autoadmin
  • អន្តរជាតិ

    ពិធីជួបជុំគ្នាសម្រាប់ក្រុមអ្នកគាំទ្ររដ្ឋាភិបាល ដែលធ្វើឡើងនៅសណ្ឋាគារបាងកកកាលពីយប់ថ្ងៃអង្គារ បានទទួលការរិះគន់យ៉ាងខ្លាំងពីក្រុមអភិរក្ស និងអ្នកសិក្សា បន្ទាប់ពីត្រូវបានគេរកឃើញថា នៅក្នុងពិធីនោះមានបម្រើស៊ុបត្រីឆ្លាម។ មុខម្ហូបដែលបានរៀបចំសម្រាប់សមាជិកសភារដ្ឋាភិបាលរួមមាន៖ ឌីមសាំ​ ត្រីចំហុយនៅក្នុងទឹកស៊ីអ៊ីវ ស៊ុបព្រុយត្រីឆ្លាម គុយទាវជាមួយបង្គាទន្លេ និងឆាបន្លែ។ ក្រុមអភិរក្ស និងអ្នកសិក្សាស្រាវជ្រាវបានចោទប្រកាន់រដ្ឋាភិបាលពីការព្រងើយកណ្តើយទាក់ទងនឹងបញ្ហាបរិស្ថាន ដោយចង្អុលបង្ហាញថា ការជួបជុំនេះបានកើតឡើងមួយថ្ងៃមុនថ្ងៃទិវាបរិស្ថានថៃ។ អ្នករិះគន់មួយរូបគឺលោក Sak-anan Plathong បានសរសេរនៅលើទំព័រ Facebook របស់លោកថា មេដឹកនាំរដ្ឋាភិបាលប្រហែលជាមិនបានដឹងអំពីបញ្ជីមុខម្ហូបនោះទេ រួមមានស៊ុបព្រុយត្រីឆ្លាម ដែលត្រូវបានជ្រើសរើសដោយមន្រ្តីដែលហាក់ដូចជាមិនយកចិត្តទុកដាក់ចំពោះយុទ្ធនាការជាសកល ដែលកំពុងបន្តប្រឆាំងនឹងការបរិភោគព្រុយត្រីឆ្លាម។ ទោះយ៉ាងណាលោកថា រដ្ឋាភិបាលមិនអាចជៀសផុតពីការស្តីបន្ទោសបានទេ ព្រោះពួកគេគួរតែពិនិត្យបញ្ជីមុខម្ហូបជាមុន។ គួរឱ្យដឹងដែរថា នៅក្នុងពិធីជួបជុំនោះមានអ្នកចូលរួមដូចជា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា,

    December 5, 2019
  • អន្តរជាតិ

    លោក Mahathir Bin Mohamad នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីបានថ្លែងថា ប្រជាពលរដ្ឋក្រីក្រនៅម៉ាឡេស៊ីទាំងអស់មានពេលវេលាច្រើនសម្រាប់ធ្វើការងារ ដូចនេះពួកគេគួរតែខិតខំប្រឹងធ្វើការងារឲ្យខ្លាំងជាងនេះដើម្បីងើបផុតពីបន្ទាត់នៃភាពក្រីក្រ។ ការថ្លែងដូចដូចនេះត្រូវបានធ្វើឡើងនៅក្នុងវេទិការសាធារណៈមួយដែលលោកនាយករដ្ឋមន្ត្រីវ័យ ៩៤ ឆ្នាំរូបនេះ ត្រូវជួបសំណេះសំណាងជាមួយប្រជាពលរដ្ឋ និងថ្លែងស​ន្ទរកថាឆ្លើយតបទៅនឹងរបាយការណ៍ស្តីពីភាពក្រីក្រនៅក្នុងប្រទេសម៉ាឡេស៊ីប្រចាំឆ្នាំ ២០១៩ នេះ។ របាយការណ៍មួយនេះបានបង្ហាញថា ស្ថិតិប្រជាពលរដ្ឋក្រីក្រនៅក្នុងប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះពី ៤៩%នៅក្នុងឆ្នាំ ១៩៧០ មកសល់ត្រឹម ០,៤% ប៉ុណ្ណោះនៅក្នុងឆ្នាំ ២០១៩នេះ។ យ៉ាងណាក្តីរបាយការណ៍ក៏បានបង្ហាញដែរថា ប្រជាពលរដ្ឋក្រីក្រមួយចំនួនតូចនោះកំពុងរស់នៅក្នុងជាមួយនឹងប្រាក់ចំណូល ៨ RM (១,៩០ ដុល្លារ) ក្នុងមួយថ្ងៃសម្រាប់មនុស្សម្នាក់ ឬជាមធ្យមមួយគ្រួសារអាចរកប្រាក់បានត្រឹមតែ ៩៨០RM (២៣៤ ដុល្លារ) ប៉ុណ្ណោះក្នុងមួយខែ។ លោក

    December 5, 2019
  • អន្តរជាតិ

    កំណត់ត្រាអាកាសធាតុជាង ២០៦ ត្រូវបានកត់ត្រាក្នុងរយៈពេលត្រឹមតែ ៩០ថ្ងៃប៉ុណ្ណោះ នៅក្នុងប្រទេសអូស្ត្រាលី ដោយមានទាំងការឆេះព្រៃផង ភ្លៀងតិចជាងធម្មតាផង ក៏ដូចជាភាពស្ងួតហួតហែង និងកត្តាជាច្រើនផ្សេងទៀត។ ប៉ុន្តែរបាយការណ៍អាក្រក់ជាងនេះទៀតនៅត្រង់ថា ទៅថ្ងៃមុខអូស្ត្រាលីនឹងមានកម្ដៅរហូតដល់ ៥០អង្សាសេ នៅក្នុងរដូវក្ដៅរបស់ពួកគេ។ ចំពោះទីក្រុងធំៗដែលត្រូវប្រឈមនឹងកម្ដៅដ៏ក្ដៅនេះមានដូចជា ស៊ីដនី និងមែលប៊នជាដើម ហើយអាកាសធាតុក្ដៅនេះនឹងក្លាយជាទម្លាប់នៅត្រឹមចុងសតវត្សរ៍នេះផ្ទាល់។ វេជ្ជបណ្ឌិតលោក Kate Charlesworth ដែលជាគ្រូពេទ្យសុខភាពសាធារណៈមានប្រសាសន៍ថា យើងត្រូវយល់ដឹងឱ្យកាន់តែច្បាស់អំពីបញ្ហាសុខភាពដែលយើងកំពុងប្រឈម ដោយសារតែការប្រែប្រួលអាកាសធាតុ។ ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ អាកាសធាតុមានការប្រែប្រួលយ៉ាងខ្លាំង ហើយសូម្បីតែមហន្តរាយផ្សេងៗ ដែលពីមុនមកមានចំនួនតិចតួច ក៏ពេលនេះកាន់តែប្រែប្រួលមិនធម្មតា។ សម្រាប់ឆ្នាំនេះផ្ទាល់កាលពីនិទាឃរដូវ ប្រទេសនេះមានភាពស្ងួតបំផុត ដែលធ្វើឱ្យគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរឡើងៗ។ បើនិយាយពីអាកាសធាតុវិញ ប្រទេសនេះគឺប្រឈមនឹងកម្ដៅជាកំណត់ត្រាដែលមិនធ្លាប់មានពីមុននោះទេ

    December 4, 2019
  • អន្តរជាតិ

    ថ្មីៗនេះអ្នកគោរពបូជាសាសនាហិណ្ឌូនៅប្រទេសនេប៉ាល់ បានសម្លាប់ក្របីរាប់ពាន់ក្បាលនៅក្នុងពិធីសាសនាមួយ ដែលជាពិធីមានការលះបង់ជីវិតសត្វដ៏ធំបំផុតរបស់ពិភពលោក។ បើយោងតាម Daily Mail ឱ្យដឹងថា ពិធីសាសនានេះមានរយៈពេល២ថ្ងៃ ហើយគិតត្រឹមថ្ងៃអង្គារ៍ ដែលត្រូវជាថ្ងៃទី១ នៃពិធីបុណ្យ មានសត្វក្របីចំនួន ៣,៥០០ក្បាលហើយ ដែលត្រូវបានគេកាប់សម្លាប់ទាំងរស់។ មិនថាមានកិច្ចខិតខំប្រឹងប្រែងពីសកម្មជន និងមន្រ្តី ដើម្បីការពារកុំឱ្យមានការសម្លាប់សត្វយ៉ាងរង្គាលបែបណាក៏ដោយ ក៏ពិធីនេះនៅតែអាចប្រារព្ធឡើងបាន។ កាលពីឆ្នាំ២០១៤ ក៏មានសត្វក្របីចំនួន ២០០,០០០ក្បាល ត្រូវបានគេសម្លាប់នៅក្នុងពិធីសាសនា ដែលមានឈ្មោះថា “Gadhimai Festival” នេះដែរ ហើយវាកំពុងតែបង្កជាកង្វល់ដល់សកម្មជនសិទ្ធិសត្វកាន់តែខ្លាំងឡើងៗ។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធធ្វើឡើង ដើម្បីគោរពដល់អាទិទេពហិណ្ឌូ Gadhimai ហើយវាបានចាប់ផ្តើមនៅភូមិ Bariyarpur នាព្រឹកព្រលឹមជាមួយនឹងពិធីមួយដែលគេហៅថា “pancha

    December 4, 2019
  • អន្តរជាតិ

    យោងតាមសារព័ត៌មានចិន China Press ឱ្យដឹងថា បុរសម្នាក់មកពីស្រុកហាំងចូវ ប្រទេសចិន បានដួលសន្លប់ភ្លាមៗនៅពេលកំពុងនិយាយជាមួយអ្នកសម្ភាសន៍ការងារ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។ គាត់ត្រូវបានគេនាំទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែគួរឱ្យស្ដាយពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យនិយាយថា គាត់បានស្លាប់បាត់ទៅហើយ។ បើយោងតាមការរៀបរាប់របស់អ្នកសំភាសន៍ការងារបាននិយាយថា បុរសនោះតែងតែទៅផ្ទះយឺតពេល ដោយសារធ្វើការលើសម៉ោង ហើយនេះវាអាចជាមូលហេតុដែលគាត់ចង់ផ្លាស់ប្តូរការងារ និងធ្វើការនៅក្នុងបរិយាកាសថ្មី។ របាយការណ៍ដដែលបានឱ្យដឹងថា បុរសដែលបានស្លាប់ទើបតែមានអាយុ ៣៦ឆ្នាំប៉ុណ្ណោះ ហើយគាត់ត្រូវបានគេរកឃើញថា មានជំងឺលើសឈាម ដែលវាជាមូលហេតុបណ្ដាលឱ្យគាត់ស្រាប់តែគាំងបេះដូងស្លាប់តែម្តង (Sudden cardiac death) ។ យ៉ាងណាមិញគ្រូពេទ្យបាននិយាយថា ជនរងគ្រោះភាគច្រើនគាំងបេះដូងដោយសារមូលហេតុផ្សេងៗ ដូចជាជំងឺ​សរសៃឈាម​បេះដូង ឬលើសឈាមនេះ។ ប៉ុន្តែយ៉ាងណាមនុស្សធម្មតាក៏អាចមានបញ្ហាគាំងបេះដូងបែបនេះបានដែរ

    December 4, 2019
  • អន្តរជាតិ

    ហ្វីលីពីនបានជម្លៀសប្រជាជនរបស់ខ្លួនចំនួន ២០០,០០០នាក់ នៅតាមតំបន់ឆ្នេរ និងជួរភ្នំ ចំពេលមានការភ័យខ្លាចពីទឹកជំនន់ និងការបាក់ដី។ ពួកគេក៏បានបិទអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់ប្រទេសផងដែរ ដោយសារតែព្យុះទីហ្វុង Kammuri ដ៏ខ្លាំងក្លា កំពុងតែវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ព្យុះទីហ្វុង Kammuri គឺជាព្យុះទី២០ សម្រាប់ហ្វីលីពីននៅឆ្នាំនេះ ហើយវាបានវាយប្រហារលើកោះលូហ្សុន (Luzon) នៅមុនពាក់កណ្តាលអធ្រាត្រម៉ោងក្នុងស្រុកកាលពីថ្ងៃអង្គារ។ ទីភ្នាក់ងារគ្រោះមហន្តរាយហ្វីលីពីនបាននិយាយថា មនុស្សចំនួន ២០០,០០០នាក់ ត្រូវបានជម្លៀសចេញពីខេត្តរាប់សិបនៅភាគខាងត្បូងកោះលូហ្សុន នៅពេលដែលអាជ្ញាធរបានបង្កើនកម្រិតព្រមានពីព្យុះស៊ីក្លូនសម្រាប់ខេត្តចំនួន ៣៥ និងបានប្រាប់ប្រជាជននៅតាមតំបន់ ដែលស្ថិតក្នុងផ្លូវរបស់ព្យុះទីហ្វុងកម្រិត៤ (Category-4-equivalent) មួយនេះ ឱ្យមានការប្រុងប្រយ័ត្នចំពោះការបាក់ដីដែលអាចកើតមាន។ ភ្នាក់ងារក៏ព្រមានប្រជាជនពីខ្យល់កន្ត្រាក់ ទឹកជំនន់ និងភ្លៀង ដែលបណ្ដាលមកពីព្យុះផងដែរ៕ អត្ថបទ៖

    December 4, 2019
  • អន្តរជាតិ

    មន្ត្រីប៉ូលីស និងប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា សោធនិកជនជាតិជប៉ុនម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់បានទូរស័ព្ទទៅក្រុមហ៊ុនមួយ សរុបរហូតដល់ទៅ ២៤,០០០ដង ដើម្បីប្តឹងថា ពួកគេបានរំលោភកិច្ចសន្យារបស់គាត់។ ប៉ូលីសនៅទីក្រុងតូក្យូបាននិយាយថា ពួកគេបានចាប់ខ្លួនលោកតា Akitoshi Okamoto ដែលមានអាយុ ៧១ឆ្នាំ ទៅមន្ទីរឃុំឃាំងកាលពីសប្តាហ៍មុន បន្ទាប់ពី ៨ថ្ងៃ ចុងក្រោយនេះ គាត់បានធ្វើការទូរស័ព្ទ (ឥតគិតថ្លៃសេវា) រាប់ពាន់ដង ទៅកាន់ផ្នែកសេវាអតិថិជនរបស់ប្រតិបត្តិករទូរស័ព្ទដ៏ធំ KDDI ។ ក្រុមហ៊ុន KDDI ក៏បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោកតាគាត់បានទូរស័ព្ទម្តង ហើយម្តងទៀត ហើយតាមសេវាទូរស័ព្ទសាធារណៈក៏មានដែរ ក្នុងរយៈពេលសរុប ២ឆ្នាំកន្លះ កន្លងមកនេះ។ អ្នកនាំពាក្យប៉ូលីសបាននិយាយថា

    December 4, 2019
  • អន្តរជាតិ

    ការសិក្សាមួយបានរកឃើញថា អាហារប្រពៃណីដ៏ល្បីមួយប្រភេទរបស់ជប៉ុនដែលមានឈ្មោះថា Ramen (ស៊ុបមីសាច់ជ្រូករស់ជាតិបែបជប៉ុន) មានទំនាក់ទំនងនឹងការកើតមានជំងឺបេះដូង និងដាច់សរសៃឈាមក្នុងខួរក្បាល។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យ Jichi Medical University ដែលមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុនផ្ទាល់តែម្តង។ ការសិក្សាត្រូវបានធ្វើឡើងទៅលើ Ramen នៅក្នុងភោជនីយដ្ឋានផ្សេងៗជាច្រើនកន្លែង និងចំពោះអ្នកទទួលទានដែលមានវ័យផ្សេងៗគ្នាជាច្រើននាក់ផងដែរ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា Ramen, Fast-food, អាហាររបស់បារាំង ឬអ៊ីតាលី ដែលមានឈ្មោះថា Udon ឬ  Soba សុទ្ធតែអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកទទួលទានដូចគ្នា ពោលគឺការញ៉ាំអាហារទាំង ៤ ប្រភេទនេះលើសកម្រិតអាចបង្កឲ្យលោកអ្នកមានជំងឺបេះដូង ហើយក្នុងករណីធ្ងន់ធ្ងរអាចឈានទៅរកបញ្ហាដាច់សរសៃឈាមក្នុងខួរក្បាលទៀតផង។ ក្រុមអ្នកស្រាវជ្រាវខាងលើបានផ្តល់អនុសាសន៍ថា លោកអ្នកគួរបរិភោគអាហារទាំង​ ៤ ប្រភេទខាងលើក្នុបរិមាណសមល្មមទើបអាចរួចផុតពីគ្រោះថ្នាក់សុខភាពផ្សេងៗ៕ អត្ថបទ៖ ភក្តី

    December 4, 2019
  • បច្ចេកវិទ្យា

    ឥឡូវចូរអ្នកសាកស្រមៃមើលថា ចុះបើអ្នកកំពុងពាក់កាសឥតខ្សែ ឬ AirPods ជាលើកដំបូង ហើយវាស្រាប់តែជ្រុះចេញពីត្រចៀកនៅពេលដែលអ្នកកំពុងរត់ភ្លេចខ្លួន ឬក៏នៅសុខៗវារបូតចេញពីអ្នកខុសពីធម្មតា តើអ្នកគួរតែដោះស្រាយបែបណា? ច្បាស់ណាស់ថាអ្នកមិនសប្បាយចិត្តនោះទេ ប្រសិនវាបាត់ទៅម្ខាង ឬក៏ទាំងសងខាងនោះ។ ប៉ុន្តែយ៉ាងណាវាមិនអីទេ! ដោយពេលនេះមានក្រុមហ៊ុនផលិតខ្សែចងមួយ ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែត ឈ្មោះថា Tapper កំពុងមានវិធីដោះស្រាយឱ្យអ្នក។ Tapper មានលក់ខ្សែដាក់ AirPods ដែលនឹងធ្វើឱ្យកាសគ្មានខ្សែតម្លៃរាប់រយដុល្លាររបស់អ្នក ក្លាយទៅជាកាសមានខ្សែជាធម្មតាវិញ ដើម្បីកាត់បន្ថយការជ្រុះចេញពីត្រចៀករបស់អ្នក។ ខ្សែសម្រាប់ដាក់ AirPods ឬកាសឥតខ្សែម៉ាកដទៃនេះ មានសោម៉ាញេទិកម៉្យាង ដែលអាចការពារកាសរបស់អ្នកមិនឱ្យរបូតពីខ្សែ ហើយអ្នកក៏អាចពាក់នឹង-ក បានដែរ ប្រសិនបើអ្នកមិនចង់ដោះវាចេញខ្លាចគេមើលមិនឃើញ។ វាត្រូវបានចែកចាយលក់ដោយ Tapper ហើយមានច្រើនពណ៌

    December 4, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Amazon.com Inc កាលពីថ្ងៃអង្គារ បានបង្ហាញផែនការសម្រាប់គម្រោងថាមពលកកើតឡើងវិញចំនួន ៣ នៅអាមេរិក និងអេស្ប៉ាញ ដែលមានសមត្ថភាពសរុប ៣២៩មេហ្គាវ៉ាត់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីក្លាយជាក្រុមហ៊ុនគ្មានកាបូនសុទ្ធសាធនៅ ឆ្នាំ ២០៤០ ។ គម្រោងទាំងនោះរួមមានរោងចក្រថាមពលពន្លឺព្រះអាទិត្យ ១៤៩មេហ្កាវ៉ាត់ នៅជិតសេវេល (Seville) ប្រទេសអេស្ប៉ាញ ដែលជាគម្រោងខ្នាតធំដំបូងគេរបស់អាម៉ាហ្សូននៅក្នុងប្រទេសនេះ។ ក្រុមហ៊ុនយក្សអេឡិចត្រូនិចមួយនេះក៏នឹងអភិវឌ្ឍគម្រោងថាមពលពន្លឺព្រះអាទិត្យ ១០០មេហ្គាវ៉ាត់ នៅលីខោនធី រដ្ឋអិលលីណយ ដែលជាការអភិវឌ្ឍទ្រង់ទ្រាយធំលើកដំបូងរបស់ខ្លួននៅក្នុងរដ្ឋ ក៏ដូចជារោងចក្រថាមពលពន្លឺព្រះអាទិត្យ ៨០មេហ្គាវ៉ាត់ នៅភាគខាងជើងរដ្ឋ Virginia របស់អាមេរិកផងដែរ។ នៅពេលដែលបានបញ្ចប់ការសាងសង់ គម្រោងទាំងបីនឹងបង្កើតថាមពលជិត ៧០០ជីហ្កាវ៉ាត់ម៉ោង

    December 4, 2019