- autoadmin
- អន្តរជាតិ
យោងតាមការសិក្សាដោយ Environmental Research and Public Health បានឱ្យដឹងថា ខ្យល់ក្នុងផ្ទះអាចត្រូវបានបំពុលច្រើនជាងខ្យល់នៅខាងក្រៅ។ ហើយវាត្រូវបានគេប៉ាន់ស្មានថា មនុស្សភាគច្រើនចំណាយពេល ៩០% នៃជីវិតរបស់ពួកគេនៅក្នុងបន្ទប់ មិនថាជាផ្ទះ សាលារៀន ការងាររបស់ពួកគេ ឬកន្លែងណាដែលមានបរិយាកាសដូចក្នុងផ្ទះឯកជន ឬសាធារណៈ។ ខ្យល់នៅក្នុងផ្ទះរបស់អ្នកជាធម្មតាមានលាយសារធាតុកខ្វក់ពីខាងក្រៅដូចជា ខ្យល់ចេញពីយានយន្ត ឬរោងចក្រជាដើម។ ហើយមួយទៀតគឺប្រភពចំហេះ និងការបំភាយឧស្ម័នចេញពីសម្ភារៈសំណង់ គ្រឿងសង្ហារិម និងឧបករណ៍អេឡិចត្រូនិច។ សូម្បីតែសំណើម ការសម្អាតផលិតផល និងសារធាតុគីមីក៏មានភាពគ្រោះថ្នាក់ខ្លាំង ដែលអាចបំពុលដល់ខ្យល់នៅក្នុងកន្លែងរស់នៅរបស់អ្នក។ ហេតុផលមួយទៀតសម្រាប់ខ្យល់អាកាសមិនល្អគឺទម្លាប់ដូចជាអ្នកចូលចិត្តជក់បារី ឬចិញ្ចឹមសត្វ។ នេះគ្រាន់តែបង្ហាញថា មនុស្សជាច្រើនកំពុងប្រឈមនឹងការស្រូបយកខ្យល់កខ្វក់ និងខ្យល់ពុលរាល់ថ្ងៃ។ បន្ថែមលើនេះគុណភាពខ្យល់មិនល្អកាន់តែបង្កគ្រោះថ្នាក់ដល់ក្រុមងាយរងគ្រោះដូចជា៖
November 6, 2019 - បច្ចេកវិទ្យា
គណៈកម្មការសន្តិសុខជាតិស្តីពីភាពវៃឆ្លាតសិប្បនិម្មិតរបស់អាមេរិកបានព្រមានអំពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ចិន នៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI កាលពីថ្ងៃច័ន្ទនេះ។ របាយការណ៍បាននិយាយថា ចិនចង់ក្លាយជាមេដឹកនាំពិភពលោកនៅក្នុងបច្ចេកវិទ្យា AI នៅឆ្នាំ២០៣០ ក៏ដូចជាប្រឈមនឹងសហរដ្ឋអាមេរិកទាំងផ្នែកយោធា និងសេដ្ឋកិច្ច។ វាបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីការជឿនលឿនរបស់ចិនក្នុងការអភិវឌ្ឍ AI និងការប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុងប៉េកាំងសម្រាប់គោលបំណងឃ្លាំមើល។ របាយការណ៍នេះសង្កត់ធ្ងន់លើតម្រូវការសម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងការវិនិយោគបន្ថែមទៀតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ AI និងពង្រឹងការបណ្តុះបណ្តាលបុគ្គលិក។ របាយការណ៍នេះក៏ព្រមានប្រឆាំងនឹងការរឹតត្បិតកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចអាមេរិក និងចិន និងស្ថាប័នស្រាវជ្រាវក្នុងវិស័យ AI ។ វានិយាយថាសហរដ្ឋអាមេរិកនឹងប្រឈមមុខនឹងការលំបាកក្នុងការជួលអ្នកជំនាញ AI ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះនឹងត្រូវរងគ្រោះថ្នាក់ជាលទ្ធផល។ លោក Eric Schmidt ប្រធានគណៈកម្មការ និងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Google បាននិយាយថា គណៈកម្មាធិការនេះនឹងផ្តល់អនុសាសន៍ស្តីពីវិធីដែលសហរដ្ឋអាមេរិកគួរតែធ្វើឱ្យមានតុល្យភាពការប្រកួតប្រជែង
November 6, 2019 - អន្តរជាតិ
អ្នកវិទ្យាសាស្ត្ររាប់ពាន់នាក់បានចុះហត្ថលេខាលើឯកសារដែលបញ្ជាក់ថា ពិភពលោកកំពុងស្ថិតនៅក្នុងគ្រាអាសន្នអាកាសធាតុ ហើយយើងត្រូវតែចាត់វិធានការចាប់ពីពេលនេះ។ ការព្រមានមួយនិយាយថា ប្រសិនបើគ្មានអ្វីត្រូវបានធ្វើដើម្បីបញ្ឈប់ការប្រែប្រួលអាកាសធាតុទេនោះ យើងទាំងអស់គ្នានឹងប្រឈមនឹង “ការរងទុក្ខដែលមិនធ្លាប់មាន”។ ឯកសារនោះបាននិយាយថា ដើម្បីទទួលបានអនាគតប្រកបដោយនិរន្តរភាព យើងត្រូវតែផ្លាស់ប្តូររបៀបរស់នៅរបស់យើង។ វាតម្រូវឱ្យមានការផ្លាស់ប្តូរសំខាន់ៗនៅក្នុងរបៀបដែលសង្គមពិភពលោករបស់យើងដំណើរការ និងធ្វើអន្តរកម្មជាមួយប្រព័ន្ធអេកូឡូស៊ីធម្មជាតិ។ វិបត្តិអាកាសធាតុបានកំពុងមកដល់ហើយ ហើយវាធ្ងន់ធ្ងរជាងការរំពឹងទុក ដែលវាកំពុងគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងជោគវាសនារបស់មនុស្សជាតិ។ ឯកសារនេះត្រូវបានរៀបចំឡើងដើម្បីរំលឹកខួបលើកទី៤០ នៃសន្និសិទអាកាសធាតុពិភពលោកលើកទី០១ កាលពីឆ្នាំ១៩៧៩ ។ យោងតាមគេហទំព័រ Sydney Morning Herald ឯកសារបានគូសបញ្ជាក់ពីចំណុចសំខាន់ៗចំនួន ៦ ដែលពិភពលោកត្រូវដោះស្រាយរួមគ្នា ប្រសិនបើយើងត្រូវឆ្លងកាត់ភាពរញ៉េរញ៉ៃទាំងនេះ។ មួយក្នុងចំនោមនោះគឺកំណើនប្រជាជន ដែលសព្វថ្ងៃយើងមានប្រជាជនប្រហែល ២០០,០០០នាក់ កើនឡើងរាល់ថ្ងៃ ហើយតម្រូវការក្នុងការកើនឡើងនេះនឹងជះឥទ្ធិពលដល់ធនធាននាពេលអនាគត។ បញ្ហាមួយទៀតគឺឥន្ធនៈហ្វូស៊ីល
November 6, 2019 - Nissan Auto Tech
ក្នុងភាគទី៥ នៃមូលហេតុដែល Nissan NAVARA Premium Plus ល្អប្រសើរជាងគេ គឺដោយសារតែជាមួយមុខងារ Nissan’s Intelligent Key (i-Key) នៅក្នុងហោប៉ៅរបស់អ្នក ដែលធ្វើឱ្យអ្នកអាចដោះសោរទ្វារបានយ៉ាងងាយ ដោយការចុចថ្នមលើប៊ូតុងនៅមាត់ទ្វារដើម្បីចូលក្នុងរថយន្ត ហើយចុចប៊ូតុង Push-Start ដើម្បីបញ្ឆេះយានយន្ត និង ត្រៀមជាស្រេចក្នុងការចេញដំណើរ! ពិតជាងាយស្រួលខ្លាំងណាស់! តើអ្នកដឹងទេថារថយន្ត Nissan Navara Premium Plus ត្រូវបានបំពាក់ជាមួយនឹងមុខងារ Auto Dimming Rear View Mirror + ត្រីវិស័យ
November 5, 2019 - អន្តរជាតិ
នៅក្នុងការស្ទង់មតិថ្មីៗនេះ ដែលធ្វើឡើងដោយ YouGov អំពីការភ័យខ្លាចរបស់ប្រជាជនសិង្ហបុរីបានបង្ហាញថា ប្រជាជនដែលបានចូលរួមគឺខ្លាចការលង់ទឹកជាងគេ ពោលគឺមាន ៥៣% ស្ថិតនៅកំពូលតារាងតែម្ដង។ វាអាចជារឿងមួយទំនងដែរ ព្រោះថាប្រទេសតូចមួយនេះគឺព័ទ្ធជុំវិញដោយទឹក ហើយសម្រាប់ភាពភ័យខ្លាចបន្តបន្ទាប់មានដូចជា៖ ភ្លើង ៤៨%, សត្វល្មូន ៤៧%, កន្លាត ៤២% និងការស្លាប់ ៤០% ។ វាជារឿងមួយភ្ញាក់ផ្អើលមែនទែន នៅពេលដែល “ខ្លាចស្លាប់” មានភាគរយទាប ខណៈដែលខ្លាចសត្វល្មូន និងកន្លាត មានភាគរយខ្ពស់ជាង។ យោងទៅតាម YouGov ប្រជាជនសិង្ហបុរីវ័យក្មេងពីអាយុ ១៨ ដល់ ២៨ឆ្នាំ ខ្លាចសត្វពីងពាង
November 5, 2019 - អន្តរជាតិ
អ្នកទាំងអស់គ្នាមាននៅចាំព័ត៌មានថ្មីៗនេះដែរទេ? វាទាក់ទិននឹងសាកសពមនុស្សចំនួន ៣៩នាក់ ដែលត្រូវបានរកឃើញនៅក្នុងរថយន្តកុងតឺន័រមានបំពាក់ប្រព័ន្ធបង្កកមួយ នៅឯកំពង់ផែ Purfleet ភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស។ ដើមឡើយអ្នកស៊ើបអង្កេតបាននិយាយថា សាកសពទាំងនោះគឺជាជនជាតិចិន ប៉ុន្តែក្រោយមានការរាយការណ៍អំពីការបាត់ខ្លួនអ្នកចំណាកស្រុកពីវៀតណាម ពួកគេក៏ទាញយកការសន្និដ្ឋានថា សាកសពទាំងនោះជាជនជាតិវៀតណាមទាំងអស់។ បញ្ហាគឺនៅត្រង់ថា ក្នុងតម្លៃរហូតដល់ ៥០,០០០ដុល្លារ ជនចំណាកស្រុកវៀតណាមអាចទទួលបាន “កញ្ចប់វីអាយភី” ទៅកាន់ប្រទេសអង់គ្លេស ជាមួយនឹងការហោះហើរ លិខិតឆ្លងដែនក្លែងក្លាយ និងសូម្បីតែមេធាវីក៏ខុសច្បាប់ផងដែរ។ “កញ្ចប់វីអាយភី” នេះត្រូវបានគេគិតថាជា កញ្ចប់មានសុវត្ថិភាពបំផុត និងឆាប់ដល់គោលដៅចុះចត ដែលខុសពីអាតម្លៃ ១៥,០០០ដុល្លារ ដែលពួកគេត្រូវធ្វើដំណើរតាមផ្លូវគោក កាត់ព្រៃរហូតដល់រាប់ខែទម្រាំដល់គោលដៅដែលពួកគេចង់ទៅ។ ដូច្នេះហើយដើម្បីឱ្យការធ្វើដំណើររបស់ពួកគេឆាប់ដល់គោលដៅ ក្រុមគ្រួសាររបស់ពួកគេអាចឈានដល់ការលក់ដី ឬទទួលយកប្រាក់កម្ចីយ៉ាងច្រើន សម្រាប់ការធ្វើដំណើរដោយជឿជាក់ថា ការវិនិយោគនេះនឹងសងឱ្យពួកគេវិញច្រើនដងប្រសិនបើពួកគេទៅដល់ទៅនោះ។
November 5, 2019 - អន្តរជាតិ
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានធ្វើជាតំណាងឱ្យប្រទេសវៀតណាម ខណៈដែលប្រទេសរបស់គាត់នឹងបានធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២០។ ក្នុងពិធីមួយនៅទីក្រុងបាងកក កាលពីថ្ងៃចន្ទ លោក Phuc បានទទួលញញួរជាផ្លូវការពីសមភាគីថៃរបស់គាត់ គឺពីលោក ប្រាយុទ្ធ ចាន់អូចា ដែលតំណាងថាលោក គឺជាប្រធានអាស៊ានបន្ទាប់ពីមេដឹកនាំថៃ។ ប្រទេសវៀតណាមនឹងក្លាយជាប្រធានអាស៊ានជាផ្លូវការនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ជាលើកទី០៣ ដែលខ្លួនបានទទួលខុសត្រូវលើការប្រជុំនេះ បន្ទាប់ពីឆ្នាំ១៩៩៨ និង ២០១០។ គួរឱ្យដឹងដែរថា ប្រទេសជាសមាជិកអាស៊ានទទួលបន្ទុកជាប្រធានក្នុងលំដាប់អក្សរ។ ឆ្នាំ២០២០ គឺជាឆ្នាំសំខាន់ក្នុងការអនុវត្តផែនការទស្សនវិស័យអាស៊ាន២០២៥ និងខួបលើកទី២៥ នៃការចូលជាសមាជិកអាស៊ានរបស់វៀតណាម។ ប្រទេសវៀតណាមកំពុងធ្វើការផ្លាស់ប្តូរយ៉ាងសកម្មជាមួយបណ្តាប្រទេសអាស៊ាន និងដៃគូដើម្បីបង្កើតប្រធានបទអាទិភាព និងគំនិតផ្តួចផ្តើមសម្រាប់ឆ្នាំជាប្រធានអាស៊ាន ឆ្នាំ២០២០
November 5, 2019 - រថយន្ត
ប្រទេសអាល្លឺម៉ង់គួរតែមានស្ថានីយ៍សាកថ្មមួយលានកន្លែង សម្រាប់រថយន្តអគ្គិសនីនៅឆ្នាំ២០៣០ នេះបើតាមសម្ដីអធិការបតីអ្នកស្រី Angela Merkel បាននិយាយនៅក្នុងសារជាវីដេអូមួយកាលពីថ្ងៃអាទិត្យ នៅមុនកិច្ចប្រជុំនៅថ្ងៃច័ន្ទជាមួយឧស្សាហកម្មរថយន្ត ស្ដីអំពីរបៀបដើម្បីបង្កើនល្បឿននៃការផ្លាស់ប្តូរទៅប្រើរថយន្តមានការបំភាយតិច។ អ្នកស្រី Merkel និយាយថា៖ “សម្រាប់គោលបំណងនេះយើងចង់បង្កើតទីតាំងបញ្ចូលភ្លើងចំនួន ១លានកន្លែង នៅត្រឹមឆ្នាំ២០៣០ ហើយឧស្សាហកម្មនឹងត្រូវចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ វាគឺជាអ្វីដែលយើងនឹងនិយាយ”។ គួរឱ្យដឹងដែរថា ប្រទេសអាឡឺម៉ង់មានកន្លែងសាកភ្លើងសាធារណៈចំនួន ២០,០០០កន្លែង ដែលចំនួននេះនៅមិនទាន់គ្រប់តាមគោលដៅនោះទេ។ ការប្រជុំនៅឯមន្ទីររដ្ឋមន្ដ្រីនោះ គឺជាការប្រជុំលើកទី២ ដែលទាមទារឱ្យមានការចូលរួមកិច្ចខិតខំប្រឹងប្រែងនេះ ដូច្នេះវិស័យដឹកជញ្ជូនរបស់អាឡឺម៉ង់អាចជួយបំពេញគោលដៅបំភាយឧស្ម័នជាតិ។ កិច្ចប្រជុំនេះនឹងផ្តោតលើការជម្រុញកាត់បន្ថយប្រេងសាំង និងប្រេងម៉ាស៊ូត ទៅប្រើរថយន្តដែលដំណើរការកោសិកាឥន្ធនៈអ៊ីដ្រូសែន ក៏ដូចជារថយន្តដែលដំណើរការដោយអាគុយ ដោយរដ្ឋាភិបាល និងឧស្សាហកម្មនឹងចែករំលែកថ្លៃឧបត្ថម្ភធន ដើម្បីទាក់ទាញអ្នកទិញ។ រដ្ឋាភិបាលក៏មានគោលបំណងការពារការងារផលិតរថយន្ត និងគ្រឿងបន្លាស់ផងដែរ។ អ្នកស្រី
November 4, 2019 - អន្តរជាតិ
ប្រទេសចិនក៏ដូចជាប្រទេសមួយចំនួនធំនៅលើពិភពលោកនេះដែរ ដោយពេលនេះបានដាក់ការហាមឃាត់ការលក់អនឡាញនូវបារីអេឡិចត្រូនិក (e-cigarettes) ដែលនេះគឺជាការហាមឃាត់ថ្មីចុងក្រោយបំផុត ទៅលើឧស្សាហកម្មបារីអេឡិចត្រូនិក។ សេចក្តីថ្លែងការណ៍របស់រដ្ឋបាលផ្តាច់មុខថ្នាំជក់ និងរដ្ឋបាលរដ្ឋ សម្រាប់បទប្បញ្ញត្តិទីផ្សារកាលពីថ្ងៃសុក្រ បាននិយាយថា គេហទំព័រ និងកម្មវិធីលក់បារីអេឡិចត្រូនិកទាំងអស់ គួរតែត្រូវបានបិទ ហើយរាល់យុទ្ធនាការទីផ្សារតាមអ៊ិនធឺណេតត្រូវបានបញ្ឈប់។ របាយការណ៍បាននិយាយថា វិធានការណ៍នេះមានគោលបំណងការពារក្មេងជំទង់ពីការញៀនបារីអេឡិត្រូនិកនេះ។ សារាចរណែនាំនេះក៏បានបញ្ជាឱ្យវេទិកាទិញទំនិញតាមអ៊ិនធឺណេត ដកផលិតផលបារីអេឡិចត្រូនិកចេញពីគេហទំព័ររបស់ពួកគេ។ ការហាមឃាត់នេះគឺជាការដាក់កំហិតចុងក្រោយលើឧស្សាហកម្ម e-cigarettes ដោយសារមានការរាយការណ៍ពីជំងឺសួតយ៉ាងអាថ៌កំបាំង ដែលវាបានផ្សារភ្ជាប់ទៅនឹងការប៉ះពាល់ដល់មនុស្សរាប់រយនាក់ និងបានសម្លាប់មនុស្ស ៣៧នាក់។ សព្វថ្ងៃនេះមានប្រទេសចំនួន ២៧ រួមមាន ប្រទេសឥណ្ឌា និងអូស្រ្តាលីបានដាក់ការហាមឃាត់នេះ ខណៈ Juul ដែលជាក្រុមហ៊ុនបារីអេឡិចត្រូនិកធំជាងគេរបស់សហរដ្ឋអាមេរិក ត្រូវស្ថិតក្រោមការស៊ើបអង្កេតរឿងធ្វើជាទីផ្សារសម្រាប់ក្មេងជំទង់៕ អត្ថបទ៖ លីដា
November 4, 2019 - អន្តរជាតិ
អូស្ត្រាលី៖ ថ្មីៗនេះមន្រ្តីផ្នែកជីវសុវត្ថិភាពនៅឯអាកាសយានដ្ឋានស៊ីដនី បានឃាត់ខ្លួន និងលុបចោលទិដ្ឋាការភ្ញៀវទេសចរម្នាក់ ដោយសារតែគាត់បានរំលោភច្បាប់ជីវសុវត្ថិភាព។ អ្នកដំណើរម្នាក់នោះគឺមកពីប្រទេសវៀតណាម ហើយគាត់ត្រូវបានគេឃាត់ខ្លួន និងបញ្ជូនទៅស្រុកវិញ ដោយសារបាននាំយកនំលោកខែ ដែលមានញាត់សាច់ជ្រូករហូតដល់ទៅ ៤គីឡូក្រាម។ មូលហេតុនៃការចាប់ខ្លួនគឺដោយសារថ្មីៗនេះនៅតាមព្រំដែនមានការធ្វើតេស្ដលើសាច់ជ្រូក ហើយនំលោកខែមួយចំនួនគឺត្រូវបានតេស្ដវិជ្ជមានសម្រាប់មេរោគប៉េស្ដជ្រូកអាហ្វ្រិក (ASF) និងពងបែកលើជើង និងមាត់ (FMD) ។ វាមិនច្បាស់ទេថា នំលោកខែរបស់ជនជាតិរៀតណាមម្នាក់នោះមានមេរោគ ឬយ៉ាងណា ប៉ុន្តែពួកមន្ដ្រីនឹងគ្មានការអត់ឱន (zero tolerance) ចំពោះផលិតផលសាច់ជ្រូកដែលចេញពីប្រទេសមានការឆ្លងរាលដាលនៃជំងឺនេះនោះទេ។ ចំណែកឯការដាក់ទោសម្រាប់ជនជាតិវៀតណាមម្នាក់នោះគឺ គាត់នឹងមិនអាចត្រឡប់ទៅអូស្ត្រាលីវិញរយៈពេល ៣ឆ្នាំ។ ហើយសម្រាប់ជនជាតិអូស្រ្តាលីដែលប្រព្រឹត្តិដូចគ្នាអាចប្រឈមនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ឬតាមចំណាត់ការរបស់តុលាការស៊ីវិល។ ពួកគេអាចត្រូវបង់ប្រាក់ពិន័យរហូតដល់ ៤២០,០០០ដុល្លារ និងត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១០ឆ្នាំ៕
November 4, 2019









