម”។ ហើយក្នុងហេតុការណ៍នេះបុរសអាយុ ២៥ឆ្នាំម្នាក់ មកពីប្រទេសអៀរឡង់ខាងជើងត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទឃុបឃិត និងមនុស្សឃាត លើជនរងគ្រោះដែលបានស្លាប់ទាំង ៣៩នាក់។ យ៉ាងណាមិញប៉ូលីសនៅប្រទេសវៀតណាម និងអៀរឡង់បានធ្វើការចាប់ខ្លួនជនសង្ស័យថ្មីចំនួន ៣នាក់ផ្សេងទៀត នៅក្នុងការស៊ើបអង្កេតដ៏ធំមួយចំពោះការស្លាប់របស់អ្នកទាំង ៣៩នាក់ ដែលត្រូវបានរកឃើញនៅក្នុងកុងតឺន័រដែលមានបំពាក់ប្រព័ន្ធបង្កកនោះ៕ អត្ថបទ៖ លីដា
November 2, 2019 - អន្តរជាតិ
រដ្ឋាភិបាលអេស្បាញបានប្រកាសពីសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីម៉ាឌ្រីដ នាខែធ្នូខាងមុខនេះ បន្ទាប់ពីប្រទេសឈីលីបានចាកចេញពីតំណែងជាម្ចាស់ផ្ទះ។ រដ្ឋាភិបាលនិយាយនៅថ្ងៃសុក្រនេះថា ការប្រមូលផ្តុំគ្នាដែលគេស្គាល់ថា COP25 នឹងត្រូវធ្វើឡើងនៅថ្ងៃទី២ ដល់ ១៣ ខែធ្នូ ដូចដែលបានគ្រោងទុក។ អេស្បាញបានស្នើសុំធ្វើជាម្ចាស់ផ្ទះឱ្យកិច្ចប្រជុំ COP25 បន្ទាប់ពីប្រទេសឈីលីបានលុបចោលផែនការធ្វើជាម្ចាស់ផ្ទះកិច្ចចរចារបស់អង្គការសហប្រជាជាតិ ក៏ដូចជាកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ី-ប៉ាស៊ីហ្វិកកាលពីខែវិច្ឆិកា។ ការលុបចោលនេះគឺដោយសារតែការតវ៉ាប្រឆាំងដ៏រាលដាលនៅក្នុងប្រទេស ដែលត្រូវបានបង្កឡើងដោយការឡើងថ្លៃរថភ្លើងក្រោមដី។ ប៉ុន្តែមានការព្រួយបារម្ភថា តើអេស្ប៉ាញអាចត្រៀមខ្លួនបានក្នុងរយៈពេលប្រហែលមួយខែទៀតទេ? ដើម្បីធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិដែលមានមនុស្សរាប់ម៉ឺននាក់នេះ ខណៈអេស្ប៉ាញនឹងរៀបចំការបោះឆ្នោតសភានៅថ្ងៃទី១០ ខែវិច្ឆិកា ផងដែរ។ ការតវ៉ានៅតែបន្តកើតមាននៅក្នុងប្រទេសអេស្ប៉ាញ ដែលប្រឆាំងនឹងការកាត់ទោសរបស់តុលាការកំពូលនៃមេដឹកនាំបំបែកខ្លួនកាតាឡានទៅពន្ធនាគារ សម្រាប់តួនាទីរបស់ពួកគេនៅក្នុងការធ្វើប្រជាមតិឯករាជ្យមួយ។ ទន្ទឹមនឹងនេះសកម្មជនអាកាសធាតុស៊ុយអែត Greta Thunberg បានប្រកាសថា នាងនឹងចូលរួមក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ។ ក្មេងស្រីជំទង់រូបនេះបានធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិកដ៏ឆ្ងាយដោយជិះកាណូតទៅកាន់សហរដ្ឋអាមេរិកនៅខែសីហា ខណៈដែលនាងបដិសេធមិនហោះហើរដោយសារតែតែការបច្ចេញកាបូនដ៏ច្រើនរបស់អាកាសចរណ៍។
November 2, 2019 - អន្តរជាតិ
ហានិភ័យនៃជំងឺផ្សេងៗនឹងចាប់កើនឡើងយ៉ាងឆាប់រហ័សនៅពេលដែលយើងកាន់តែចាស់ ហើយប្រព័ន្ធភាពស៊ាំរបស់យើងក៏កាន់តែចុះខ្សោយ។ ជាក់ស្ដែងគ្រប់គ្នាត្រូវបានគេណែនាំឱ្យធ្វើការពិនិត្យរាងកាយឱ្យបានទៀងទាត់រៀងរាល់ ២ឆ្នាំម្តង ប៉ុន្តែយ៉ាងណាក៏ដោយខាងក្រោមនេះគឺជាការធ្វើតេស្តរហ័សមួយចំនួន ដែលអ្នកអាចសាកល្បងនៅផ្ទះដោយខ្លួនឯងបាន។ វិធីទាំងនេះនឹងចំណាយពេលត្រឹមតែ ៣០វិនាទីប៉ុណ្ណោះ ហើយវាអាចឱ្យអ្នកដឹងថា តើរាងកាយរបស់អ្នកមានសុខភាពយ៉ាងណា។ ១. ច្របាច់គល់ក្រចក [ថែមសម្ពាធបន្តិច] ៖ ប្រើម្រាមមេដៃ និងចង្អុលដៃខាងស្ដាំរបស់អ្នក ដើម្បីច្របាច់គល់ក្រចកនីមួយៗនៃម្រាមដៃខាងឆ្វេងរបស់អ្នក បន្ទាប់មកយើងនឹងឃើញថាវាស្លេកដោយសារកម្លាំងសង្កត់នោះ។ ប៉ុន្តែអ្នកត្រូវដឹងថា ម្រាមដៃរបស់យើងមានទាក់ទងនឹងសរីរាង្គខាងក្នុង ដូច្នេះនៅពេលដែលអ្នកគ្មានបញ្ហាសុខភាពអ្វីនោះ ឈាមនឹងរត់ដូចដើមវិញក្នុងរយៈពេល ២វិនាទី។ ម៉្យាងទៀតបើអ្នកមានបញ្ហាសុខភាព វាអាចធ្វើឱ្យអ្នកឈឺតាមម្រាមនោះ ហើយការឈឺរបស់ម្រាមនីមួយៗនឹងត្រូវបែងចែកដូចជា៖ មេដៃ គឺដោយសារបញ្ហាសួត, ចង្អុលដៃ គឺដោយសារបញ្ហាពោះវៀនធំ និងទល់លាមក, ម្រាមកណ្ដាល គឺដោយសារបញ្ហាបេះដូង និងកូនដៃ
November 1, 2019 - អន្តរជាតិ
ថ្មីៗនេះមានការផ្ទុះកំហឹងយ៉ាងខ្លាំងពីក្រុមការពារសិទ្ធិសត្វ (Animal rights) ដោយសារក្រុមហ៊ុនរថយន្តចិនមិនបញ្ចេញឈ្មោះមួយ បានប្រើប្រាស់សត្វជ្រូកយ៉ាងច្រើន ដើម្បីធ្វើតេស្តយ៉ាងព្រៃផ្សៃបំផុត។ យោងតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថា សត្វជ្រូកមិនទាន់គ្រប់អាយុចំនួន ១៥ក្បាល ត្រូវបានគេបង្អត់អាហាររយៈពេល ២៤ម៉ោង មុនពេលដែលពួកវាត្រូវបានគេយកមកធ្វើតេស្ដល្បឿនរថយន្ត ដែលក្នុងហេតុការណ៍នោះវាបានបណ្ដាលឱ្យសត្វជ្រូកចំនួន ៧ក្បាលស្លាប់ភ្លាមៗ។ សត្វជ្រូកទាំងនោះត្រូវបានគេរាយការណ៍ថា ត្រូវបានដាក់ឱ្យអង្គុយនៅកៅអីកុមារ ដោយសារក្រុមស្រាវជ្រាវចង់ពិសោធន៍លទ្ធភាពគ្រោះថ្នាក់ នៅពេលដែលរថយន្តបើកបរក្នុងល្បឿន ៤៨គីឡូម៉ែត្រ/ម៉ោង។ មិនត្រឹមតែប៉ុណ្ណឹងទេ! សត្វជ្រូកទាំងនោះត្រូវស៊ូទ្រាំនឹងការហូរឈាម របួសរយះ និងការគ្រាំក្នុងផ្សេងៗទៀតដោយសារគ្មានការព្យាបាល ហើយទីបំផុតពួកវាក៏ត្រូវស្លាប់។ ម៉្យាងទៀតរបាយការណ៍ក៏និយាយដែរថា ការធ្វើតេស្ដបែបនេះមិនបានចម្រើនអ្វីនោះទេ ព្រោះវាមិនទាក់ទងគ្នានឹងមនុស្ស ហើយថាវាមិនបានចូលរួមចំណែកឱ្យយល់ពីគ្រោះថ្នាក់នោះទេ។ មូលហេតុគឺដោយសារជ្រូកមិនអង្គុយដូចមនុស្សឡើយ ដូច្នេះការធ្វើតេស្ដនេះមិនអាចយកទៅប្រៀបធៀបជាមួយគ្រោះថ្នាក់លើមនុស្សនោះទេ។ អ្វីដែលគួរឱ្យសង្វេគជាងនេះគឺពួកវាមានអាយុចាប់ពី
November 1, 2019 - អន្តរជាតិ
ថៃ៖ ទឹកបានស្រកចុះយ៉ាងខ្លាំងដែលធ្វើឱ្យខ្សាច់អាចត្រូវបានឃើញនឹងភ្នែកតាមបណ្តោយផ្នែកជាច្រើននៃទន្លេមេគង្គ ដោយសារកម្រិតទឹកបានធ្លាក់ចុះដល់កម្រិតទាបបំផុតគឺ ១.៥ម៉ែត្រ។ ទឹកតិចពេកបានធ្វើឱ្យខ្សាច់លេចឡើង ដែលវាបង្កបញ្ហាដល់កប៉ាល់នេសាទ និងទូកដឹកទំនិញ ដែលព្យាយាមធ្វើដំណើរតាមដងទន្លេ។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ទឹកភ្លៀងមិនគ្រប់គ្រាន់កំពុងធ្វើឱ្យអាងស្តុកទឹកជាច្រើននៅ Nakhon Phanom នៅព្រំដែនឡាវមានត្រឹមតែ ២០ ទៅ ៣០% នៃសមត្ថភាពធម្មតារបស់វា ហើយខណៈដែលដៃទន្លេមេគង្គកំពុងរីងស្ងួតផងដែរ។ ប្រធានក្លឹបអភិរក្សបរិស្ថានខេត្ត Nakhon Phanom លោក Arthit Phanasoon មានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវអះអាងថា ការសាងសង់ទំនប់វារីអគ្គិសនីនៅប្រទេសចិន និងឡាវ គឺជាផ្នែកមួយដ៏ធំនៃបញ្ហានេះ។ គាត់បារម្ភពីផលប៉ះពាល់ដែលអាចមានលើប្រព័ន្ធអេកូឡូស៊ីទឹក ប្រសិនបើត្រីមិនអាចធ្វើចំណាកស្រុកទៅតាមខ្សែទឹកខាងចុងដើម្បីពងបានដូចរាល់ឆ្នាំ នេះនឹងជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពរស់នៅរបស់អ្នកនេសាទ និងកសិករនៅតាមបណ្តោយច្រាំងនៃទន្លេមេគង្គ។ ដូច្នេះវាជារឿងមួយដែលគួរឱ្យព្រួយបារម្ភបំផុត
November 1, 2019 - បច្ចេកវិទ្យា
ជាមួយនឹងគោលដៅនៃការបង្កើនប្រសិទ្ធភាព ទីក្រុងប៉េកាំងមានគម្រោងរួមបញ្ចូលគ្នានូវប្រព័ន្ធចំនួន ៣គឺ៖ បច្ចេកវិទ្យាសម្គាល់មុខ, ការដាក់ពិន្ទុក្រេឌីត និងការដឹកជញ្ជូនសាធារណៈ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថា ម៉ាស៊ីនថតនឹងត្រូវតំឡើងនៅតាមស្ថានីយ៍រថភ្លើងក្រោមដីនៃទីក្រុងរដ្ឋធានីរបស់ប្រទេសចិន ដែលវានឹងស្កេនមុខរបស់អ្នកដំណើរនៅពេលដែលពួកគេចូល ហើយតម្រៀបក្រុមអ្នកជិះឱ្យដាច់ផ្សេងគ្នាដោយផ្អែកលើប្រព័ន្ធក្រេឌីតផ្ទៃក្នុង។ អ្នកដែលមានពិន្ទុក្រេឌីតខ្ពស់នឹងទទួលបានអត្ថប្រយោជន៍ពីបណ្តាញសុវត្ថិភាពជាបន្ទាន់ ខណៈពេលដែលអ្នកដែលទទួលបាន “មតិប្រតិកម្មមិនធម្មតា” នឹងត្រូវទទួលការត្រួតពិនិត្យបន្ថែម។ វាមិនច្បាស់ទេថាតើប្រព័ន្ធថ្មីដែលពោរពេញដោយមហិច្ឆតានេះនឹងត្រូវដាក់ឱ្យដំណើរការនៅពេលណា ប៉ុន្តែជារៀងរាល់ថ្ងៃបណ្តាញមេត្រូ (រថភ្លើងក្រោមដី) នៅទីក្រុងប៉េកាំងគ្រប់គ្រងការធ្វើដំណើរប្រមាណ ១២លានដង។ គំនិតនេះសន្យាថា នឹងជាការពិសោធន៍ចុងក្រោយរបស់ប្រទេសចិនជាមួយនឹងបច្ចេកវិទ្យាសម្គាល់មុខ ដែលបច្ចេកវិទ្យានេះក៏កំពុងត្រូវបានបំពាក់លើប្រអប់ក្រដាសក្នុងបង្គន់ ការពារមិនឱ្យអ្នកចូលបង្គន់លួចក្រដាសអនាម័យផងដែរ ក៏ដូចជាហាមឃាត់អ្នកដែលគ្មានភាពជាពលរដ្ឋល្អ៕ អត្ថបទ៖ លីដា
November 1, 2019 - អន្តរជាតិ
កូរ៉េខាងជើងបានបញ្ជាក់នៅថ្ងៃសុក្រនេះថា ខ្លួនបានធ្វើតេស្តសាកល្បងលើកទី៣ នៃគ្រាប់រ៉ុក្កែតចម្រុះធំថ្មីមួយដែលខ្លួននិយាយថា ដើម្បីពង្រីកសមត្ថភាពរបស់ខ្លួន ក្នុងការបំផ្លាញគោលដៅរបស់សត្រូវនៅក្នុងការបង្ហោះរ៉ុក្កែតដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈដែលកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនៅតែស្ថិតក្នុងភាពទន់ខ្សោយនៅឡើយ។ យ៉ាងណាក៏ដោយមិនមានរបាយការណ៍ណាដឹងថា លោក គីម ជុងអ៊ុន មានវត្តមាននៅក្នុងការបាញ់រ៉ុក្កែតនេះទេ។ ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ (KCNA) បានពណ៌នាការធ្វើតេស្ត មួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង និងជប៉ុនបាននិយាយថា ពួកគេបានរកឃើញមីស៊ីលចំនួន ២គ្រាប់ដែលបាញ់ចេញពីតំបន់ក្បែរទីក្រុងព្យុងយ៉ាង ដែលជារដ្ឋធានីរបស់កូរ៉េខាងជើង។ ប្រទេសកូរ៉េខាងជើងបាន និងកំពុងធ្វើចលនាដើម្បីបង្កើនសមត្ថភាពយោធារបស់ខ្លួន។ ការបាញ់សាកល្បងរ៉ុក្កែតចុងក្រោយបង្អស់នេះ ធ្វើឡើងបន្ទាប់ពីការធ្វើតេស្តសាកល្បងចំនួន ២លើកគឺនៅក្នុងខែសីហា និងខែកញ្ញាដែលទាំងពីរជាអាវុធដូចគ្នា៕ អត្ថបទ៖ លីដា
November 1, 2019 - អន្តរជាតិ
អង្គការយូណេស្កូ (UNESCO) និយាយថា ខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់ការកសាងឡើងវិញនូវប្រាសាទស៊ូរី (Shuri / Shurijo Castle) ដែលជាសំណង់បុរាណអាយុកាលប្រហែល ៥០០ឆ្នាំ និងត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ទីតាំងនៅឯខេត្តអូគីណាវ៉ា របស់ប្រទេសជប៉ុន បន្ទាប់ពីវាត្រូវបានបំផ្លាញដោយអគ្គិភ័យកាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងបទសម្ភាសន៍ជាមួយ NHK នៅទីក្រុងប៉ារីសភ្លាមៗបន្ទាប់ពីគ្រោះមហន្តរាយនេះ ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់យូណេស្កូ គឺអ្នកស្រី Mechtild Rossler បានសម្តែងការភ្ញាក់ផ្អើលនៅពេលបានឃើញអគ្គិភ័យថ្មីមួយផ្សេងទៀតនៅតំបន់បេតិកភណ្ឌពិភពលោក។ គួររំលឹកដែរថា ព្រះវិហារ Notre Dame នៅឯប្រទេសបារាំង ដែលជាបេតិកភណ្ឌពិភពលោក ក៏ត្រូវបានអគ្គិភ័យឆាបឆេះផងដែរ កាលពីថ្ងៃទី១៥ ខែមេសា កន្លងទៅ។ អ្នកស្រី Rossler
November 1, 2019 - អន្តរជាតិ
ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យឈីកាហ្គោ (University of Chicago) បានធ្វើត្រាប់តាមប្រតិកម្មខ្សែសង្វាក់ការប្រែប្រួលអាកាសធាតុ ដែលចាប់ផ្តើមដោយការកើនឡើងនៃទឹកកករបស់មហាសមុទ្រអង់តាក់ទិក និងបញ្ចប់ជាមួយនឹងយុគសម័យទឹកកក។ នៅក្នុងការសិក្សាមួយក្នុងខែនេះ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញនូវគំរូថ្មីមួយ ដែលរៀបរាប់លម្អិតអំពីការកើនឡើងនៃទឹកសមុទ្រ ដែលអាចផ្លាស់ប្តូរចលនារបស់មហាសមុទ្រ និងរារាំងមហាសមុទ្រពីការផ្លាស់ប្តូរកាបូនឌីអុកស៊ីតជាមួយបរិយាកាស។ កាបូនឌីអុកស៊ីតនៅក្នុងមហាសមុទ្រកាន់តែច្រើន ហើយនៅលើអាកាសកាន់តែតិច វានឹងបញ្ច្រាសឥទ្ធិពលផ្ទះកញ្ចក់។ លោក Malte Jansen សាស្ត្រាចារ្យជំនួយការសាកលវិទ្យាល័យឈីកាហ្គោបាននិយាយថា៖ “សំណួរសំខាន់មួយនៅក្នុងការសិក្សានេះគឺនៅត្រង់ថា តើអ្វីដែលបណ្តាលឱ្យផែនដីវិលវដ្តរដូវ ចូល/ចេញយុគសម័យទឹកកក។ យើងមានជំនឿចិត្តថា តុល្យភាពរវាងកាបូនរវាងបរិយាកាស និងមហាសមុទ្រត្រូវបានផ្លាស់ប្តូរ ប៉ុន្តែយើងមិនដឹងច្បាស់អំពីរបៀប និងមូលហេតុអ្វីរបស់វានោះទេ”។ អ្នកស្រាវជ្រាវម្នាក់ទៀតឈ្មោះថា Alice Marzocchi ក៏បាននិយាយថា ការស្វែងយល់អំពីតួនាទីនៃការផ្ទុកកាបូននៅក្នុងមហាសមុទ្រអាចជួយអ្នកវិទ្យាសាស្ត្រឱ្យ “ត្រាប់តាមការផ្លាស់ប្តូរបរិស្ថាននាពេលអនាគតឱ្យកាន់តែត្រឹមត្រូវ”។ យ៉ាងណាក៏ដោយទោះបីជាអ្នកជំនាញព្រមានអំពីគ្រោះថ្នាក់នៃការកើនឡើងនៃទឹកសមុទ្រទឹកកក៏ដោយ
October 31, 2019









