autoadmin
  • បច្ចេកវិទ្យា

    ថ្មីៗនេះអ្នកស្រាវជ្រាវបានបង្កើតផែនទីមួយ ដែលបង្ហាញពីទីតាំងនៅលើភពអង្គារ ដែលមានប្រភពទឹកកកនៅពីក្រោម ហើយកន្លែងខ្លះមានជម្រៅតែ ២.៥សង់ទីម៉ែត្រ ប៉ុណ្ណោះពីផ្ទៃដីខាងលើ។ ការរកឃើញនេះអាចនិយាយបានថាជាជោគជ័យមួយ ខណៈដែលអាមេរិកក៏គ្រោងនឹងបញ្ជូនមនុស្សទៅភពព្រះអង្គារនៅប៉ុន្មានឆ្នាំទៀតផងដែរ។ ការពិតទៅមនុស្សជាតិធ្លាប់បានដឹងមកហើយថា នៅលើភពអង្គារប្រហែលជាមានទឹក ប៉ុន្តែពេលនេះវាបានបង្ហាញយ៉ាងច្បាស់ថា នេះមិនមែនត្រឹមតែជាទ្រឹស្តីនិយាយចោលទៀតនោះទេ។ ការរកឃើញទឹកកកនៅពីក្រោមផ្ទៃលើភពអង្គារនេះមានសារសំខាន់ណាស់ គឺវាអាចជួយដល់បេសកកម្មដែលដឹកនាំដោយមនុស្សទៅភពផែនដី និងអាចជួយកំណត់ទីតាំងសម្រាប់គម្រោងនានាដូចជាមូលដ្ឋានភពអង្គារដែលបានគ្រោងទុករបស់ SpaceX ។ ទឹកគឺធ្ងន់សម្រាប់ដឹករ៉ុក្កែតពីលើដូច្នេះការស្វែងរកវានៅលើភពព្រះអង្គារអាចជួយមនុស្សឱ្យរស់រានបាននៅទីនោះ។ ទោះជាយ៉ាងណាក៏ដោយដោយសារតែភពនេះមានបរិយាកាសស្តើងបែបនេះទឹកភាគច្រើននៅលើផ្ទៃហួតបានលឿន៕ អត្ថបទ៖ លីដា

    December 18, 2019
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ខណៈដែលមនុស្សមួយចំនួនឲ្យតម្លៃទៅលើបុរសមានសាច់ដុំធំៗនោះ មានការសិក្សាមួយបានបង្ហាញថា ស្ត្រីភាគច្រើនមិនចូលចិត្តបុរសសាច់ដុំនោះទេ ផ្ទុយទៅវិញពួកនាងគិតថា ក្រុមបុរសដែលមានរាងធាត់បន្តិចឬមានសាច់បន្តិចគឺមានភាពទាក់ទាញជាងក្រុមបុរសសាច់ដុំ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុនផ្តល់សេវាកម្មហាត់ប្រាណ Planet Fitness ដែលមានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី និងបានធ្វើការស្ទង់មតិមនុស្សស្រីពេញវ័យចំនួន ២ ០០០ នាក់ផ្សេងគ្នា។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ៧០% នៃក្រុមស្ត្រីទាំងអស់នោះ គិតថាបុរសដែលមានទម្ងន់ខ្លួនលើសពីទម្ងន់ស្តង់ដា ១០ គីឡូក្រាម គឺមានភាពទាក់ទាញខ្លាំង និងគួរឲ្យស្រលាញ់បំផុត។ ជាងនេះទៅទៀត ការសិក្សាបានបង្ហាញផងដែរថា ៧៨% នៃក្រុមមនុស្សស្រីគិតថា ក្រុមបុរសដែលធាត់បន្តិចនេះមើលទៅគឺមានទំនុកចិត្តខ្ពស់ ខណៈទិន្នន័យរហូតដល់ ៨០%​ នៃក្រុមនុស្សស្រីបានបង្ហាញថា ពួកនាងមានមោទនៈភាពក្នុងការរៀបការជាមួយមនុស្សប្រុសដែលមានរាងធាត់បន្តិច។ គុណសម្បត្តិរបស់មនុស្សប្រុសមានរាងធាត់បន្តិចនៅមិនទាន់អស់ទេ ព្រោះកន្លងមកមានការសិក្សាដាច់ដោយឡែកផ្សេងមួយទៀតបានបង្ហាញថា ក្រុមមនុស្សប្រុសធាត់ៗចូលចិត្តស្លៀកសំលៀកបំពាក់បែបរលុងបន្តិច

    December 18, 2019
  • អន្តរជាតិ

    ឥណ្ឌា៖ យុវជនម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីគាត់បានច្រឡំផឹកមេសាប៊ូជំនួសទឹក ខណៈដែលគាត់វក់លេងហ្គេម PUBG តាមទូរស័ព្ទដៃខ្លាំងពេក។ ជនរងគ្រោះត្រូវបានគេស្គាល់ថា មានឈ្មោះ Saurabh Yadav អាយុ ២០ ឆ្នាំ រស់នៅក្នុងរដ្ឋ Agra ភាគខាងត្បូងប្រទេសឥណ្ឌា។ ហេតុការណ៍ដ៏អកុសលខាងលើបានកើតឡើងខណៈដែលជនរងគ្រោះកំពុងជិះរថភ្លើងជាមួយមិត្តភក្តិ ហើយភ្លាមៗក្រោយរូបគេច្រឡំផឹកមេសាប៊ូនោះ គេមិនអាចសុំឲ្យរថភ្លើងឈប់ភ្លាមៗបានឡើយហើយទម្រាំតែដល់ចំណតរថភ្លើងត្រូវឈប់នោះ ជនរងគ្រោះបានពុលមេសាប៊ូធ្ងន់ធ្ងរ ហើយរូបគាត់បានដាច់ខ្យល់ស្លាប់ក្នុងអំឡុងពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ បើតាមសំដីរបស់មិត្តភក្តិជនរងគ្រោះបានឲ្យដឹងថា មុនពេកកើតហេតុពួកគេបានទៅផ្សារ និងបានទិញឥវ៉ាន់ជាច្រើន រួមទាំងទឹកមេសាប៊ូដែលគេបានច្រកដាក់ដបទឹកសុទ្ធសម្រាប់លក់ផងដែរ ហើយខណៈពេលដែលជនរងគ្រោះកំពុងតែវក់នឹងការលេងហ្គេមនោះ​ រូបគេក៏បានច្រលំយកទឹកមេសាប៊ូនោះមកផឹកជំនួសទឹកសុទ្ធតែម្តង។ យ៉ាងណាក្តីក្រុមគ្រួសាររបស់ជនរងគ្រោះជឿថា ហេតុការណ៍នេះបានកើតឡើងក្រោមការរៀបចំរបស់មិត្តភក្តិគេក្នុងគោលបំណងលេងសើច ព្រោះបើមិនដូចនោះម្លេះមិត្តភក្តិជនរងគ្រោះបានឃើញហេតុការណ៍ និងឃាត់រូបគេមុនពេលដែលគេផឹកមេសាប៊ូនោះបាត់ទៅហើយ។ បើទោះជាយ៉ាងនេះក្តី គ្មានភស្តុតាងណាមួយបញ្ជាក់ថា មិត្តភក្តិរបស់ជនរងគ្រោះជាអ្នកទទួលខុសត្រូវក្នុងករណីនេះឡើយ៕   

    December 18, 2019
  • រថយន្ត

    ក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុនបានប្រកាសថា រថយន្តថ្មីៗទាំងអស់នឹងតម្រូវឱ្យបំពាក់ហ្វ្រាំងស្វ័យប្រវត្តិ ដោយគិតចាប់ផ្តើមពី ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។ ក្រសួងនិយាយថា ប្រទេសជប៉ុននឹងក្លាយជាប្រទេសឈានមុខគេក្នុងពិភពលោក ក្នុងការអនុម័តប្រព័ន្ធសុវត្ថិភាពរថយន្តនេះ។ តម្រូវការថ្មីនឹងបំពេញតាមស្តង់ដារអន្តរជាតិ និងឆ្លើយតបទៅនឹងការកើនឡើងនូវគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរវ័យចំណាស់ៗ។ តម្រូវការជំហានដំបូងនឹងមានឥទ្ធិពលលើរថយន្តដឹកអ្នកដំណើរខ្នាតតូច រថយន្តខ្នាតតូច និងរថយន្តដឹកទំនិញខ្នាតតូច ដែលនឹងចេញលក់នៅទីផ្សារឆ្នាំ២០២១។ សម្រាប់រថយន្តដែលនាំចូលថ្មី នឹងត្រូវគិតចាប់ពីខែមិថុនា ឆ្នាំ២០២៤ និងយានយន្តផលិតក្នុងស្រុកផ្សេងទៀត ចាប់ពីខែធ្នូ ឆ្នាំ២០២៥។ ក្រសួងបាននិយាយថា ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិត្រូវតែអាចទប់ស្កាត់មិនឱ្យរថយន្តដែលកំពុងធ្វើដំណើរក្នុងល្បឿន ៣០គីឡូម៉ែត្រ/ម៉ោង ពីការប៉ះទង្គិចដល់អ្នកថ្មើរជើងដែលកំពុងដើរឆ្លងផ្លូវក្នុងល្បឿន ៥គីឡូម៉ែត្រ/ម៉ោង, អាចចាប់ហ្វ្រាំងជាប់បាននៅពេលរថយន្តធ្វើដំណើរក្នុងល្បឿន ៤០គីឡូម៉ែត្រ/ម៉ោង ហើយចៀសវាងការប៉ះពីក្រោយ និងបន្ថយល្បឿននៅពេលធ្វើដំណើរក្នុងល្បឿន ៦០គីឡូម៉ែត្រ/ម៉ោង ដើម្បីចៀសវាងការប៉ះទង្គិចរថយន្តនៅខាងមុខ ដែលកំពុងធ្វើដំណើរក្នុងល្បឿន

    December 17, 2019
  • អន្តរជាតិ

    ថ្មីៗនេះរដ្ឋបាលទូទៅរបស់ប្រទេសចិនបានអំពាវនាវដល់ប្រជាជនរបស់ខ្លួនថា អ្នកដែលចូលចិត្តធ្វើពុតជាហាត់ប្រាណ សូមព្យាយាមហាត់ប្រាណឡើងវិញ។ វាគោលដៅមួយនៃកម្មវិធីសុខភាពជាតិ ដែលត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សារដ្ឋកាលពីឆ្នាំ២០១៦ ដើម្បីឱ្យប្រជាជនចំនួន ៤៣៥លាននាក់ នៅក្នុងប្រទេសធ្វើលំហាត់ប្រាណជាប្រចាំនៅឆ្នាំ២០២០។ បច្ចុប្បន្ននេះពួកគេនិយាយថា មានតែប្រជាជន ៣៥លាននាក់ ប៉ុណ្ណោះដែលហាត់ប្រាណត្រឹមត្រូវ ហើយនេះជាចំនួនទាបជាងគោលដៅដែលពួកគេចង់បាន។ ទោះយ៉ាងណាបើយោងតាមរបាយការណ៍នាពេលថ្មីៗនេះ ស្តីពីនិន្នាការហាត់ប្រាណ ដែលចេញផ្សាយដោយរដ្ឋបាលកីឡាបានឱ្យដឹងថា ពួកគេទំនងជាងនឹងពង្រីកគោលដៅឱ្យបានច្រើនជាងនេះទៀត។ ម៉្យាងទៀតរបាយការណ៍ប៉ាន់ស្មានថ្មីមួយបង្ហាញថា ប្រជាជន ១០០លាននាក់ នៅក្នុងប្រទេសចិនគ្រាន់តែធ្វើពុតជាធ្វើលំហាត់ប្រាណប៉ុណ្ណោះ។ នេះរាប់បញ្ចូលទាំងអ្នកដែលបានទិញឧបករណ៍ហាត់ប្រាណដាក់ក្នុងគេហដ្ឋានរបស់ពួកគេ ប៉ុន្តែមិនបានប្រើវាពិតប្រាកដ និងអ្នកដែលជាសមាជិកកន្លែងហាត់ប្រាណ ប៉ុន្តែយូរៗបានចូលម្ដង។ ជាក់ស្ដែងភាពធាត់បានក្លាយជាបញ្ហាកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងប្រទេសចិនក្នុងទសវត្សនេះ ជាពិសេសនៅពេលនិយាយដល់កុមារ។ កាលពីឆ្នាំ២០១៧ ប្រទេសចិនត្រូវបានគេរកឃើញថា មានកុមារធាត់ច្រើនជាងប្រទេសដទៃទៀតនៅលើពិភពលោក ខណៈពេលដែលលំដាប់ទី២ គឺសហរដ្ឋអាមេរិក នៅពេលនិយាយដល់មនុស្សធាត់ពេញវ័យ។ ជាការពិតចំនួនដ៏ច្រើននេះក៏ព្រោះថា

    December 17, 2019
  • PR

    កម្មវិធី Ballantine’s True Music ជាកម្មវិធីមួយដែលរៀបចំឡើងដើម្បីលើកស្ទួយបទចម្រើងខ្មែរ Original Song មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះផងដែរតែងតែនាំមកជូនអតិថិជន ក៏ដូចជាអ្នកស្រលាញ់់តន្ត្រីពិត ដែលមានលក្ខណះច្នៃប្រឌិតខ្ពស់ និងគួរអោយចាប់អារម្មណ៍។ កាន់តែអស្ចារ្យជាងនេះទៅទៀត Ballantine’s True Music នឹងនាំមកជូននូវកម្មវិធីថ្មីមួយទៀតគឺ “My Artist, My cover”។ “My Artist, My cover” ជាកម្មវិធីដែលជួយជំរុញលើកទឺកចិត្តអ្នកដែលស្រលាញ់ Original Song ក៏ដូចជាស្រលាញ់ Idol គាត់។ កម្មវិធីនេះ នឹងមានការចូលរួមពី កញ្ញា

    December 17, 2019
  • អន្តរជាតិ

    កងទ័ពជើងទឹកថៃថ្មីៗនេះបានទិញប្រព័ន្ធប្រឆាំងដ្រូន (counter-drone system) ពីក្រុមហ៊ុន Skylock Systems Ltd ដែលមានមូលដ្ឋាននៅអ៊ីស្រាអែល ខណៈពេលដែលព័ត៌មានហិរញ្ញវត្ថុលម្អិតនៃកិច្ចព្រមព្រៀងមិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែមានប្រភពខ្លះនិយាយថា វាមានតម្លៃប្រហែល ៤.២៩លានដុល្លារ ហើយកងទ័ពជើងទឹកថៃនឹងទទួលបានប្រព័ន្ធនេះមកប្រើប្រាក់ក្នុងរយៈពេល ៨ខែបន្ទាប់។ គួរឱ្យដឹងដែរថា ប្រព័ន្ធរបស់វាអាចឱ្យក្រុមសន្តិសុខកំណត់ទីតាំង និងចាប់ដ្រូនដែលគ្មានការអនុញ្ញាតនៅពេលដែលរកឃើញ។ ប្រព័ន្ធជាក់លាក់ដែលបញ្ជាទិញដោយកងទ័ពជើងទឹកថៃ ត្រូវបានរចនាឡើងដើម្បីការពារកំពង់ផែកងទ័ពជើងទឹក និងប្រតិបត្តិការប្រមាណ ១០គីឡូម៉ែត្រ ក្នុងគោលបំណងការពារដែនអាកាសរបស់ពួកគេ។ នេះមិនមែនជាលើកទី១ទេ ដែលប្រទេសថៃងាកមករកអ៊ីស្រាអែល សម្រាប់ប្រព័ន្ធប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក។ កាលពីខែមករា ឆ្នាំ២០១៨ ប្រភពមួយបានរាយការណ៍ថា ប្រព័ន្ធការពារយន្ដហោះគ្មានមនុស្សបើករយៈចម្ងាយខ្លីមួយ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតអ៊ីស្រាអែល IMI Systems Ltd ក៏ត្រូវបានប្រើជាលើកដំបូងដោយកងទ័ពអាកាសថៃផងដែរ៕

    December 17, 2019
  • អន្តរជាតិ

    លោក បារ៉ាក់ អូបាម៉ា បានធ្វើឱ្យមានការចាប់អារម្មណ៍ទៅលើសម្ដីរបស់គាត់ បន្ទាប់ពីគាត់បានពន្យល់ថា មកទល់ពេលនេះស្ត្រីគឺជាភេទដែលប្រសើរជាងគេ។ អតីតប្រធានាធិបតីអាមេរិករូបនេះ បានថ្លែងនៅក្នុងព្រឹត្តិការណ៍ឯកជនមួយនៅប្រទេសសិង្ហបុរី ស្តីពីភាពជាអ្នកដឹកនាំ ហើយគាត់ក៏បានពន្យល់ពីទស្សនៈរបស់គាត់ ថាតើនរណាដែលគួរតែដំណើរការពិភពលោកនេះ។ គាត់បាននិយាយថា៖ “ឥឡូវនេះអ្នកជាស្ត្រី ខ្ញុំចង់ឱ្យអ្នកដឹងថា អ្នកមិនឥតខ្ចោះនោះទេ ប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយដោយមិនអាចប្រកែកបាននោះគឺថា អ្នកប្រសើរជាងពួកយើង [បុរស]”។ លោកបានបន្ដថា៖ “ខ្ញុំមានទំនុកចិត្តថាក្នុងរយៈពេល ២ឆ្នាំ ប្រសិនបើគ្រប់ប្រជាជាតិទាំងអស់នៅលើផែនដីត្រូវបានគ្រប់គ្រងដោយស្ត្រី អ្នកនឹងឃើញមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់លើអ្វីគ្រប់យ៉ាង … កម្រិតជីវភាព និងលទ្ធផល”។ មានស្ត្រីជាច្រើនដែលស្ថិតក្នុងតំណែងជាអ្នកដឹកនាំនៅជុំវិញពិភពលោក រួមមានអ្នកស្រី Jacinda Ardern (នូវែលសេឡង់) អ្នកស្រី Angela Merkel

    December 17, 2019
  • អន្តរជាតិ

    ឥណ្ឌា៖ ប៉ូលីសបានប៉ះទង្គិចជាមួយក្រុមបាតុករក្នុងរដ្ឋធានីដេលី នៅក្នុងអំឡុងពេលបានតុករបានតវ៉ាប្រឆាំងនឹងច្បាប់ថ្មីដ៏ចម្រូងចម្រាសមួយ ស្តីពីជនចំណាកស្រុក។ ច្បាប់ថ្មីដែលមានឈ្មោះថា “វិសោធនកម្មសញ្ជាតិ” (Citizenship Amendment Bill) នឹងផ្តល់សិទ្ធិឱ្យជនចំណាកស្រុកអ្នកកាន់សាសនាហិណ្ឌូ, គ្រីស្ទ, ជេន, ព្រះពុទ្ធ និងស៊ីក អាចទទួលបានសញ្ជាតិឥណ្ឌាលើកលែងតែម៉ូស្លីម។ ការប៉ះទង្គិចនេះបានកើតឡើងដោយសារថា អ្នករិះគន់ពិសេសក្រុមនិស្សិតយល់ថា វាជាសកម្មភាពបើកចំហនៃការរើសអើង និងប្រែក្លាយសាសនាទៅជាកត្តាសម្រេចចិត្តចម្បង សម្រាប់អ្នកណាដែលនឹងត្រូវបានចាត់ទុកជាជនអន្តោប្រវេសន៍ខុសច្បាប់។ ក្នុងការប៉ះទង្គិចគ្នានេះប៉ូលីសបានបាញ់ហ្គាសបង្ហូរទឹកភ្នែក និងប្រើដំបងខ្លី ខណៈឡានក្រុងរាប់គ្រឿងត្រូវបានបាតុករដុតចោល ហើយផ្លូវមួយចំនួនត្រូវបានបិទ។ ការតវ៉ាបានផ្ទុះឡើងពាសពេញភាគខាងជើង និងខាងកើតប្រទេសឥណ្ឌា ចាប់តាំងពីច្បាប់នេះត្រូវបានអនុម័តជាផ្លូវការ។ គិតមកទល់ពេលនេះមានមនុស្ស ៦នាក់ត្រូវបានសម្លាប់ ក្នុងរយៈពេលប្រាំថ្ងៃនៃភាពចលាចល។ នៅចុងសប្តាហ៍នេះក្រុមបាតុករនៅ West Bengal បានបិទផ្លូវជាតិសំខាន់ៗ

    December 17, 2019
  • អន្តរជាតិ

    ថៃ៖ ការសិក្សាមួយបានបង្ហាញថា មានប្រជាពលរដ្ឋថៃជាច្រើននាក់គឺជាអ្នកគាំទ្រគេហទំព័រសម្រាប់មើលរឿងអាសអាភាស​ Pornhub ដែលជាគេហទំព័រដ៏មានប្រជាប្រិយភាពមួយនៅលើពិភពលោកផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺថា អ្នកគាំទ្រគេហទំព័រ ​ Pornhub ក្នុងប្រទេសថៃទាំងអស់នោះគឺជាអ្នកគាំទ្រសកម្ម ដែលមានទម្លាប់មើលរឿងក្តៅសាច់ជាប្រចាំ និងមើលក្នុងរយៈពេលដ៏វែងមួយ។ ជាក់ស្តែងទិន្នន័យនៃការសិក្សាបានបង្ហាញថា អ្នកគាំទ្រគេហទំព័រ Pornhub នៅក្នុងប្រទេសថៃទាំងអស់បានចំណាយពេលជាមធ្យម ១១នាទី និង ២១វិនាទី សម្រាប់មនុស្សម្នាក់ ដើម្បីបើកមើលរឿងក្តៅសាច់ជាច្រើនប្រភេទផ្សេងៗគ្នាជាប្រចាំផងដែរ។ លទ្ធផលនៃការសិក្សាបង្ហាញទៀតថា ប្រភេទរឿងក្តៅសាច់ដែលប្រជាពលរដ្ឋថៃចូលចិត្តមើលបំផុតនោះគឺរឿងក្តៅសាច់របស់ជប៉ុន បន្ទាប់មកគឺរឿងក្តៅសាច់របស់កូរ៉េ។ សូមបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅនេះមានការសិក្សាមួយបានរកឃើញថា ថៃគឺជាអ្នកគាំទ្រគេហទំព័រ Pornhub លំដាប់ទី ១៧ នៅលើពិភពលោក ដែលចំណាត់ថ្នាក់នេះគឺនាំមុខប្រទេសរុស្សីដែលមានចំនួនប្រជាពលរដ្ឋច្រើនជាងថៃទៅទៀត៕   អត្ថបទ៖ភក្តី

    December 17, 2019