- autoadmin
- អន្តរជាតិ
ថ្មីៗនេះមានរឿងយ៉ាងចម្លែក និងគួរឱ្យហួសចិត្តមួយ ដោយបុរសម្នាក់ឈ្មោះថា Joe Rwamirama មកពីទីក្រុង Kampala ប្រទេសអ៊ូហ្គង់ដា មានសមត្ថភាពពិសេសមួយ ដោយគាត់បានអះអាងថា គ្រាន់តែគាត់ផោមភ្លាមមូសនឹងងាប់ភ្លែត ដោយមិនចាំបាច់ប្រើថ្នាំបាញ់មូសអ្វីឡើយ។ ជាមួយនឹងសមត្ថភាពនេះមានក្រុមហ៊ុនផលិតថ្នាំបាញ់មូសចំនួន ២ ក៏បានទាក់ទងមកគាត់ផ្តល់ជាថវិកា ដើម្បីសិក្សាថាតើហេតុអ្វីបានជាក្លិនផោមរបស់គាត់សាហាវយ៉ាងនេះ ដូច្នេះពួកគេនឹងអាចយករូបមន្តនេះ ធ្វើជាធាតុផ្សំថ្នាំបាញ់មូសដែលពួកគេផលិត។ ផោមរបស់លោក Rwamirama មានឥទ្ធិពលលើមូស ឬសត្វល្អិតដទៃទៀត ក្នុងចម្ងាយរហូតដល់ ១០គីឡូម៉ែត្រ ឯណោះ។ ពោលគឺនៅក្នុងភូមិរបស់គាត់មិនដែលមានប្រវត្តិមានមូសខាំអ្វីទេ ដោយសារក្លិនផោមរបស់គាតចម្លងពីមូស១ទៅ១ទៀត។ បើតាមសម្ដីរបស់លោក Joe Rwamirama គាត់រៀបរាប់ថា៖ “ខ្ញុំហូបអាហារធម្មតាដូចអ្នកដទៃដែរ ប៉ុន្តែគ្មានសត្វល្អិតណាប៉ះខ្ញុំបានទេ សូម្បីតែសត្វរុយក៏ដោយ។
December 13, 2019 - អន្តរជាតិ
គណៈកម្មាធិការមួយនៃសភាអាមេរិកត្រូវបានគេរំពឹងថា នឹងអនុម័តមាត្រានៃការចោទប្រកាន់ប្រឆាំងនឹងប្រធានាធិបតីលោក ដូណាល់ ត្រាំ ជុំវិញការទាក់ទងរបស់គាត់ជាមួយអ៊ុយក្រែន។ គណៈកម្មាធិការតុលាការកំពុងបើកកិច្ចពិភាក្សាថ្ងៃទីពីរ លើបទចោទប្រកាន់ចំនួនពីរដែលត្រូវបានណែនាំដោយក្រុមអ្នកប្រជាធិបតេយ្យ។ លោក ត្រាំ ត្រូវបានគេចោទប្រកាន់ថា បានដាក់សម្ពាធអ៊ុយក្រែនសម្រាប់ផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន និងរារាំងការស៊ើបអង្កេតចំពោះការប្រព្រឹត្ដរបស់គាត់។ ក្រុមប្រជាធិបតេយ្យនៅលើគណៈកម្មាធិការនេះអះអាងថា លោកប្រធានាធិបតីគួរតែជាប់ការចោទប្រកាន់។ ប៉ុន្តែសមាជិកគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ កំពុងទាមទារធ្វើវិសោធនកម្ម ដោយនិយាយថា មិនមានភស្តុតាងនៃការធ្វើខុសណាមួយត្រូវបានបង្ហាញនោះឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយគណៈកម្មាធិការនេះត្រូវបានគេរំពឹងថា នឹងបោះឆ្នោតលើនីតិវិធីចោទប្រកាន់រឿងក្តីទាំងពីររបស់លោក ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ។ ក្រុមអ្នកប្រជាធិបតេយ្យសង្ឃឹមថា នីតិវិធីចោទប្រកាន់នេះនឹងឆ្លងកាត់ពេញសភា ដែលជាកន្លែងដែលពួកគេមានសំឡេងភាគច្រើន ហើយសម្រេចវាយ៉ាងយូរត្រឹមសប្តាហ៍ក្រោយ។ អត្ថបទ៖ លីដា
December 13, 2019 - អន្តរជាតិ
ឥណ្ឌា៖ ស្ត្រីជាអ្នករាំក្នុងវង់ភ្លេងបម្រើតាមពិធីមង្គលការម្នាក់ត្រូវបានភ្ញៀវ ដែលចូលរួមពិសាអាហារក្នុងពិធីការដកកាំភ្លើងបាញ់ឆៅៗតែម្តងព្រោះខឹងនាងឈប់រាំខណៈភ្លេងលេងបានត្រឹមតែពាក់កណ្តាលបទ។ ហេតុការណ៍ដ៏ហួសចិត្តនេះបានកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយនៅក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា។ ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ថា មានឈ្មោះ Hina អាយុ ២២ ឆ្នាំ និងកំពុងមានកូនម្នាក់នៅក្នុងពោះទៀតផង។ បើតាមវីដេអូមួយបានបង្ហាញថា ស្រ្តីរងគ្រោះនិងស្រ្តីពីរនាក់ផ្សេងទៀតបានឡើងរាំនៅលើឆាកក្នុងពិធីមង្គលការជាធម្មតា បន្តិចក្រោយមកស្រាប់តែភ្លេងហាក់ដូចមានបញ្ហារអាក់រអួល ហើយក្រុមអ្នករាំក៏ឈប់សម្រាកបន្តិចដែរ។ ឥរិយាបថនេះបានធ្វើឲ្យភ្ញៀវពីរនាក់ ដែលកំពុងតែស្លុងអារម្មណ៍ជាមួយនឹងបទភ្លេង និងសប្បាយភ្នែកជាមួយនឹងក្បាច់រាំនោះខឹងជាខ្លាំង ហើយក៏ដកកាំភ្លើងបាញ់ស្ត្រីរងគ្រោះមួយគ្រាប់ចំចង្ការតែម្តង។ រហូតមកទល់នឹងពេលនេះស្រ្តីរងគ្រោះត្រូវរងរបួសធ្ងន់ធ្ងរនិងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈគ្មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ថា ជនបង្កហេតុត្រូវបានប៉ូលិសចាប់ខ្លួនឬអត់នោះទេ។ សូមបញ្ជាក់ថា នៅក្នុងតំបន់កើតហេតុខាងលើនេះប្រជាពលរដ្ឋមួយចំនួនមានទម្លាប់ដាក់កាំភ្លើងជាប់ខ្លួនជានិច្ចបើទោះជាទៅចូលរួមពិធីការគេក៏ដោយ ខណៈអាជ្ញាធរហាក់មានភាពធូររលុងជាងខ្លាំងក្នុងការគ្រប់គ្រងលើអាវុធជាតិផ្ទុះ៕ អត្ថបទ៖ ភក្តី
December 13, 2019 - អន្តរជាតិ
បន្ទាប់ពីភ្នំភ្លើងនៅឯកោះស របស់ប្រទេសនូវែលហ្សេឡង់ បានផ្ទុះយ៉ាងសាហាវមិនធ្លាប់មានពីមុនហើយនោះ វានៅតែបញ្ចេញចំហាយ និងភក់កាន់តែច្រើនឡើង ដែលបណ្ដាលឱ្យអាជ្ញាធរពន្យាពេលផែនការ ដើម្បីរកសាកសពជនរងគ្រោះ។ វាបានផ្ទុះឡើងកាលពីថ្ងៃទី០៩ ខែធ្នូ ប៉ុន្មានថ្ងៃមុននេះ ហើយក្រុមមន្ត្រីក៏បានប្រកាសចំនួនអ្នកស្លាប់ជាបន្តបន្ទាប់។ រហូតមកទល់ពេលនេះមានអ្នកស្លាប់ទាំងអស់ ១៦នាក់ហើយ បូករួមទាំងជនរងគ្រោះ ២នាក់ផ្សេងទៀត ដែលបានស្លាប់នៅឯមន្ទីរពេទ្យ។ ភ្នំភ្លើងនៅលើកោះស ឬ Whakaari នេះបានផ្ទុះក្នុងកម្រិត ៤ លើមាត្រដ្ឋាន ៥ ហើយវាក៏ត្រូវបានអ្នកជំនាញប្រកាសថា អាចនឹងផ្ទុះជាថ្មីម្ដងទៀតក្នុងអំឡុងពេល ២៤ម៉ោង ក្រោយផងដែរ។ មានជនរងគ្រោះចំនួន ២៨នាក់ កំពុងនៅឯមន្ទីរពេទ្យ ហើយមាន ២៣នាក់ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ បើតាមរបាយការណ៍ដំបូងវាបានខ្លាចថា
December 12, 2019 - អន្តរជាតិ
សាកលវិទ្យាល័យ Thammasat នៅទីក្រុងបាងកក ដែលជាសាលាចំណាស់ជាងគេមួយនៅប្រទេសថៃ បានកំពុងតែបង្កើតគំនិតច្នៃប្រតិដ្ឋថ្មីមួយ ដោយបានសាងសង់កសិដ្ឋានលើដំបូលធំជាងគេបំផុតនៅអាស៊ី នៅពីលើដំបូលអគារសិក្សាផ្ទាល់តែម្ដង។ នៅពីក្រោយគំនិតស្ថាបត្យកម្មទេសភាពពណ៌បៃតងដ៏ធំ ដែលមានទំហំ ៧០០០ម៉ែតការ៉េ (៧៥,០០០ ហ្វីតការ៉េ) គឺដើម្បីអាចជួយពួកគេក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុដូចជាទឹកជំនន់ជាដើម។ អ្នកនាង Kotchakorn Voraakhom ម្ចាស់នៃគំនិតស្ថាបត្យកម្មនេះបាននិយាយថា យើងទាំងអស់គ្នាច្រើនបែងចែកឱ្យដាច់ពីគ្នារវាងអគារ និងធម្មជាតិបៃតង ប៉ុន្តែការពិតធម្មជាតិបៃតងទាំងនោះក៏អាចរួមបញ្ជូលគ្នាជាមួយនឹងការរចនារបស់អគារបានដែរ។ ជាក់ស្ដែងដំបូលក៏ជាចន្លោះទូលាយដែលយើងច្រើនតែទុកវាចោល ហើយយើងក៏អាចប្រើវាជាការដាំដុះ ដើម្បីទប់ស្កាត់ឥទ្ធិពលការប្រែប្រួលអាកាសធាតុ និងអាចបង្កបង្កើនផលដំណាំទុកហូបបានផងដែរ។ ការរចនានេះពិតជាគំនិតថ្មីមួយសម្រាប់អ្នកក្រុងបាងកក ហើយវាក៏អាចដោះស្រាយនូវការពិតដែលថា ប្រទេសនេះនឹងកាន់តែមានភាពក្ដៅហួតហែងនៅឆ្នាំបន្ទាប់ទៀត។ ម៉្យាងទៀតជិត ៤០% នៃរដ្ឋធានីថៃ អាចនឹងត្រូវជន់លិចជារៀងរាល់ឆ្នាំ នៅឆ្នាំ២០៣០ ដោយសារមានភ្លៀងធ្លាក់ខ្លាំង។ ពោលគឺការប្រែប្រួលអាកាសធាតុបានធ្វើឱ្យគ្រប់កន្លែង
December 12, 2019 - អន្តរជាតិ
អង់គ្លេស៖ ចម្ងល់មួយកំពុងកើតមាននៅក្នុងប្រទេសវែល របស់ចក្រភពអង់គ្លេស ក្រោយគេបានប្រទះឃើញសត្វបក្សីជាច្រើនរយក្បាលធ្លាក់ងាប់នៅលើដងផ្លូវដោយមិនដឹងមូលហេតុ។ ក្រុមប្រជាពលរដ្ឋដែលបានប្រទះឃើញហេតុការណ៍ និងបានចែករំលែកហេតុការណ៍នេះនៅក្នុងបណ្តាញសង្គមនោះបានអះអាងថា បក្សីដែលបានងាប់នោះមានចំនួនប្រមាណជា ៣០០ ក្បាល ហើយអ្វីដែលជាចម្ងល់នោះគឺរាល់បក្សីដែលងាប់តែងមានគ្រឿងក្នុងរបស់វាបែកធ្លាយចេញមកខាងក្រៅទៀតផង។ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមវែលបានបង្ហាញចម្ងល់ថា តើបក្សីធ្លាក់មកលើថ្នល់ដោយរបៀបណា? ប្រសិនបើវាពុលនឹងអ្វីមួយពួកវាគួរតែចុះខ្សោយកម្លាំងហើយធ្លាក់មកដីតាមសម្រួល និងគ្មានការបែកធ្លាយគ្រឿងក្នុងចេញមកក្រៅនោះទេ។ ការបែកធ្លាយគ្រឿងក្នុងចេញមកក្រៅនេះប្រាកដណាស់ថា ក្រុមបក្សីធ្លាក់ពីលើមកយ៉ាងគំហុក ហើយបើដូចនេះមែនតើកត្តាអ្វីដែលធ្វើឲ្យបក្សីធ្លាក់មកយ៉ាងគំហុកដូចនេះទៅវិញ? រហូតមកទល់នឹងពេលនេះការស៊ើបអង្កេតមួយកំពុងធ្វើឡើងដោយប៉ូលិសជំនាញរបស់ប្រទេសវែលផងដែរ៕ អត្ថបទ៖ភក្តី
December 12, 2019 - អន្តរជាតិ
ថ្មីៗនេះអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា និងភរិយា លោកស្រី មីហ្សែល អូបាម៉ា ត្រូវបានគេប្រទះឃើញចូលទទួលទានអាហារពេលល្ងាចនៅឯភោជនីយដ្ឋានមួយ នៅឯសាយហ្គនប្រទេសវៀតណាម។ ប្តីប្រពន្ធមួយគូនេះបានចេញពីសណ្ឋាគារដែលគាត់ស្នាក់នៅនាម៉ោងប្រហែល ៦ល្ងាច កាលពីថ្ងៃពុធ និងបានទៅទស្សនាកន្លែងមួយនៅលើផ្លូវ Dong Khoi មុនពេលធ្វើដំណើរទៅកាន់ភោជនីយដ្ឋាន Cuc Gach នៅលើដងផ្លូវ Dang Tat ។ លោក អូបាម៉ា និងភរិយា បានអង្គុយនៅជាន់ទីមួយ ហើយគាត់បានពិសា ឆាផ្កាស្រឡិតខ្ទឹមស (Tonkin jasmine flowers with garlic), ខសាច់ជ្រូក,
December 12, 2019 - អន្តរជាតិ
ចិន៖ ប្រជាពលរដ្ឋចិនចំនួន ១១ រូបត្រូវបានប៉ូលិស និងមន្ត្រីគយអាមេរិកធ្វើការឃាត់ខ្លួនក្រោយពួកគេព្យាយាមចូលទៅក្នុងទឹកដីអាមេរិកដោយខុសច្បាប់។ បើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឲ្យដឹងថា ប្រជាពលរដ្ឋចិនទាំង ១១ រូបនេះ ព្យាយាមភៀសខ្លួនដោយខុសច្បាប់ចេញពីប្រទេសម៉ិកស៊ិកកូតាមច្រកព្រំដែលចូលទៅកាន់ទឹកដីអាមេរិក ដោយពួកគេបានលាក់ខ្លួននៅក្នុងម៉ាស៊ីនបោកខោអាវ ក្នុងហឹបឈើ និងក្នុងទូដាក់ខោអាវជាដើម។ ក្រោយលាក់ខ្លួនដូចខាងលើរួច ពួកគេត្រូវបានបុរសអាមេរិកអាយុ ៤២ ឆ្នាំម្នាក់ ដឹកតាមរថយន្តយកទៅដាក់នៅច្រកព្រំដែន ហើយត្រៀមនឹងបញ្ជូនបន្តចូលទៅអាមេរិក។ យ៉ាងណាក្តី មិនទាន់ទាំងបានបញ្ជូនទៅដល់ទឹកដីអាមេរិកផង ប៉ូលិសនិងមន្ត្រីគយក៏បានរកឃើញពួកគេតែម្តង។ រហូតមកទល់នឹងពេលជនជាតិចិនទាំង ១១ រូប ត្រូវបានប៉ូលិសអាមេរិកចោទប្រកាន់ពីបទធ្វើការភៀសខ្លួនដោយខុសច្បាប់ និងត្រូវជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់អាមេរិកទៀតផង។ ដោយឡែកបុរសអាមេរិកដែលជាអ្នកបើកបរថយន្តក៏ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ៕ អត្ថបទ៖ ភក្តី
December 12, 2019 - អន្តរជាតិ
ថ្មីៗនេះក្មេងស្រីអត្តពលិកម្នាក់នៅប្រទេសហ្វីលីពីន បានឈ្នះមេដាយមាសជាច្រើនសម្រាប់សាលារបស់នាងក្នុងឱកាសពិធីបុណ្យកីឡាតាមខេត្ត ទោះបីមិនមានស្បែកជើងរត់ត្រឹមត្រូវក៏ដោយ។ កុមារីនោះឈ្មោះថា Rhea Ballos អាយុ ១១ឆ្នាំ ជាសិស្សសាលាសាលាបឋមសិក្សា Salvacion នៅ Balasan រដ្ឋ Iloilo ប្រទេស ហ្វីលីពីន នាងបានរុំបង់ស្អិតជុំវិញបាតជើងរបស់នាង នៅពេលដែលនាងប្រកួតរត់ប្រណាំងក្នុងកម្មវិធីរបស់ក្រុមប្រឹក្សាកីឡាសាលានៅ Iloilo ដោយសារតែនាងមានជីវភាពខ្វះខាតមិនអាចទិញស្បែកជើងកីឡាបាន។ អ្វីដែលកាន់តែធ្វើឱ្យគ្រប់គ្នាកាន់តែអាណិតក្មេងស្រីនោះគឺ ដោយសារនាងបានគូស logo និងពាក្យថា NIKE នៅលើបង់ស្អិតដែលនាងបានរុំលើជើងទាំងសងខាង ហើយនាងបានយកឈ្នះគូប្រកួតជាមួយនឹងជើងទទេនេះ ដែលវាបានជុំរុញចិត្តគ្រប់គ្នាពីសេចក្ដីព្យាយាមមិនចុះចាញ់របស់នាងតូច។ បើតាមប្រភពព័ត៌មានបរទេសបាននិយាយថា ក្មេងស្រីបានឈ្នះលើវិញ្ញាសា ៤០០ម៉ែត្រ, ៨០០ម៉ែត្រ និង ១,៥០០ម៉ែត្រ។
December 12, 2019 - អន្តរជាតិ
យោងតាមសារព័ត៌មាន China Press បានឱ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ Peng មកពីខេត្តក្វាងទុងប្រទេសចិន មានបញ្ហាភ្នែកហូរទឹកយ៉ាងខ្លាំង ដោយសារនាងឧស្សាហ៍ធ្វើការថែមម៉ោងពេក ដែលទីបំផុតវាបណ្តាលឱ្យភ្នែករបស់នាងចុះខ្សោយ។ ស្ត្រីម្នាក់នោះបានរៀបរាប់ថា ភ្នែករបស់នាងចាប់ផ្តើមហូរទឹកយ៉ាងខ្លាំង ហើយវាមិនមែនជាទឹកភ្នែកនោះទេ ប៉ុន្តែជាទឹកដែលចេញពីក្រោមរ៉េទីន (retina) ដែលជាស្រទាប់នៅក្រោមភ្នែកបង្អស់។ ក្រោយមកនាងបានទៅរកការព្យាបាលវេជ្ជសាស្រ្ត និងបាននិយាយប្រាប់គ្រពេទ្យថា ភ្នែករបស់នាងកាន់តែស្រវាំង និងកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាមិញគ្រូពេទ្យដែលបានមើលនាងនិយាយថា បញ្ហានេះគឺបណ្ដាលមកពីនាងមានទម្លាប់ធ្វើការយូរម៉ោង និងនៅមុខកំុព្យូទ័រច្រើនពេក ដែលវាធ្វើឱ្យប៉ះពាល់ដល់សសៃឈាមបាតភ្នែក ដែលភាសាបច្ចេកទេសហៅថា Central Serous Chorioretinopathy ឬ CSC ។ បើយោងតាម Medical News
December 12, 2019









