autoadmin
  • បច្ចេកវិទ្យា

    នរណាមិនល្បី? ជំនាន់មុនបើយើងមាន Razr កាន់ គឺដូចជាមាន iPhone 11 ជាប់ខ្លួនអីចឹង! ហើយពេលនេះ Motorola កំពុងនាំយកម៉ូដែលដ៏ល្បី ដែលមានដាក់លក់ដំបូងតាំងពីដើមទសវត្សឆ្នាំ2000 មួយនេះត្រឡប់មកវិញ។ វាបានបង្ហាញខ្លួនរួចហើយនៅឯសហរដ្ឋអាមេរិក ដោយស្មាហ្វូន Motorola Razr បានប្រែខ្លួនពីប្រភេទ Flip ទៅជា Foldable (បត់អេក្រង់បាន) ជាមួយនឹងអេក្រង់ទំហំ 6.2អ៊ីញ កាច់បត់ពាក់កណ្ដាលដូចម៉ូដែលចាស់ដែរ ប៉ុន្តែស៊េរីថ្មីនេះមិនប្រើប៊ូតុងគ្រាប់ចុចនោះទេ។ ទូរស័ព្ទ Motorola Razr ម៉ូដែលចាស់ មានអេក្រង់នៅម្ខាង និងប៊ូតុងគ្រាប់ចុចនៅផ្នែកម្ខាងទៀត ដោយមានត្រចៀកអមនៅចំកណ្តាល ដែលអាចឱ្យឧបករណ៍ចល័តនេះអាចបត់ចូលគ្នាដាក់ចូលក្នុងហោប៉ៅរបស់ម្ចាស់វាបាន។

    November 15, 2019
  • អន្តរជាតិ

    ចិន៖ បុរសដែលញៀននឹងការលេងហ្គេមម្នាក់ត្រូវបានគេរាយការណ៍ថា ភ្នែកមួយចំហៀងមើលអីលែងឃើញ ក្រោយពីរូបគាត់អនុវត្តទម្លាប់ដ៏អាក្រក់មួយគឹចំណាយពេលលេងហ្គេមដាច់យប់ស្ទើរតែរាល់ថ្ងៃ និងត្រូវក្រោកពីព្រលឹមទៅធ្វើការងារជាប្រចាំទៀតផង។ ជនរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណឡើយ ដោយគ្រាន់បញ្ជក់ថាគាត់ជាជនជាតិចិន រស់នៅក្នុងតំបន់ Shenzhen Songgang ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនដំបូងរូបគាត់ចេះមានបញ្ហាស្រវាំងភ្នែក ហើយបើទោះជារូបគាត់បានព្យាយាមប្រើប្រាស់ថ្នាំបន្តក់ភ្នែកយ៉ាងទៀតទាត់ក៏នៅតែមិនធូរស្រាលឡើយ ហើយស្រាប់តែពេលថ្មីៗនេះភ្នែកខាងឆ្វេងរបស់គាត់ត្រូវមើលអ្វីលែងឃើញទាំងស្រុងតែម្តង។ វេជ្ជបណ្ឌិតឯកទេសភ្នែកបានពន្យល់ស្ថានភាពនេះថា ដោយសារតែជនរងគ្រោះប្រើប្រាស់ភ្នែកសម្លឹងមើលហ្គេមទូរស័ព្ទខ្លាំងពេករហូតសរសៃរ៉េទីននៅក្នុងភ្នែកខាងឆ្វេងរបស់គាត់ត្រូវបាកបែកធ្លាយ និងបង្កឲ្យមានកំណកមកបាំងនៅពីមុនប្រស្រីភ្នែក ទើបធ្វើឲ្យភ្នែកឆ្វេងរបស់គាត់មើលអ្វីមិនឃើញ។ យ៉ាងណាក្តី វេជ្ជបណ្ឌិតបានឲ្យដឹងថា បញ្ហានេះអាចព្យាបាលឲ្យជាសះស្បើយវិញបាន តែត្រូវការពេលវេលាយូរបន្តិច។ សូមបញ្ជាក់ជូនថា នេះមិនមែនជាករណីទី១ ឡើយ ដែលអ្នកញៀននឹងការលេងហ្គេមមានបញ្ហាភ្នែក ឬបញ្ហាសុខភាពផ្សេងៗនោះ ដូចនេះហើយដើម្បីរក្សាខុសភាពឲ្យបានល្អប្រសើសុំលោកអ្នកកាត់បន្ថយការការសម្លឹងមើលទូរស័ព្ទឲ្យនៅតិចបំផុតតាមតែអាចធ្វើទៅបាន៕ អត្ថបទ៖ភក្តី

    November 15, 2019
  • Nissan Auto Tech

    តើអ្នកដឹងទេថា ក្រុមហ៊ុន តាន់ចុងម៉ូធ័រ នឹងធ្វើយុទ្ធនាការនីសាន់មួយទៀត? នោះគឺ ‘WIN A TERRA CAMPAIGN’ ដោយអតិថិជនដែលបានទិញរថយន្តនីសាន់ក្នុងអំឡុងពេលយុទ្ធនាការដ៏សំខាន់នេះ មានសិទ្ធិមិនត្រឹមតែការចាប់រង្វាន់ប្រចាំខែប៉ុណ្ណោះទេ ប៉ុន្តែក៏មានរង្វាន់ធំផងដែរ។ ដែលមានន័យថា អ្នកអាចមានឱកាសឈ្នះរង្វាន់ពីរ។ ប្រញាប់ទៅកាន់បន្ទប់តាំងបង្ហាញនីសាន់ដែលនៅជិតបំផុត នៅភ្នំពេញ សៀមរាប និងបាត់ដំបង ដើម្បីពិនិត្យ បើកសាកល្បង និងបានកក់រថយន្តនីសាន់ណាមួយដែលអ្នកចង់បាន។ *ទិញរថយន្តនីសាន់ NAVARA, X-TRAIL ឬ URVAN ក្នុងអំឡុងពេលយុទ្ធនាការ និងទទួលយករថយន្តរបស់អ្នកក្នុងអំឡុងពេលយុទ្ធនាការ នឹងផ្តល់សិទ្ធិឱ្យអ្នកនូវសំណុំបែបបទប្រកួតមួយ (១) ដើម្បីចូលរួមក្នុងការចាប់រង្វាន់ប្រចាំខែ និងការចាប់រង្វាន់ធំ។ *ទិញរថយន្តនីសាន់ TERRA

    November 15, 2019
  • Nissan Auto Tech

    ក្រុមហ៊ុន តាន់ចុងម៉ូធ័រ (Cambodia) Pty. Ltd. (“TCMC”) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខរថយន្តម៉ាកនីសាន់ និងជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុន Tan Chong Motor Holdings Berhad (ម៉ាឡេស៊ី) នឹងធ្វើជាម្ចាស់ផ្ទះនៃយុទ្ធនាការ Nissan Roadshow ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៥ ដល់ ២៤ ខែវិច្ឆិកា នៅតាមទីតាំងដូចជា៖ – ថ្ងៃទី១៥ ដល់ ១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅអូឡាំពិកម៉ល, ភ្នំពេញ – ថ្ងៃទី១៤

    November 15, 2019
  • អន្តរជាតិ

    នាវាទេសចរណ៍អូស្ត្រាលីមួយគ្រឿងត្រូវបានបង្ខំឱ្យជម្លៀសអ្នកដំណើរចំនួន ២,០០០នាក់ ចុះចតជាបន្ទាន់ បន្ទាប់ពីវីរុសឆ្លងបានរាលដាល បណ្តាលឱ្យមានការក្អួត និងរាករូស។ នាវាទេសចរណ៍ Sun Princess បានចាកចេញពីទីក្រុង Fremantle ភាគខាងលិចនៃប្រទេសអូស្រ្តាលី កាលពីថ្ងៃទី០១ ខែវិច្ឆិកា ដោយគោលដៅរបស់ពួកគេគឺទៅកាន់ប្រទេសសិង្ហបុរី ក្រោយមកអ្នកដំណើរមួយចំនួនក៏មានអារម្មណ៍ថា រកកល់​ចង្អោរ​ ដូចជាមានការរលាកក្រពះពោះវៀន ដោយសារការឆ្លងវីរុស norovirus ។ អ្នកនាំពាក្យរបស់នាវា Princess Cruises បានប្រាប់ថា អនាម័យនៅលើកប៉ាល់ត្រូវបានបង្កើនភ្លាមៗ បន្ទាប់ពីភ្ញៀវខ្លះរាយការណ៍ពីរោគសញ្ញារកកល់​ចង្អោរ និងរាករូស​ ដែលត្រូវបានបញ្ជាក់ថាបណ្តាលមកការផ្ទុះឡើងនៃវីរុស norovirus ។ ភាគច្រើននៃភ្ញៀវទាំង ២,០០០នាក់ នៅលើនាវាមិនបានរងផលប៉ះពាល់ទាំងអស់ទេ

    November 15, 2019
  • Nissan Auto Tech

    នៅក្នុងភាគទី៦ នៃមូលហេតុដែល Nissan NAVARA Premium Plus ល្អប្រសើរជាងគេ គឺដោយសារតែអ្នកដំណើរខាងមុខនៅលើរថយន្ត Navara ទទួលបានសីតុណ្ហាភាពដ៏មានផាសុខភាព និងផ្ទាំងបង្ហាញឌីជីថលទំនើប Full Auto Air-Conditioning របស់ខ្លួន ជាមួយនឹងប្រព័ន្ធត្រួតពិនិត្យអាកាសធាតុពីរ Dual Zone Climatic Control ដែលមានន័យថា អ្នករួមដំណើរអាចគ្រប់គ្រងសីតុណ្ហាភាពតាមការចង់បាន ដោយមិនចាំបាច់ដណ្ដើមគ្នាជាមួយអ្នកបើកបរ។ សូម្បីតែអ្នកដំណើរនៅខាងក្រោយក៏ទទួលបានម៉ាស៊ីនត្រជាក់ Rear Air-con ផ្ទាល់ខ្លួនដែរ ដែលវាអាចចែកចាយខ្យល់ត្រជាក់នៅក្នុងកាប៊ីននៃរថយន្ត ផ្តល់ឱ្យអ្នកនូវភាពត្រជាកក្នុងការធ្វើដំណើរបានយូរ។ លក្ខណៈពិសេសទាំងពីរនេះមិនងាយរកបាននៅក្នុងភីកអាប់ម៉ាកផ្សេងទៀតនោះទេ។ រថយន្ត Nissan NAVARA Premium

    November 15, 2019
  • អន្តរជាតិ

    ដំណើរកំសាន្តជាមួយមិត្តភក្តិល្អៗ (Best Friend Forever) អាចជាក្តីស្រម៉ៃមួយ ដែលមនុស្សមួយចំនួនចង់ធ្វើឲ្យក្លាយជាការពិត ដើម្បីបន្សល់ទុកនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបានមួយរួមគ្នា។ យ៉ាងណាក្តី ដំណើរកំសាន្តជុំគ្នាដូចនេះអាចនឹងពិបាកកើតឡើង ព្រោះតែមិត្តភក្តិទាំងអស់គ្មានពេលទំនេរត្រូវគ្នាឡើង។ ជាក់ស្តែងស្រ្តីកូរ៉េខាងត្បូងម្នាក់បានធ្វើឲ្យគួរឲ្យចាប់អារម្មណ៍មួយក្រោយនាងខកខានមិនបានដើរកំសាន្តជាមួយនឹងមិត្តភក្តិរបស់នាង គឺនាងបានយករូបថតមិត្តភក្តិដាក់តាមខ្លួនគ្រប់ពេល ទាំងពេលគេង ពេលដើរកំសាន្ត និងពេលញាំបាយ ក្នុងដំណើរកំសាន្តមួយទៅកាន់តំបន់អ៊ឺរ៉ុប ដែលមិត្តភក្តិរបស់នាងទាំង ៣ នាក់នោះមិនទាចទៅជាមួយបាន។ នាងបានបញ្ជាក់ថា បើទោះជាមិត្តភក្តិនាងមិនបានមកផ្ទាល់ក៏ដោយ ក៏រូបថតរបស់ពួកគេនៅក្បែរនាងជានិច្ច ដែលធ្វើឲ្យនាងមានអារម្មណ៍ថា​ នាងនឹងមិត្តភក្តិបាននៅក្បែរគ្នាជានិច្ចផងដែរ។ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាកោតសរសើរទឹកចិត្តស្ត្រីរូបនេះជាខ្លាំង ព្រោះតែនាងមិនភ្លេចមិត្តភក្តិឡើយ បើទោះជានាងទៅដល់ទីណាក៏ដោយ។ លោកអ្នកអាចទស្សនារូបភាពដ៏គួរឲ្យចាប់អារម្មណ៍នេះដូចខាងក្រោម៖ អត្ថបទ៖ ភក្តី

    November 15, 2019
  • អន្តរជាតិ

    ជម្លោះទាក់ទងនឹងការទាមទារដ៏ធំធេងរបស់ទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូង បានធ្វើឱ្យប៉ះពាល់ដល់គម្រោងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីកិច្ចការសប្បុរសធម៌របស់តារាក្បាច់គុនលោក Jackie Chan ។ ដំណើរទស្សនកិច្ចដែលបានគ្រោងនៅថ្ងៃទី១០ ខែវិច្ឆិកា គឺជាដំណើររបស់លោក ដើម្បីគាំទ្រដល់ប្រតិបត្តិការស្នាមញញឹម (Operation Smile) ដែលជាអង្គការជួយដល់កុមារដែលមានបញ្ហាខូចទ្រង់ទ្រាយមុខ ឬ disfigurement ហើយផ្តល់ការវះកាត់ដល់ពួកគេដោយឥតគិតថ្លៃ។ អ្នកលេងបណ្ដាញសង្គមរបស់វៀតណាមបានចោទប្រកាន់លោក Jackie Chan ថា បានគាំទ្រយុត្តិកម្មជាប្រវត្តិសាស្ត្ររបស់ប្រទេសចិន ចំពោះការទាមទារដែនសមុទ្រសម្បូរធនធានរបស់វៀតណាម យោងតាមផែនទី nine-dash line ឬអណ្តាតគោរបស់ខ្លួន។ ប៉ុន្តែយ៉ាងណាក៏ដោយតារាសម្ដែងក្បាច់គុនរូបនេះមិនបានបញ្ជាក់ ឬគាំទ្រការអះអាងនោះទេ។ វាជាប្រភពនៃភាពតានតឹងយូរមកហើយនៅក្នុងតំបន់ ដែលប្រទេសដូចជា៖ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់

    November 15, 2019
  • អន្តរជាតិ

    ស្បែកជើងប៉ាតាស៊េរីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Nike បង្ហាញពីការគោរពចំពោះបុគ្គលិកពេទ្យដែលឧស្សាហ៍ព្យាយាម ហើយពួកគេគឺសមនឹងទទួលបានស្បែកជើងនេះ។ ក្រុមហ៊ុននេះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ស្បែកជើងនេះមានលក់ជាផ្លូវការនៅថ្ងៃទី០៧ ខែធ្នូ ឈ្មោះថា Nike Air Zoom Pulse ដែលជាការរចនាយ៉ាងពិសេសសម្រាប់គិលានុបដ្ឋាយិកា វេជ្ជបណ្ឌិត និងអ្នកផ្តល់សេវាសុខភាពតាមផ្ទះ ដើម្បីឱ្យពួកគាត់មានភាពងាយស្រួលនៅក្នុងការងារច្រើនជាង ១២ម៉ោងរបស់ពួកគាត់។ ស្បែកជើងនេះគ្មាខ្សែនោះទេ ដែលវាងាយស្រួលក្នុងការដោះចេញ ហើយបាតរបស់វាគឺជាប្រភេទកៅស៊ូងាយស្រួលសម្អាត។ ក្រុមហ៊ុនបាននិយាយថា Air Zoom Pulse របស់ក្រុមហ៊ុន Nike ត្រូវបានបង្កើតឡើងយ៉ាងប្រុងប្រយ័ត្ន តាមរយៈការយល់ដឹងពីបុគ្គលិកពេទ្យនៅមន្ទីរពេទ្យកុមារ OHSU Doernbecher ដែលមានមូលដ្ឋាននៅទីក្រុង Portland ។ តាមរយៈការសាកល្បងផលិតផល

    November 15, 2019
  • អន្តរជាតិ

    ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅឯវិទ្យាល័យមួយក្នុង រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលបណ្តាលឱ្យនិស្សិត ២នាក់ស្លាប់ និង ៣នាក់ផ្សេងទៀតរងរបួស។ ប៉ូលីសបានប្រាប់សន្និសីទសារព័ត៌មានមួយថា ជនសង្ស័យជាសិស្សសាលាអាយុ ១៦ឆ្នាំ ឈ្មោះ Nathaniel Berhow នៅទីក្រុង Santa Clarita ជិតទីក្រុង Los Angeles ។ ប៉ូលីសនិយាយថា ជនសង្ស័យបានបើកការបាញ់ប្រហារនៅលើសាលារៀន បន្ទាប់ពីដកកាំភ្លើងចេញពីកាបូបស្ពាយរបស់គាត់ ហើយចំពេលដែលថ្ងៃនេះជាថ្ងៃគម្រប់ខួប ១៦ឆ្នាំរបស់គាត់។ ពួកគេបន្ថែមថា គាត់បានបាញ់ខ្លួនឯងចំក្បាលបន្ទាប់ពីការបាញ់ប្រហារ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ ប៉ូលីសកំពុងតែធ្វើការវិភាគលើរូបភាពកាមេរ៉ាសុវត្ថិភាពរបស់សាលារៀន ហើយពួកគេក៏កំពុងសម្លឹងរកមើលបំណងពិតរបស់ជនល្មើសផងដែរ៕ អត្ថបទ៖ លីដា

    November 15, 2019