Nissan Auto Tech

Nissan NAVARA Premium Plus គុណភាពល្អជាង រឹងមាំជាង និងតម្លៃសមរម្យជាងម៉ាកផ្សេងទៀងលើទីផ្សារ

BY
autoadmin
October 28, 2019

នៅក្នុងភាគដំបូងរបស់យើង ថាតើហេតុអ្វីបានជា Nissan NAVARA Premium Plus ល្អជាងម៉ាកផ្សេងទៀតនៅលើទីផ្សារ? គឺតម្លៃរបស់ Navara នឹងជួយអ្នកសន្សំប្រាក់បានពីរបីពាន់ដុល្លារបើប្រៀបធៀបទៅនឹងម៉ាករបស់ដៃគូប្រកួតប្រជែងផ្សេងទៀត។ ដែលមានន័យថា ក្នុងនាមជាម្ចាស់ថ្មីទាន់សម័យ ព្រីមៀម និងរឹងមាំ ដែលនាំចូលពីប្រទេសថៃសុទ្ធសាធ អ្នកនឹងទទួលបានថវិកាបន្ថែមដើម្បីទិញរបស់ផ្សេងទៀត។

ពេលដែលយើងបានលើកឡើងពីភាពទាន់សម័យរថយន្ត Nissan Navara Premium Plus គឺវាត្រូវបានបំពាក់ដោយដំបូលប្រភេទ Functional Roof Rails ហើយវាគឺជាភីកអាប់តែមួយគត់ ជាមួយនឹងកាង​ក្រោយ (Rear Spoiler) បែប aerodynamic ដែលវាសម្រាប់ស្ថេរភាពល្បឿនកាន់តែប្រសើរ។ (ទាំងពីរនេះមិនមាននៅក្នុងម៉ាកភីកអាប់ផ្សេងទៀតនោះទេ)

សូមរង់ចាំមើលព័ត៌មានបន្ថែម នៅក្នុងភាគទី២ របស់យើង…

អតិថិជនត្រូវបានអញ្ជើញឱ្យមកមើល និងសាកល្បងរថយន្ត Nissan NAVARA Premium Plus ដែលអាចរកបានជាមួយនឹងពណ៌ដូចជា៖ ស (White Pearl), ប្រផេះ (Twilight Gray), ទឹកក្រូច (Savanna Orange), ត្នោត (Earth Brown), ទឹកប្រាក់ (Brilliant Silver) និង ខ្មៅ (Black Star) នៅគ្រប់បន្ទប់តាំងបង្ហាញ ឬកម្មវិធីបង្ហាញរថយន្តនីសាន់ដែលត្រូវធ្វើឡើងនៅតាមទីតាំងដែលក្រុមហ៊ុនបានជ្រើសរើស។

សម្រាប់ព័ត៌មានលំអិតទាក់ទងនឹងរថយន្ត Nissan គ្រប់ម៉ូដែល សូមទំនាក់ទំនងទៅកាន់គេហទំព័ររបស់ Nissan Cambodia ដែលមានអាសយដ្ឋាន www.nissan.com.kh ឬតាមរយៈទំព័រហ្វេសប៊ុក fb.com/CambodiaNissan ៕

អត្ថបទ៖ លីដា

Share This Post: