- autoadmin
- អន្តរជាតិ
កសិករម្នាក់នៅឥណ្ឌាកំពុងទទួលបានការចាប់អារម្មណ៍នឹងគំនិតថ្មីរបស់គាត់យ៉ាងខ្លាំង បន្ទាប់ពីគាត់បានគូរពណ៌សត្វឆ្កែរបស់គាត់ឱ្យដូចជាសត្វខ្លា ដើម្បីទុកបន្លំភ្នែកសត្វស្វាដែលចូលលួចដំណាំក្នុងចម្ការរបស់គាត់។ ដោយសារនៅតំបន់របស់គាត់សម្បូរដោយសត្វស្វា ហើយវាបានក្លាយជាបញ្ហាសម្រាប់អ្នកស្រុក ទើបបុរសជាម្ចាស់ចម្ការម្នាក់នេះ បានមានជាគំនិតច្នៃប្រតិដ្ឋនេះឡើង។ ការពិតទៅរដ្ឋក្នុងតំបន់ក៏កំពុងរៀបចំឱ្យមានឧទ្យានសត្វស្វា ដើម្បីស្តារនីតិសម្បទាផងដែរ ប៉ុន្តែយ៉ាងណាគាត់ត្រូវរកវិធីទប់ទល់ជាបណ្ដើរជាមុនសិន បើមិនដូច្នេះទេគាត់នឹងប្រឈមនឹងការបាត់បង់ទិន្នផលដំណាំ។ បុរសជាម្ចាស់ចម្ការមានឈ្មោះថា Srikanta Gowda ជាអ្នករស់នៅក្នុងភូមិ Naluru ស្រុក Thirthahalli taluk បាននិយាយថា គាត់ធ្លាប់បានឃើញតុក្កតាមានរាងដូចខ្លា ត្រូវបានគេប្រើជាទីងមោង នៅជិត Bhatkal ក្នុងស្រុក Uttara Kannada កាលពីបួនឆ្នាំមុន។ គាត់បានទិញវាយកមកក្នុងភូមិ ហើយដាក់វានៅក្នុងចម្ការរបស់គាត់។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺសត្វស្វាមានការភិតភ័យ បន្ទាប់ពីបានឃើញតុក្កតា ហើយមិនបានវិលត្រលប់មកចម្ការរបស់គាត់វិញនោះទេ។ បន្ទាប់មកទៀតគាត់ក៏បានយកតុក្កតានោះទៅដាក់នៅទីតាំងផ្សេងទៀត
December 2, 2019 - អន្តរជាតិ
ថៃ៖ ទន្លេមេគង្គដ៏អស្ចារ្យរបស់យើងបានឈានដល់ចំណុចយ៉ាងគួរឱ្យគត់សម្គាល់មួយ ដោយពេលនេះវាកំពុងប្រែជាពណ៌ខៀវលាយបៃតង ដូចជាពណ៌ទឹកសមុទ្រ កន្លែងខ្លះទៀតមានខ្សាច់លេចផុសឡើង ហើយកន្លែងខ្លះទៀតមានខ្សាច់លេចប្រវែងដល់រាប់គីឡូម៉េត្រទៀតផង។ លោក Arthit Panasoon ប្រធានក្រុមអភិរក្សបរិស្ថានក្នុងខេត្ត Nakhon Phanom ភាគឦសានប្រទេសថៃ បាននិយាយនៅថ្ងៃនេះថា ការផ្លាស់ប្តូរពណ៌ទឹកដ៏កម្រនេះ ទោះបីជាមានការទាក់ទាញ និងទាក់ភ្នែកក៏ដោយ ប៉ុន្តែវាគឺជាសញ្ញាអាប់អួរមួយដែលបង្ហាញថា ទឹកទន្លេកំពុងរីងស្ងួតខ្លាំង។ លោកបានពន្យល់ថា ពេលនេះជម្រៅទឹកជាមធ្យមគឺប្រហែលមួយម៉ែត្រ និងទាបបំផុតក្នុងរយៈពេលជាង ៥ទសវត្សរ៍ ចុងក្រោយនេះ។ ដោយសារតែទឹករាក់ពេក ទឹកទន្លេហូរយឺតៗបណ្តាលឱ្យដីល្បាប់ដែលមានប្រតិកម្មជាមួយថ្មភក់នៅតាមមាត់ទន្លេ ប្រែទៅជាពណ៌ខៀវបៃតង។ លោកបានកត់សម្គាល់ថា រដូវប្រាំងទើបតែបានចាប់ផ្តើម ហើយវានឹងមានរយៈពេល ៦ខែទៀត មុនពេលមានភ្លៀងធ្លាក់ចុះមក ប៉ុន្តែទឹកទន្លេមេគង្គបានរីងស្ងួតពីឥឡូវរួចទៅហើយ ដោយសារទំនប់នៅក្នុងប្រទេសចិន
December 2, 2019 - អន្តរជាតិ
កន្លាតគឺជាសត្វដ៏កខ្វក់មួយហើយសត្វល្អិតប្រភេទនេះក៏ត្រូវបានគេចាត់ទុកជាសត្វចង្រៃផងដែរ ព្រោះជាធម្មតាវាតែងផ្ដល់ការរំខានជាខ្លាំងសម្រាប់មនុស្ស។ តួយ៉ាងស្រ្តីម្នាក់បានបង្ហោះសារនៅក្នុងបណ្តាញសង្គម Facebook របស់គាត់ ដោយបានអះអាងថា សត្វកន្លាតបានខាំដៃរបស់គាត់ខណៈដែលគាត់កំពុងដេកលក់ និងបង្កឲ្យមានរបួសនៅលើដៃគួរឲ្យខ្លាចបំផុត។ ស្រ្តីរងគ្រោះរៀបរាប់យ៉ាងលម្អិតថា នៅក្នុងយប់កើតហេតុនោះគាត់បានញ៉ាំថ្នាំងងុយគេងហើយគាត់ក៏បានគេងលក់យ៉ាងស្កប់ស្កល់នៅក្នុងបន្ទប់តែម្នាក់ឯង ខណៈដៃរបស់គាត់មិនទាន់បានសម្អាតនៅឡើយទេ ពោលគឺដៃរបស់គាត់នៅមានញើសនិងប្រឡាក់ចំណីអាហារខ្លះផង។ ដោយកន្លាតជាសត្វដែលចូលចិត្តស៊ីរបស់កខ្វក់ជាអាហារនោះ ទើបពួកវានាំគ្នាទៅខាំនិងបឺតជញ្ជក់ដៃស្រ្តីរងគ្រោះ រហូតដៃរបស់គាត់ត្រូវមានដំបៅនិងស្នាមកន្ទួលឲ្យខ្លាចបំផុត។ ស្រ្តីរងគ្រោះបានដាស់តឿនថា ត្រូវចេះរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួនរួមទាំងពេលគេងផងដែរ បើមិនចង់មានបញ្ហាដូចរូបគាត់៕ អត្ថបទ៖ ភក្តី
December 2, 2019 - អន្តរជាតិ
ក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងថា ការនាំចូលរថយន្តជជុះនឹងមិនត្រូវបានអនុញ្ញាតទៀតទេ ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ដោយសារអាជ្ញាធរចង់បង្កើនការទប់ស្កាត់ការបន្លំ ភាពមិនប្រក្រតី អំពើពុករលួយ និងការបំពុលបរិស្ថាន។ លោក Keerati Ratchano អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសនិយាយថា នាយកដ្ឋានរបស់លោកកំពុងត្រៀមហាមឃាត់ការនាំចូលរថយន្តជជុះទៅប្រទេសថៃ ដែលត្រូវបានណែនាំដោយក្រសួងពាណិជ្ជកម្ម។ ការហាមឃាត់នេះត្រូវបានប្រកាសជាលើកដំបូងនៅក្នុងខែកក្កដា ហើយនឹងចូលជាធរមាននៅថ្ងៃទី១០ ខែធ្នូ ខាងមុខនេះ។ កាសែត The Nation បានរាយការណ៍ថា ការលើកលែងមួយនឹងត្រូវធ្វើឡើងសម្រាប់យានជំនិះឯកទេស ដែលបានបរិច្ចាគដល់អង្គការមិនស្វែងរកប្រាក់ចំណេញ ឬរដ្ឋាភិបាល និងសហគ្រាសរដ្ឋ។ ទាំងនេះអាចរួមបញ្ចូលទាំងរថយន្តសណ្ដោង ត្រាក់ទ័រ រថយន្តសង្គ្រោះបន្ទាន់ ឬរថយន្តពន្លត់អគ្គីភ័យ។ ការហាមឃាត់នេះអនុវត្តតែចំពោះការនាំចូលរថយន្ត ដែលប្រើសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ។ រថយន្តដែលត្រូវបានប្រើប្រាស់ផ្សេងទៀតដូចជា៖
November 30, 2019 - អន្តរជាតិ
ជាធម្មតានៅពេលដែលអ្នកសុំទានគាត់ទៅសុំលុយពីនរណាម្នាក់ យើងតែងតែឮម្នាក់នោះតបវិញថា គ្មានលុយរាយឱ្យអីជាដើម ប៉ុន្តែការពិតមនុស្សភាគច្រើនគ្រាន់តែមិនចង់ទម្លាប់ឱ្យលុយតែប៉ុណ្ណោះ។ មិនមែនថាគ្មានលុយរាយពួកគេសោះនោះទេ ប៉ុន្តែអ្នកខ្លះយកការសុំទានធ្វើជាអាជីវកម្ម។ ជាក់ស្ដែងរឿងរ៉ាវនៅក្នុងប្រទេសចិននេះវិញ ក៏កំពុងធ្វើឱ្យអ្នកលេងបណ្ដាញហួសចិត្តយ៉ាងខ្លាំងជាមួយភាពទំនើបរបស់គាត់យ៉ាងខ្លាំង ដោយសារលោកយាយម្នាក់គាត់បានប្រើកូដ QR របស់ WeChat Pay ដើម្បីឱ្យអ្នកបរិច្ចាគទានទាំងនោះទូទាត់ប្រាក់តាមកូដនោះ។ ហើយវិធីនេះមិនមែនប្រើលើគ្រប់គ្នានោះទេ គឺសម្រាប់តែអ្នកដែលនិយាយថា “គ្មានលុយរាយ” ប៉ុណ្ណោះ។ វាជាការបង្ហោះនៅថ្ងៃទី២៧ ខែវិច្ឆិកា ដោយគណនី Fazil Irwan នៅលើ Facebook ដោយបានបង្ហាញពីលោកយាយម្នាក់ ដែលដើរសុំទាននៅតាមដងផ្លូវនៃទីក្រុងប៉េកាំង ហើយគាត់បានបង្ហាញកូដ QR របស់គាត់ទៅកាន់នារីម្នាក់ដែលនិយាយថាគ្មានលុយរាយ។ យោងតាមលោក Irwan ហេតុការណ៍នេះបានកើតឡើង នៅពេលដែលប្រធានវេទិកាសេដ្ឋកិច្ចចិន
November 30, 2019 - អន្តរជាតិ
វៀតណាម៖ ស្រ្តីជនជាតិវៀតណាមម្នាក់ត្រូវបានគេរាយការណ៍ថា បានលក់ក្មួយស្រីខ្លួនឯងតាមបណ្តាញអ៊ីនធឺណិតជាថ្នូរនឹងទូរស័ព្ទដៃ iPhone 11 មួយគ្រឿង។ ស្រ្តីដៃឆៅរូបនេះមានឈ្មោះថា Hanh រស់នៅក្នុងខេត្ត An Giang ភាគខាងត្បូងប្រទេសវៀតណាម ហើយរូបគាត់ត្រូវបានសាច់ញាតិទុកចិត្ត និងប្រគល់ក្មេងស្រីអាយុ ២ ឆ្នាំម្នាក់ឲ្យមើលថែទៀតផង។ ក្នុងនាមជាអ្នកមើលថែក្មេងនេះហើយដែលអ្នកនាង Hanh បែកគំនិតលក់ក្មេងដើម្បីបានទូរស័ព្ទដៃស៊េរីថ្មីមួយគ្រឿងគឺ iPhone 11 ។ នៅក្នុងបណ្តាញសង្គម FacebooK អ្នកនាង Hanh បានស្គាល់មនុស្សម្នាក់ដែលមានឈ្មោះថា Vinh ហើយគាត់បានកុហកគេថា ក្មេងស្រ្តីអាយុ ២ ម្នាក់នេះត្រូវបានឪពុកម្តាយបោះបង់ចោល គ្មានអ្នកមើលថែ និងគួរឲ្យអាណិតណាស់
November 30, 2019 - បច្ចេកវិទ្យា
ក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei ត្រូវបានគេរាយការណ៍ថា គ្រោងនឹងចាត់វិធានការតាមច្បាប់ប្រឆាំងនឹងសេចក្តីសម្រេចរបស់និយតករទូរគមនាគមន៍អាមេរិក ដែលចង់បិទក្រុមហុននេះចេញពីទីផ្សារអាមេរិក។ ប្រភពជាច្រើននិយាយថា ក្រុមហ៊ុន Huawei គ្រោងនឹងដាក់ពាក្យបណ្តឹងទៅតុលាការនៅរដ្ឋ Louisiana នៅសប្តាហ៍ក្រោយ។ ការចាត់វិធានការរបស់ Huawei គឺបន្ទាប់ពីគណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក បានសម្រេចចិត្តនៅថ្ងៃទី២២ ខែវិច្ឆិកា ដើម្បីការពារក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក ដែលទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាល ចេញពីការប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei ដោយលើកឡើងពីការគំរាមកំហែងផ្នែកសន្តិសុខ។ វិធានការណ៍នេះនឹងជះឥទ្ធិពលទៅលើក្រុមហ៊ុនជនបទ និងក្រុមហ៊ុនភាគច្រើន។ ក្រុមហ៊ុន Huawei បានជំទាស់យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរនេះ ដោយនិយាយថា មិនមានភស្តុតាងណាមួយត្រូវបានបង្ហាញឡើយ។ ក្រុមហ៊ុនច្បាស់ជាចង់បង្ហាញនៅក្នុងតុលាការថា ផលិតផលរបស់ខ្លួនមិនមានបញ្ហាទេ។ ការប្រេះឆាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ត្រូវបានគេរំពឹងថា នឹងកាន់តែស៊ីជម្រៅលើបញ្ហានេះដែលបានក្លាយជានិមិត្តរូបនៃការប្រឈមមុខគ្នារវាងប្រទេសទាំងពីរ៕
November 30, 2019 - អន្តរជាតិ
វៀតណាម៖ តុលាការឡាងសុន (Lang Son) បានកាត់ទោសប្រហារជីវិតមនុស្សចំនួន ១១នាក់ កាលពីថ្ងៃពុធ ពីបទលួចជួញដូរ ហេរ៉ូអ៊ីន ទម្ងន់ ៥៦១គីឡូក្រាម ចេញពីប្រទេសវៀតណាមចូលប្រទេសចិន។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា មានសមាជិកម្នាក់ទៀតនៃក្រុមទំនើងនេះ ត្រូវបានកាត់ទោសឱ្យជាប់គុកមួយជីវិតផងដែរ ហើយរឿងនេះបានក្លាយជាសាលក្រមដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពួកគេទាំងនេះត្រូវបានចោទប្រកាន់ថា បានជួញដូរគ្រឿងញៀនអំឡុងពី ឆ្នាំ២០១៦ ដល់ ២០១៨ ចេញពីខេត្តឡាងសុនកាត់ព្រំដែនចូលប្រទេសចិន។ លោក Vi Van The អាយុ ៤៨ឆ្នាំ ដែលជាមេដឹកនាំក្រុមទំនើងនេះបានសារភាពថា គាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូនៅក្នុងប្រទេសចិន និងបានជួញដូរគ្រឿងញៀនជាច្រើនដងចូលប្រទេសជិតខាង។ លោកត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០១៨ ខណៈគាត់ព្យាយាមរត់ភៀសខ្លួនទៅប្រទេសឡាវ។
November 30, 2019 - អន្តរជាតិ
ការសិក្សាមួយបានរកឃើញថា ការទស្សនារឿងអាសអាភាសច្រើនលើសកម្រិតអាចបង្កឲ្យមានការប៉ះពាល់ដល់ខួរក្បាល និងជីវិតផ្លូវភេទជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយលោក Rachel Anne Barr បណ្ឌិតផ្នែកប្រសាទវិទ្យា និងជាអ្នកស្រាវជ្រាវដ៏ល្បីឈ្មោះម្នាក់ នៅក្នុងសាកលវិទ្យាល័យកាណាដា។ លទ្ធផលនៃការសិក្សាមួយដែលលោកបណ្ឌិត Rachel Anne Barr បានចំណាយពេលស្រាវជ្រាវយ៉ាងល្អិតល្អន់បានបង្ហាញថា ការទស្សនារឿងអាសអាភាសច្រើនលើសកម្រិតអាចធ្វើឲ្យខូចខាតខួរក្បាលផ្នែកខាងមុខ ដែលភាសាបច្ចេកទេសហៅថា Prefrontal Cortex ។ ខួរក្បាលផ្នែកខាងមុខ ឬ Prefrontal Cortex នេះ ជាសរីរាង្គដែលលូតលាស់ពេញលេញក្រោយគេបង្អស់ ហើយវាមានតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញខួរក្បាលឲ្យហ៊ានធ្វើការសម្រេចចិត្ត និងគ្រប់គ្រងទៅលើក្រមសីលធម៌ល្អៗ។ ដូចនេះវាមានន័យថា ការបាត់បង់ខួរក្បាល Prefrontal Cortex អាចធ្វើឲ្យប៉ះពាល់សមត្ថភាពនៃការសម្រេចចិត្ត និងសមត្ថភាពគ្រប់គ្រងក្រមសីលធម៌របស់បុគ្គលម្នាក់ៗផងដែរ។
November 30, 2019 - អន្តរជាតិ
ចិន៖ ខេត្តហឺណានកំពុងព្យាយាមជួយសង្គ្រោះកំុឱ្យមនុស្សមានបញ្ហា ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយពួកគេគ្រោងនឹងធ្វើការហាមឃាត់លើអ្នកថ្មើរជើងណាដែលចុចទូរស័ព្ទពេលកំពុងឆ្លងថ្នល់។ សេចក្ដីព្រាងច្បាប់នោះត្រូវបានបញ្ជូនមកដើម្បីពិនិត្យឡើងវិញកាលពីថ្ងៃច័ន្ទ ហើយប្រសិនវាអនុម័តមែននោះ មានន័យថា អ្នកថ្មើរជើងដែលមិនគោរពតាមគោលការណ៍នេះនឹងត្រូវទទួលការព្រមាន ឬពិន័យជាប្រាក់ពី ៥០ ទៅ ២០០យ័ន (៧ ទៅ ២៨ដុល្លារ) ។ នៅទីណាក៏មានប្រភេទអ្នកញៀណស្មាតហ្វូនបែបនេះដែរ ប៉ុន្តែក្នុងប្រទេសចិនអ្នកញៀនស្មាតហ្វូនត្រូវបានគេស្គាល់ថា ជា “ក្រុមឱនក្បាលចុះក្រោម” (低头族) ។ យ៉ាងណាក៏ដោយខេត្តហេណាន មិនមែនជាកន្លែងដំបូងគេនៅប្រទេសចិន ដែលគ្រោងនឹងចេញច្បាប់នេះនោះទេ។ កាលពីខែតុលាកន្លងទៅ ទីក្រុងហ្សេជាំង ក៏បានប្រកាសស្រដៀងគ្នាថា ខ្លួននឹងចាប់ផ្តើមពិន័យអ្នកថ្មើរជើងចំពោះការចុចទូរស័ព្ទពេលកំពុងឆ្លងផ្លូវរបស់ពួកគេ៕ អត្ថបទ៖ លីដា
November 30, 2019









